What's New Here?

Showing posts with label ច្បាប់. Show all posts

អ្នកវិភាគ៖ ការចូលរួម​របស់ UN មិន​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់​របស់ គ.ជ.ប ឡើយ

 មកដល់ពេលនេះ ការចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិក្រោមកិច្ចសម្របសម្រួល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ភាពមិនប្រក្រតី​ជុំវិញ​ការបោះឆ្នោត​នោះ នៅ​មិនទាន់មាន​អ្វី​វិវត្តន៍​ទៅមុខ​នោះទេ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ក្នុងការ​ចូលរួម​ដោយបាន​លើកឡើងថា គណៈកម្មការ​ចម្រុះ​នេះ មាន​លក្ខណៈ​ចង្អៀត ព្រោះ​គ្មាន​ការចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល អ្នក​អង្កេត​ការណ៍​ជាតិ អន្តរជាតិ និង​អង្គការសហប្រជាជាតិ​ជា​អាជ្ញាកណ្ដាល។

ជាការ​បញ្ជាក់​តប​នឹង​ការទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី៥ ខែសីហា ម្សិលមិញ​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ប្រាប់​ក្រុមអ្នកកាសែត​ថា ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ត្រូវតែ​អនុលោម​តាម​យន្តការ​ដែលមាន​ស្រាប់​របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ហើយ​ថា ប្រសិនបើ​គណបក្ស​ទាំងពីរ (ប្រជាជន និង​សង្គ្រោះ​ជាតិ) ងាក​ទៅ​បង្កើត​យន្តការ​ថ្មី​នោះ វា​នឹង​អាចធ្វើ​ឲ្យ​ជាតិ​មាន​ភាពច្របូកច្របល់។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​វិញ ភាគច្រើន​បាន​ឲ្យ​តម្លៃ​ទៅលើ​ការជជែក​ចរចា​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​គ្នាឯង ប៉ុន្តែ​ចំពោះ​ការទាមទារ​របស់ គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​សុំ​ឲ្យ​ភាគី​អន្តរជាតិ​ពិសេស អង្គការសហប្រជាជាតិ​ក្នុង​គណៈកម្មការ​ចម្រុះ​នោះ ក៏​ក្រុមអ្នកវិភាគ​យល់ថា ពិតជា​អាចធ្វើ​ទៅបាន​ប្រសិនបើ​គ្រប់ភាគី​ពិតជា​ចង់​ធ្វើ ព្រោះ​វា​មិនអាច​បះ​ពាល់​ដល់​ការអនុវត្ត​ច្បាប់​របស់​គ.ជ.ប នោះទេ។

លោក​មេធាវី សុក សំអឿន  បាន​អះអាង​ប្រាប់​គេហទំព័រថ្មីៗតាម​ទូរស័ព្ទ​ថា ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ពិតជា​អាចធ្វើ​ទៅបាន ព្រោះ​វា​ជា​យន្តការ​សម្របសម្រួល​មួយ ដែល​មិនអាច​បះ​ពាល់​អ្វី​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា​នោះទេ ហើយ​ថា សម្រាប់​ប្រទេស​កម្ពុជា ការចូល​ខ្លួន​របស់​ក្រុម​អង្គការ​អន្តរជាតិធំៗដើម្បី​ជួយ​សម្របសម្រួល​ផ្នែក​ប​ច្ចក​ទេស​នោះ វា​ជា​រឿង​ធម្មតា​ទៅហើយ។

បើតាម​លោក​មេធាវី ភាគី​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​គណៈកម្មការ​នោះ មិនចាំបាច់​មាន​សិទ្ធិអំណាច​ក្នុងការ​បង្គាប់បញ្ជារ​អ្វី​ក៏បាន​ដែរ ដោយ​គ្រាន់តែ​ផ្ដល់​សិទ្ធិ​ឲ្យ​ពួកគេ​តាមដាន ឃ្លាំមើល និង​ពិនិត្យ​ការអនុវត្ត​កិច្ចការ​របស់​គណៈកម្មកា​រ​ចម្រុះ ដើម្បី​ឲ្យ​ដឹងថា តើ​ការសិក្សា​លើ​ភាពមិនប្រក្រតី និង​ការដោះស្រាយ​ព​បញ្ហា​ជុំវិញ​ការបោះឆ្នោត​នោះ ត្រូវបាន​គណៈកម្មការ​ចម្រុះ​អនុវត្តបាន​កម្រិតណា​តែប៉ុណ្ណោះ។ 

លោក សុក សំអឿន បានបញ្ជាក់​បន្ថែមថា៖« ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​នាពេលនេះ វា​ក្លាយជា​រឿង​ដ៏​លំបាក​សម្រាប់​គណបក្ស​ស​ង្គ្រោះ​ជាតិ ព្រោះ​អ្នកគាំទ្រ​របស់គេ បានដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​មកលើ​មេដឹកនាំ​ទាំងពីរ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា។ អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​គេ មិន​ពេញចិត្ត​ឲ្យ​មេដឹកនាំ​របស់គេ​ធ្វើការ​សម្របសម្រួល ឬ​បន្ទន់​ឯ​រិ​យា​បទ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ។ ដូច្នេះ​ការដើរ​ចេញពី​តុ​ចរចា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺមាន​ហេតុផលលំបាកៗច្រើន»។
សម្រាប់ លោក កែម ឡី ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដោយ​ស្នើ​ឲ្យ​មានការ​ចូលរួម​ពី​អង្គការសហប្រជាជាតិ ក្នុង​គណៈកម្មការ​ចម្រុះ​នោះ ក៏​ពិតជា​អាចធ្វើ​ទៅបាន​ផងដែរ ព្រោះ​ការចូលរួម​នេះ វា​មិនមែនជា​ការជ្រៀតជ្រែក​អ្វី​មកលើ​នយោបាយ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​នោះទេ ហើយ​ថា សម្រាប់​គណៈកម្មការ​ចម្រុះ​គឺ​ត្រូវការ​ជា​ចាំបាច់​នូវ​អ្នកជំនាញ​បច្ចេកទេស​សម្រាប់​សិក្សា​លើ​ភាពមិនប្រក្រតី​ដែល​បាន​កើតឡើង។

អ្នកវិភាគ​រូបនេះ​បាន​បញ្ជាក់ថា៖« វិស័យ​របស់​រដ្ឋ​ស្ទើ​តែ​ទាំងអស់​សុទ្ធតែ​ត្រូវការ​អ្នកជំនាញ​បច្ចេកទេស​បរទេស ពិសេស​ក្រុម​អង្គការ​អន្តរជាតិធំៗ ដើម្បី​ជួយ​សិក្សា និង​ស្វែងរក​យន្តការ​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍន៍។ ដូច្នេះ​សម្រាប់​គណៈកម្មការ​ចម្រុះ​វិញ វា​ក៏​ត្រូវការ​អ្នកជំនាញ​បច្ចេកទេស​ច្បាស់លាស់ ដើម្បី​សិក្សា ពី​ភាពមិនប្រក្រតី និង​យន្តការ​នៃ​ការដោះស្រាយ​បញ្ហា​ទាំងអស់​នោះដែរ»។

បើតាម​លោក កែម ឡី ចំពោះ​បញ្ហា​ទាំងអស់នេះ វា​ទាមទារ​ជា​ចាំបាច់​ចំពោះ​វត្តមាន​របស់​អ្នកជំនាញ​បច្ចេកទេស ដើម្បី​ឲ្យ​ដឹងថា ភាពមិនប្រក្រតី​នោះ​វា​បាន​កើតឡើង​កម្រិតណា ហើយ​វា​ត្រូវការ​យន្តការ​អ្វីខ្លះ​ដើម្បី​យក​ដោះស្រាយ ជាពិសេស​ដើម្បី​ឲ្យ​គ្រប់ភាគី​ទាំងអស់​ទទួលយកបាន៕

បញ្ចូលព័ត៌មានដោយ៖Unknown No comments

សហជីព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​លោក ឈូក បណ្ឌិត

តំណាង​សហជីព​មួយ​ចំនួន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ទៅ​តាម​សាលក្រម​របស់​តុលាការ​ខែត្រ​ស្វាយរៀង ជា​បន្ទាន់ ដើម្បី​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។ ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត ដែល​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ឲ្យ​រង​របួស​ធ្ងន់​យក​ដាក់​ពន្ធនាគារ​នេះ ពីព្រោះ​ថា អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​សាលា​ដំបូង​ខែត្រ​ស្វាយរៀង ឲ្យ​លោក ឈូក បណ្ឌិត ជាប់​គុក ១​ឆ្នាំ​កន្លះ តែ​រហូត​មក​ទល់​ពេល​នេះ លោក ឈូក បណ្ឌិត នៅ​មាន​សេរីភាព​នៅ​ឡើយ។ តំណាង​សហជីព​ចំនួន ៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៤ កក្កដា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ជា​បន្ទាន់ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុប​បំបាត់​និទណ្ឌភាព។ តំណាង​សហជីព​នោះ​រួម​មាន តំណាង​សហភាព​ការងារ​កម្ពុជា សហជីព​កម្ពុជា និង​សហព័ន្ធ​សហជីព​វាយនភណ្ឌ​កាត់​ដេរ និង​តំណាង​ឲ្យ​កម្មករ​និយោជិត​ទាំង​អស់ បាន​សម្ដែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​យ៉ាង​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មិន​បាន​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​សម្រាប់​ជន​មាន​ឥទ្ធិពល ដូចជា​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នេះ។ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា តំណាង​សហជីព​មួយ​ចំនួន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ក្នុង​គោល​បំណង​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច ឬ​ក្រសួង​មហាផ្ទៃ អនុវត្ត​សាលក្រម​របស់​សាលាដំបូង​ខែត្រ​ស្វាយរៀង ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សភ័គ ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៣។ ស្នងការ​នគរបាល​ខែត្រ​ស្វាយរៀង លោក កឹង ឃន មិន​ធ្វើ​អត្ថាធិប្បាយ​លំអិត​អំពី​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា ជាប់​រវល់ ហើយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​របស់​លោក​កំពុង​ធ្វើការ​រឿង​នេះ​ហើយ។ សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា បាន​កាត់​អោយ លោក ឈូក បណ្ឌិត មាន​ទោស​រយៈពេល ១​ឆ្នាំ​កន្លះ និង​បាន​ចេញ​ដីកា​អោយ​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ អោយ​មក​ទទួល​ទោស និង​បាន​បង្គាប់​អោយ​បង់​ប្រាក់​សំណង​ទៅ​អោយ​ជន​រង​គ្រោះ​ឈ្មោះ ប៊ុន ចិន្ដា ចំនួន ២០​លាន​រៀល នុត សុខន ១០​លាន​រៀល និង កែវ នា ចំនួន ៨​លាន​រៀល។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​សង្កត់​ធ្ងន់​ថា ករណី​លោក ឈូក បណ្ឌិត នេះ ប្រសិន​បើ​លោក​គ្មាន​អំណាច ឬ​គ្មាន​អ្នក​មាន​ឥទ្ធិពល​នៅ​ក្រោយ​ខ្នង​ទេ មន្ត្រី​នគរបាល​បាន​ចាប់​ខ្លួន​លោក​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ ចំពោះ​ទង្វើ​របស់​លោក​ដែល​បាញ់​ប្រហារ​ទៅ​កម្មការិនី​នេះ។ បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​តំណាង​សហជីព​បាន​អះអាង​ថា ពួកគាត់​នឹង​ធ្វើ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ មិន​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ​តាម​អំណាច​សាលក្រម​របស់​តុលាការ និង​ត្រូវ​ឲ្យ​លោក ឈូក បណ្ឌិត បង់​សំណង​ជំងឺ​ចិត្ត​ជូន​កម្មការិនី​រងគ្រោះ​ទៅ​តាម​សាលក្រម​របស់​តុលាការ​ដែល​បាន​កំណត់៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ប្រភពដើម៖RFA

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ

សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

សារព័ត៌មានចម្រុះ

ប្រវត្តិសាស្រ្តខ្មែរ

បញ្ជីឈ្មោះរាជវង្សានុវង្ស

free counters

Hit Counter

ទស្សនាខ្សែភាពយន្ត

back to top