Samsung បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយ KTH ក្នុងប្រទេសកម្ពុជា
កិច្ចសហប្រតិបត្តិការនេះ បានស្តែងឱ្យឃើញ តាមរយៈការបើក ហាងសាំស៊ុងថ្មីៗ នៅក្នុង KTH ជាបន្តបន្ទាប់ ដូចជាហាង Samsung KTH សាខាអូឡាំពិក ត្រូវបានបើក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ និងហាងសាំស៊ុង ក្នុងហាងទំនើប KTH Premium Powermall កាលពីខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ ជាដើម ។
តាមប្រសាសន៍ លោកGwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំប្រទេសកម្ពុជា និងឡាវ បានបញ្ជាក់ថា “កិច្ចសហការសាំស៊ុង ជាមួយ KTH សំខាន់ណាស់ ព្រោះ ជាការបេ្តជ្ញាចិត្តរបស់យើង ដើម្បីអភិវឌ្ឍបន្ថែមនូវបណ្តាញ ចែកចាយរបស់យើង” ។ លោកបញ្ជាក់ថា “យើងមានបំណងរក្សា ភាពរីកចម្រើននេះ ដោយការបើកសម្ពោធហាងទំនើប Samsung បន្ថែមនៅឆ្នាំនេះ និងឆ្នាំ២០១៤ ខាងមុខ។ ដូចនេះ ប្រជាជនកម្ពុជា នឹងមានភាពងាយស្រួល ក្នុងការទទួលបានបទពិសោធន៍ពិត ពីបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Samsung” ។
លោក អែម យុទ្ធូ ប្រធានផ្នែកគ្រឿងប្រើប្រាស់អេឡិចត្រូនិក Samsung ប្រចាំនៅកម្ពុជា បានប្រសាសន៍ថា Samsung មានគម្រោងពង្រីកទីតាំងឱ្យបាន ១២ហាងធំៗ នៅឆ្នាំ២០១៣ ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជន របស់ខ្លួន។ លោកបន្ថែមថា “ បច្ចុប្បន្នយើងមាន ហាងចែកចាយ ៦កន្លែង សម្រាប់បច្ចេកវិទ្យាសាំស៊ុង និង ៥កន្លែង សម្រាប់ ចែកចាយទូរស័ព្ទ” ។
ក្រុមហ៊ុនSamsung មានហាងទំនើប Samsung នៅតាមទីតាំងសំខាន់ៗដូចជា មជ្ឈមណ្ឌលផាកវេ, ផ្សារទំនើបសុវណ្ណា, មហាវិថីម៉ៅសេទុង ទល់មុខស្ថានទូតចិន, ជិតអតីតរោងកុនគីរីរម្យ, ជិតស្តុបបូកគោ, ហាង KLDis ផ្សារកណ្តាល,ហាង KLDis ម៉ុងឌីយ៉ាល់,ហាង KLDis មុនីវង្ស, ហាង KLDis បូគោ,រួមទាំងនៅខេត្តសៀមរាប និងបាត់ដំបងផងដែរ។ បន្ថែមពីនេះ ហាងទំនើប Samsung KTH អូឡាំពិក នឹងក្លាយជាដៃគូសហការជាមួយ KTH ជាលើកដំបូង។
គួរបញ្ជាក់ថា រាល់ការជាវផលិតផល អេឡិចត្រូនិក ចាប់ពីថ្ងៃទី២៣ ដល់៣១ ខែសីហា នៅហាងនេះ អតិថិជន នឹងទទួលបាន កាដូពិសេស ដោយឥតគិតថ្លៃ។ ក្រុមហ៊ុន KTH ក៏មានកម្មវិធីបញ្ចុះតម្លៃពិសេស និងការចាប់ រង្វាន់ផ្សង សំណាងសម្រាប់អតិថិជន ដែលអញ្ជើញមកទទួលយក បទពិសោធន៍ នៅហាងទំនើប Samsung KTH អូឡាំពិក ផងដែរ។ ការចាប់ឆ្នោតផ្តល់សំណាង ជូនអតិថិជន នឹងប្រព្រឹត្តិឡើង នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ ៕
ប្រភពឯកសារដើម៖ Looking Today
បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

បញ្ចូលព័ត៌មានដោយ៖Unknown
No comments