What's New Here?

Showing posts with label ទាញយកសៀវភៅ-ព័ត៌មានវិទ្យា. Show all posts

ចំនុច​សំខាន់​ទាំង​ ១០ ដែល​អ្នក​គួរ​ដឹង​ពី​ Microsoft Office 2013

យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ពី​សារៈសំខាន់​នៃ​ Microsoft Office សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ទាំង​ក្នុង​ការងារ​ និង​ការ​សិក្សា។ ថ្មីៗ​នេះ​ព័ត៌មាន​លេច​ឮ​ស្ដី​ពី Microsoft Office 2013 ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​ជា​ច្រើន​ជា​បន្ត​បន្ទាប់​ហេតុ​ ដូច្នេះ​​គេហទំព័រ Sabay នឹង​​នាំយកចំណុច​​សំខាន់ៗ​នៃ​ Microsoft Office ជំនាន់​ចុង​ក្រោយ​មួយ​នេះ​មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា​ដើម្បី​ត្រៀម​ ខ្លួន​ជាមុន មុន​និង​ប្រើប្រាស់​។

 1.ការ​រចនា​រូបរាង​កាន់​តែ​ស្រស់​ស្អាត Microsoft Office បាន​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​និង​មាន​ពណ៌​ប្លែកៗ​គួរ​ជា​ទី​គយគន់។ Microsoft Office ជំនាន់​ចុងក្រោយ​នេះ​នឹង​ដំណើរការ​យ៉ាង​រលូន​ និង​ស៊ីគ្នា​ឥត​ខ្ចោះ​ជា​មួយ​ Microsoft Window 8។

 2.ភ្ជាប់​ទំនាក់​ទំនង​បរិយាកាស​ការ​ងារ​ឲ្យ​​កាន់​តែ​ប្រសើរ ដោយ ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​កាន់​តែ​ទំនើប ការ​រួម​បញ្ចូល​នៃ​ឧបករណ៍​អេឡិចត្រូនិក​កាន់​តែ​ងាយ​ស្រួល​ ដែល​អាច​ឲ្យ Microsoft​​ Office​​​​ 2013​ ដំណើរ​ការ​លើ​ Smart Devices ជា​ច្រើន​ប្រភេទ​។​ ដូច​នេះ​មិន​ថា​លោក​អ្នក​កំពុង​ប្រើ​ PC ​ឬ​ Laptop​ ឬ​Smart Devices ( Smartphone, iPad…) គឺ​អាច​ប្រើ​ប្រាស់​ Microsoft Office 2013 បាន​ជាមួយ​ Setting តែមួយ​ដែល​បាន​កំណត់​ជា​មុន​ស្រេច។

 3.ទាមទារ​ឲ្យ​មាន Computers ដែល​មាន Capacity ខ្ពស់ ដើម្បី ​អោយ​ Microsoft​​ Office​​​​ 2013 ដំណើរការណ៍​បាន​រលូន​ ត្រូវ​មាន​ Processor Speed យ៉ាង​ហោច​ណាស់​ 1GHz ឬ​ខ្ពស់​ជាង​នេះ​ និង​ RAM យ៉ាង​ហោច​ណាស់ ​1GB សម្រាប់​ Window 32-bit និង 2GB ​សម្រាប់ Window 64-bit​។ Microsoft​​ Office​​​​ ស៊េរី​ថ្មី​នេះ​អាច​ដំណើរ​កា​រ​បាន​តែ​នៅ​លើ Window 7 និង​ Window 8 តែ​ប៉ុណ្ណោះ​រីឯ​ Window XP និង​ Window Vista មិន​អាច​ដំណើរ​ការ​បាន​ទេ​។ ចំពោះ​ Graphics​ វិញ​ត្រូវ​មាន​ DirectX10​ និង​ Disk space យ៉ាង​ហោច​ណាស់​ 3.5GB។

 4.ការ​ប្រើប្រាស់​កាន់​តែ​ងាយស្រួល​ជាង​មុន កាល ​ពី Microsoft​​ Office​​​​ 2010​ លោក​អ្នក​ត្រូវ​មាន​កម្មវិធី​ Office 365 ​ដើម្បី​ប្រើប្រាស់ Exchang​e ​Online​ ឬ​ចែក​រំលែក​និង​រក្សា​ទុក​ File Online ជា​មួយ​ SkyDrive ឬ មើល​ Mail តាម​រយះ​ទូរស័ព្ទ ប៉ុន្តែ​ជាមួយ​ MS Office 2013 Licensed វិញ​លោក​អ្នក​គ្រាន់​តែ​មាន​ Windows Live Account ជា​ការ​ស្រេច។​

 ​​​​ 5. ដំណោះស្រាយ​លើ​បញ្ហា​ជំនួញ​កាន់​តែ​ងាយស្រួល ប្រសិន ​បើ​លោក​អ្នក​ចង់​ឲ្យ​ទំនាក់​ទំនង​ការ​ងារ​ជា​មួយ​មិត្ត​រួម​ការងារ​កាន់​តែ ​ងាយ​ស្រួល និង​ដំណើរ​ការ​លូន​នោះ​ លោក​អ្នក​ត្រូវ​ការ​កម្ម​វិធី​ជំនួយ​មួយ​ចំនួន​ដូចជា​:Office 365 Home Premium, Small Business Premium, ProPlus, and Enterprise, SkyDrives, HD video conferencing, និង​កម្មវិធី​សម្រាប់​ភ្ជាប់ Program ដូចជា SharePoint និង​ Lync។

​​​​ 6.​ តើ ​OS​ ណា​ខ្លះ​ដែល​អាច​ប្រើ​ជា​មួយ​ MS Office 2013 បាន? មិនមែន ​មាន​តែ ​​​​​​​​​​Windows Mobile និង​ Windows PC ​ដែល​អាច​ដំណើរការណ៍​ MS Office 2013 នោះ​ទេ​ប្រព័ន្ធ​ដំណើរ​ការ (OS) ​ផ្សេង​ទៀត​ដូចជា​ Mac OS, Android OS និង iOS ក៏​អាច​ប្រើ​ MS Office ស៊េរី​ចុង​ក្រោយ​នេះ​បាន​ដែរ​ ។ ​​​​​​​​​​

7. ការ​ចេញ​លក់​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​របស់​ ​MS​ ​Office​ នេះ​នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ទូទាំង​សកល​លោក ដោយ ​សារ​តែ MS Office មួយ​នេះ​នឹង​ចេញ​លក់​ដំណាល​គ្នា​នឹង​ Window 8 ​នោះ វា​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​ទាក់​ទាញ​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​ Computer ឬ Smart Devices ទាំង​អស់​ទន្ទឹង​រង់ចាំ​។ ​​​​

8. ទន្ទឹម​នឹង​នោះ ភាព​តានតឹង​ក៏​អាច​កើត​មាន​ផង​ដែរ អ្នក ​ជំនាញ​បាន​និយាយ​ថា​ ភាព​សប្បាយ​រីករាយ​និង​ភាព​តាន​តឹង​អាច​កើត​មាន​ក្នុង​ពេល​តែ​មួយ​នៅ​ពេល​ ដែលMS Office នេះ​ត្រូវ​បាន​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នេះ​ក៏​ដោយសារ​ការ​ដំឡើងMS Office 2013 នឹង​ធ្វើអោយបាត់​ Setting និង​ Personal Data ដែល​អ្នក​ធ្លាប់​ Set នៅ​លើ​ MS Office 2010។ ម្យ៉ាង​វិញ​ទៀត​​ MS​ Office​ 2013​ នេះ​ត្រូវ​ការ Computers ដែល​មាន​សមត្ថភាព​ខ្ពស់​និង​មាន Window​7ឡើង​ទើប​អាច​ដំណើរ​ការ​បាន​ដូចនេះ ​Usersមួយ​ចំនួន​ដែល​ Computers​ របស់​ខ្លួន​មាន​សមត្ថភាព​ទាប​ ប្រហែល​ជា​មិន​សូវ​សប្បាយចិត្ត​ចំពោះ​វត្តមាន​របស់​ ​MS​ Office​ ​201​3​ ​នេះ​ប៉ុន្មាន​ទេ​។ ​ ​​

9.​ MS​ Office​ ​201​3​ License មាន​តម្លៃ​ថ្លៃ ដោយ ​សារ​នេះ​ជា​ផលិត​ផល​ថ្មី​ ដែល​មាន​មុខ​ងារ​ពិសេសៗ​ច្រើន​និង​កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​តាំង​ពី​មិន ​ទាន់​ចេញ​លក់​ ហេតុ​ដូច​នេះ​វា​នឹង​មាន​តម្លៃ​ថ្លៃ។ ប៉ុន្តែ​ផ្អែក​ទៅ​លើ​គុណ​សម្បត្តិ​របស់​វា លោក​អ្នក​ពិត​ជា​មិន​ខក​ចិត្តឡើយ។ ​​​​​ ​​​​​​​​​​​​​​​​​​​​​

10. លោកអ្នក​នឹង​រីករាយ​ជាមួយ​ការ​ចេញ​លក់ ​MS​ Office​ ​201​3 នេះ ជាមួយ ​នឹង​មុខ​ងារ​ពិសេស​ៗ​របស់​ ​MS​ Office​ ​201​3 នេះ​ជឿ​ថា​លោក​អ្នក​ពិត​ជា​ពេញ​ចិត្ត​ជា​មួយ​ផលិតផល​ថ្មី​មួយ​នេះ​ដែល​ជា​ ស្នាដៃ​របស់ Microsoft ៕

ប្រភពព័ត៌មាន៖ Mr.Khmer: Kon Khmer All

បញ្ជាក់៖​រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់  Sampann IT ឡើយ​ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...

បញ្ចូលព័ត៌មានដោយ៖Unknown No comments

ដាក់ Icon ទៅអោយ Drive កុំព្យូទ័រ

ក្នុងអត្តបទនេះខ្ញុំបានសូមលើកយក របៀបដាក់ Icon ទៅ Drive ។វាគឺមិនមានសារៈសំខាន់ អ្វីនោះទេគឺគ្រាន់តែលោកអ្នកចង់លេងស្ទាយ Computer របស់លោកអ្នកអោយមើលទៅ មានភាព ទាក់ទាញមួយកំរិតផងដែរ។ ដើម្បីកុំអោយខាតពេលយូរខ្ញុំសូមជំរាបតែម្ដង៖ :)

 ខ្ញុំសូមលើកយក Regedit គឺជា File ឬ Command មួយសម្រាប់ឱ្យយើងចូលទៅកែប្រែ Registry នៅលើកុំព្យូទ័រ ដែលវាដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Microsoft Windows។​ ហើយ Registry Editor ត្រូវបានរក្សាទុកតម្លៃសម្រាប់កុំព្យូទ័រដូចជាៈ ប្រព័ន្ធដំណើរការ (OS), ឧបករណ៍កុំព្យូទ័រ (Hardware), កម្មវិធីវិធីកុំព្យូទ័រ (Software) និង អ្នកប្រើប្រាស់ (User) …
ខ្ញុំសូមណែនាំអោយលោកអ្នក Download icon ពី Website នេះសូមចុចទីនេះ
 ជំហានទី១ ចូល Run ( Win + R ) រួចវាយ Regedit
 ជំហានទី២ ចូលទីតាំង HKEY_CURRENT_USER\Software\Classes\Applications

ចំណាំៈប្រសិនបើលោកអ្នកមិនទាន់មាន Explorer.exe ទេសូមបង្កើត Key មួយរួចដាក់ឈ្មោះ Explorer.exe
ជំហានទី៣ សូមលោកអ្នកបង្កើត Key ថ្មីនៅក្នុង Key Explorer.exe រួចដាក់ឈ្មោះថា Drives => បន្ទាប់មកបង្កើត Key មួយដាក់ឈ្មោះថា C នៅក្នុង Key explorer.exe
សំគាល់ Drive Letter របស់យើងគឺ C,D,E,…………
ជំហានទី៣ លោកអ្នកបង្កើត Key មួយទៀតដាក់ឈ្មោះថា Defaulticon នៅក្នុង Key C

ជំហានទី៤ សូមលោកអ្នកចុចនៅលើ Right Panel ដោយចុចលើ (Default) រួចដាក់ Location icon ទីតាំង Icon របស់លោកអ្នក

ប្រសិនបើលោកអ្នកចង់ ដាក់ Drive ផ្សេងទៀតលោកអ្នកគ្រាន់តែបង្កើត Key ថ្មីក្នុង Key Drives ជាការស្រេច។ ប្រសិនបើមិនបានសំរេចអាចសួរបាន។

ប្រភពព័ត៌មាន៖ ITCambo.com

បញ្ជាក់៖​រាល់អត្ថបទ និង​ រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT​ឡើយ ការចំលងចែកចាយផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

ដាក់ Icon ទៅអោយ Drive កុំព្យូទ័រ

បញ្ចូលព័ត៌មានដោយ៖Unknown 1 comment

Language Interface Pack (LIP) for Microsoft Office

We, Cambodian users, are pleased to see our language available in Microsoft Office (as interface or User Interface). And I, myself, would like to thank for related person in helping or translating our language with this popular office application.

You will ask or wonder What LIP means? Yeah, here it's: The Office Language Interface Pack (LIP) is a translated User Interface that installs on top of a copy of Microsoft Office 2003, 2007 or 2010, and can be downloaded and installed for free. With the LIP download, you can use Microsoft Excel, OneNote (Office 2010 only), Outlook, PowerPoint and Word features in a different language. After you have installed the LIP, you can change languages through Microsoft Office Language Preferences to see a translated user interface.

Nearly all available LIP languages also include a spelling checker. Translated Help is not part of the LIP download package, but may be available as a separate download for your selected language.

(***) If a language is available in a language pack or as a fully localized version, it is not available as a language interface pack. If the language you want is not listed here, please go to Office Language Packs (for Microsoft Office 2010). [Available LIP Downloads]

មាគ៌ានៃជីវិតជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ

មាគ៌ា នៃ ជីវិត៖

ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ

ប៊ិន ប៊ុនឆិល

បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រកុំព្យូទ័រ

តុលា ២០១២

មាតិកា

តើរៀនសរសេរកម្មវិធីយ៉ាងដូចម្ដេច?
បីជំហានដើម្បីរៀនសរសេរកម្មវិធី៖
  1. សម្រេចចិត្ត​ថាតើ​ចង់រៀនដើម្បីអ្វី
  2. ជ្រើសរើសភាសា
  3. គិតថាតើរៀនយ៉ាងដូចម្ដេច
ដំបូងអ្នកត្រូវសម្រេចចិត្តថាតើអ្នកពិតជាចង់រៀនសរសេរកម្មវិធី និងចង់បាន​ការងារ​​ជាអ្នកសរសេរកម្មវិធី ឬ ក៏គ្រាន់តែចង់ សរសេរកម្មវិធីសម្រាប់ការកំសាន្តជា​ចំណង់​​ចំណូលចិត្ត ។ នេះជាជំហានសម្រាប់ការជ្រើសរើសមធ្យោបាយក្នុងការរៀន ។ ជ្រើសរើសភាសា
នៅពេលដែលអ្នកមានមូលហេតុដើម្បីរៀនសរសេរកម្មវិធីហើយ បើអ្នក​ប្រាកដ​ថា​អ្នកចង់សរសេរកម្មវិធីហើយ អ្នកគួរ ចាប់ផ្ដើមពីភាសាដូចជា C ព្រោះវាគឺជាភាសា​ដែល​​ពេញនិយ មសម្រាប់ការរៀន និង ប្រើក្នុងពាណិជ្ជកម្ម ។ មានឯកសារ បង្រៀនជា​ច្រើន​ពាក់​ព័ន្ធនឹងភាសា C នេះ ។ C ពិបាកក្នុងការរៀន ប៉ុន្តែអ្នកនឹងមើល​ឃើញ​ប្រយោជន៍​​វា​នៅពេលក្រោយ ។ អ្នកគួរ រៀនតែមួយភាសាសិន​បានហើយសម្រាប់​ការចាប់ផ្ដើមរៀន​​មូលដ្ឋានគ្រឹះនៃភាសាដំបូង ។ វាប្រហែលជាប្រសើរនៅក្នុងការ ចេះ​ប្រសប់លើភាសា​មួយ​ប្រសើរជាងចេះលំៗលើភាសាជាច្រើន បើអ្នកចេះភាសាមួយ​ច្បាស់ហើយវានឹង​ជួយអ្នកឱ្យរៀនភាសា ផ្សេងទៀតបានងាយស្រួល ។ 

បើសិនអ្នករៀនសរសេរកម្មវិធីដើម្បីកំសាន្ត អ្នកអាចជ្រើសរើសភាសា Visual Basic ព្រោះវាងាយស្រួលប្រើ ហើយអាចបង្កើតកម្មវិធីបានភ្លាមៗ
ក្រៅពី Visual Basic អ្នកអាចជ្រើសរើស៖
  • Delphi - ជាភាសាដែលពិបាកជាង Visual Basic ប៉ុន្តែមានបង្រៀននូវចំនុច​ដែល​​​ជា​​ទស្សនៈទានក្នុងការសរសេរកម្មវិធី។
  • Scripting Languages(Python, Perl) - ងាយក្នុងការសរសេរជាងភាសា Compiled ប៉ុន្តែមានពេលខ្លះក៏ពុំអាចធ្វើការងារបានល្អដូចភាសា Compiledទេ។ 
គិតថារៀនយ៉ាងដូចម្ដេច

អ្នកនឹងគិតថាសរសេរកម្មវិធីជារឿងលំបាកនៅពេលចាប់ផ្ដើមដំបូង ប៉ុន្តែ​វានឹង​ក្លាយ​ជា​ងាយស្រួល​នៅពេលក្រោយ ។ អ្នកមិនគួរឈប់នៅកណ្ដាលទីដោយគិត​ថា​វា​លំបាក​សម្រាប់អ្នកនោះទេ ត្រូវគិតថា​ការតស៊ូ​ព្យាយាមគង់បានសម្រេច ។ ការសរសេរ​កម្មវិធី​ជា​ការងារដែលហុចផលដ៏មានប្រយោជន៍ និងស័ក្ដិសមនឹងការខិតខំប្រឹងប្រែង​របស់​អ្នក ។ សំណាងល្អ!

តើធ្វើយ៉ាងណា​ដើម្បី​ក្លាយខ្លួនជាអ្នកសរសេរកម្មវិធី​‹ល្អ›ម្នាក់?

លំនាំដើម

យើងទាំងអស់គ្នាសុទ្ធតែចង់ក្លាយខ្លួនជាអ្នកសរសេរកម្មវិធីដ៏ល្អម្នាក់ ប៉ុន្តែដើម្បី​ទទួល​បាន​ងារនេះ អ្នកត្រូវដឹងថាអ្នកត្រូវយល់ដឹងពីអ្វីខ្លះ? ខាងក្រោមនេះ​ជាមាគ៌ា​ដើម្បីក្លាយ​ខ្លួនជា​អ្នកសរសេរកម្មវិធីដ៏ល្អ៖

ដឹងថាត្រូវដោះស្រាយបញ្ហារបៀបណា

ជាអ្នកសរសេរកម្មវិធី អ្នកនឹងធ្វើការជាមួយការដោះស្រាយបញ្ហានានា ។ ការ​ដោះស្រាយ​​បញ្ហាមិនមែនគ្រប់ពេលជាការរក និង កែកំហុសឆ្គងនៅក្នុង​កូដ​ដែល​សរសេរ​នោះទេ ព្រោះថា​នៅពេល​ដែល​អ្នកសរសេរ​កម្មវិធី អ្នកត្រូវដោះស្រាយ
បញ្ហា​ដំណើរ​ការ​របស់កូដ ការរចនាគម្រោងអភិវឌ្ឍន៍កម្មវិធី ។ ការចេះដោះស្រាយ​បញ្ហា​បានយ៉ាង​ប្រសើរ និង ឆាប់​រហ័ស​ជាកត្តាចម្បងក្នុងការកំណត់ពី​សមត្ថភាព​សរសេរ​កម្មវិធី​របស់អ្នក ។

អត្តាហិ អត្តនោ នាថោ (ខ្លួនទីពឹងខ្លួន)

អ្នកដែលទទួលបានលទ្ធផលសិក្សាទាប តែងតែមានការលំបាកនៅក្នុងការរៀន​សរសរ​​កម្មវិធី ហើយពួកគេក៏ជាអ្នកដែលជានិច្ចជាកាលតែងតែស្វែងរកជំនួយនានា ។​ពួកគេ​ពុំ​សូវ​គិត​ដល់​ការខិតខំដោះស្រាយបញ្ហាដោយខ្លួនឯងទេ ។ វាពិតណាស់ថា​ការរកជំនួយ​ជារឿងមិនអាចជៀសរួចសម្រាប់ការដោះស្រាយបញ្ហានៅពេលខ្លះ ប៉ុន្តែ​គួរតែ​រក្សា​វា​នៅក្នុងកម្រិតមួយសមរម្យជៀសវាងការស្វែងរក​ជំនួយទាំងចំពោះរឿង​តូចតាច​​ធម្មតា ។ ត្រូវការនូវការមានគំនិតច្នៃប្រឌិត ចំពោះការដោះស្រាយបញ្ហា​ទាំង​នោះ ។

ទទួលនូវមតិរិះគន់

វា​ពុំមែនជារឿងប្លែកទេនៅពេលអ្នកបានជួបអ្នកដែលគិតថាគេជាអ្នក​ដែល​អស្ចារ្យ​ជាងគេខាងសរសេរកម្មវិធីលើលោក ។ ហើយពួកគេនឹងធ្វើការវាយបក​មក​វិញ​ភ្លាមៗនៅពេលមាននរណាម្នាក់ថាការសរសេរកូដរបស់ពួកគេមានបញ្ហា ។ បើសិន​អ្នកបដិសេធន៍មិនទទួលនូវមតិរិះគន់ ស្ថាបនា ហើយមានចិត្តអស្មិមានៈ មិនទទួល​យកនូវដំបូន្មានអ្នកដទៃដែលអាចជាដំបូន្មានដ៏ល្អ អ្នកនឹងតែងតែ​សរសេរកូដ​ដដែលៗ ដោយមិនអាចស្វែងរកឃើញនូវវិធីសាស្ត្រសរសេរផ្សេងទៀតដែលល្អជាង​បានឡើយ ។ អ្នករិះគន់អ្នកមិនមែនសុទ្ធតែត្រូវគ្រប់ពេលនោះទេ ប៉ុន្តែវាអាចនឹងមាន​តម្លៃក្នុងការ​ស្ដាប់​មតិ​យោបល់ពួកគេ ។ បើអ្នកច្បាស់លើសមត្ថភាពរបស់អ្នក​ នោះអ្នក​នឹងមិនខ្លាច​នូវមតិរិះគន់នានាឡើយ ព្រោះថា​អ្នក​អាចពន្យល់​អ្នក​រិះគន់អ្នកវិញ​អំពី​ហេតុផល​នៃការ​សរសេរកូដរបស់អ្នក ។់លើសមត្ថភាពរបស់អ្នក​ នោះអ្នក​នឹងមិនខ្លាច​នូវមតិរិះគន់នានាឡើយ ព្រោះថា​អ្នក​អាចពន្យល់​អ្នក​រិះគន់អ្នកវិញ​អំពី​ហេតុផលនៃ

មានទំនាក់ទំនងល្អ និងមានសមត្ថភាពធ្វើការងារជាក្រុម

គម្រោងអភិវឌ្ឍន៍កម្មវិធីភាគច្រើននាពេលបច្ចុប្បន្នត្រូវការធ្វើការងារជាក្រុមនៃ​អ្នក​សរសេរកម្មវិធី ។ មានតែគម្រោងតូចៗ និង ផ្ទាល់ខ្លួនប៉ុណ្ណោះ​ដែលមិន​ត្រូវ​ការ​ទំនាក់ទំនងជាមួយអ្នកផ្សេងទៀត ។ ក្នុងន័យនេះអ្នកត្រូវមានសមត្ថភាព​ក្នុងការ​ស្ដាប់ និងស្វែងយល់លើមិតិរបស់សមាជិកក្រុមផ្សេងទៀត ។ អ្នកក៏ត្រូវមានភាពប៉ិនប្រសប់​ក្នុង​ការពន្យល់រាល់ការសម្រេចចិត្តនានារបស់អ្នកក្នុងការសរសេរកម្មវិធីនេះផងដែរ ។

ដុសខាត់ខ្លួនជាប្រចាំ (ត្រូវរៀនជាប្រចាំ មិនមែនងូតទឹកដុះក្អែល  ខ្លួនជាប្រចាំ នោះទេ! ^_^ )

យើងដឹងហើយថា​វិស័យអាយធី មានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ។ ការរៀន​របស់​យើងនៅថ្ងៃនេះអាចនឹងក្លាយជារបស់ដែលគេលែងប្រើយ៉ាងលឿន ។ បើអ្នកចង់បន្ត​ក្លាយខ្លួនជាអ្នកសរសេរកម្មវិធីអ្នកត្រូវការបង្កើនសមត្ថភាពអ្នកជាប្រចាំ ។ 
មានន័យថា​អ្នកត្រូវរៀនភាសា និង វិធីសាស្ត្រថ្មីៗ ។ អ្នកក៏ត្រូវការដុសខាត់នូវ​ចំណេះដឹង​របស់​អ្នក​លើជំនាញចេះស្រាប់ច្បិចយកគំនិតល្អក្នុងការសរសេរកូដរបស់អ្នកសរសេរកម្មវិធីដទៃ​ទៀត និងតាមដាននូវព្រឹត្តិការណ៍ ព័ត៌មានថ្មីៗ នានាពាក់ព័ន្ធនឹងកុំព្យូទ័រ ។

ស្រលាញ់ការសរសេរកូដ និង កុំព្យូទ័រ

មានអ្នកដែលក្លាយជាអ្នកសរសេរកម្មវិធីដោយពុំបានចាប់អារម្មណ៍លើជំនាញ​នេះ ។ គឺ ព្រោះតែពួកគេចង់បានប្រាក់ខែច្រើន ដូច្នេះពួកគេសម្រេចចិត្តរៀនទាំងចិត្ត​គេមិនស្រលាញ់ ពួកគេត្រូវបានបង្ខំឱ្យសរសេរកម្មវិធីឱ្យបានឆាប់រហ័សដោយការ​ខ្វះខាតបុគ្គលិកនៅក្នុងក្រុមហ៊ុន ។ ទាំងនេះធ្វើឱ្យពួកគេក្លាយជាម៉ាស៊ីនសរសេរកម្មវិធី​។ មនុស្សដែលធ្វើការងារបានល្អ គឺទាល់តែអ្នកនោះស្រលាញ់ និង ចាប់អារម្មណ៍យក​ចិត្ត​ទុកដាក់​លើការងារ​នោះទើបរីកចម្រើន បើអ្នកមិនចូល
ចិត្តអង្គុយនៅមុខ​កុំព្យូទ័រ​ និងធ្វើការងាររាប់ម៉ោងនោះប្រហែលជា ការសរសេរ កម្មវិធីមិនមែនជាជំនាញ​សម្រាប់​អ្នក​នោះទេ ។

តើធ្វើយ៉ាងណាដើម្បីក្លាយខ្លួនជាអ្នកសរសេរកម្មវិធីដ៏‹ល្អ​ប្រសើរ›ម្នាក់?

ចូលរួមក្នុងសមាគមអ្នកសរសេរកម្មវិធី

មានសមាគមអ្នកសរសេរកម្មវិធីជាច្រើនដែល​អ្នកអាចចូលរួមជាមួយតាម​រយៈ​អ៊ីនធើណែត ។ ការចូល​រួម​​គឺជាការពង្រឹងសមត្ថភាពរបស់អ្នក ។ ជាទូទៅសមាគម​ទាំងនេះ​តែងតែ​មាន​នូវ​ព័ត៌មាន អត្ថបទ ឯកសារ ចុងក្រោយ និង វេទិកា សម្រាប់ឱ្យអ្នក​ស្វែងយល់រៀន​សូត្រ និង ជួយអ្នកសរសេរកម្មវិធីឯទៀត ។

ធ្វើការជាមួយគម្រោងកូដបើកចំហ

វាជាគំនិតល្អនៅក្នុងការចូលរួមធ្វើការជាមួយគម្រោងកូដបើកចំហ ព្រោះអ្នក​អាច​រៀនសូត្រ តាមរយៈការសរសេរកម្មវិធីផង និង រៀនពីការសរសេរកូដ​របស់​អ្នក​សរសេរកម្មវិធីផ្សេងទៀត ផង ។

បង្កើតគម្រោងផ្ទាល់ខ្លួន

ការបង្កើតគម្រោងផ្ទាល់ខ្លួនក៏ជាវិធីក្នុងការរៀនដ៏ប្រសើរផងដែរ ។ អ្នកត្រូវ​ប្រាកដ​ថា​អ្នក​បានធ្វើនូវ​អ្វីដែលថ្មី ប្លែកពីគម្រោងពីមុនដើម្បីទទួលបាន​នូវ​អត្ថប្រយោជន៍​​ពីការធ្វើនោះ ។ ការបង្កើតគម្រោងផ្ទាល់ខ្លួននេះអាចឱ្យអ្នក​ប្រើប្រាស់​នូវ​តិចណូឡូជីថ្មីៗចុងក្រោយ និង រៀនសូត្រពីវា ។

អានឯកសារបង្រៀនសរសេរកម្មវិធី

នៅក្នុងអ៊ីនធើណែតមានព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការសរសេរកម្មវិធីដែល​ជាធនធាន យ៉ាងសំខាន់ជាពិសេសសម្រាប់អ្នកសរសេរកម្មវិធីខ្មែរយើងដែលពុំសូវ​មាន​ថវិកាដើម្បីទិញ សៀវភៅច្បាប់ដើមមកអាន ។

សរសេរកម្មវិធីក្នុងភាសា និងជំនាញដទៃទៀត

វាជាការល្អបើយើងចេះភាសាមួយច្បាស់លាស់ ប៉ុន្តែប្រជាប្រិយភាពរបស់​ភាសា​មួយ​ហាក់ដូចជាផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស អ្នកត្រូវត្រៀមខ្លួនក្នុងការរៀនភាសាថ្មី បើពុំ​ដូច្នោះ​ទេ អ្នកប្រហែលជាមិនអាចសរសេរកម្មវិធីបានច្រើនទេនៅថ្ងៃអនាគត ។ ម្យ៉ាង​ទៀតបើអ្នកបង្កើត កម្មវិធីកុំព្យូទ័រដែលពាក់ព័ន្ធតែនឹងគណនេយ្យ នោះអ្នកមាន​អារម្មណ៍​ថាលំបាកក្នុងការបង្កើត កម្មវិធីដទៃទៀតដែលពាក់ព័ន្ធនឹងជំនាញដទៃ ។ អ្នក​ត្រូវរៀន​បង្កើតកម្មវិធីផ្សេងៗដែលពាក់ព័ន្ធ នឹងជំនាញខុសៗគ្នា ដើម្បីទទួលបាន​នូវ​គំនិត និង វិធីសាស្ត្រថ្មីៗក្នុងការសរសេរកម្មវិធី ។

រៀនពីរឿងផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងការសរសេរកម្មវិធី

រឿងដែល​គួរឱ្យចាប់អារម្មណ៍អំពីការសរសេរកម្មវិធីគឺអ្នកមានឱកាសនឹង​រៀន​ពីវិស័យ ជាច្រើនដែលមិនពាក់ព័ន្ធនឹងអាយធី ប៉ុន្តែទន្ទឹមនេះអ្នកត្រូវប្រឈមមុខនឹងការ​រៀនពីវិស័យ ថ្មីនៅរាល់ពេលដេលអ្នកធ្វើការជាមួយកម្មវិធីថ្មី ។ បើសិនអ្នក​បាន​គិត​ទុក​ជាមុន​អំពីការ ស្វែងយល់ទៅលើវស័យនានា នោះមានន័យថាអ្នក​បានរៀបចំខ្លួន​សម្រាប់​​សរសេរកម្មវិធីពាក់ព័ន្ ធនឹងវិស័យនានារួចជាស្រេច ហើយការរៀនពីវិស័យ​ទាំងនោះ ក៏ជួយជាគំនិតដល់អ្នកក្នុងការដោះស្រាយបញ្ហាសរសេរកម្មវិធីផងដែរ ។

រំលឹកជាប្រចាំ

នៅពេលដែលអ្នកមិនបានធ្វើការជាមួយភាសា ឬ តិចណូឡូជីណាមួយ​ក្នុង​រយៈពេលយូរ អ្នកអាចនឹងភ្លេចពីវា ។ ដូច្នេះអ្នកត្រូវការអនុវត្តនូវរាល់ចំណេះទាក់ទង​នឹង​ភាសា និង តិចណូឡូជីរបស់អ្នកដែលបានចេះចាំទាំងនោះឱ្យបានជាប់ជាប្រចាំ។

ប្រភពឯកសារដើម៖ បណ្តុំនៃឯកសារ

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ

សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

សារព័ត៌មានចម្រុះ

ប្រវត្តិសាស្រ្តខ្មែរ

បញ្ជីឈ្មោះរាជវង្សានុវង្ស

free counters

Hit Counter

ទស្សនាខ្សែភាពយន្ត

back to top