What's New Here?

Showing posts with label សេដ្ឋកិច្ច-សង្គម. Show all posts

លោក​ម៉ម សូណង់ដូ វិល​​ចូល​​នយោបាយ​​ជា​ថ្មី ក្រោម​​ស្លាក​​គណបក្ស​​ចាស់​

អតីត​អ្នក​នយោបាយ​វ័យ​ចំណាស់ លោក ម៉ម សូណង់ដូ បាន​ប្រកាស​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​កម្ពុជា​សារ​ជា​ថ្មី​វិញ បន្ទាប់​ពី​ផ្អាក​ដឹកនាំ​គណបក្ស​នយោបាយ​ចំនួន ៣​អាណត្តិ។ យ៉ាងណាក៏ដោយ អ្នកវិភាគ លើកឡើង​ថា គោល​នយោបាយ​របស់លោក​ម៉ម សូណង់ដូ គឺ​មិន​មាន​អ្វី​ថ្មី​នោះ​ទេ។

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ចាស់​របស់លោក​ម៉ម សូណង់ដូ នឹង​វិល​ចូល​ឆាក​នយោបាយ​កម្ពុជា​សារ​ជាថ្មី បន្ទាប់​ពី​ផ្អាក​ដំណើរការ​ចំនួន ៣​អាណត្តិ គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៨ ។ លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម អ្នក​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ថា ការ​ចូលរួម​នយោបាយ​សារ​ជា​ថ្មី​ក្នុង​រូប​ភាព​ជា​បក្ស​នយោបាយ​នេះ គឺ​ដោយសារ​ការ​អស់សង្ឃឹម​នឹង​គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា។ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ដែល​បាន​បង្ហាញ​ជំហរ​ទោ​ទន់​ដាក់​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នា​ពេល​ចុងក្រោយ​នេះ។

លោក​ម៉ម សូណង់ដូ ដែល​មាន​អាយុ ៧៣​ឆ្នាំ​ទៅ​ហើយ​នោះ បាន​បញ្ជាក់​ថា គណបក្ស​របស់​លោក​នឹង​ទទួល​បាន​អាសនៈ នៅ​ក្នុង​សភា ត្បិត​គោលនយោបាយ​ថ្មី ២​ចំណុច​របស់​លោក។ ទី១ គឺ​ការ​បង្កើន​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ទី​២ ការ​បង្កើន​កិត្តិយស​មន្ត្រី​កងកម្លាំង​ប៉ូលីស និង​ទា​ហាន។ ជា​គោល​នយោបាយ​ដែល​ផ្តល់​សេវា​សាធារណៈ ដល់​ប្រជា​ពលរដ្ឋ និង​គិតគូរ​ពី​សុខមាលភាព​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ទាន់​ចេញ ហើយ​គណបក្ស​ប្រឆាំង​បាន​ព្រងើយកន្តើយ។ នេះ​បើតាម​លោក ម៉ម សូណង់ដូ ដដែល។

យ៉ាងណាក៏ដោយ លោក​បណ្ឌិត​សុខ​ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ ​នៅ​កម្ពុជា បាន​មានប្រសាសន៍​ថា គោលនយោបាយ​នៃ​បក្ស​សំបុក​ឃ្មុំ នេះ​គឺ​គ្មាន​អ្វី​ថ្មី​ប្លែក​នោះ​ទេ។ លោក​បន្ថែម​ថា ការ​វិល​ចូល​ក្នុង​ឆាកនយោបាយ​នេះ គឺ​ដោយសារ​លោក​ម៉ម សូណង់ដូរ បាន​មើល​ឃើញ​ឱកាស​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន មិន​សប្បាយចិត្ត​ជាមួយ​នឹង​នយោបាយ​របស់​គណ​ប្រឆាំង​ក្រោយ​ការ​ចូល​សភា​ក្នុង​អាណត្តិ​ទី​៥​នេះ។

លោក​ម៉ម សូណង់ដូ ធ្លាប់​បាន​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ​ថា សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នេះ​ម្តង​រួច​មក​ហើយ កាល​ពី​ខែ​មីនា ឆ្នាំ​១៩៩៨ ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ​មក​លោក ក៏​បាន​រំលាយ​គណបក្ស​នេះ​ចោល​ទៅ​វិញ បន្ទាប់ពី​មិន​ទទួលបាន​អាសនៈ​អ្វី​មួយ​សោះ​កាល​ពី​អាណត្តិ​ទី​២​នោះ។ លោក​ម៉ម សូណង់ដូ ធ្លាប់​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​រយៈពេល​បី​ដង ក្នុង​សំណង់​រឿង​កុប្បកម្ម​ប្រឆាំង​ថៃ​នៅ​កម្ពុជា សំណុំរឿង​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម កាលពី​ឆ្នាំ២០០៥ និង​ចុងក្រោយ គឺ​សំណុំរឿង​តំបន់​អប្ប​គម ប្រមា នៅ​ខេត្តក្រចេះ។

បើទោះបីជា​គណបក្ស​សំបុក​ឃ្មុំ​របស់​លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ប្រកួតប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ រួម​ទាំង​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ក៏ដោយ ក៏ប៉ុន្តែ​ប្រធាន​ដែលមាន​អាយុ​៧៣​ឆ្នាំ​រូប​នេះ នៅ​តែ​មាន​សុទ្ធិដ្ឋិនិយម ចំពោះ​ការ​ទទួល​បាន​អាសនៈ។ ហើយ​គណបក្ស​សំបុក​ឃ្មុំ​របស់​លោក​ម៉ម សូណង់ដូ​នេះ នឹង​ចូលរួម​ការ​បោះឆ្នោត ឃុំ​សង្កាត់ ២០១៧ និង បោះឆ្នោត​សកល២០១៨​ផងដែរ ដោយ​គណបក្ស នឹង​ធ្វើ​សមាជ​នៅ​ខែកញ្ញា ឬ​ខែតុលា​ឆ្នាំ២០១៥៕

បញ្ចូលព័ត៌មានដោយ៖Unknown No comments

លោកខឺម វាសនា ជួបភាពអយុត្តិធម៌ម្តងទៀត​​​ ព្រោះផ្កាយបីបានប្តឹងទៅតុលាការ

បន្ទាប់ពីជួបរឿងអយុត្តិធម៌ដោយរងការចោទប្រកាន់ពីសំណាក់លោកព្រះរាជ្ញា អ៊ុក​សាវុធ​ កន្លងមកនេះ។ លោកខឹម វាសនា​ ប្រធានគណបក្សសម្ព័ដើម្បីប្រជាធិបតេយ្យ បានរងនូវភាពអយុត្តិធម៌មួយទៀត តែលើកនេះគឺពីសំណាក់តុលាការខេត្តសៀមរាបវិញម្តង។ ភាពអយុត្តិធម៌ បានធ្វើឲ្យលោក ពោលឡើងថា"អយុត្តិធម៌គ្រប់កន្លែង" ដែលលោកបានផុសនៅលើទំព័រ ហ្វេសបុក របស់លោក នៅថ្ងៃទី១៣ មេសា ២០១៥។ រឿងរ៉ាវមួយនេះគឺព្រោះតែលោក ផ្កាយបីបានប្តឹងទៅតុលាការ ដើម្បីយកទឹកមកកំសាន្តលេង។ ខាងក្រោមនេះជា ការរៀបរាប់របស់លោក៖

<<គ្រប់ទីកន្លែងពេញប្រៀបដោយអំពើអយុត្តិធម៌។ ចំការម្រេចយើងនៅខេត្តសៀមរាប ដាច់ទឹកសំរាប់ស្រោច ម្រេច ព្រោះផ្កាយបីបានប្តឹងទៅតុលាការអោយកាត់ទឹកយើង ដោយនិយាយថាយើងយកទឹកខាងលើប្រភពទឹកគេ។ តុលាការគ្មានសួរកយុត្តិធម៌អ្វីបន្តិចសំរេចកាត់ទឹកយើងដោយយើងមិនទាំងដឹងថាមានអ្នកណាប្តឹងយើងផង ស្រាប់តែយកដីការក្សារការពារចេញដោយតុលាការខេត្តសៀមរាមមកកាត់ទឹកយើងតែម្តង រួចប្រាប់យើងថាបើមិនសុខចិត្តទេអោយប្តឹងតបវិញទៅ។ ផ្កាយបីនោះមានទឹកហូរហៀមិនដឹងជាយកទៅធ្វើអ្វីអស់ ហើយដំណាំគ្រាន់តែដាំលេងក្នុងចំការគ្រាន់កំសាន្តភ្នែក ចំណែកយើង ម្រេចដប់ហិកតា រាប់ម៉ឺនជ្រលង់ តុលាការមិនខ្វល់ពីផលវិបាករបស់យើង គេបញ្ជូនយើងអោយប្តឹង តើប្តឹងឈ្នះគេឬ? បើឈ្នះតើម្រេចយើងមិនងាប់បាត់ហើយឬ? អយុត្តិធម៌គ្រប់កន្លែង តើរស់យ៉ាងម៉េចទៅ?? នេះហើយមាតុភូមិកំណើតរបស់ខ្ញុំ។ បើយើងមិនបោសសំអាតទេ តើអ្នកណានឹងធ្វើអយកូនចៅយើង? ខំចំណាយលុយរាប់ម៉ឺនដុល្លា សំរាប់រៀបចំអោយស្រួល តែអ្នកមានអំណាចប្រើអំណាចបំផ្លាញ តែមួយវិនាទី ការខំឆ្នៃប្រឌិតទាំងយប់ទាំងថ្ងៃ ត្រូវរលាយខ្សុលភ្លាម។ តើយើងទ្រាំរស់កើតទេ ជនរងគ្រោះទាំងឡាយអើយ? ទីបំផុត ត្រូវតទឹកបូបស្រោចម្រេចដដែល។ សង្គមតិរិច្ឆាននេះ ពិតជាបង្ករការក្តៅក្រហាយក្នុងជីវិតមិនស្រាកស្រាន្តទេ៕>

សូមពលរដ្ឋខ្មែរមេត្តាចូលរួមទស្សនាខ្សែវីដេអូរទាំងស្រុងដូចខាងក្រោម៖

មន្ត្រី​ទូត​វៀតណាម​អះអាង​ថា​មិន​សុំ​ទោស​តាម​ការ​ទាមទារ​របស់​សមាគម​ខ្មែរ​ក្រោម

 អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ថ្លែង​ថា នឹង​មិន​ធ្វើ​ការ​សុំ​ទោស​តាម​ការ​ទាមទារ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ ហើយ​ថា ការ​លើក​ឡើង​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ពេល​កន្លង​មក ដែល​ថា បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​ស្ដេច​យួន​នោះ គឺ​ជា​ការ​ប្រឌិត​មួលបង្កាច់ និង​ជា​ការ​ចោទ​ប្រកាន់​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់។

ចំណែក​ខាង​ខ្មែរ​ក្រោម​វិញ ជំរុញ​ឲ្យ​វៀតណាម បង្ហាញ​ឯកសារ​ភស្តុតាង​ជុំវិញ​ការ​បដិសេធ​នេះ។ ជាមួយ​គ្នា​នេះ សមាគម​គំរាម​ថា នឹង​ធ្វើ​បាតុកម្ម ប្រសិន​បើ​មិន​មាន​ការ​សុំ​ទោស​ជា​សាធារណៈ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំង ថុង នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា បង្ហាញ​ជំហរ​ថា លោក​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សមាគម​ខ្មែរ​ក្រោម ដែល​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​ច្បាស់​លាស់​នោះ​ទេ។

មន្ត្រី​វៀតណាម ដែល​និយាយ​ភាសា​ខ្មែរ​បាន​ល្អ​គួរសម​រូប​នេះ ថ្លែង​បន្ត​ថា ការ​លើក​ឡើង​របស់​ខ្មែរ​ក្រោម ដែល​ថា បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ហៅ​ថា ទឹក​ដី​វៀតណាម​ខាង​ត្បូង ឬ​ទឹក​ដី​ណាមបូ (Nam Bo) ទៅ​ឲ្យ​ស្ដេច​យួន នៅ​ឆ្នាំ​១៩៤៩ នោះ ថា​ជា​ការ​មួលបង្កាច់ និង​បោកប្រាស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ។

 លោក ត្រឹង វ៉ាំង ថុង ថែម​ទាំង​ចំអក​ថា ទោះ​ជា​យ៉ាង​ណា គ្មាន​នរណា​គេ​ជឿ​ទៅ​លើ​ការ​មួលបង្កាច់ ឬ​ការ​បោកប្រាស់​នេះ​ឡើយ៖ «បង ​ប្អូន​ខ្មែរ​ណាមបូ មួយ​ចំនួន​ហ្នឹង បង​ប្អូន​ខ្មែរ​នៅ​ភាគ​ខាង​ត្បូង​មួយ​ចំនួន​ហ្នឹង គាត់​លើក​ឡើង​ថា ទឹក​ដី​ហ្នឹង​អី​នា​ថ្ងៃ​ណា​បារាំង កាត់​ដី​ហ្នឹង ប្រគល់​ឲ្យ​វៀតណាម អា​ហ្នឹង​គឺ​ជា​ការ​ប្រឌិត​ពាក្យ​ការ​មួលបង្កាច់ ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​អី​ទេ ដូច​គ្មាន​ភស្តុតាង​តឹកតាង​ជា​ប្រវត្តិសាស្ត្រ​ទេ មុន​ឆ្នាំ​១៨៥៨ ហ្នឹង ទឹក​ដី​ហ្នឹង គឺ​វៀតណាម គ្រប់គ្រង​របស់​វៀតណាម ហើយ»

មែន​ទែន​ទៅ លោក ត្រឹង វ៉ាំង ថុង ព្យាយាម​មិន​ប្រើ​ពាក្យ​ទឹក​ដី​កម្ពុជា​ក្រោម ឬ​ក៏​ខ្មែរ​ក្រោម​នោះ​ឡើយ តែ​លោក​ហៅ​ទឹក​ដី​នោះ​ថា ជា​ទឹក​ដី​វៀតណាម​ខាង​ត្បូង ឬ​ទឹក​ដី​ណាមបូ និង​ចាត់​ទុក​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ថា​ខ្មែរ​នៅ​វៀតណាម​ខាង​ត្បូង ឬ​ខ្មែរ​ណាមបូ ទៅ​វិញ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់ លោក ត្រឹង វ៉ាំង ថុង ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា ក្នុង​នាម​ជា​អ្នក​នាំ​ពាក្យ​ស្ថានទូត​ដែល​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល​វៀតណាម លោក ត្រឹង វ៉ាំង ថុង ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ថ្លែង​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​មក ហើយ​ថា ប្រសិន​បើ​អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​បង្ហាញ​ឯកសារ​ដែល​បញ្ជាក់​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​ទឹក​ដី​របស់​វៀតណាម ជា​យូរ​មក​ហើយ​ទេ​នោះ លោក​ត្រូវ​តែ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។ លោក ថាច់ សេដ្ឋា ថា ការ​ថ្លែង​របស់ លោក វ៉ាំង ថុង នេះ គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាំង​ណាស់។

លោក ថាច់ សេដ្ឋា៖ «វា​ជា​ចេតនា​បំភ្លៃ​ប្រវត្តិសាស្ត្រ​តែ​ម្តង​របស់​ ប្រទេស​ជិត​ខាង អា​ហ្នឹង​ដែល​យើង​ឃើញ​ថា មិន​មែន​មិន​ដឹង​ទេ ក្នុង​ឋានៈ​ជា​អ្នក​នាំ​ពាក្យ​ហើយ ហើយ​ខ្មែរ​ក្រោម​នៅ​ច្រើន​ណាស់ ហើយ​វត្ត​អារាម ភស្តុតាង ឈ្មោះ​ភូមិ ស្រុក ខេត្ត នៅ​ទាំងអស់​ចា​ងោៗ​នៅ​មុខ ហើយ​គាត់​ហ៊ាន​បំភ្លៃ​បំផ្លើស​យ៉ាង​នេះ ហើយ​ដូច​ជា​ច្បាប់​ដែល​កាត់​ទឹក​ដី​ហ្នឹង​នៅ​មាន យើង​បាន​លើក​យក​មក​សរសេរ មក​ផ្សព្វផ្សាយ ឃើញ​ជាក់ស្តែង​ហើយ ច្បាប់​លេខ​៤៩-៧៣៣ ហ្នឹង ដែល​បារាំង កាត់​ទឹក​ដី នៅ​គាត់​ថា​មិន​មាន​ការ​កាត់​ឲ្យ​អី អា​ហ្នឹង​ជា​ការ​បំផ្លើស​ខ្លាំង​មែន​ទែន»

វេទិកា​សាធារណៈ​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​នៅ​ថ្ងៃ​ទី​៦ កក្កដា នោះ នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ស្ថិត​នៅ​ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ក្នុង​ខណ្ឌ​សែនសុខ។

បើ​តាម លោក ថាច់ សេដ្ឋា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​របស់​កម្ពុជា ប្រសិន​បើ​វៀតណាម មិន​បង្ហាញ​ឯកសារ​ប្រវត្តិសាស្ត្រ និង​មិន​ធ្វើ​ការ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ បន្ទាប់​ពី​វេទិកា​សាធារណៈ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពឯកសារ៖ វិទ្យអាស៊ីសេរី

សេរី​កុសល​ ទម្លាយ​រឿង​ជម្លោះ​នយោបាយ​ក្រោយ ឆ្នាំ​១៩៩៣

 លោក សេរី កុសល ដែល​ជា​តំណាង​រាស្ត្រ និង​ជា​អភិបាល​រង​ទី​មួយ ខេត្ត​បាត់ដំបង កាល​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​១៩៩៣ បាន​អះអាង​ថា លោក​ធ្លាប់​ជា​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តតាំង​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ការពារ​លោក សម រង្ស៊ី ហើយ​ដើម្បី​ការពារ​លោក សម រង្ស៊ី អង្គរក្ស​របស់​លោក​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​នៅ​ខាង​មុខ រដ្ឋសភា កាល​ពី​ថ្ងៃ ទី៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

លោក សេរី កុសល ក៏​បាន​អះអាង​ផង​ដែរ​ថា លោក​គឺ​ជា​មនុស្ស​ដែល​គណបក្ស​ប្រជាជន​ស្អប់​ខ្លាំង​ជាង​គេ​នៅ​ក្នុង​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ដែល​ឈ្នះ​ឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ អ៊ុនតាក់។ ក៏​ប៉ុន្តែ​ដោយ​សារ​គណបក្ស​ប្រជាជន​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត បាន​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​នយោបាយ​ទើប​ធ្វើ​ឲ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​ ជាមួយ​នឹង​គណបក្ស​ប្រជាជន ដោយ​មាន​សហ​នាយក​រដ្ឋ​មន្រ្តី​ដែល​ពេល​នោះ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋ​មន្រ្តី​ទី​មួយ និង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ទីពីរ។

លោក កុសល បញ្ជាក់​ថា៖ «ខ្ញុំ​ឈរ​ជា​បេក្ខភាព​តំណាង​រាស្រ្ត​លេខ​មួយ ក្រោយ​មក​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​រង​ទីមួយ ខេត្ត​បាត់ដំបង ដោយ​សារ​តែ​ចែក​អំណាច​គ្នា​នៅ​ពេល​នោះ ខ្ញុំ​ធ្វើ​ការងារ​ច្រើន​ណាស់​ជាមួយ ហ៊្វុន​ស៊ិន​ប៉ិច។ នៅ​ក្នុង ខេត្ត​បាត់ដំបង ជា​ឱកាស​មួយ​ដែល​ខ្ញុំ​បាន​ពង្រឹង​កង​ទ័ព»។ លោក សេរី កុសល គឺ​ជា​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​លោក សម រង្ស៊ី ដែល​កាល​នោះ​លោក រង្ស៊ី គឺ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

«លោក សម រង្សី បាន​ទទួល​ការ​ការពារ​យ៉ាង​ហ្មត់​ចត់​ពី​ខ្ញុំ បើ​គ្មាន​ការ​កាពារ​យ៉ាង​តឹង​តែង​ពី​ខ្ញុំ​ទេ ម៉្លេះ​លោ ​សម រង្សី គ្មាន​មុខ​មក​ដល់​ពេល​នេះ​ទេ ដូច្នេះ​គាត់​ត្រូវ​ដឹង​គុណ ហើយ​មិន​ត្រូវ​ភ្លេច​សេរី​កុសល​នោះ​ទេ»។

លោក​គូស​បញ្ជាក់​ថា៖ «សេរី កុសល ម្នាក់​នេះ បាន​ចេញ​មុខ​ឈ្លោះ​ជាមួយ​សម្ដេច ហ៊ុន សែន និង​គណបក្ស​ប្រជាជន ក្នុង​ការ​ការពារ​លោក សម រង្សី ក្នុង​ពេល​ធ្វើ​បាតុកម្ម ដែល​ពេល​នោះ​លោក រង្ស៊ី នៅ​ជាមួយ ហ៊្វុន​ស៊ិន​ប៉ិច នៅ​ឡើយ»។

លោក​បាន​បញ្ជាក់​ថា លោក​តែង​តែ​បញ្ជូន​កម្លាំង​ពិសេស​របស់​លោក ពី ៤០ ទៅ ៦០ នាក់ ដើម្បី​ការពារ​លោក សម រង្ស៊ី នៅ​ពេល​លោក រង្ស៊ី ដឹក​នាំ​ធ្វើ​បាតុកម្ម។ «សេរី កុសល ជា​អ្នក​ជ្រោម​ជ្រែង​ឲ្យ រង្ស៊ី មាន​ភាព​ក្លាហាន បើ​គ្មាន សេរី កុសល ទេ រង្ស៊ី មិន​អាច​ទៅ​រួច​ទេ មក​ដល់​ពេល​នេះ ហើយ​រឿង​នេះ​ប្រហែល​ជា​គ្មាន​ពី​ណា​ដឹង​ទេ ដើម្បី​ការពារ រង្ស៊ី អង្គរក្ស​របស់​ខ្ញុំ បាន​ស្លាប់​ក្នុង​ការ​បោក​គ្រាប់​បែក​នៅ​ក្នុង​ហ្វូង​បាតុកម្ម កាល​ពី​អំឡុង ឆ្នាំ​១៩៩៧»។

លោក​បាន​ថ្លែង​ទៀត​ថា នៅ​ក្នុង​ឆាក​នយោបាយ លោក​តែង​តែ​មាន​ឆន្ទៈ​មួយ​ក្នុង​ការ​ការពារ​របប​រាជា​និយម​ខ្លាំង​ណាស់ ជា​ពិសេស​ស្ថាប័ន​ព្រះ​មហាក្សត្រ។ នៅ​ក្នុង ហ៊្វុន​ស៊ិន​ប៉ិច លោក​គិត​ពី​ប្រយោជន៍​បក្ស​ជា​ធំ ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ។ លោក​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​គឺជា​មនុស្ស​ទី​ពីរ ឬ​ទី​បី នៅ​ក្នុង​បក្ស ដែល​ក្នុង​ចំណោម​នោះ មាន​តួនាទី​ជា​រដ្ឋ​មន្រ្តី និង​ឧប​នាយក​រដ្ឋ​មន្រ្តី នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ជាមួយ​គណបក្ស​ប្រជាជន។ ខ្ញុំ​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​ក្នុង​បក្ស ដែល​មិន​ដែល​សុំ​អំណាច​ទាល់​តែ​សោះ​ពី​បក្ស»។ «ខ្ញុំ​ជា​មនុស្ស​ម្នាក់ ដែល​ស្មោះ​ត្រង់​បំផុត​ជាមួយ​សម្ដេច​ឪ សម្ដេច​តា ដែល​ព្រះអង្គ​បាន​ផ្ដែ​ផ្ដាំ​ឲ្យ​ខ្ញុំ ជួយ​មើល​សម្ដេច​ក្រុម​ព្រះ ទោះ​បី​លោក​មាន​ចំណេះ​ដឹង​ខ្ពស់ ក៏​ប៉ុន្តែ​បទ​ពិសោធ​នយោបាយ​នៅ​តិច​តួច»។ លោក សេរី កុសល បាន​បញ្ជាក់​ទៀត​ថា លោក​រៀន​មិន​បាន​ខ្ពស់​មែន តែ​លោក​បាន​ចូល​ប្រឡូក​ផ្ទាល់​ក្នុង​សង្រ្គាម​និង​នយោបាយ នៅ​ក្នុង​ប្រទេស «ដូច្នេះ​ហើយ ខ្ញុំ​ត្រូវ​តែ​ការពារ​សម្តេច​ក្រុម​ព្រះ ខ្ញុំ​ថែរក្សា​គំនិត​មួយ​ថា ពី​ណា​ប៉ះ​សម្ដេច​ក្រុម​ព្រះ​អត់​បាន​ដាច់​ខាត សូម្បី​តែ​សមាជិក​បក្ស​ខ្លួន​ឯង»។

ដើម្បី​ការពារ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ លោក សេរី កុសល ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង រហូត​ដល់​ហ៊ាន​ប្រកាស​ផ្ដាច់ ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ នៅ​ពេល​ដែល​មាន​ស្ថានភាព​នយោបាយ​តឹង​តែង រវាង​ព្រះ​អង្គម្ចាស់ រណឫទ្ធិ និង​លោក ហ៊ុន សែន។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ហ៊ាន​ប្រឆាំង​ជាមួយ​សម្ដេច ហ៊ុន សែន ដើម្បី​ការពារ​រាជានិយម និង​លទ្ធិ​ប្រជាធិបតេយ្យ។ ពី​ណា​ហ៊ាន​ជាង​ខ្ញុំ​នៅ​ក្នុង ហ៊្វុន​ស៊ិន​ប៉ិច ខ្ញុំ​មាន​កម្លាំង​ប្រដាប់​អាវុធ ហើយ​ខ្ញុំ​ការពារ​មេ (សម្ដេច​ក្រុម​ព្រះ) ជា​ប្រធាន​បក្ស​ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ មាន​កំហុស ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច ហ៊ុន សែន ដែល​អ្នក​ទាំង​នោះ នៅ​តែ​ស្អប់​ខ្ញុំ​បំផុត ហើយ​គេ​តែង​តែ​ជំទាស់​រាល់​ការ​ស្នើ​សុំ​តំណែង​ឲ្យ​ខ្ញុំ នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ»។

ប៉ុន្តែ​នៅ​ទី​បំផុត លោក សេរី កុសល បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច នៅ​ក្នុង​អំឡុង ឆ្នាំ​២០០៩ ហើយ​បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន។ ការ​ចាក​ចេញ​ពី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច គឺ​បន្ទាប់​ពី​លោក បាន​ធ្វើ​ការ​ថ្លឹង​ថ្លែង​យ៉ាង​ច្បាស់​លាស់ ហើយ​ទម្រាំ​តែ​ធ្វើ​ឲ្យ​លោក​ដាច់​អាល័យ​នោះ គឺជា​អ្វី​ដែល​លោក សេរី កុសល បាន​ពន្យល់​ថា គឺ​ដោយ​សារ​តែ​មន្ត្រី​នៅ​ក្នុង​បក្ស​បាន​កែប្រែ​ឆន្ទៈ ឧត្តម​គតិ នយោបាយ​ដើម​របស់​ខ្លួន​អស់ ដែល​ខុស​ពី​បំណង​របស់​លោក មាន​ការ​បាក់​បែក​ផ្ទៃ​ក្នុង​ធ្ងន់​ធ្ងរ ដណ្តើម​អំណាច​ផ្ទៃ​ក្នុង ហើយ​មន្ត្រី​បក្ស គិត​តែ​ពី​លោភ​លន់​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន «ខ្ញុំ​ផ្សះ​ផ្សា​មិន​បាន ខ្ញុំ​ដើរ​ចេញ»។

លោក​បញ្ជាក់​ថា៖ «ព្រោះ​តែ​ការ​បែក​បាក់​នៅ​ក្នុង ហ៊្វុន​ស៊ិន​ប៉ិច ព្រោះ​តែ​ការ​ដណ្ដើម​អំណាច​ផ្ទៃ​ក្នុង​បក្ស និង​ការ​លោភ​លន់​គ្មាន​ទី​បញ្ចប់ ដែល​ភ្លេច​សម្បថ​ជាមួយ​គ្នា កាល​ពី​ចាប់​ផ្ដើម​ចលនា​តស៊ូ ដែល​នាំ​ឲ្យ​បក្ស​ទាំង​មូល​បែក​ចេញ​ជា​ប្រាំ​ក្រុម ដោយ​មិន​អាច​បង្រួប​បង្រួម​បាន។ តើ​ខ្ញុំ​នៅ​ជាមួយ ហ៊្វុន​ស៊ិន​ប៉ិច ដើម្បី​អ្វី​ទៀត? ព្រោះ​អ្នក​នៅ ហ៊្វុន​ស៊ិន​ប៉ិច បច្ចុប្បន្ន​ធ្វើ​អ្វីៗ​គឺ​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ»។

ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស​ប្រជាជន​កាល​ពី ឆ្នាំ​១៩៩៣ ដែល​ដឹក​នាំ​ដោយ​សហ​នាយក​រដ្ឋ​មន្ត្រី ដែល​ពុំ​ធ្លាប់​មាន​នៅ​លើ​ពិភពលោក​នោះ មិន​បាន​ស្ថិត​ស្ថេរ​យូរ​អង្វែង​ឡើយ។ បន្ទាប់​ពី​មាន​ជម្លោះ​ជា​បន្ត​បន្ទាប់​រាប់​ចាប់​តាំង​ពី​ការ​ដក​លោក សម រង្ស៊ី ចេញ​ពី​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​អំឡុង ឆ្នាំ​១៩៩៤ ដែល​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​លោក សម រង្ស៊ី ក៏​បាន​លា​លែង​ពី​រដ្ឋ​មន្ត្រី​ក្រសួង ការ​បរទេស ផង​នោះ នៅ​ទី​បំផុត ជម្លោះ​ប្រដាប់​អាវុធ​ដ៏​បង្ហូរ​ឈាម​មួយ បាន​ផ្ទុះ​ឡើង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ នៅ​ក្នុង ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​តាម​ប្រភព​នានា បាន​អះអាង​ថា មាន​មន្ត្រី ហ៊្វុន​ស៊ិន​ប៉ិច ជាង ១០០ នាក់​ត្រូវ​បាន​គេ​សម្លាប់។ លោក សេរី កុសល បាន​ថ្លែង​ថា ជម្លោះ​ប្រដាប់​អាវុធ​ក្នុង ឆ្នាំ​១៩៩៧ កើត​ចេញ​ពី​ល្បែង​នយោបាយ​បំបែក​បំបាក់​ផ្ទៃ​ក្នុង គណបក្ស​ប្រជាជន ដែល​ពេល​នោះ ហ៊្វុន​ស៊ិន​ប៉ិច ព្យាយាម​បំបែក​លោក ហ៊ុន សែន និង​លោក ជា ស៊ីម ដោយ​សារ​លោក សម រង្ស៊ី ប្រមូល​ព័ត៌មាន​បាន​ថា គណបក្ស​ប្រជាជន កំពុង​បែក​ជា​ពីរ​ដោយ​សារ​ជម្លោះ​ផ្ទៃ​ក្នុង។

លោក​បន្ត​ថា៖ «ការ​ទទួល​បាន​ព័ត៌មាន​ខុស​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ប្រឡូក​ក្នុង​ល្បែង​ នយោបាយ​ដ៏​គ្រោះថ្នាក់ ដែល​នៅ​ពេល​នោះ​សម្ដេច​ក្រុម​ព្រះ ធ្វើ​ការ​ជាមួយ​សម្ដេច ជា ស៊ីម ដែល​ជា​ប្រធាន​បក្ស មិន​ធ្វើ​ការ​ជាមួយ​សម្ដេច ហ៊ុន សែន ដែល​ជា​អនុ​ប្រធាន​បក្ស​ទេ»។

ការ​ព្យាយាម​បំបែក​លោក ហ៊ុន សែន ពី​លោក ជា ស៊ីម គឺ​ជា​នយោបាយ​ខុស​របស់ ហ៊្វុន​ស៊ិន​ប៉ិច។ គណបក្ស​ប្រជាជន​បើ​ទោះ​បី​ជា​មាន​បញ្ហា​នៅ​ក្នុង​បក្ស ប៉ុន្តែ​គេ​មាន​ភាព​រឹង​មាំ ជាមួយ​សត្រូវ​ខាង​ក្រៅ។ «អ៊ីចឹង​ហើយ យើង​ដើរ​ខុស ហើយ​អ្នក​ដែល​នាំ​ឲ្យ​សម្ដេច​ក្រុម​ព្រះ​ខុស​នោះ ក៏​ជា សម រង្ស៊ី ដែរ»។លោក កុសល បន្ត​ថា ហ៊្វុន​ស៊ិន​ប៉ិច បាន​ចុះ​ខ្សោយ រង្គោះ​រង្គើ តាំង​ពី​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់ នរោត្តម សិរីវុឌ្ឍ ដែល​ជា​អគ្គ​លេខាធិការ​គណបក្ស បាន​លា​ចេញ​ពី​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស ដោយ​សារ​ព្រះ​អង្គ​ជា​មិត្ត​ភក្តិ​ស្លាប់​រស់ របស់​លោក សម រង្ស៊ី។ «រឿង​ការ​លាលែង​របស់​ឯកឧត្ដម សម រង្ស៊ី ចេញ​ពី​បក្ស គឺ​មិន​មែន​ទេ ក៏​ប៉ុន្តែ គឺជា​ការ​បណ្ដេញ​ចេញ​នៅ​ពេល​នោះ ដោយ​សារ​គាត់​ប្រើ​នយោបាយ​ផ្ទាល់​ខ្លួន​ដើម្បី​ផ្ដួល​សម្ដេច ហ៊ុន សែន ទន្ទឹម​នឹង​នោះ ក៏​ផ្ដួល ហ៊្វុន​ស៊ិន​ប៉ិច ដែរ​ដោយ​សារ​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​ជា​មួយ​ស្ដេច។ រឿង​នេះ​សម្ដេច​ក្រុម​ព្រះ​ជា​អ្នក​រងគ្រោះ​តែ​សម្ដេច​ក្រុម​ព្រះ​អត់​ ជម្រើស»។ លោក សេរី កុសល មាន​ការ​ខ្លោច​ចិត្ត ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ទៅ​លើ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច។ «បើ​សម្ដេច​ក្រុម​ព្រះ​ស្ដាប់​ខ្ញុំ​ប្រហែល ហ៊្វុន​ស៊ិន​ប៉ិច មិន​រលាយ​ទេ»។

លោក កុសល ក៏​បាន​ពន្យល់​ប្រាប់​អំពី​មូល​ហេតុ ដែល​លោក​បាន​ទៅ​ចូល​រួម​ជាមួយ​លោក ហ៊ុន សែន ដែល​ជា​អតីត​គូ​សត្រូវ​របស់​លោក​ផង​ដែរ ដោយ​បញ្ជាក់​ថា វា​ជា​រឿង​ដែល​លោក​មិន​នឹក​ស្មាន​ដល់។

«ខ្ញុំ​ស្មាន​មិន​ដល់​អ្នក​ខ្លះ​ថា ហ៊ុន សែន ជា​មនុស្ស​កាច​សាហាវ​ណាស់ តែ​ធាតុ​ពិត​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជិត​ទើប​មាន​ការ​សោក​ស្ដាយ ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង កាល​ពី​អតីតកាល អ្វី​ដែល​គាត់​ឲ្យ​គឺ​ដោយ​សារ​តែ​គាត់​មើល​ឃើញ​ថា ខ្ញុំ​ជា​មនុស្ស​ខុស​គេ គាត់​ឲ្យ​តម្លៃ​នៃ​ការ​តស៊ូ​របស់​ខ្ញុំ ដែល​គាត់​មើល​ឃើញ។ សម្ដេច ហ៊ុន សែន ជា​មនុស្ស​ម្នាក់​ពិបាក​រក ហើយ​ជា​មនុស្ស​មិន​ងាយ​ជឿ​មនុស្ស​ផ្ដេស​ផ្ដាស​ទេ ហើយ​ជា​មនុស្ស​ម្នាក់​ហ៊ាន​ប្រកាស​ការពារ​រាជានិយម ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត ហើយ​បាន​ប្រកាស​ជា​សាធារណ​ថា ត្រកូល ហ៊ុន បី​ជំនាន់ ជា​អ្នក​ការពារ​រាជានិយម»។

លោក កុសល បាន​អះអាង​បន្ត​ថា លោក ហ៊ុន សែន ស្រឡាញ់​លោក ដោយ​សារ​តែ​លោក​«ស្មោះ​ជាមួយ​មេ កាល​ដែល​នៅ​ជាមួយ​សម្ដេច​ក្រុម​ព្រះ។ ខ្ញុំ​មើល​ឃើញ​ថា អ្វី​ដែល​សម្ដេច ហ៊ុន សែន មាន​ខុស​ពី​ការ​គិត​របស់​ខ្ញុំ កាល​ពី​នៅ​ខាង​ក្រៅ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​ទើប​ដឹង​ថា គាត់​ជា​មនុស្ស​ដែល​និយាយ​យ៉ាង​ម៉េច​ធ្វើ​អ៊ីចឹង គាត់​មាន​គុណធម៌​ណាស់ ទោះ​បី​ពេល​ខ្លះ សម្ដី​អាក្រក់…តែ​ត្រង់​ដែល​ខ្ញុំ​អាច​នៅ​ជាមួយ​គាត់​បាន​ខុស​ពី​ការ​គិត​ របស់​ខ្ញុំ កាល​ពី​មុន​ថា គាត់​ស្អប់​ខ្ញុំ​ខ្លាំង​ណាស់ តែ​ផ្ទុយ​ទៅ​វិញ​គាត់​ឲ្យ​តម្លៃ​ខ្ញុំ​ខ្លាំង​ណាស់»៕

ប្រភពព័ត៌មាន៖ ខេមបូឌាផេក

មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​

 នៅ​​រសៀល​​ថ្ងៃ​​សុក្រ​​ទី២​ ឧសភា​​នេះ ក្នុង​​សន្និសីទ​​សារព័ត៌​មាន​នៅ​​ការិយាល័យ​​អង្គការ​សហ​ប្រជាជាតិ​​លោក​ស្រី​ហ្វ្លា​វា​ ផាន់​​សៀ​រី​ ឧ​ត្ត​ម​​ស្នង​ការ​រង​​សិទ្ធិ​មនុស្ស​​របស់​​អង្គការ​សហ​ប្រជា​ជាតិ​​ បាន​​ជំ​រុញ​ឱ្យ​​រដ្ឋាភិបាល​​កម្ពុ​ជា​ដក​​បម្រាមបិទ​​ទីលាន​​ប្រជាធិបតេយ្យ​​ចេញ។​ ការ​ជម្រុញ​​បែប​នេះ ​គឺ​​ខណៈពេល​​ដែល​​ទីលាន​​ប្រជាធិបតេយ្យ​​ត្រូវ​បាន​​រដ្ឋាភិបាល​​ប្រកា​ស​បិទ ​​ក្រោម​​ហេតុ​ផល​​ស៊ើប​អង្កេត​​តាំង​ពី​ដើម​​ខែ​ម​ក​រា​។

សេចក្តីរាយការណ៍របស់ ស៊ុន មេសា
(02:05)

“ខ្ញុំ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជាដក​បម្រាម​បិទ​ទីលាន​ប្រជាធិបតេយ្យ​ ចេញ​ជាបន្ទាន់” នេះ​ជា​ប្រសាសន៍​របស់លោក​ស្រី​ហ្វ្លា​វា ផាន់​សៀ​រី ដែល​បាន​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​ទស្ស​នៈ​កិច្ច​រស់​ លោកស្រី​នៅ​កម្ពុជា។

លោកស្រី​បាន​បញ្ជាក់ថា​ការបើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ គឺ​ដើម្បី​ធានា​ឱ្យ​ប្រជាពល​រដ្ឋ​ទាំងអស់​អាចអនុវត្ត​សិទ្ធិសេរីភាព​ បញ្ចេញមតិ និង​ការជួបជុំ។ សូមបញ្ជាក់ថា​​រដ្ឋាភិបាល​បាន​បិទ​ទីលាន​ប្រជាធិបតេយ្យ​ តាំងពីដើម​ខែមករា​មក​ក្រោយ​ការផ្ទុះ​អំពើហិង្សា​ដែល​បាន​បណ្តាលឱ្យមាន​ មនុស្ស​ស្លាប់ របួស និង​ជាប់ឃុំ កាលពីដើម​ខែមករា។

ទាក់ទង​នឹង​អំពើហិង្សា​នេះ លោកស្រី ឧ​ត្ត​ម​ស្នងការរង​បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​អំពើហិង្សា​នេះ ហើយ​លោក ស្រី ក៏​មិន​ភ្លេច​ឡើយ​ការ​អំពាវ​នាវឱ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ចាត់វិធានការ​ចាប់​ជនដៃដល់​ដាក់ទោស​តាមច្បាប់​ជា​ធរមាន។ ចំណែកឯ​អំពើហិង្សា​ទៅលើ​បុរស​ម្នាក់​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ១ឧសភា លោកស្រី​ហ្វ្លា​វា ក៏បាន​លើកឡើងថា វា​ជាការ​សោកស្តាយ ហើយ​ថា​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា​បាន​ធ្លាក់​មួយកម្រិត​ខណៈដែល​ កម្ពុជា​បាន​គោរព​សិទ្ធ​ម​ញ្ចេ​ញ​មតិ និង​សិទ្ធ​ការជួបជុំ​ត្រូ​បាន​ធានា​នៅ​កម្ពុជា។

ដោយសារ​តែមាន​អំពើហិង្សា​នៅ​កម្ពុជា​ផ្ទូ​ន​រយៈពេល​ចុងក្រោយ​នេះ លោកស្រី ហ្វ្លា​វា ក៏បាន​ក្រើនរម្លឹក​ដល់​រដ្ឋាភិបាល​កម្ពុជា​ពី​កាតព្វកិច្ច​របស់​រដ្ឋ​ ក្នុងការ​គោរ​តាម​ក​តិ​កា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំ​ដោយ​សន្តិវិធី​ផង​ដែរ​។

សូម​រម្លឹកថា លោកស្រី​ហ្វ្លា​វា ផាន់​សៀ​រី បាន​បំពេញ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​រយៈពេល៥ថ្ងៃ​នៅ​កម្ពុជា ក្នុងនោះ​លោកស្រី​បាន​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក ឱម យិនទៀង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រមាណ៣០នាទី លោកស្រី ហ្វ្លា​វា ផាន់​សៀ​រី ក៏បាន​លើកឡើង​បន្ថែម​ពី​បញ្ហា​នីតិរដ្ឋ កំណែទម្រង់​ច្បាប់​ប្រព័ន្ធតុលាកា​នៅ​កម្ពុជា ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធ​នា​គារ បញ្ហាដីធ្លី និង​បញ្ហា​ការសុំ​សិទ្ធិ​ជ្រកកោន​ផងដែរ។ ក្រៅពី​បញ្ហា​ការបើក​ទីលាន​ប្រជា​ធិប​តេយ្យ​ឡើងវិញ លោកស្រី​ឧ​ត្ត​ម​ស្នងការរង ហ្វ្លា​វា ផាន់​សៀ​រី បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​បន្ត​កំណែទម្រង់​របស់ខ្លួន ហើយ​ថា​កម្ពុជា​អាចធ្វើ​បាន៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

លោកសុខ ទូច៖ «ផែនការ​លោក​សម រង្ស៊ី នឹង​នាំ​​កម្ពុ​ជា​មាន​​តំ​ណាង​រាស្ត្រ​ជា​​​វៀត​ណាម»​

 អ្នកវិភាគ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក សុខ ទូច បាន​អត្ថាធិប្បាយ​រិះគន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ហើប​ផែនការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនជាតិ​វៀតណាម​ទាំងឡាយណា​ដែល​កើត​នៅ​កម្ពុជា។ លោក សុខ ទូច បាន​ព្រមាន​ថា​ផែនការ​នោះ នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា មាន​តំណាងរាស្ត្រ​ជា​ជនជាតិ​វៀតណាម។ តួលេខ​កូនចៅ​វៀតណាម​មានកំណើត​នៅ​កម្ពុជា ត្រូវបាន​អ្នកវិភាគ​រូបនេះ​វាយតម្លៃថា​អាច​នឹង​ផ្ដល់​សំឡេងគាំទ្រ​ឲ្យ​អ្នកតំណាងរាស្ត្រ​បាន​លើសពី១អាសនៈ។

ផែនការ​ ផ្ដល់​សញ្ជាតិ​ឲ្យ​ជនជាតិ​វៀតណាម​ដែលមាន​ដើមកំណើត​កើត​នៅ​កម្ពុជា​របស់លោក សម រង្ស៊ី ត្រូវបាន​លោក​សុខ ទូច អ្នកវិភាគ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ រិះគន់ថា​នឹង​បង្ក​ហា​នី​ភ័យ​ដល់​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​អនាគត។ ថ្លែងប្រាប់​គេហទំព័ថ្មីៗលោក សុខ ទូច បាន​ហៅ​ផែនការ​នោះ ថា​ជាការ​ផ្ដល់ឱកាស​ឲ្យ​ជនជាតិ​វៀតណាម​ដែល​កំពុងមាន​ចំនួន​ច្រើន​ នាបច្ចុប្បន្ន អាច​ជ្រើសរើស​តំណាងរាស្ត្រ​បាន​យ៉ាង​ងាយ ខណៈ​ចំនួន​កូនចៅ​វៀតណាម​ដែល​នឹង​ទទួលបាន​សញ្ជាតិ​នោះ អាច​បោះឆ្នោត​ផ្ដល់​សំឡេង​ឲ្យ​អ្នកតំណាងរាស្ត្រ​បាន​លើសពី១អាសនៈ​នៅក្នុង​ សភា។  

ថ្លែង​ក្នុង ​សន្និសីទ​កាលពី​សប្ដាហ៍​មុន លោក​សម រង្ស៊ី ដែលមាន​លោក​កឹម សុខា អង្គុយ​ក្បែរ​ផង​នោះ បាន​និយាយ​ការពារ​ផែនការ​ផ្ដល់​សញ្ជាតិ​រប​ស់លោក ថា​ជាការ​គោរ​រព​តាម​គោលការណ៍​រដ្ឋធម្មនុញ្ញ និង​ក្នុងនាម​មេដឹកនាំ​គណបក្ស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។ បើតាម​លោក​សម រង្ស៊ី ផែនការ​នេះ អាច​នឹងមាន​ការប្រែប្រួល ប្រសិន​ការផ្ដល់​សញ្ជាតិ​នោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។   

យ៉ាងណាក៏ដោយ ​លោក សុខ ទូច បាន​ស្ដីបន្ទោស​ថា៖ «គាត់​កំពុង​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​ត! មុន​ការបោះឆ្នោត គាត់​មិន​និយាយ​អំពី​ផែនការ​នេះ​ទេ ព្រោះ​គាត់​ដឹងថា​ខ្មែរ​ទូទៅ​មិន​ចង់​ឲ្យ​វៀតណាម​មាន​វត្តមានរ​ស់​នៅ​ កម្ពុជា​ទេ។ ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ទើប​គាត់​បង្ហើប​ឡើង។ ខ្ញុំ​គាំទ្រ​ការគោរព​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដឹង​ដែរ ថា​កម្ពុ​ជាមាន​វៀតណាម​រស់នៅ​ប៉ុន្មាន​នាក់។ បើ​ចុះ​សញ្ជាតិ​ឲ្យ​ពួកគាត់២សែន​នាក់ តើ​វៀតណាម​អាច​រើស​តំណាងរាស្ត្រ​បាន​ប៉ុន្មាន​កៅអី?»។   

លោក សុខ ទូច បាន​អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី រៀនសូត្រ​អំពី​បទពិសោធន៍​នយោបាយ​ដែល​គណបក្ស​សម រង្ស៊ី ស្នើ​ឲ្យ​វិសោធនកម្ម​សំឡេង២ភាគ៣ ឲ្យ​មកជា៥០ភាគរយ​បូក១ ។ អ្នកវិភាគ​រូបនេះ​ពន្យល់ថា៖ «មេរៀន​ស្នើ​វិសោធនកម្ម​សំឡេង​អនុម័ត​សភា គួរតែ​ជា​បទពិសោធន៍​សម្រាប់​ផែនការ​ផ្ដល់​សញ្ជាតិ​នេះ។ បើ​ផ្ដល់​សញ្ជាតិ​ឲ្យ​គេ​ហើយ គឺ​មិនអាច​ទៅ​ដក់​សញ្ជាតិ​មកវិញ​ស្រេច​តែ​នឹង​ចិត្ត​បានឡើយ»។    

ឆ្លើយ​នឹង​ សំណួរ​ថា​តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​នាំ​ឲ្យ​លោក សម រង្ស៊ី បង្ហើប​ផែនការ​ផ្ដល់​សញ្ជាតិ​ឲ្យ​វៀតណាម ក្រៅ​ពៅ​ការគោរព​រដ្ឋធម្មនុញ្ញ​នោះ? លោក​សុខ ទូច បាន​អត្ថាធិប្បាយ​ថា៖ «គាត់​ជឿថា​វៀតណាម​ដែល​នៅ​កម្ពុជា​សព្វថ្ងៃ ភាគច្រើន​ជា​វៀតណាម​សេរី ដែល​អាច​នឹង​គាំទ្រ ឬ​បោះឆ្នោត​ឲ្យ​គណបក្ស​របស់គាត់​នា​ថ្ងៃ​ខាងមុខ»៕

ប្រភពព័ត៌មាន៖ ថ្មីៗ     

ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌកំពុងតែមានភាពចម្រូងចម្រាស់

 ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃទី​១៨ ខែឧស​ភា ខាងមុខ​កំពុង​ប្រឈម​នឹង​​ភាព​ចម្រូង​ចម្រាស​យ៉ាងខ្លាំង ព្រោះ​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល​មួយចំនួន​បានបង្ហាញ​ជំហរ​មិន​គាំទ្រ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​នេះ​ទេ​។ គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុមហ្វ្រែល​) ប្រកាស​ជំហរ​មិន​គាំទ្រ​និង​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤​ទេ ព្រោះ​ការបោះឆ្នោត​នោះ​មិនមាន​តម្លាភាព​និង​ជា​រឿង​ឥតន័យ​។ ជាមួយគ្នានេះ​ក្រុម​អ្នកសង្កេតការណ៍​មួយចំនួន​បាន​និយាយថា​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរបៀប​អសកល​ដែល​ចាត់ចែង​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែលមាន​អុ​ឹ​ម សួស្តី ជា​ប្រធាន និង ទេព នីថា ជា​អគ្គលេខាធិការ មិនបាន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជាពលរដ្ឋនៅក្នុង​ការផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ទេ​។​

តាម​របាយការណ៍​សិក្សា​វាយតម្លៃ​លើ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ ជាតិ​របស់​អង្គការ​ខុមហ្វ្រែល ចុ​ុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៤ បានឱ្យដឹងថា ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២​នេះ មិនអាច​ឆ្លុះបញ្ចាំង​ភាពត្រឹមត្រូវ​នៅក្នុង​ការចូលរួម​ប្រកួតប្រជែង​បានឡើយ​ ។ ជាក់ស្តែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែឧសភា  ខាងមុខនេះ​មានតែ​គណ​បក្សនយោបាយ​៥​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត បើទោះ​បី​មាន ៦​គណបក្សនយោបាយ​ដែលមាន​អាសនៈ​នៅក្នុង​ក្រុមប្រឹក្សាឃុំ សង្កាត់​យ៉ាងណាក៏ដោយ​។

គណបក្ស​ទាំង​៥ ដែល​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមមាន​គណបក្ស​ប្រ ជា​ជនកម្ពុជា គណបក្ស​សង្គ្រោះ ជាតិ គណបក្ស​ហ្វុ​៊​ន​ស៊ិន​បុ​ិ​ច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល​បាន​លើកឡើងថា​លទ្ធផល​បោះឆ្នោត​នេះ ក៏​អាច​ប្រែប្រួល​ដោយសារ​ភាពមិនប្រក្រតី​ដូចជា​ការប៉ុនប៉ង​ទិញ​សន្លឹកឆ្នោត ការផ្តល់​សម្ភារៈ​ថវិកា​ឬ​គំរាម​ដក​តួនាទី ឬ​ផ្តល់​តួនាទី​ការតម្រូវ​ឱ្យ​អង្គ​បោះឆ្នោត​ធ្វើ​សម្បទាន​សច្ចាប្រ​ណិធាន​ស ​ន្យា​បោះឆ្នោត​ជូន​គណបក្ស​របស់ខ្លួន​ក្នុងអំឡុងពេល​បោះឆ្នោតក្រុមប្រឹក្សា​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ បញ្ហា​បែបនេះ​ជា​ទង្វើ​ខុសច្បាប់​បោះឆ្នោត​កម្ពុជា​និង​ខុស​គោលការណ៍​សកល​នៃ ​ការគោរព​ឆន្ទៈ​ដោយ​សេរី​របស់​អ្នកបោះឆ្នោត​ឬ​អង្គ​បោះឆ្នោត​។​

ចំណុច​គួរឱ្យកត់សម្គាល់​នោះ​គឺ​អង្គការ​ខុមហ្វ្រែល​បានផ្តល់​ជា​អនុសាសន៍​ថា ​គួរតែ​ធ្វើ​វិ​សោធ ន​កម្ម​លើ​ប្រព័ន្ធ​បោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​ដាក់បញ្ចូល​ជាមួយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​ថ្ងៃ​បោះឆ្នោត​តែមួយ ឬ​ប្រព័ន្ធ​បោះឆ្នោត​នេះ​គួរតែ​បើកចំហ​បង្កើន​ការចូលរួម​និង​មាន​តម្លាភាព​ ឱ្យបាន​ច្រើន​។ មាន​ន័យ​ថា​អ្នកមាន​សិទ្ធិ​បោះឆ្នោត​រួមមាន​តំណាង​កម្មករ តំណាង​កសិករ​ឬ​តំណាង​គ្រូពេទ្យ​ដែល​មាន​វិជ្ជាជីវៈ ដើម្បី​ចូលរួម​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ពួកគេ​មាន​ទំនុកចិត្ត​ក្នុងការ​ត្រួតពិនិត្យ​ប្រព័ន្ធ​រដ្ឋបាល​នៅ​ ថ្នាក់មូលដ្ឋាន​ឱ្យបាន​ប្រសើរ​។ ការផ្តល់​សិទ្ធិ​សម្រាប់តែ​ក្រុមប្រឹក្សាឃុំ សង្កាត់ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គ្មាន​ន័យ​គ្រប់គ្រាន់​ដែល​អាច​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជាពលរដ្ឋនៅក្នុង​ មូលដ្ឋាន​បានឡើយ​។

ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​មួយចំនួន​បាន​លើកឡើងថា​ការបោះឆ្នោត​ជ្រើសរើស ​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេល​ឆាប់ៗ​ខាងមុខនេះ​ពុំមាន​តម្លៃ​គ្រប់គ្រាន់​ទេ​នៅក្នុង​ការកែទម្រង់​ របៀប​របប​ថ្នាក់ដឹកនាំ​មូលដ្ឋាន​។ ដោយហេតុ​ថាបើ​ពិនិត្យ​ទៅលើ​ឆន្ទៈ​ប្រជាពលរដ្ឋ​នាពេលនេះ គឺ​ខុសគ្នា​ពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​កន្លងផុតទៅ ដូច្នេះ​វា​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ក្នុងការ​ផ្លាស់ប្តូរ ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នោះឡើយ​។ ជាងនេះទៅទៀត​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលមាន​បុគ្គល អុ​ឹ​ម សួស្តី ជា​ប្រធាន និង​ទេព នីថា ជា​អគ្គលេខាធិការ​កំពុងរ​ក​ល្បិចកល​សព្វបែបយ៉ាង​ដើម្បី​ជួយ​ដល់​គណបក្ស​ ប្រជាជន​តាម​ទម្លាប់​អាក្រក់​របស់ខ្លួន​ជាមិនខាន ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា អុ​ឹ​ម សួស្តី និង​ទេព នីថា ជា​មនុស្ស​របស់​បក្ស​ប្រជាជន​។​

រុមមន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិ បាល​បាន​វាយតម្លៃថា​ការបញ្ចូល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាមួយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយ​ប្រើ​សន្លឹកឆ្នោត​ផ្សេងគ្នា ទើប​ជា​រឿង​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​ខាត​ពេលវេលា ច្រើនដង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃទី​១៨ ខែឧសភា​ខាងមុខ​អាចធ្វើឱ្យ​គណបក្ស​ប្រជាជន​បាត់បង់​អំណាច​ថ្នាក់មូលដ្ឋាន​ កាន់តែច្រើន ហើយ​បើ​គិតដល់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ក្រោយ គឺ​គណបក្ស​ប្រជាជន​ចៀស​មិន​ផុតពី​ទទួល​បរាជ័យ​នោះទេ ដោយហេតុថា​មួយ​រយៈពេល​កន្លងទៅនេះ​ពលរដ្ឋ​ភាគច្រើន​លែង​គាំទ្រ​បក្ស​ប្រជាជន​ ទៀតហើយ​៕​

ប្រភពព័ត៌មាន៖​  Khmerfeed

ពែ​កមី និង​ខ្ញុង ឈប់​ខ្ទប់​ព័ត៌មាន​រឿង​ទំនាក់ទំនង​ស្នេហា​​

 មកទល់ពេលនេះ ការលើក​ឡើង​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ក្រៅ​ឆាក​រវាង​តារា​កំប្លែង​លោក ចែម ច័ន្ទ​តារា ហៅ​ពែ​ក​មី និង​អ្នកនាង សុ​កាន់​ដា ហៅ​ខ្ញុង កាន់តែ​ខ្ទរខ្ទារ​នៅ​ក្នុង​ពិភព​សិល្បៈ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ពួកគេ​ទាំង​ពីរ បែរ​ជា​ឈប់​ប្រតិកម្ម ហើយ​លែង​បិទ​ខ្ទប់​ដូច​មុន​។  លោក​ពែ​កមី និយាយថា នោះ​ជា​រឿង​សាំ​ហើយ ដែល​ក្រុម​មហាជន​បាន​ចោទថា លោក និង​អ្នកនាង​ខ្ញុង គឺ​គូ​ស្នេហា​នឹង​គ្នា  ដោយ​បាន​ទាំង​លើកឡើងថា លោក​បាន​លែងប្រពន្ធ និង​កំពុង​រួមរស់​យ៉ាង​ស្ងប់​សុខ ជាមួយ​នាង​ខ្ញុង​។ លោក​បញ្ជាក់ថា លោក​ជា​មនុស្ស​ប្រុស ពិតជា​ជៀស​មិន​ផុត​ពី​រឿង​មាន​ស្រី​ញី​ក្រៅ​ផ្ទះ ប៉ុន្តែ​បើ​ទោះជា​ខិលខូច​យ៉ាងណាក៏ដោយ ក៏​មិន​លែងប្រពន្ធ​នោះដែរ ដោយសារតែ​លោក​ដ្បិតថា​សិក្សា​បាន​តិច ក៏​ចេះ​គិត​ដូច​ឪេ​ពុក​ភាគច្រើន​។

 លោក​ពែ​កមី បញ្ជាក់​ដោយ​ឈប់​ខ្វល់​នឹង​ព័ត៌មាន​បោកបក់​ថា «​សម្រាប់​ខ្ញុំ និង​ខ្ញុង សាំ​ហើយ ឥឡូវ​ចង់​អ្នក​ណា​គេ​ថា​អី​ថា​ទៅ ក៏​ខ្ញុំ និង​ខ្ញុង​នៅ​តែ​ប៉ុណ្ណឹង ព្រោះ​ក្រុម​គ្រួសារ​ខ្ញុំ ប្រពន្ធ​ខ្ញុំ ដឹងឮ​ទាំងអស់​ហ្នឹង ថា​ពួក​យើង​យ៉ាង​មិច​»​។ លោក​មិន​បាន បញ្ជាក់ថា នោះ​ជា​ការទទួលស្គាល់ ឬ​គ្រាន់តែ​ចាក់បណ្ដោយ​នោះទេ  ប៉ុន្តែ​អ្វី​ដែល​គេ​កត់សម្គាល់​គឺ​លោក​ឈប់​ប្រកែ​កញាញ​ដូច​មុន​។ ដូចគ្នា​នឹង​ការបញ្ជាក់​នោះដែរ អ្នក​មេម៉ាយ​កូន​មួយ អ្នកនាង​ខ្ញុង​ក៏​ប្រាប់​ដូចគ្នា​ដែរ​ថា ឈប់​ខ្វល់​ចំពោះ​ការលើកឡើង​ទាំងនោះ​។ អ្នកនាង​បញ្ជាក់ថា នៅ​ខ្វល់​តែ​រឿង​រកលុយ និង​ធ្វើ​យ៉ាងណា​ឲ្យបាន​សប្បាយចិត្ត​ប៉ុណ្ណោះ ចំណែក​រឿង​ព័ត៌មាន​គេ​ថា​បែបណា ទោះជា​ឮ​ក៏​ឈប់​ធ្វើ​ឮ​ដែរ​។ អ្នកនាង​បានបញ្ជាក់​កាលពី​ថ្ងៃ​សម្ពោធ​ផ្ទះ​ថ្មី​នៅ​បុរី​ពិភពថ្មី ជិត​ផ្ទះ​ពែ​កមី​ម្ដុំ​ឫស្សីកែវ កាលពី​ថ្ងៃ​ទី​២១ មេសា ថា «​ស្រួល​តើ​បាន​គេ​យល់ច្រលំ​ថា​ស្រឡាញ់​ពែក​មី ព្រោះ កាន់តែ​ល្បី ហើយ​ឥឡូវ​ឈប់​គេច​ទៀតហើយ​»​។  ត្រង់​អ្នក​ជឿ ឬ​មិន​ជឿ វា​ហាក់​លែង​សំខាន់​ចំពោះ​អ្នកនាង​ដូច​មុន​ទៀត​ហើយ ដោយ​អ្នកនាង​បញ្ជាក់​ដោយ​បែប​ចាក់បណ្ដោយ​ថា រវាង​អ្នកនាង និង​លោក​ពែ​ក​មី ទោះ​អ្នក​ណា​និយាយ​អី ក៏​នៅ​ធម្មតា​។ អ្នក​នាង​បាន​ទាំង​សរសើរ​ថា ភរិយា​របស់​លោក​ពែ​ក​មី គឺជា​នារី​ចិត្ត​ទូលាយ ដែល​មិន​ប្រកាន់​ចំពោះ​ការ​ការលើកឡើង​ដែល​មាន​ទាំង​ប៉ុន្មាន នាគ្រា​មុន​នោះ​ផង​។ 
 បន្ថែម​ពីលើ​ជំហរ​ឈប់​ ប្រកែក និង​ប្រតិម្ម​ដូច​មុន គេ​ឃើញ​តារា​កំប្លែង​ទាំងពីរ ហាក់​បង្កើន​ទំនាក់ទំនង​គ្នា​ខុស​ពី​មុន ដោយ​ទើបតែ​បាន​ដាក់ទុន​ចូលគ្នា​បើកហាង​សម្អាងការ ពែ​កមី​ប៊ូ​តា ដាច់ចេញ​ពី​សុខ​គា​ប៊ូ​តា​សម្អាងការ នា​ពេល​ថ្មីៗ​ទៀតផង​។ លោក​ពែ​កមី បញ្ជាក់ថា រវាង​លោក និង​ខ្ញុង មិន​ត្រឹមតែ​ជា​ដៃគូ​កំប្លែង​នៅ​CTN ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ភាគី​ហ៊ុន​សហការគ្នា ប្រៀប​ដូចជា​គ្រួសារ​តែ​មួយ​ផង​ដែរ ដោយ​នោះ​មិនទាន់​គិត​រឿង​ជំនួញ​ជួល​វង់​អ​កកែស ដែល​ពួកគេ​ធ្លាប់​សហការ​គ្នា​នោះ​ផង​។ កាលពី​មុន​លោក​ឆោត គឺ​គ្រាន់តែ​គេ​និយាយ​រឿង​ទាំង​ហ្នឹង ចេះ​តែ​ខ្មាស់​មិន​ហ៊ាន​ចង់​មើល​

មុខ​ខ្ញុង​នៅក្រៅ​ឆាក ប៉ុន្តែ​ពេល​នេះ​លោក​អះអាង​ថា គឺ​ទោះ​ប្រឹង​គេច​ក៏​នៅតែ​ប៉ុណ្ណឹង និង​មិន​ប្រឹង​គេច​ក៏​នៅតែ​ប៉ុណ្ណឹង អញ្ចឹង​មានតែ​ចាក់បណ្ដោយ​តែម្ដងទៅ​។ 

នេះ​ជា​ការប្រឈមមុខ​មួយ​ដែល​តារា​កំប្លែង​ទាំងពីរ សម្រេចចិត្ត​ទទួលយក បើទោះជា​មាន​ការវិភាគ​ផ្សេងៗ  ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ចុងក្រោយ​របស់​ពួកគេ នៅ​ក្រៅ​ឆាក​សម្ដែង​។ ពែ​កមី បញ្ជាក់ថា សម្រាប់​ខ្ញុង និង​លោក បើ​និយាយ​ពី​ឃើញ​មុខ​គ្នា គឺ​ច្រើន​ជាង​កូន និង​ប្រពន្ធ​ឆ្ងាយ​ណាស់ ទើប​វា​ល្មម​ហើយ ដែល​នាំឲ្យ​មាន​ការ​យល់ឃើញ​បែបនោះ​។ ទោះយ៉ាងណា លោក​ហាក់​មិន​ព្រម​បញ្ជាក់​ទាល់តែសោះ ក្នុង​ទំនាក់ទំនង​នោះ ថា​មាន​ការពិត ឬ​បែប​ណា​?
​សូមបញ្ជាក់​ថា​លោក​ពែ​ក​មី បាន​រៀបការ​ជាមួយ​អ្នកនាង​ជា សុធី​ម ហៅ ច្រិប វ័យ​២៥​ឆ្នាំ កាលពី​ឆ្នាំ​២០០៨ ដោយ​ក្នុង​ពេល​នេះ ពួក​គេ​បង្កើត​បាន​កូន​២​នាក់​ហើយ និង​កំពុង​សុខសាន្ត​ជាមួយគ្នា បើទោះជា​មាន​ព័ត៌មាន​ចចាមអារ៉ាម​រាប់មិនអស់​៕ 

ប្រភពព័ត៌មាន៖ vodhotnews.com   

ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ

 ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជា បានលើកឡើងថា លោក សួន សេរីរដ្ឋា មានឱកាស តិចតួច ណាស់​ក្នុងការចុះ​ឈ្មោះចលនាអំណាចពលរដ្ឋខ្មែររបស់លោក ឲ្យទៅជាគណបក្សនយោបាយមួយ នៅក្នុងប្រទេសកម្ពុជា។ ឱកាស​តិចតួច ដោយសារលោក សួន សេរីរដ្ឋា បានបង្កើតកម្លាំង ប្រដាប់ អាវុធខុសច្បាប់ និងកំពុងប្រឈមមុខ​នឹងការចាប់​ខ្លួនពីកម្លាំងសមត្ថកិច្ច។ លោកសួន សេរីរដ្ឋា ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ថាលោកគ្រោងនឹងចុះឈ្មោះ​អង្គការរបស់លោក ឲ្យទៅជាគណបក្សនយោបាយ នៅខែក្រោយនេះ។

នយោបាយ - «ចលនាអំណាចពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ទំនងជាមិនអាចចុះឈ្មោះ ទៅជាគណបក្ស​នយោបាយ នៅក្នុងប្រទេសកម្ពុជាបានទេ» នេះបើតាមសម្តីរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោកខៀវ សុភ័គ បានបញ្ជាក់ថា លោក សួន សេរីរដ្ឋា នៅជំពាក់ច្បាប់ត្រង់ដែលលោក នៅមិនទាន់ទទូលបាន​ការ​ចាប់ខ្លួន ពីដីការរបស់ តុលាការ កម្ពុជានៅឡើយ។ អ្វីដែលត្រូវអនុវត្តន៍មុនបំផុត នៃការចុះឈ្មោះបង្កើត​គណបក្ស​នយោបាយនោះ គឺការចាប់ខ្លួនលោក សួន សេរីរដ្ឋា ។

លោក ខៀវ សុភ័គ បន្តយ៉ាងដូច្នេះថា «លោក សួន សេរីរដ្ឋា បានប្រព្រឹត្ត នូវសកម្មភាពមួយ ដែលខុសនឹងច្បាប់​របស់​រដ្ឋ ពោលគឺបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ក្នុងបំណងផ្តូលរលំ រដ្ឋាភិបាល ហើយបច្ចុប្បន្ននេះ សមត្ថកិច្ច បាន​ទទូលដីការចាប់ខ្លួន ដែលចេញដោយចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញទៀតផង»។

 ការឆ្លើយតបយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីការសែតក្នុងស្រុក ឌឺខេមបូឌា ដេលី បានចេញផ្សាយ ដោយដាក់ ចំណង​ជើងថា អង្គការភេវរកម្មមួយ ព្យាយាមចុះឈ្មោះជាគណបក្សនយោបាយ។ នៅក្នុង អត្ថបទការសែតនោះ បាន​សរសេរថា លោកសួន សេរីរដ្ឋា ដែលនិរទេសខ្លួនឯង មានបំណង ចង់ចុះឈ្មោះក្រុមប្រឆាំងរបស់គាត់ ជាគណបក្ស​នយោបាយនៅកម្ពុជា។ ថ្លែងតាម ទួរស័ព្ទ ពីទីក្រុងដាឡាស ក្នុងរដ្ឋតិចសាស លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា នឹងដាក់ ឯកសារ ចាំបាច់ រួមទាំងបញ្ជីឈ្មោះស្ថាបនិក និងអ្នកគាំទ្រ ៥,០០០នាក់ ទៅក្រសួងមហាផ្ទៃ នៅពាក់ កណ្តាល ខែឧសភា ខាងមុខនេះ ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា លោកបានត្រៀមឯកសាររួចរាល់ហើយ ដើម្បីចុះឈ្មោះ ជាគណបក្ស នយោបាយ ជាមួយក្រសួងមហាផ្ទៃ បើទោះបីជារដ្ឋាភិបាលចោទក្រុម និងអ្នកគាំទ្រ របស់លោកថា ជាចលនាភេវរកម្មក៏ដោយ។ លោកក៏ចង់បញ្ជាក់ឲ្យច្បាស់ជាមួយរដ្ឋាភិបាលដែរថា បក្ខពួករបស់លោក មិនមែនជាចលនាភេវរកម្មទេ ជា​មួយគ្នា​នោះ លោកក៏ចង់អោយសកម្មជន របស់លោក នៅកម្ពុជា អាចធ្វើការដោយសេរីផងដែរ ។

ឆ្លៀតពេលនេះ ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ក៏បានផ្លែផ្កាអោយរដ្ឋាភិបាលផងដែរថា លោក មិនចាប់អារម្មណ៍​ក្នុងការដាក់បេក្ខជន សម្រាប់មុខតំណែងសាធារណៈនៅពេលណាមួយ ឆាប់ៗ នេះទេ ព្រោះលោកគិតថា ការបោះ​ឆ្នោតដោយសេរី និងយុត្តិធម៌ អាចកើតមានឡើង នៅពេលណា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបាន​បណ្តេញចេញពីអំណាច។

គួរបញ្ជាក់ថា លោក សួន សេរីរដ្ឋា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រើប្រាស់ សង្គ្រាម ពាក្យសម្តី ឌឺដងដាក់គ្នា មិនបង្អង់ឡើយនាពេលកន្លងមក។ លោក សួន សេរីរដ្ឋា ត្រូវបានមជ្ឈដ្ឋាន ទូទៅស្គាល់ថា ជាអ្នក​រិះគន់​លើមេដឹកនាំកម្ពុជាបច្ចុប្បន្នយ៉ាងចាស់ដៃ និងធ្លាប់បានហៅលោក ហ៊ុន សែន ថា ជាមនុស្សកំសាក។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅ នៅក្នុងសន្និសិតសារព័ត៌មានមួយ លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន បានព្រមានតាមចាប់ខ្លួនសួន សេរីរដ្ឋា បន្ទាប់ពីចលនារបស់ លោក សួន សេរីរដ្ឋា ត្រូវបានរដ្ឋាភិបាល បានចាត់​ទុក​ថាជាអង្គការភេវរកម្មមួយ ដែលមានបំណង ផ្តួលរលំរដ្ឋាភិបាល។ ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាបានចោទ​ ប្រកាន់ប្រធានចលនាអំណាចពលរដ្ឋខ្មែររូបនេះ ពីបទក្បត់ជាតិ និងកំពុងតាមចាប់ខ្លួន មកទល់សព្វថ្ងៃ៕

ប្រភពព័ត៌មាន៖ មនោរម្យ

សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ជិត​១​ពាន់​នាក់​បង្សុកូល​​ជូន​​អ្នក​ស្លាប់​ជំនាន់ ប៉ុល ពត

 សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់ នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រាប់​បាត្រ​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១៧ មេសា នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក រាជធានី​ភ្នំពេញ ឆ្នាំ​២០១៤។ អ្នក​ចូលរួម​អំពាវនាវ​ឱ្យ​សាលាក្ដី​ខ្មែរ​ក្រហម ពន្លឿន​ការ​ជំនុំជម្រះ​ក្ដី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែល​នៅ​រស់។ នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេសា គឺ​ក្នុង​គោលបំណង​រំឭក​ដល់​វិញ្ញាណក្ខន្ធ​សមាជិក​គ្រួសារ ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

អ្នក​ចូលរួម​ក្នុង​ពិធី​នេះ បាន​បង្ហាញ​ពី​ភាព​ក្ដុកក្ដួល នៅ​ពេល​ដែល​ពួក​គាត់​ឃើញ​គំនរ​ឆ្អឹង និង​លលាដ៍​ក្បាល​ជន​រងគ្រោះ ដែល​ដាក់​គរ​នៅ​ឯ​ស្តូប​ជើង​ឯក​នោះ។

សាច់ញាតិ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​មួយ​រូប គឺ​លោកស្រី រស់ បុប្ផា ថ្លែង​ថា សមាជិក​គ្រួសារ​របស់​លោកស្រី​ជា​ច្រើន​នាក់​បាន​ស្លាប់ ដោយ​សារ​តែ​របប​ខ្មែរ​ក្រហម​នោះ៖ «នាង​ខ្ញុំ​សមាជិក​ដែល​ស្លាប់​ទៅ ១២​នាក់។ ១២​នាក់​ហ្នឹង គឺ​ទាំង​ឪពុក​ទាំង​ម្ដាយ ទាំង​បង​ប្អូន​របស់​នាង​ខ្ញុំ។ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង»។

ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​ឡើង​គ្រប់គ្រង​អំណាច​ប្រទេស​កម្ពុជា ហើយ​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជិត ២​លាន​នាក់​បាត់​បង់​ជីវិត ដោយសារ​តែ​ការ​អត់​អាហារ​ហូប​ចុក ខ្វះ​ថ្នាំ​ព្យាបាល​ជំងឺ ធ្វើ​ការ​ហួស​កម្លាំង ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់​នៅ​តាម​វាល​ពិឃាដ​ជា​ច្រើន​កន្លែង​ទូទាំង​ប្រទេស ដូច​ជា​នៅ​វាល​ពិឃាដ​ជើង​ឯក​នេះ​ជា​ដើម។

បច្ចុប្បន្ន​នេះ មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដែល​នៅ​រស់​ចំនួន ២​រូប គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន កំពុង​ស្ថិត​ក្រោម​ការ​ជំនុំជម្រះ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង​លេខ ០០២ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ពួក​គាត់​គ្រប់​គ្រង់​អំណាច នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ១៩៧៥ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នោះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ម៉ៅ មុន្នីវណ្ណ ថ្លែង​ថា ឆ្លង​តាម​ការ​ឈឺ​ចាប់​របស់​ជន​រងគ្រោះ ជា​បុព្វហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ធ្វើ​ពិធី​បង្សុកូល​នៅ​ថ្ងៃ​ទី ១៧ មេសា។

លោក​ជំរុញ​ឱ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ពន្លឿន​ការ​ជំនុំជម្រះ​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ឧក្រិដ្ឋ​សម្លាប់​ពលរដ្ឋ​ខ្មែរ​នោះ។

សាលាក្ដី​ខ្មែរក្រហម បាន​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​លើ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​លេខ ០០២ វគ្គ ១ កាល​ពី​ចុង​ឆ្នាំ​២០១៣។ សាលាក្ដី​រំពឹង​ថា សាលក្រម​នឹង​អាច​ចេញ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ នេះ។ ទន្ទឹម​គ្នា ខាង​ភាគី​ជាតិ ក៏​កំពុង​ខ្វះ​ថវិកា​សម្រាប់​បើក​ប្រាក់​ខែ​បុគ្គលិក​ចាប់​ពី​ខែ​មេសា​នេះ ទៅ​ដល់​ចុង​ឆ្នាំ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

  ប្រភពព័ត៌មាន៖​វិទ្យអាស៊ីសេរី

សង្ក្រាន្ត និង​ទំនាយ​ឆ្នាំ​ថ្មី​ឆ្នាំ​មមី

 នាំ​ថ្មី​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មេសា គ្រិស្ដសករាជ ២០១៤ វេលា​ម៉ោង ៨ និង ៧​នាទី​ព្រឹក។ ទេវតា​ឆ្នាំ​ថ្មី​នេះ មាន​ព្រះនាម​គោរគៈទេវី ជា​បុត្រី​ទី​២ នៃ​កបិល​មហា​ព្រហ្ម។ ទេព​ធីតា​គោរគៈទេវី ទ្រង់​សោយ​ប្រេង​ជា​អាហារ និង​ទ្រង់​អម្ពរ​ពណ៌​លឿង។ បុណ្យ​ចូល​ឆ្នាំ​ជា​ពិធី​បុណ្យ​សំខាន់​ចម្បង​មួយ​របស់​ប្រជាជាតិ​ខ្មែរ។ បុណ្យ​ចូល​ឆ្នាំ​នេះ ជា​ពិធី​បុណ្យ​សម្រាប់​ទទួល​ទេវតា​ថ្មី​ផង និង​សម្រាប់​រំឭក​គុណ​សាច់សាលោហិត​ដែល​នៅ​រស់​ផង ឯ​បុណ្យ​ធំ​មួយ​ទៀត គឺ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ជា​ពិធី​បុណ្យ​សម្រាប់​ឧទ្ទិស​ដល់​ញាតិ​សន្តាន​ដែល​បាន​លា​ចាក​លោក​ទៅ​ ហើយ។ ចូល​ឆ្នាំ​ខ្មែរ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ ធ្វើ​ឡើង​ជា​ទៀត​ទាត់​ជា​រៀង​រាល់​ឆ្នាំ។ ពិធី​បុណ្យ​ធំ​មួយ​ទៀត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ មិន​ដែល​ខក​ខាន​ជា​រៀង​រាល់​ឆ្នាំ​ដែរ​នោះ គឺ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ក៏ប៉ុន្តែ ពិធី​បុណ្យ​ទាំង​ពីរ​នេះ មាន​គោល​បំណង និង​អត្ថន័យ​ផ្សេងៗ​ពី​គ្នា។

ជាទូទៅ បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​គេ​ប្រារព្ធ​ធ្វើ​នៅ​ខែ​ងងឹត គឺ​ពី​ថ្ងៃ​ទី​១ រោច ដល់​ថ្ងៃ​ទី​១៥ រោច ខែ​ភទ្របទ។ គេ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​បញ្ជូន​មគ្គផល​កុសល​បុណ្យ​ដល់​ឪពុក​ម្ដាយ បង​ប្អូន​ញាតិ​មិត្ត ជីដូន​ជីតា បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ។ ឯ​បុណ្យ​ចូល​ឆ្នាំ​វិញ គេ​ប្រារព្ធ​ឡើង​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង និង​ដើម្បី​រំឭក​គុណ​ដល់​មាតា​បិតា​បង​ប្អូន​ញាតិ​មិត្ត ឬ​ជីដូន​ជីតា ដែល​កំពុង​រស់​នៅ​មាន​ជីវិត​ផង ជាពិសេស​នៅ​ថ្ងៃ​វ័នបត ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ឆ្នាំ​ថ្មី កូន​ចៅ​និយម​ជូន​សម្លៀកបំពាក់​ប្រាក់​កាស​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្ដាយ​ជីដូន​ជីតា ជាដើម។ ចំណែក​ថ្ងៃ​ទី​បី​ជា​ថ្ងៃ​ឡើង​ស័ក​វិញ អ្នក​ខ្លះ​និយម​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះពុទ្ធ​រូប គឺ​ជា​ការ​លាង​សម្អាត​ព្រះពុទ្ធ​រូប ក៏ប៉ុន្តែ​អ្នក​ខ្លះ គេ​ឆ្លៀត​យក​ឱកាស​នោះ ដើម្បី​ស្រង់​ទឹក​ជូន​ឪពុក​ម្តាយ ជីដូន​ជីតា ដើម្បី​បង្ហាញ​នូវ​កិច្ច​តប​ស្នង​សង​គុណ​របស់​គេ​ដល់​អ្នក​មាន​គុណ។

ម៉្យាង​ទៀត អ្នក​ខ្លះ​មាន​ជំនឿ​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​អោយ​គេ​ជម្រះ​អំពើ​សៅហ្មង​ទាំង​ឡាយ​ដែល​កើត​មាន​ ឡើង​មួយ​ឆ្នាំ​ចាស់​កន្លង​ទៅ។ ដូច្នេះ​ហើយ បាន​ជា​គេ​នាំ​គ្នា​ធ្វើ​បុណ្យ គេ​ស្លៀក​ពាក់​ខោអាវ​ថ្មី គេ​ដើរ​លេង​អោយ​សប្បាយ​អស់​កង្វល់ រួច​ទើប​ចាប់​ផ្ដើម​កសាង​ជីវភាព​ថ្មី​ក្នុង​ឆ្នាំ​ថ្មី អោយ​បាន​ជួប​ប្រទះ​សុភមង្គល​គ្រប់​ប្រការ និង​អាយុ​យឺនយូរ​ត​ទៅ​មុខ​ទៀត។

រៀង​រាល់​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា ដោយ​ផ្អែក​លើ​ក្បួន​ហោរាសាស្ត្រ​បុរាណ ក៏​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ទំនាយ​ប្រចាំ​ឆ្នាំ​នីមួយៗ​ដែរ។

បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​នេះ ឆ្នាំ​ថ្មី​ឆ្នាំ​មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នេះ មាន​ទំនាយ​ប្រចាំ​ឆ្នាំ​ដូច​តទៅ៖

  • កេណ្ឌ​ព្រះ​ភិរុណ​សាស្ត្រ គឺ​ការ​ទាយ​ទុក​អំពី​កម្រិត​ទឹក​ភ្លៀង ថា​ឆ្នាំ​នេះ​ដើម​ឆ្នាំ​មាន​ភ្លៀង​ល្អ កណ្ដាល​ឆ្នាំ​ក៏​មាន​ភ្លៀង​ល្អ តែ​ចុង​ឆ្នាំ​មាន​ភ្លៀង​តិច។
  • កេណ្ឌ​ធារាទិគុណ គឺ​ការ​ទាយ​ទុក​ចំពោះ​អាកាសធាតុ ឆ្នាំ​នេះ​ទំនាយ​ថា មាន​ធាតុ​អាកាស​ត្រជាក់។ ទំនាយ​ទឹក​ទន្លេ ថា​ឆ្នាំ​នេះ​ទឹក​ធំ​ណាស់ ទឹក​ទន្លេ​មាន​ច្រើន​លើស​អស់​ឆ្នាំ​ទាំង​ពួង។
  • កេណ្ឌ​ធញ្ញាហារ គឺ​ការ​ទាយ​ទុក​ចំពោះ​ដំណាំ និង​ភោគផល ឆ្នាំ​នេះ​ទំនាយ​ថា មាន​កេណ្ឌ​ពីរ មាន​ឈ្មោះ​ថា​វិបត្ត ស្រូវ​សំណាប​ស្រែ​ចម្ការ និង​កើត​កិមិ​ជាតិ (ដង្កូវ ក្រា ដង្កូវ​នាង មេអំបៅ សត្វ​ល្អិត​បំផ្លាញ​ផលានុផល។ ផល​ដំណាំ​បាន​តែ​ពាក់​កណ្ដាល​ខូចខាត​អស់។ ស្រុក​ទេស​នឹង​កើត​កលិយុគ និរាស​ប្រាសចាក​ចោល​គ្នា​ច្រើន​លើក​ច្រើន​សា។
  • ទំនាយ​ការ​ធ្វើ​ស្រែ ទំនាយ​ថា​ស្រែ​ដី​ទំនាប​បាន​ផល​ល្អ ចំណែក​ស្រែ​ដី​ទួល​មាន​ផល​ល្មម​សម​គួរ។ 
 រីឯ​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ​វិញ មាន​ដូច​ត​ទៅ៖

  • ថ្ងៃ​ចូល​ឆ្នាំ​ទី​មួយ ប៉ះ​ចំ​ថ្ងៃ​ច័ន្ទ ទំនាយ​ថា ជំទាវ​ខុនណាង នឹង​ចាញ់ មាន​ន័យ​ថា អន់​ខូច​បុណ្យស័ក្តិ​អន់​រាសី មន្ត្រី ជំទាវ ធ្វើ​អាក្រក់​ធ្វើ​បាប​គេ នឹង​មាន​ការ​តស៊ូ​រើបម្រះ។
  • ទំនាយ​ថ្ងៃ​វ័នបត គឺ​ថ្ងៃ​ទី​ពីរ​ដែល​ប៉ះ​ចំ​ថ្ងៃ​អង្គារ វិញ ថា​ឆ្នាំ​នេះ​ស្លា​ម្លូ ត្រី​សាច់​មាន​តម្លៃ​ខ្ពស់ អាមាត្យ​មន្ត្រី​នឹង​ខូច​ស័ក្ដិ ឬ​ត្រូវ​ក្តៅ​ក្រហាយ​ចិត្ត ជាច្រើន។
  • ទំនាយ​ថ្ងៃ​ឡើង​ស័ក គឺ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​នឹង​ថ្ងៃ​ពុធ ទំនាយ​ថា ឆ្នាំ​នេះ​រាជ​បណ្ឌិត​បុរោហិត អាចារ្យ នឹង​មាន​សេចក្តី​សុខ​សម្រាន្ត​ជា​អនេក ប៉ុន្តែ​នឹង​មាន​ដង្កូវ​ក្រា ស៊ី​ស្រូវ​បំផ្លាញ​ដំណាំ។
 បាទ! នេះ គឺ​ជា​ទំនាយ​ប្រចាំ​ឆ្នាំ​នេះ​ដែល​គន់គូរ​ដោយ​ក្រុម​ប្រជុំ​ទំនៀមទម្លាប់​ ខ្មែរ។ ទោះ​ជា​មាន​ការ​ទស្សន៍ទាយ​យ៉ាង​ណា​ក៏ដោយ​ចុះ ខ្ញុំ​បាទ​សូម​ប្រសិទ្ធ​ពរ​ជ័យ​ជូន​លោក​អ្នក​នាង​កញ្ញា​អ្នក​ស្តាប់​ទាំងអស់ ​នៅ​គ្រប់​ទិសទី ព្រម​ទាំង​ក្រុម​គ្រួសារ អោយ​ទទួល​បាន​នូវ​សុខភាព​ល្អ និង​សេចក្តី​សុខ​ក្សេមក្សាន្ត​ក្នុង​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត៕

ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

នំ​អន្សម​យក្ស​ត្រូវ​គេ​ដាក់​តាំង​នៅ​ខាង​មុខ​អង្គរវត្ត

 នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៤ នេះ សមាគម​ចុងភៅ​កម្ពុជា បាន​ផលិត​នំអន្សម​យក្ស​មួយ​ទម្ងន់ ២​តោន ដើម្បី​ដាក់​តាំង ព្រមទាំង​ដាក់​លក់​​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ទៅលេង​នៅ​រមណីយដ្ឋាន​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀម​រាប ពេល​បុណ្យ​ចូល​ឆ្នាំ។

នំអន្សម​យក្ស​ទម្ងន់ ២​តោន ត្រូវ​បាន​រថយន្ត​ស្ទូច​ពីរ​គ្រឿង ស្ទូច​ដាក់​លើ​ឡាន​នៅ​ថ្ងៃ​ទី​១៣ មេសា ដឹក​ យក​ទៅ​ដាក់​តាំង​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ទស្សនា ពេល​បុណ្យ​ចូល​ឆ្នាំ​នេះ។នំអន្សម​យក្ស​នេះ​ផលិត​ដោយ​សមាគម​ចុងភៅ​កម្ពុជា ដែល​​មិន​ធ្លាប់​មាន​ពី​មុន​មក។

 លោក ឡុង បូរ៉ា ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៣ មេសា ថា ទម្រាំ​សមាគម​លោក​ផលិត​បាន​នំអន្សម​យក្ស​មួយ​នេះ​ឡើង គឺ​ត្រូវ​ចំណាយ​ពេល និង​ចំណាយ​ប្រាក់​អស់​ជាង ៧.៥០០​ដុល្លារ ដែល​ឧបត្ថម្ភ​ដោយ​ម្ចាស់​សណ្ឋាគារ ម្នាស់​ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​នានា។

គំនិត​ផលិត​អន្សម​យក្ស ផ្ដួចផ្ដើម​ដោយ​សមាគម​ចុងភៅ​កម្ពុជា ដែល​មាន​ទម្ងន់ ២.០០០​គីឡូ​ក្រាម ក្នុង​នោះ​មាន​គ្រឿង​ផ្សំ ដូច​ជា​អង្ករ​ដំណើប​ចំនួន ៦០០​គីឡូ សាច់​ជ្រូក ៣០០​គីឡូ សណ្ដែក​បាយ​អស់ ២០០​គីឡូ ខ្ទិះ​ដូង ៣០០​គីឡូ ស្ករ ៥​គីឡូ ​អំបិល ១០​គីឡូ ម្រេច ៥​គីឡូ ខ្ទឹមស ៥​គីឡូ និង​ស្លឹក​ខ្ទឹម ១៦​គីឡូក្រាម។ ចំណែក​ប្រដាប់ប្រដា​សម្រាប់​វេច​ខ្ចប់​វិញ គេ​ត្រូវ​កាត់​ស្លឹក​ចេក ៤០០​គីឡូ​ដើម្បី​ខ្ចប់ និង​កាប់​ដើម​ចេក ២០​ដើម ដើម្បី​ធ្វើ​ចំណង​វេច​នំ​អន្សម​យក្ស​នេះ។

លោក ឡុង បូរ៉ា ដែល​ជា​ចុងភៅ​នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​សៀមរាប រៀបរាប់​ថា ពេល​ផ្ដួច​ផ្ដើម​គំនិត​ផលិត​នំ​នេះ​ឡើង អ្នក​ស្រុក​ភាគ​ច្រើន​មិន​ជឿ​ថា សមាគម​លោក​អាច​ចម្អិន​នំ​អន្សម​យក្ស​នេះ​ឆ្អិន​បាន​ទេ ព្រោះ​ថា​កន្លង​មក សូម្បី​តែ​នំអន្សម​តូចៗ​ធម្មតា​យ៉ាង​ម៉េច ក៏​គង់​មាន​អ្នក​ខ្លះ​ចម្អិន​ឆៅ៖ «ប្រជាជន ​ភាគ​ច្រើន​គាត់​គិត​ថា អន្សម​ហ្នឹង​មិន​អាច​ចំហុយ​ឆ្អិន​ទេ ព្រោះ​វា​ទំហំ​ធំ​ពេក ប្រវែង​ដល់ ៥​ម៉ែត្រ ប៉ុន្តែ​មុន​នឹង​ខ្ញុំ​ធ្វើ​នំអន្សម​យក្ស​ធំ​នេះ​កើត​ឡើង ពួក​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អន្សម​ខ្នាត​ធំ​ដូចជា​ប្រវែង​មួយ​ម៉ែត្រ ពួក​ខ្ញុំ​ធ្លាប់​ធ្វើ​ច្រើន​ដង​ដែរ​ ហើយ​មូលហេតុ​ដែល​ពួក​យើង​ហ៊ាន​ធ្វើ​អន្សម​យក្ស​នេះ​កើត​ឡើង គឺ​ដោយសារ​យើង​ប្ដូរ​រូបមន្ត​បន្តិច។ ធម្មតា​ខ្មែរ​យើង​ចំហុយ​អន្សម​នេះ​គឺ​អ្វីៗ​ក៏​ឆៅ​ដែរ ដូច​ជា​អង្ករ​ដំណើប​ក៏​ឆៅ សាច់​ជ្រូក​ក៏​ឆៅ សណ្ដែក​ក៏​ឆៅ អ៊ីចឹង​ទៅ។ ប៉ុន្តែ​ពួក​យើង​ដូរ​របៀប​ធ្វើ​បន្តិច គឺ​គ្រឿង​ផ្សំ​អី​អស់​ហ្នឹង​ត្រូវ​បាន​យើង​ចំហុយ​ឆ្អិន​អស់​ហើយ ហើយ​គ្រាន់​តែ​យើង​មក​ផ្គុំ​ឲ្យ​ទៅ​ជា​រាង​អន្សម ហើយ​គ្រាន់​តែ​យើង​ចំហុយ​វា​បន្ថែម​ដើម្បី​ឲ្យ​វា​ល្មួត​ឲ្យ​ទៅ​ជា​សាច់​តែ​ មួយ»

លោក​ឲ្យ​ដឹង​ថា ដើម្បី​ចម្អិន​នំ​អន្សម​យក​នេះ​បាន គេ​ត្រូវ​បញ្ជា​ទិញ​ចង្ក្រាន​ចំហុយ​ពិសេស​មួយ មាន​បណ្ដោយ​ប្រវែង ៧​ម៉ែត្រ មុខ​កាត់ ១​ម៉ែត្រ ៤​តឹក ជម្រៅ ៧​តឹក ហើយ​ចំណាយ​ពេល​ចម្អិន​ចំនួន ២២​ម៉ោង។

នំ​អន្សម​យក្ស​នេះ​នឹង​ដាក់​តាំង​ពិព័រណ៍​នៅ​មុខ​ប្រសាទ​អង្គរវត្ត ខេត្ត​សៀមរាប ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៤ ដែល​ផ្ដួច​ផ្ដើម​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

នក​នាំ​ពាក្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សោម រតនា បញ្ជាក់​ថា ការ​តាំង​ពិព័រណ៍​​ នំ​អន្សម​យក្ស​នេះ គឺ​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ផង និង​ជា​ការ​កែច្នៃ​កម្មវិធី​ប្លែក​ជា​ប្រពៃណី​ដើម្បី​ឲ្យ​អ្នក​ទេសចរ​ទស្សនា ​កម្សាន្ត​ផង ក្រៅ​ពី​ទៅលេង​ប្រាសាទ​អង្គរវត្ត។
លោក សោម រតនា៖ «យើង​ធ្វើ​នេះ​ក្នុង​គោល​បំណង​បង្កើត​បរិយាកាស​សប្បាយ​ រីករាយ​ទាំង​អស់​គ្នា​ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​ខ្មែរ​ សូម​​អញ្ជើញ​គាត់​មក​ចូល​រួម ហើយ​អ្វី​ដែល​គាត់​ធ្លាប់​បាន​ទស្សនា​លើក​មុន​គាត់​ធ្លាប់​អញ្ជើញ​ទៅ​ទស្សនា ​ប្រាង្គ​ប្រាសាទ​ថ្ម​របស់​យើង គាត់​ទៅ​ទស្សនា​កន្លែង​ផ្សេងៗ​នៅ​ខេត្ត​សៀមរាប។ ឥឡូវ​នេះ​យើង​មាន​ទស្សនីយភាព​ភាព​ច្រើន​ផ្សេងៗ​ទៀត​ មាន​ល្បែង​របាំ​ប្រជាប្រិយ យើង​មាន​ការ​ទាញ​ព្រ័ត្រ បង្កើត​ឯកត្តកម្ម​ជាតិ យើង​មាន​កម្មវិធី​ច្រើន​ផ្សេងៗ​ទៀត អ៊ីចឹង​សូម​អញ្ជើញ​បង​ប្អូន​ចូល​រួម​ទាំង​អស់​គ្នា»
 
ទាក់ទង​រឿង​តាំង​ពិព័រណ៍​នំអន្សម​យក្ស លោក ឡុង បូរ៉ា បន្ថែម​ថា នំអន្សម​យក្ស​នេះ​ក្រោយ​ពី​តាំង​រួច​ហើយ នឹង​ត្រូវ​កាត់​លក់​ក្នុង​មួយ​ចាន​តម្លៃ ៥.០០០​រៀល ជូន​អ្នក​ទៅ​ទស្សនា ឬ​អ្នក​ទេសចរ​ដែល​ទៅ​លេង​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ចូល​ដំបូង​នេះ ហើយ​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​នំអន្សម​យក្ស​នេះ ​នឹង​យក​ទៅ​ឧបត្ថម្ភ​ដល់​មណ្ឌល​កុមារ​កំព្រា ឬ​ឧបត្ថម្ភ​មន្ទីរពេទ្យ៕

បញ្ចូលព័ត៌មានដោយ៖Unknown 1 comment

លោក កែម​ ឡី​៖​ ​​សម រង្ស៊ី​ ​បើ​បាន​កាន់អំ​ណាច​​ផ្តាច់ការ​​ជាង​ ហ៊ុន សែន ទៀត

អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក បណ្ឌិត កែម ឡី បាន​ស្តីបន្ទោសចំៗឲ្យ​លោក សម រង្ស៊ី ថា ជា​មនុស្ស​ដែល​មិនសូវ​ចេះ​ស្តាប់​យោបល់​របស់​អ្នកដទៃ ពោលគឺ​យកតែ​គំនិត​ខ្លួនឯង។ លោក​ថា ប្រសិនបើ​ថ្ងៃ​ណាមួយ​លោក សម រង្ស៊ី មានឱកាស​បានក្លាយ​ជា​មេដឹកនាំ​ប្រទេស​មែន​នោះ​របៀប​ដឹកនាំ​របស់លោក សម រង្ស៊ី នឹង​ផ្តាច់ការ​ជាង​លោក ហ៊ុន សែន ទៅទៀត។ ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ ជាមួយ​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ។

លោក ជា ធី​រិ​ទ្ធ៖ លោក កែម ឡី យើង​ឃើញថា ស្ថានការណ៍​នយោបាយ​ហាក់​ធូរស្រាល​បន្តិច ដោយសារ​លោក សម រង្ស៊ី បាន​ទូរ​សព្ទ​ទៅ លោក ហ៊ុន សែន ជជែក​គ្នា និង​បាន​យល់ចិត្ត​គ្នាច្រើន​ផងដែរ។ ជាបឋម​ក្នុងនាម​លោក​ជា​អ្នកតាមដាន​រឿង​នយោបាយ លោក​យល់​យ៉ាងណាដែរ ចំពោះ​ជំហរ​របស់លោក សម រង្ស៊ី ពេលនេះ?

លោក កែម ឡី៖ ជារួម​វា​ជាការ​ល្អ​ហើយ ចំពោះ​ជំហរ​ទន់ភ្លន់​របស់លោក សម រង្ស៊ី ក៏ដូចជា​អ្នកនយោបាយ​ដែល​ចេះ​និយាយ​គ្នា តែ​ខ្ញុំ​មើលទៅ​ជំហរ​របស់លោក សម រង្ស៊ី ដែល​ទន់​យល់​ស្របតាម​លោក ហ៊ុន សែន ភាគច្រើន​គឺ​មិនបាន​គិតពី​ផលប្រយោជន៍​រួម ឬ​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ទៅ​ពេលអនាគត​ទេ។ មិនតែប៉ុណ្ណោះ ខ្ញុំ​មើលទៅ​នៅក្នុង​ការពិភាក្សាគ្នា​នោះ គឺ​ដើម្បី​តែ​ផលប្រយោជន៍​អ្នកនយោបាយ​ទៅវិញ​ទេ មិនមែន​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ឬ​តាម​អ្វីដែល​ពលរដ្ឋ​ចង់បាន​នោះឡើយ។

លោក ជា​ធី​រិ​ទ្ធ៖ ការយល់​ចិត្ត​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ធ្វើឡើង​ក្នុងពេលដែល​លោក កឹម សុខា មិនមាន​វត្តមាន​នៅក្នុង​ប្រទេស។ លោក កែម ឡី លោក​ក៏បាន​ដឹង​ពី​ការបដិសេធ​របស់លោក កឹម សុខា មិនសូវ​យល់ស្រប​តាម​ជំហរ​របស់ លោក សម រង្ស៊ី ផងដែរ។ តើ​លោក​វាយតម្លៃ​ចំពោះ​ឥរិយាបថ​នយោបាយ​រប​ស់លោក សម រង្ស៊ី បែបណា​ដែរ?

លោក កែម ឡី៖  ជារួម​លោក សម រង្ស៊ី ជា​មនុស្ស​ដែល​មិនសូវ​ចេញ​ស្តាប់​យោបល់​គេ ជា​មនុស្ស​អត្តនោម័ត រឹង​រួស ចចេះ គិតថា​គំនិត​ខ្លួនឯង​ត្រូវ​រហូត របៀប​ធ្វើការ​គ្មាន​ប្រជាធិបតេយ្យ អាកប្បកិរិយា​នយោបាយ ទង្វើ​នយោបាយ ល្អមើល​តែ​ពេល​និយាយប្រាប់​គេ ប្រាប់​ប្រជាពលរដ្ឋ តែ​ការអនុវត្ត​ជាក់ស្តែង​គ្មាន។ ហើយ​ខ្ញុំ​ហ៊ាន​និយាយថា ប្រសិនបើ​លោក សម រង្ស៊ី មិន​ព្រម​កែប្រែ​ប្រព័ន្ធ​ដឹកនាំ​ទេនោះ «បើ​បាន​ក្លាយជា​មេដឹកនាំ សម រង្ស៊ី ផ្តាច់ការ​ជាង ហ៊ុន សែន ទៀត»។

លោក ជា ធី​រិ​ទ្ធ៖  ទៅ​ពេលខាងមុខ លោក មើលឃើញ​ទំនាក់ទំនង​លោក កឹម សុខា និង​លោក សម រង្ស៊ី យ៉ាងណាដែរ? ហើយ​ថា​តើ​លោក​អត្ថាធិប្បាយ​បែបណា ចំពោះ​លោក កឹម សុខា ដែល​គេ​មើលឃើញថា គឺជា​ឧស​គ្គ​ដែល​អាច​ឲ្យ​ការយល់​ចិត្ត​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បរាជ័យ​នោះ?

លោក កែម ឡី៖  យើង​មានការ​ព្រួយបារម្ភ​ចំពោះ ទង្វើ​លោក សម រង្ស៊ី ខ្ញុំ​គិតថា លោក សម រង្ស៊ី គួរតែ​ផ្លាស់ប្តូរ​ឥ​រិ​បថ​ធ្វើការ។ ចំពោះ​លោក កឹម សុខា ខ្ញុំ​គិតថា​លោក កឹម សុខា មិនមែនជា​មនុស្ស​រឹង​ទទឹង​ទេ តែ កឹម សុខា ជាម​នុស្ស ដែល​គិត​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ពលរដ្ឋ ជាង​ប្រយោជន៍​ខ្លួន និង​បក្សពួក​ក្រុមគ្រួសារ​ខ្លួន។ ជាង​នេះ ខ្ញុំ​យល់ថា លោក កឹម សុខា ជាម​នុស្ស ដែលមាន​វប្បធម៌​ប្រជាធិបតេយ្យ​ច្រើន តាមរយៈ​ឥរិយាបថ​នយោបាយ និង​ទង្វើ​របស់គាត់៕

ប្រភពព័ត៌មាន៖​ សារព័ត៌មានថ្មីៗ      

លោក​ហ៊ុនសែន ​និង​លោក​សម ​រង្ស៊ី ​បាន​ជួប​ពិភាក្សា​គ្នា​ផ្ទាល់​មាត់​ នៅ​ព្រឹក​​ថ្ងៃ​ពុធ​​នេះ​

 មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ប្រមុខ​បក្សប្រឆាំង លោក សម រង្ស៊ី​ បាន​ជួបចរចា​គ្នា​ផ្ទាល់​មាត់​ហើយ នៅ​ថ្ងៃ​ពុធ​ទី៩មេសា ដើម្បី​ដោះស្រាយ​វិ​ប​ត្តិ​​នយោបាយ​នៅ​កម្ពុជា​ ដែល​កំពុង​អូសបន្លាយ​ក្រោយ​ការបោះឆ្នោត។ ក្នុងជំនួប​តាម​ទូរស័ព្ទ​រវាង​ប្រមុខ​បក្ស​ដែល​កំពុងមាន​ជម្លោះ​ទាំង​ពីរ បាន​ពិភាក្សាគ្នា​លើ​បញ្ហា​បី​ចំណុច នោះ​គឺ កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត កំណែទម្រង់​គ.ជ.ប និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ យ៉ាងណាក៏ដោយ នៅ​មិនទាន់មាន​ជំនួប​កំពូល​ជា​ផ្លូវ​ការ​​ណាមួយ ​​ត្រូវបាន​ទំលាយ​នៅឡើយ​ទេ។

សេចក្ដីរាយការណ៍ដោយស៊ុន មេសា
(02:36)

ទីបំផុត​ទៅ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រមុខ​បក្សប្រឆាំង​បាន​ជួបគ្នា​ផ្ទាល់​មាត់​ហើយ​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី៩ មេសា​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង ​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។ មាន​របៀបវារៈ​ចំនួន៣ចំណុច​ក្នុងជំនួប​តាម​ទូរស័ព្ទ​ ​រវាង​មេដឹកនាំ​ ចាស់វស្សា​ទាំងពីរ។

បើតាម​លោក​អេង ឆៃអ៊ាង ដដែល ​របៀបវារៈ​ទាំង​បី​ចំណុច​ដែល​មេបក្ស​ទាំងពីរ​​ពិភាក្សា​ជាមួយ​គ្នា​នោះ នៅ​មិនទាន់មាន​លទ្ធផល​នៅឡើយ​នោះទេ។ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បញ្ជាក់ថា​ ជំនួប​កំពូល​រវាង​មេដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​ អាច​នឹង​កើត​ ឡើងជា​ផ្លូវ​ការ​លើក​ទី​ពីរ​ ​ប្រសិនបើ​ការចរចា​នយោបាយ​ក្រៅផ្លូវការ​​ ត្រូវបាន​ព្រមព្រៀង​ជាមួយគ្នា​នោះ។

ខាង​ភាគី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា វិទ្យុ​បារាំង​មិនអាច​ទាក់ទង​បញ្ជាក់​រឿងនេះ​បានទេ។
សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ ទាំង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ី សុទ្ធតែ​បានប្រកាស​ប្រាប់​មហាជន​ អំពី​ការចរចា​ជាសម្ងាត់​ជាមួយគ្នា​ដើម្បី​ ស្វះស្វែង​រក​ដំណោះស្រាយ​នយោបាយ។ លោក​សម រង្ស៊ី​ ​បញ្ជាក់ថា ក្រុមការងារ​គណបក្ស​ទាំងពីរ​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ក្នុងពេលឆាប់ៗនេះ ​ឬ​អាច​ចូលគាល់​ព្រះមហាក្សត្រ​​រួមគ្នា​តែម្តង។

ចំណែកឯ​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន​វិញ ក៏បានផ្តល់​ព័ត៌មាន​ស្រដៀង​គ្នា​នេះដែរ។ លោក​បញ្ជាក់ថា គណបក្ស​ទាំងពីរ​នៅ​សេសសល់​តែ​ចំណុច​ខ្វែងគំនិត​គ្នា​បន្តិចបន្តួច​ តែប៉ុណ្ណោះ ​នឹង​អាច​ដល់​កិច្ចព្រមព្រៀង​ហើយ។ ជំនួប​ថ្ងៃទី៩ មេសា​ដែល​ធ្វើឡើង​តាមរយៈ​ទូរស័ព្ទ​នេះ គឺជា​ជំនួប​លើក​ទី២ហើយ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ី ក្រោយ​ជំនួប​ផ្លូវ​ការ​​កាលពី​ខែកញ្ញា ឆ្នាំ​២០១៣​កន្លងទៅ។

សូម​រំលឹក​ជូន​ថា គិត​ត្រឹម​ដើមខែ​មេសា​នេះ វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បានអូសបន្លាយ​អស់​រយៈពេល​ជិត៩ខែ​មកហើយ ពោលគឺ​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​នីតិកាល​ទី៥ នៅ​ថ្ងៃទី២៨កក្ត​ដា​ ឆ្នាំ២០១៣។ វិ​ប​ត្តិ​នយោបាយ​ដែល​បាន​កើតឡើង​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​​ទាត់ចោល​ លទ្ធផល​បោះឆ្នោត​ក្រោម​ហេតុផល​ថា ​​មាន​ភាពមិនប្រក្រតី​នៃ​ដំណើរការ​​ បោះឆ្នោត។ វិបត្តិ​នយោបាយ​នេះ បាន​នាំឱ្យ​ទីក្រុង​ភ្នំពេញ​បាន​ស្គាល់​ការ​រំជើប​រំជួល​​ទៅដោយ​បាតុកម្ម​ ជាច្រើនលើក រហូត​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​នឹងរង​របួស។

យ៉ាងណាក៏ដោយ ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ី​នៅពេលនេះ គឺជា​សញ្ញាណ​នៃ​ការបិទ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។ ​ប៉ុន្តែ​តើ​ លទ្ធផល​នៃ​ជំនួប​មាន​លទ្ធផល​យ៉ាងណា​នោះ ពលរដ្ឋ​ខ្មែរ​ទាំងអស់​កំពុង​ទន្ទឹង​រង់ចាំ​មើល៕

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជួប​សន្ទនា​តាម​ទូរស័ព្ទ

 លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៩ មេសា ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា ស្វែង​រក​ដំណោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៩ មេសា ថា មេដឹកនាំ​កំពូល​របស់​គណបក្ស​ជាប់​ឆ្នោត​​​ក្នុង​សភា​ទាំង ២ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ផ្ដោត​ទៅ​លើ​បញ្ហា​ពីរ គឺ​ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មុន​អាណត្តិ និង​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក អេង ឆៃអ៊ាង ជា​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​បេក្ខភាព​សមាជិក​សភា​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​កណ្តាល មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ជួប​គ្នា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ដែល​មាន​អាសនៈ​ក្នុង​សភា ​ទាំង​ពីរ​នេះ ជា​ការ​ជួប​គ្នា​មិន​ផ្លូវការ និង​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

លោក អេង ឆៃអ៊ាង៖ «នៅ​ព្រឹកមិញ​វេលា​ម៉ោង ១១ លោក​ប្រធាន សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​គ្នា​តាម​ទូរស័ព្ទ ហើយ​ប្រធានបទ​នៃ​កិច្ចពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នោះ គឺ​ពេល​វេលា​នៃ​ការ​បោះឆ្នោត​មុន​អាណត្តិ ទាំង​ការ​បោះ​ឆ្នោត​ជាតិ ទាំង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ការ​កែទម្រង់ គ.ជ.ប ហើយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ រី​លទ្ធផល​នៃ​ការ​ជជែក​ពិភាក្សា​នេះ មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ»

ទាក់ទង​ការ​កែ​ទម្រង់ គ.ជ.ប នោះ លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា មាន​ការ​ព្រមព្រៀង​គ្នា​លើ​ឋានៈ​របស់​ស្ថាប័ន​បោះ​ឆ្នោត និង​សមាសភាព​របស់ គ.ជ.ប នេះ​ហើយ៖ «ការ​កែ​ទម្រង់ គ.ជ.ប អ្វី​ដែល​ខ្ញុំ​បាន​ស្តាប់​កិច្ចពិភាក្សា​នេះ គឺ​មាន​ការ​ព្រមព្រៀង​គ្នា​យក​ស្ថាប័ន គ.ជ.ប ទៅ​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​សមាសភាព គ.ជ.ប ត្រូវ​មាន​ការ​ព្រមព្រៀង​គ្នា​ពី​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា»

លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា ពិត​មែន​តែ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​មាន​ការ​ជួប​សន្ទនា​គ្នា​ តាម​ទូរស័ព្ទ​មែន តែ​មិន​ទាន់​មាន​ការ​កំណត់​ពេល​វេលា​ណា​មួយ​ដើម្បី​ជួប​ជជែក​ទល់​មុខ​គ្នា​ រវាង​មេដឹកនាំ​របស់​គណបក្ស​ជាប់​ឆ្នោត​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​នេះ​នៅ​ឡើយ ​ទេ។

កាល​ពី​ថ្ងៃ​ទី​៧ មេសា ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ជជែក​គ្នា​រវាង​អ្នក​ដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ ទាំង​ពីរ​តាម​ទូរស័ព្ទ៖ «ហើយ​ជួនកាល​ស្រាប់​តែ​ព្រឹប ក្រែង​លោ​ឯកឧត្តម សម រង្ស៊ី គាត់​ទទួល​ទាន​ដំណេក​ទៅ សម្រាក​ទៅ​យល់សប្ដិ​បែប​ស្រួល យី! ដូច​ជា​ចង់​ជួប​សម្ដេច​នាយក​តាម​ទូរស័ព្ទ​បន្តិច ឲ្យ​ពី​ណា​ទាក់​ទង​មក។ អើ! អា​ជួប​គ្នា​តាម​ទូរស័ព្ទ​មាន​អី​ពិបាក។ ឧបមា​ទេ​ណា ជួប​គ្នា​មើល និយាយ​ពិគ្រោះ​គ្នា​អី​បន្តិច​បន្តួច​ទៅ។ ឧបមា​ទេ​ណា វា​ទាស់​ខុស​អី? ប៉ុន្តែ​ខ្ញុំ​បាន​ឲ្យ​ឯកឧត្ដម សម រង្ស៊ី និង​ឯកឧត្ដម ស ខេង ជួប​គ្នា។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ថា អ្វី​ដែល​និយាយ​គ្នា​ថ្នាក់​រៀបចំ​នោះ ខ្ញុំ​បាន​ដឹង​ហើយ។ ឆាណែល​មួយ​ក្រោម​តុ​នោះ គេ​ចេះ​តែ​ទៅ ហើយ​ទៅ​ជិត​ដល់​គោលដៅ​ហើយ នៅ​សល់​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ»

ទាក់ទង​ការ​រៀបចំ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សភា លោក ឈាង វុន បាន​ថ្លែង​ថា ប្រហែល​ជា​ទៅ​មិន​រួច​ទេ ពីព្រោះ​គ្មាន​ច្បាប់​ចែង​ឲ្យ​ធ្វើ​បាន៖ «យើង​មិន​អាច​យក​បក្ស​ទៅ​សង្កត់ ​រដ្ឋ​ទេ ព្រោះ​រដ្ឋ​គេ​មាន​ច្បាប់​របស់​គេ ពីព្រោះ​រដ្ឋ​គេ​មាន​ច្បាប់​ទម្លាប់​គេ ហើយ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​មុន​អាណត្តិ​ផង។ ស្ថាប័ន​ធម្មនុញ្ញ​អី​ក៏​អត់​មាន​និយាយ​ដែរ។ ជា​ស្ថាប័ន​ធម្មនុញ្ញ ខ្ញុំ​មើល​ទៅ​វា​អត់​កើត។ គាត់​និយាយ​ត្រង់​នេះ ខ្ញុំ​អត់​យល់​ទេ អត់​ដឹង​ទេ មិន​ដឹង​ថា ដេលី បាន​ព័ត៌មាន​នេះ​ពី​ណា​មក»

ចំណែក​លោក ជាម យៀប សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សភា​បាន​ថ្លែង​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា តាម​មាត្រា ៧៨ របស់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា រដ្ឋ​សភា​មិន​អាច​រំលាយ​មុន​អាណត្តិ​បាន​ទេ។

ចំពោះ​បញ្ហា​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ប្រជុំ​សភា ឬ​អត់​នោះ លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា ទាល់តែ​មាន​ការ​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ជា​មុន​សិន គឺ​តាម​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​ស្រប​តាម​បំណង​របស់​ប្រជាពលរដ្ឋ​ទើប​បាន​មាន​ការ​ចូល​ប្រជុំ​សភា បើ​ពុំ​នោះ​ទេ គឺ​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​ប្រជុំ​សភា​ទេ។

ប៉ុន្តែ​តាម​លោក សុន ឆ័យ ជា​អ្នក​ចរចា​សម្ងាត់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជួប​ជាមួយ​លោក ព្រុំ សុខា តំណាង​អ្នក​ចរចា​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ជួប​គ្នា​រវាង​អ្នក​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៨ មេសា កន្លង​ទៅ​នេះ បាន​ឯកភាព​គ្នា​ជា​ច្រើន​ចំណុច៖ «បាន​ជួប​គ្នា ហើយ​បាន​សម្រេច​គោល​ធំៗ​នោះ​ជិត​អស់​ហើយ»

ចាប់​តាំង​ពី​មាន​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ​២៨ កក្កដា ឆ្នាំ​២០១៣ មក គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទំនាស់​គ្នា​លើ​លទ្ធផល​ការ​បោះឆ្នោត។

តាម​លទ្ធផល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល ៦៨​អាសនៈ​ក្នុង​សភា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល ៥៥​អាសនៈ ក្នុង​ចំណោម​អាសនៈ ទាំង ១២៣ របស់​រដ្ឋ​សភា។

សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូល​រួម​ប្រជុំ​ក្នុង​សម័យ​ប្រជុំ​ទី​១​នោះ​ទេ ដោយ​ចាត់​ទុក​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​មិន​ត្រឹមត្រូវ ហើយ​បាន​ដឹកនាំ​បាតុកម្ម​តវ៉ា​ជា​ច្រើន​លើក​នៅ​តាម​ទី​សាធារណៈ។ ប៉ុន្តែ​ក្រៅ​ពី​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​គណបក្ស​ នយោបាយ​ទាំង​ពីរ​ក៏​មាន​ជួប​ចរចា​គ្នា​ទាំង​កម្រិត​ថ្នាក់​ដឹកនាំ​កំពូល និង​ក្រុម​ការងារ និង​គណៈកម្មាធិការ​ចម្រុះ​ផង​ដែរ។ តែ​ការ​មិន​យល់​ព្រម​ជាមួយ​គ្នា​នៅ​តែ​កើត​មាន​ហើយ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ព្រម​ចូល​ប្រជុំ​សភា​ទេ និង​បាន​ចាត់​ទុក​ថា រដ្ឋ​សភា​នោះ​ខុស​ច្បាប់ និង​រដ្ឋាភិបាល​កើត​ចេញ​ពី​រដ្ឋ​សភា​នោះ​ក៏​ខុស​ច្បាប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 ប្រភពព័ត៌មាន៖​វិទ្យុអាស៊ីសេរី

លោក អេង ឆៃអ៊ាង បដិសេធ​ព័ត៌មាន​ថា​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​សុក្រ

 មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ថា បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង មិន​ទាន់​ចូល​ប្រជុំ​សភា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​មេសា ដូច​កាសែត​មួយ​ចំនួន​ចេញ​ផ្សាយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ​ទេ។

លោក អេង ឆៃអ៊ាង បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​បដិសេធ​ថា ការ​ចុះ​ផ្សាយ​របស់​កាសែត​ខ្លះ​ដែល​ថា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ នឹង​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​មេសា ជា​រឿង​មិន​ពិត​ទេ។

ប៉ុន្តែ លោក អេង ឆៃអ៊ាង ទទួល​ស្គាល់​ថា កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​ជាង ៤០​នាទី កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ ដើម្បី​ទម្លុះ​ភាព​ទាល់ច្រក​ខាង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី ​៥ មាន​លទ្ធផល​វិជ្ជមាន​ច្រើន។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

ប្រភពព័ត៌មាន៖ វីទ្យុអាស៊ីសេរី

ជឿរឺមិនជឿ? អ្នក​វិទ្យាសាស្ដ្រ​វិលក្បុង​ពេល​សាក​សព​ងើបឡើង​ពី​មឈូស​ដើរមក​ផ្ទះ​

 ក្រុម​អ្នក​វិទ្យាសាស្ដ្រ​វិលក្បុង​មិន​ អាច​បកស្រាយ​បាន​នូវ​មូលហេតុ​ដែល​ សាកសព​ស្លាប់​យូរថ្ងៃ​ រលេះរលួយ​សាច់​ អស់​នៅ​អាច​ងើប​ចេញពី​ក្ដារ​មឈូស​ ដើរមក​ផ្ទះ​ធម្មតា​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ ភ័យ​តក់ស្លុត​ស្លន់ស្លោ​ រត់​បាតជើង​ស​ ព្រាត​ ។​ ចំណែក​ជនជាតិ​ តូ​រ៉ា​ចា​ នៅ​ ឥណ្ឌូ​នេ​ស៊ី​ បណ្ដា​គ្រូមន្ដអាគម​ន៍​អុម​អាម​ ដែល​ធ្វើ​ឱ្យ​ខ្មោច​ងើប​ពី​មឈូស​ដើរទៅ​ ផ្ទះ​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​។​

គ្រូមន្ដអាគម​ន៍​អូ​ម​អាម​មាន​តាំងពី​បុរាណកាល​ជនជាតិ​ តូ​រ៉ា​ចា​ (Toraja)​ ជា​ក្រុម​ ជនជាតិ​ដើម​ភាគតិច​ រស់នៅ​តំបន់​ភ្នំ​ ភាគ​ខាងត្បូង​ ខេត្ដ​ស៊ូ​ឡា​វេ​ស៊ី​ ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ ។​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ តំបន់​ ដី​ដែល​ជនជាតិ​តូ​រ៉ា​ចា​រស់នៅ​ ត្រូវ​កាត់​ ផ្ដាច់​នៅ​ឯកោ​ គ្មាន​នរណា​ម្នាក់​ទៅ​ដល់​។​ មន្ដអាគម​ន៍​ធ្វើ​ឱ្យ​សាកសព​ដាក់​ក្នុង​ក្ដារ​ មឈូស​កប់​ក្រោម​ដី​ជា​ច្រើន​ថ្ងៃ​អាច​ ដើរមក​ផ្ទះ​បាន​ក្លាយជា​ពាក្យ​ចរ​ចាម​ អា​រ៉ា​ម​ ដោយសារ​តែ​ពលរដ្ឋ​មិន​បាន​ទៅ​ ដល់ទី​នោះ​ ប៉ុន្ដែ​នៅ​ពេល​ដែល​បានដឹង​ ការ​ពិត​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បះ​រោម​ ព្រឺ​សម្បុរ​គ្រប់ៗ​គ្នា​ ។​ ពលរដ្ឋ​ដែល​មាន​ វ័យចាស់​បំផុត​នៅ​ក្នុង​ក្រុម​ជនជាតិ​ តូ​រ៉ា​ ចា​ បាន​និយាយ​ថា​ ការ​ធ្វើ​មន្ដអាគម​ន៍​ ឱ្យ​សាកសព​ងើប​ដើរមក​ផ្ទះ​នោះ​មាន​ តាំងពី​បុរាណកាល​មក​ម្ល៉េះ​ ។​ នៅ​ពេល​ នោះ​ មាន​សង្គ្រាមស៊ីវិល​កើតឡើង​រវាង​ ក្រុម​ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ នៅ​ភាគ​ ខាងលិច​ នឹង​ជនជាតិ​ តា​នា​តូ​រ៉ា​ចា​ នៅ​ ភាគ​ខាងកើត​ ។​ ជនជាតិ​ដែល​នៅ​ភាគ​ ខាងលិច​បាន​ចាញ់​នៅ​ក្នុង​សង្គ្រាម​ហើយ​ ត្រូវ​គេ​សម្លាប់​ចោល​ស្ទើរតែ​ទាំងអស់​។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ក្រុម​ជនជាតិ​ តា​នា​តូ​យ៉ា​ចា​នៅ​ខាងកើត​មាន​អ្នក​ស្លាប់​ តិច​ជាង​ ហើយ​សាកសព​ទាហាន​ត្រូវ​ បាន​គេ​សែង​យក​មក​ផ្ទះ​ ភូមិ​ស្រុក​ដើម្បី​ រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ ។​
 
ផ្ទុយ​ទៅ​វិញ​ ក្រុម​ជនជាតិ​ តា​ណា​តូ​រ៉ា​ ចា​ ភាគ​ខាងលិច​ដែល​ចាញ់​សង្គ្រាម​ ត្រូវ​គេ​សម្លាប់​ជិត​អស់​ មិន​អាច​សែង​ សាកសព​ត្រឡប់​មក​ភូមិ​ ស្រុក​វិញ​បាន​ ទើប​ក្រុម​ជនជាតិ​នោះ​ដែល​នៅ​សេស​ សល់​បាន​ធ្វើ​ពិធី​ប្រើ​មន្ដអាគម​ន៍​ហៅ​ ខ្មោច​ទាំង​អស់នោះ​ដើរ​ត្រឡប់​មក​ផ្ទះ​ វិញ​ដោយ​ខ្លួនឯង​ ។​ ចាប់តាំងពី​ពេល​ នោះ​មក​ ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ រក្សា​ ខ្ជាប់​នូវ​មន្ដអាគម​ន៍​បញ្ជា​ខ្មោច​ជា​រៀង​ រហូត​មក​ទល់​បច្ចុប្បន្នកាល​ ។​ ប៉ុន្ដែ​ ពេល​នេះ​គ្រូមន្ដអាគម​ន៍​អាច​ធ្វើ​រឿង​ នោះ​បាន​ លុះត្រាតែ​មាន​សំណើ​របស់​ សាច់ញាតិ​ បងប្អូន​សាកសព​ដែល​ស្លាប់​ ហើយ​នោះ​ ។​

ការ​រក្សា​សាកសព​នៅ​ដដែល​ចាប់តាំងពី​ឆ្នាំ​១៩០៥​ ក្រុម​អ្នក​វិទ្យា​ សាស្ដ្រ​បាន​រក​ឃើញ​សាកសព​ដែល​នៅ​ មាន​រូបរាង​ពេញលេញ​ដដែល​ មិន​រលួយ​ ឬ​បំផ្លាញ​ពេល​កប់​យ៉ាង​យូរហើយ​នោះ​។​ ចំណុច​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​ សាកសព​មិន​បាន​ប្រើប្រាស់​ជាតិ​គីមី​ក្នុង​ ការ​រក្សា​នោះ​ឡើយ​ ប៉ុន្ដែ​អាច​នៅ​ស្ថិត​ ស្ថេ​របា​ន​ ។​ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មាន​ ការ​សង្ស័យ​ថា​ មាន​សារធាតុ​អ្វី​ម្យ៉ាង​ ដែល​ជួយ​ការពារ​សាកសព​មិន​ឱ្យ​រលួយ​ ប៉ុន្ដែ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មិន​អាច​រក​ ឃើញ​សារធាតុ​នោះ​ឡើយ​ ។​

ចំណែក​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បានឱ្យ​ ដឹង​ថា​ ពិធី​បញ្ចុះ​សាកសព​របស់​ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ ធ្វើ​តាម​បែប​ប្រពៃណី​ ពិសេស​ជា​មូលហេតុ​អាច​រក្សា​សាក​ សព​ ក៏​ដូច​ជា​ការ​បញ្ជា​សាកសព​ឱ្យ​ដើរ​ មក​ផ្ទះ​ មាន​តែ​នៅ​ក្នុង​តំបន់​ ម៉ាសា​ម៉ា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​តែ​ប៉ុណ្ណោះ​ ។​ នៅ​ ពេល​ដែល​អ្នក​ភូមិ​ជនជាតិ​ខាងលើ​ស្លាប់​ គេ​រុំ​សាកសព​តែ​ជាមួយ​សម្លៀក​បំពាក់​ ហើយ​ដាក់​ចូល​ក្នុង​ក្ដារ​មឈូស​ រួច​សែង​ ទៅ​កន្លែង​បញ្ចុះ​របស់​ក្រុម​ជនជាតិ​ខាង​ លើ​ ។​

 ចំណុច​ពិសេស​របស់​ជនជាតិ​ តា​ណា​ តូ​រី​ចា​ គឺ​សាកសព​ដែល​ដាក់​ក្នុង​មឈូស​ នោះ​ គឺ​កប់​ប​ញ្ឈេ​រ​នៅ​ជើងភ្នំ​ ដោយ​គេ​ ឃួ​ង​ផ្ទាំង​ថ្ម​ សម​ល្មម​សម្រាប់​ដាក់​ មឈូស​ ។​ ចំណុច​មួយ​ដែល​គេ​ងាយ​ យល់​ គឺ​ពេល​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​តំបន់​ កប់ខ្មោច​ឈរ​ គេ​មិនធុំ​ក្លិនស្អុយ​ឡើយ​ ដោយ​សាកសព​ដែល​កប់​បញ្ឈរ​នោះ​ ស្ងួត​ ក្រៀម​ទាំងអស់​។​ សាកសព​យូរ​ឆ្នាំ​ ហើយ​ ពេល​ងើប​ដើរ​ចេញពី​មឈូស​ សូ​ម្បី​តែ​រោមភ្នែក​ រោម​ចិញ្ចឹម​ សក់​នៅ​ដដែល​ ។​ ចំណែក​ផ្ទៃមុខ​ ផ្លាស់​ប្ដូរ​ទាំង​ ស្រុង​ ។​

ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​បានឱ្យ​ដឹង​ ថា​ ការ​ដែល​រក្សា​សាកសព​បាន​ស្ងួត​មិន​ ស្អុយរលួយ​បែប​នេះ​ដោយសារ​តែ​កប់​ បញ្ឈរ​នៅ​ក្នុង​ផ្ទាំង​ថ្ម​មាន​សារធាតុ​ម្យ៉ាង​ អាច​ជួយ​ការពារ​សាកសព​ ។​ មួយ​វិញ​ ទៀត​សាកសព​ដែល​កប់​ក្នុង​ថ្មភ្នំ​អាច​ បញ្ចៀស​បាន​ពី​ឥទ្ធិពល​អាកាសធាតុ​ខាង​ ក្រៅ​ ។​ ដោយ​ការ​រក្សា​សាកសព​នៅ​ ដដែល​ ទើប​គ្រូមន្ដអាគម​ន៍​អាច​បញ្ជា​ ឱ្យ​ដើរមក​ផ្ទះ​បាន​ ហើយ​បើ​រលួយ​ ឆ្អឹង​ របូត​ចេញពី​គ្នា​នោះ​ ក៏​មិន​អាច​ធ្វើ​បាន​ ឡើយ​ ។​

កន្លង​ក្រុម​ជនជាតិភាគតិច​នៅ​ទី​ នោះ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ពេលវេលា​ ដែល​សាកសព​ត្រូវ​ដើរមក​ផ្ទះ​ អាច​នឹង​ ត្រូវ​ងាប់​ម្ដងទៀត​នៅ​តាម​ផ្លូវ​ ប្រ​សិន​ បើ​ដើរមក​ជួប​មនុស្ស​ចម្លែក​ គេ​ប្រាកដ​ ជា​ភ័យ​ខ្លាច​ ហើយ​អាច​នាំ​គ្នា​វាយ​សំពង​ ក៏​ថា​បាន​ ។​ ទាំងនោះ​ហើយ​បានជា​រាល់​ ពេល​ធ្វើ​មន្ដអាគម​ន៍​ហៅ​សាកសព​ដើរ​ មក​ផ្ទះ​ តែងតែ​ជួល​គ្រូមន្ដអាគម​ន៍​ដើរ​ ពីក្រោយ​ជាមួយ​សាកសព​ ទី​មួយ​ដើម្បី​ ការពារ​ មួយទៀត​ដើម្បី​ជួយ​នាំ​ផ្លូវ​ដើរ​ ឆាប់​ដល់​គោលដៅ​ ។​ សាកសព​ដើរមក​ ផ្ទះ​ដោយ​ខ្លួនឯង​មិន​ថា​ នៅ​ផ្លូវ​ជិត​ ឬ​ ឆ្ងាយ​នោះ​ឡើយ​ក្រោយ​ពេល​ធ្វើ​មន្ដ​ អាគម​ន៍​ ។​ នៅ​ពេល​ដែល​មាន​នរណា​ ម្នាក់​និយាយ​ទៅ​កាន់​សាកសព​ដែល​ កំពុង​ដើរ​នោះ​ សាកសព​ប្រាកដជា​ដួល​ រលំ​ភ្លាមៗ​ មិន​អាច​បន្ដដំណើរ​ទៅ​ផ្ទះ​ បាន​ឡើយ​ ហើយ​ការ​ធ្វើ​មន្ដអាគម​ន៍​ជា​ ថ្មី​ ក៏​អស់​ស័ក្ដិ​សិទ្ធ​ដែរ​ ។​ ដូច្នេះ​ពេល​ធ្វើ​ ដំណើរ​មក​ផ្ទះ​របស់​សាកសព​ ពិតជា​ មាន​ឧបសគ្គ​ច្រើន​ នៅ​ពេល​ដែល​ជួប​ មនុស្ស​រស់​សួរនាំ​ ។​ ដើម្បី​កាត់​បន្ថយ​ ឧបសគ្គ​ខាងលើ​ គ្រូមន្ដអាគម​ន៍​តែងតែ​ នាំ​សាកសព​ដើរ​ផ្លូវ​វៀង​ ផ្លូវ​ស្ងាត់​ គ្មាន​ មនុស្ស​ឆ្លងកាត់​ ។​

ធ្វើ​ឱ្យ​សាកសព​ចេះ​ដើរ​ដោយ​វិធី​ណា​?
ក្រុម​អ្នក​វិទ្យាសាស្ដ្រ​កំពុង​តែ​វិល​ ក្បុង​ដោយ​រក​ចម្លើយ​មិនឃើញ​ថា​ ហេតុ​អ្វី​បានជា​គ្រូមន្ដអាគម​ន៍​អាច​បញ្ជា​ សាកសព​ដើរមក​ដល់​ផ្ទះ​បាន​ដោយ​ខ្លួន​ ឯង​?​ ចម្លើយ​ដែល​គេ​ចាត់​ទុក​ថា​សម​ ស្រប​បំផុត​នោះ​គឺ​ គ្រូមន្ដអាគម​ន៍​អាច​ ប្រើប្រាស់​សារធាតុ​ម្យ៉ាង​ដូច​ជា​ម្សៅ​ ដើម្បី​ធ្វើ​ឱ្យ​អ្នក​ស្លាប់​នោះ​រស់​ឡើង​វិញ​ ក្នុង​លក្ខណៈ​គ្មាន​វិញ្ញាណ​ ក្នុង​រយៈពេល​ មាន​កំណត់​អាច​ដើរទៅ​ផ្ទះ​ដោយ​ខ្លួនឯង​។​

សារធាតុ​ម្សៅ​ដែល​គេ​ប្រើប្រាស់​ទៅ​ លើ​សាកសព​មាន​ជាតិ​ពិស​យ៉ាង​ខ្លាំង​ ដោយ​ម្សៅ​នោះ​គេ​យក​ចេញពី​សត្វ​ដែល​ មាន​ពិស​ ដូច​ជា​ពីងពាង​ពិស​ ខ្យារ​ដំរី​ ស្បែក​គីង្គក់​…​។​ បើ​មនុស្សរ​ស់ប៉ះ​ចំ​សារ​ ធាតុ​នោះ​ប្រាកដជា​ស្លាប់​មិន​ខាន​ ។​ ផ្ទុយ​ ទៅ​វិញ​ ចំពោះ​សាកសព​ ជាតិ​ពិស​នោះ​ វា​មាន​ប្រសិទ្ធភាព​ផ្សេង​ វា​អាច​ធ្វើ​ឱ្យ​ សរសៃ​ រាង​កាយ​ដំណើរការ​ឡើង​វិញ​ ។​ នៅ​ពេល​ដែល​ម្សៅ​ពិស​គេ​ផ្លុំ​ទៅ​លើ​ សាកសព​ វា​ជួយ​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ សាកសព​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ វិញ្ញាណ​ ដូច​ជា​ម៉ាស៊ីន​អ៊ី​ធ​ចឹ​ង​ដែរ​ ។​ ជា​ ធម្មតា​ ប្រភេទ​ម្សៅ​ពិស​នោះ​ជួយ​ឱ្យ​គ្រូ​ មន្ដអាគម​ន៍​ធ្វើ​ឱ្យ​សាកសព​រស់​ឡើង​ វិញ​ក្នុង​រយៈពេល​៣​ថ្ងៃ​ ជា​ពេលវេលា​ គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​មក​ផ្ទះ​ ។​ ប្រសិនបើ​គ្រូមន្ដអាគម​ន៍​ចង់ឱ្យ​សាក​ សព​នោះរ​ស់បាន​យូរ​ គេ​ត្រូវ​លាយ​ម្សៅ​ ក្នុង​កម្រិត​ផ្សេង​ ។​

ប៉ុន្ដែ​មាន​មនុស្ស​ជា​ច្រើន​មិន​ពេញ​ ចិត្ដនឹង​ចម្លើយ​ខាងលើ​ឡើយ​ ដោយ​ គ្រាន់តែ​ជា​ការ​បកស្រាយ​របស់​ក្រុម​ អ្នក​វិទ្យាសាស្ដ្រ​តែ​ប៉ុណ្ណោះ​ ។​ ការ​បញ្ជា​ ឱ្យ​សាកសព​ដើរមក​ផ្ទះ​មាន​តែ​ពិធី​មន្ដ​ អាគម​ន៍​តែ​ប៉ុណ្ណោះ​ ។​

នៅ​ពេល​នេះ​ ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ ក៏​មិន​ដែល​បានឃើញ​សាកសព​ដើរមក​ ផ្ទះ​ ដោយ​គ្មាន​នរណា​ម្នាក់​ស្នើ​ ឬ​តម្រូវ​ ឱ្យធ្វើ​មន្ដអាគម​ន៍​បែប​នេះ​ ។​ ក្រុម​ជន​ ជាតិ​ភាគតិច​ខាងលើ​ព្រួយបារម្ភ​ថា​ មិន​ យូរ​នោះ​ឡើយ​ មន្ដអាគម​ន៍​បញ្ជា​សាក​ សព​ឱ្យ​ដើរ​ត្រឡប់​មក​ផ្ទះ​នឹង​ត្រូវ​បាត់​ បង់​ គ្មាន​អ្នក​បន្ដវេន​ មាន​តែ​នៅ​ក្នុង​រឿង​ និទាន​ ឬ​ភាពយន្ដ​ប៉ុណ្ណោះ​ ។​ គ្រួសារ​ជា​ ច្រើន​នៅ​ទីនោះ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ សម្រាប់​ជួល​គ្រូមន្ដអាគម​ន៍​បញ្ជា​ឱ្យ​ សាកសព​មក​ផ្ទះ​នោះ​ឡើយ​ ។​

ប្រភពព័ត៌មាន៖ vow-news

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ

សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

សារព័ត៌មានចម្រុះ

ប្រវត្តិសាស្រ្តខ្មែរ

បញ្ជីឈ្មោះរាជវង្សានុវង្ស

free counters

Hit Counter

ទស្សនាខ្សែភាពយន្ត

back to top