Samsung បង្កើន​កិច្ចសហ​ប្រតិបត្តិ​ការ ជាមួយ KTH ក្នុង​ប្រទេស​កម្ពុជា

បញ្ចូលព័ត៌មានដោយ៖Unknown on Tuesday, August 27, 2013 0


ភ្នំពេញៈ ទន្ទឹមនឹងការពង្រីកទីផ្សារ យ៉ាងធំសម្បើម នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញតែម្តង Samsung បានបង្ហាញឱ្យឃើញ ពីការបង្កើនកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើងជាមួយនឹង KTH ក្នុងប្រទេសកម្ពុជា ។

កិច្ចសហប្រតិបត្តិការនេះ បានស្តែងឱ្យឃើញ តាមរយៈការបើក ហាងសាំស៊ុងថ្មីៗ នៅក្នុង KTH ជាបន្តបន្ទាប់ ដូចជាហាង Samsung KTH សាខាអូឡាំពិក ត្រូវបានបើក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ និងហាងសាំស៊ុង ក្នុងហាងទំនើប KTH Premium Powermall កាលពីខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ ជាដើម ។

តាមប្រសាសន៍ លោកGwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំប្រទេសកម្ពុជា និងឡាវ បានបញ្ជាក់ថា “កិច្ចសហការសាំស៊ុង ជាមួយ KTH សំខាន់ណាស់ ព្រោះ ជាការបេ្តជ្ញាចិត្តរបស់យើង ដើម្បីអភិវឌ្ឍបន្ថែមនូវបណ្តាញ ចែកចាយរបស់យើង” ។ លោកបញ្ជាក់ថា “យើងមានបំណងរក្សា ភាពរីកចម្រើននេះ ដោយការបើកសម្ពោធហាងទំនើប Samsung បន្ថែមនៅឆ្នាំនេះ និងឆ្នាំ២០១៤ ខាងមុខ។ ដូចនេះ ប្រជាជនកម្ពុជា នឹងមានភាពងាយស្រួល ក្នុងការទទួលបានបទពិសោធន៍ពិត ពីបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Samsung” ។

លោក អែម យុទ្ធូ ប្រធានផ្នែកគ្រឿងប្រើប្រាស់អេឡិចត្រូនិក Samsung ប្រចាំនៅកម្ពុជា បានប្រសាសន៍ថា Samsung មានគម្រោងពង្រីកទីតាំងឱ្យបាន ១២ហាងធំៗ នៅឆ្នាំ២០១៣ ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជន របស់ខ្លួន។ លោកបន្ថែមថា “ បច្ចុប្បន្នយើងមាន ហាងចែកចាយ ៦កន្លែង សម្រាប់បច្ចេកវិទ្យាសាំស៊ុង និង ៥កន្លែង សម្រាប់ ចែកចាយទូរស័ព្ទ” ។

ក្រុមហ៊ុនSamsung មានហាងទំនើប Samsung នៅតាមទីតាំងសំខាន់ៗដូចជា មជ្ឈមណ្ឌលផាកវេ, ផ្សារទំនើបសុវណ្ណា, មហាវិថីម៉ៅសេទុង ទល់មុខស្ថានទូតចិន, ជិតអតីតរោងកុនគីរីរម្យ, ជិតស្តុបបូកគោ, ហាង KLDis ផ្សារកណ្តាល,ហាង KLDis ម៉ុងឌីយ៉ាល់,ហាង KLDis មុនីវង្ស,  ហាង KLDis បូគោ,រួមទាំងនៅខេត្តសៀមរាប និងបាត់ដំបងផងដែរ។ បន្ថែមពីនេះ ហាងទំនើប Samsung KTH អូឡាំពិក នឹងក្លាយជាដៃគូសហការជាមួយ KTH ជាលើកដំបូង។

គួរបញ្ជាក់ថា រាល់ការជាវផលិតផល អេឡិចត្រូនិក ចាប់ពីថ្ងៃទី២៣ ដល់៣១ ខែសីហា នៅហាងនេះ អតិថិជន នឹងទទួលបាន កាដូពិសេស ដោយឥតគិតថ្លៃ។ ក្រុមហ៊ុន KTH ក៏មានកម្មវិធីបញ្ចុះតម្លៃពិសេស និងការចាប់ រង្វាន់ផ្សង សំណាងសម្រាប់អតិថិជន ដែលអញ្ជើញមកទទួលយក បទពិសោធន៍ នៅហាងទំនើប Samsung KTH អូឡាំពិក ផងដែរ។ ការចាប់ឆ្នោតផ្តល់សំណាង ជូនអតិថិជន នឹងប្រព្រឹត្តិឡើង នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ ៕


ប្រភពឯកសារដើម៖ Looking Today

បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top