លោកខឺម វាសនា ជួបភាពអយុត្តិធម៌ម្តងទៀត ព្រោះផ្កាយបីបានប្តឹងទៅតុលាការ
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, April 16, 2015
0
បន្ទាប់ពីជួបរឿងអយុត្តិធម៌ដោយរងការចោទប្រកាន់ពីសំណាក់លោកព្រះរាជ្ញា អ៊ុកសាវុធ កន្លងមកនេះ។ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ដើម្បីប្រជាធិបតេយ្យ បានរងនូវភាពអយុត្តិធម៌មួយទៀត តែលើកនេះគឺពីសំណាក់តុលាការខេត្តសៀមរាបវិញម្តង។ ភាពអយុត្តិធម៌ បានធ្វើឲ្យលោក ពោលឡើងថា"អយុត្តិធម៌គ្រប់កន្លែង" ដែលលោកបានផុសនៅលើទំព័រ ហ្វេសបុក របស់លោក នៅថ្ងៃទី១៣ មេសា ២០១៥។ រឿងរ៉ាវមួយនេះគឺព្រោះតែលោក ផ្កាយបីបានប្តឹងទៅតុលាការ ដើម្បីយកទឹកមកកំសាន្តលេង។ ខាងក្រោមនេះជា ការរៀបរាប់របស់លោក៖
<<គ្រប់ទីកន្លែងពេញប្រៀបដោយអំពើអយុត្តិធម៌។ ចំការម្រេចយើងនៅខេត្តសៀមរាប ដាច់ទឹកសំរាប់ស្រោច ម្រេច ព្រោះផ្កាយបីបានប្តឹងទៅតុលាការអោយកាត់ទឹកយើង ដោយនិយាយថាយើងយកទឹកខាងលើប្រភពទឹកគេ។ តុលាការគ្មានសួរកយុត្តិធម៌អ្វីបន្តិចសំរេចកាត់ទឹកយើងដោយយើងមិនទាំងដឹងថាមានអ្នកណាប្តឹងយើងផង ស្រាប់តែយកដីការក្សារការពារចេញដោយតុលាការខេត្តសៀមរាមមកកាត់ទឹកយើងតែម្តង រួចប្រាប់យើងថាបើមិនសុខចិត្តទេអោយប្តឹងតបវិញទៅ។ ផ្កាយបីនោះមានទឹកហូរហៀមិនដឹងជាយកទៅធ្វើអ្វីអស់ ហើយដំណាំគ្រាន់តែដាំលេងក្នុងចំការគ្រាន់កំសាន្តភ្នែក ចំណែកយើង ម្រេចដប់ហិកតា រាប់ម៉ឺនជ្រលង់ តុលាការមិនខ្វល់ពីផលវិបាករបស់យើង គេបញ្ជូនយើងអោយប្តឹង តើប្តឹងឈ្នះគេឬ? បើឈ្នះតើម្រេចយើងមិនងាប់បាត់ហើយឬ? អយុត្តិធម៌គ្រប់កន្លែង តើរស់យ៉ាងម៉េចទៅ?? នេះហើយមាតុភូមិកំណើតរបស់ខ្ញុំ។ បើយើងមិនបោសសំអាតទេ តើអ្នកណានឹងធ្វើអយកូនចៅយើង? ខំចំណាយលុយរាប់ម៉ឺនដុល្លា សំរាប់រៀបចំអោយស្រួល តែអ្នកមានអំណាចប្រើអំណាចបំផ្លាញ តែមួយវិនាទី ការខំឆ្នៃប្រឌិតទាំងយប់ទាំងថ្ងៃ ត្រូវរលាយខ្សុលភ្លាម។ តើយើងទ្រាំរស់កើតទេ ជនរងគ្រោះទាំងឡាយអើយ? ទីបំផុត ត្រូវតទឹកបូបស្រោចម្រេចដដែល។ សង្គមតិរិច្ឆាននេះ ពិតជាបង្ករការក្តៅក្រហាយក្នុងជីវិតមិនស្រាកស្រាន្តទេ៕>
សូមពលរដ្ឋខ្មែរមេត្តាចូលរួមទស្សនាខ្សែវីដេអូរទាំងស្រុងដូចខាងក្រោម៖
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: