មាគ៌ានៃជីវិតជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, August 31, 2013 0


មាគ៌ា នៃ ជីវិត៖


ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ

ប៊ិន ប៊ុនឆិល

បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រកុំព្យូទ័រ


តុលា ២០១២

មាតិកា

តើរៀនសរសេរកម្មវិធីយ៉ាងដូចម្ដេច?
បីជំហានដើម្បីរៀនសរសេរកម្មវិធី៖
  1. សម្រេចចិត្ត​ថាតើ​ចង់រៀនដើម្បីអ្វី
  2. ជ្រើសរើសភាសា
  3. គិតថាតើរៀនយ៉ាងដូចម្ដេច
ដំបូងអ្នកត្រូវសម្រេចចិត្តថាតើអ្នកពិតជាចង់រៀនសរសេរកម្មវិធី និងចង់បាន​ការងារ​​ជាអ្នកសរសេរកម្មវិធី ឬ ក៏គ្រាន់តែចង់ សរសេរកម្មវិធីសម្រាប់ការកំសាន្តជា​ចំណង់​​ចំណូលចិត្ត ។ នេះជាជំហានសម្រាប់ការជ្រើសរើសមធ្យោបាយក្នុងការរៀន ។ ជ្រើសរើសភាសា
នៅពេលដែលអ្នកមានមូលហេតុដើម្បីរៀនសរសេរកម្មវិធីហើយ បើអ្នក​ប្រាកដ​ថា​អ្នកចង់សរសេរកម្មវិធីហើយ អ្នកគួរ ចាប់ផ្ដើមពីភាសាដូចជា C ព្រោះវាគឺជាភាសា​ដែល​​ពេញនិយ មសម្រាប់ការរៀន និង ប្រើក្នុងពាណិជ្ជកម្ម ។ មានឯកសារ បង្រៀនជា​ច្រើន​ពាក់​ព័ន្ធនឹងភាសា C នេះ ។ C ពិបាកក្នុងការរៀន ប៉ុន្តែអ្នកនឹងមើល​ឃើញ​ប្រយោជន៍​​វា​នៅពេលក្រោយ ។ អ្នកគួរ រៀនតែមួយភាសាសិន​បានហើយសម្រាប់​ការចាប់ផ្ដើមរៀន​​មូលដ្ឋានគ្រឹះនៃភាសាដំបូង ។ វាប្រហែលជាប្រសើរនៅក្នុងការ ចេះ​ប្រសប់លើភាសា​មួយ​ប្រសើរជាងចេះលំៗលើភាសាជាច្រើន បើអ្នកចេះភាសាមួយ​ច្បាស់ហើយវានឹង​ជួយអ្នកឱ្យរៀនភាសា ផ្សេងទៀតបានងាយស្រួល ។ 

បើសិនអ្នករៀនសរសេរកម្មវិធីដើម្បីកំសាន្ត អ្នកអាចជ្រើសរើសភាសា Visual Basic ព្រោះវាងាយស្រួលប្រើ ហើយអាចបង្កើតកម្មវិធីបានភ្លាមៗ
ក្រៅពី Visual Basic អ្នកអាចជ្រើសរើស៖
  • Delphi - ជាភាសាដែលពិបាកជាង Visual Basic ប៉ុន្តែមានបង្រៀននូវចំនុច​ដែល​​​ជា​​ទស្សនៈទានក្នុងការសរសេរកម្មវិធី។
  • Scripting Languages(Python, Perl) - ងាយក្នុងការសរសេរជាងភាសា Compiled ប៉ុន្តែមានពេលខ្លះក៏ពុំអាចធ្វើការងារបានល្អដូចភាសា Compiledទេ។ 
គិតថារៀនយ៉ាងដូចម្ដេច

អ្នកនឹងគិតថាសរសេរកម្មវិធីជារឿងលំបាកនៅពេលចាប់ផ្ដើមដំបូង ប៉ុន្តែ​វានឹង​ក្លាយ​ជា​ងាយស្រួល​នៅពេលក្រោយ ។ អ្នកមិនគួរឈប់នៅកណ្ដាលទីដោយគិត​ថា​វា​លំបាក​សម្រាប់អ្នកនោះទេ ត្រូវគិតថា​ការតស៊ូ​ព្យាយាមគង់បានសម្រេច ។ ការសរសេរ​កម្មវិធី​ជា​ការងារដែលហុចផលដ៏មានប្រយោជន៍ និងស័ក្ដិសមនឹងការខិតខំប្រឹងប្រែង​របស់​អ្នក ។ សំណាងល្អ!

តើធ្វើយ៉ាងណា​ដើម្បី​ក្លាយខ្លួនជាអ្នកសរសេរកម្មវិធី​‹ល្អ›ម្នាក់?

លំនាំដើម

យើងទាំងអស់គ្នាសុទ្ធតែចង់ក្លាយខ្លួនជាអ្នកសរសេរកម្មវិធីដ៏ល្អម្នាក់ ប៉ុន្តែដើម្បី​ទទួល​បាន​ងារនេះ អ្នកត្រូវដឹងថាអ្នកត្រូវយល់ដឹងពីអ្វីខ្លះ? ខាងក្រោមនេះ​ជាមាគ៌ា​ដើម្បីក្លាយ​ខ្លួនជា​អ្នកសរសេរកម្មវិធីដ៏ល្អ៖

ដឹងថាត្រូវដោះស្រាយបញ្ហារបៀបណា

ជាអ្នកសរសេរកម្មវិធី អ្នកនឹងធ្វើការជាមួយការដោះស្រាយបញ្ហានានា ។ ការ​ដោះស្រាយ​​បញ្ហាមិនមែនគ្រប់ពេលជាការរក និង កែកំហុសឆ្គងនៅក្នុង​កូដ​ដែល​សរសេរ​នោះទេ ព្រោះថា​នៅពេល​ដែល​អ្នកសរសេរ​កម្មវិធី អ្នកត្រូវដោះស្រាយ
បញ្ហា​ដំណើរ​ការ​របស់កូដ ការរចនាគម្រោងអភិវឌ្ឍន៍កម្មវិធី ។ ការចេះដោះស្រាយ​បញ្ហា​បានយ៉ាង​ប្រសើរ និង ឆាប់​រហ័ស​ជាកត្តាចម្បងក្នុងការកំណត់ពី​សមត្ថភាព​សរសេរ​កម្មវិធី​របស់អ្នក ។

អត្តាហិ អត្តនោ នាថោ (ខ្លួនទីពឹងខ្លួន)

អ្នកដែលទទួលបានលទ្ធផលសិក្សាទាប តែងតែមានការលំបាកនៅក្នុងការរៀន​សរសរ​​កម្មវិធី ហើយពួកគេក៏ជាអ្នកដែលជានិច្ចជាកាលតែងតែស្វែងរកជំនួយនានា ។​ពួកគេ​ពុំ​សូវ​គិត​ដល់​ការខិតខំដោះស្រាយបញ្ហាដោយខ្លួនឯងទេ ។ វាពិតណាស់ថា​ការរកជំនួយ​ជារឿងមិនអាចជៀសរួចសម្រាប់ការដោះស្រាយបញ្ហានៅពេលខ្លះ ប៉ុន្តែ​គួរតែ​រក្សា​វា​នៅក្នុងកម្រិតមួយសមរម្យជៀសវាងការស្វែងរក​ជំនួយទាំងចំពោះរឿង​តូចតាច​​ធម្មតា ។ ត្រូវការនូវការមានគំនិតច្នៃប្រឌិត ចំពោះការដោះស្រាយបញ្ហា​ទាំង​នោះ ។

ទទួលនូវមតិរិះគន់

វា​ពុំមែនជារឿងប្លែកទេនៅពេលអ្នកបានជួបអ្នកដែលគិតថាគេជាអ្នក​ដែល​អស្ចារ្យ​ជាងគេខាងសរសេរកម្មវិធីលើលោក ។ ហើយពួកគេនឹងធ្វើការវាយបក​មក​វិញ​ភ្លាមៗនៅពេលមាននរណាម្នាក់ថាការសរសេរកូដរបស់ពួកគេមានបញ្ហា ។ បើសិន​អ្នកបដិសេធន៍មិនទទួលនូវមតិរិះគន់ ស្ថាបនា ហើយមានចិត្តអស្មិមានៈ មិនទទួល​យកនូវដំបូន្មានអ្នកដទៃដែលអាចជាដំបូន្មានដ៏ល្អ អ្នកនឹងតែងតែ​សរសេរកូដ​ដដែលៗ ដោយមិនអាចស្វែងរកឃើញនូវវិធីសាស្ត្រសរសេរផ្សេងទៀតដែលល្អជាង​បានឡើយ ។ អ្នករិះគន់អ្នកមិនមែនសុទ្ធតែត្រូវគ្រប់ពេលនោះទេ ប៉ុន្តែវាអាចនឹងមាន​តម្លៃក្នុងការ​ស្ដាប់​មតិ​យោបល់ពួកគេ ។ បើអ្នកច្បាស់លើសមត្ថភាពរបស់អ្នក​ នោះអ្នក​នឹងមិនខ្លាច​នូវមតិរិះគន់នានាឡើយ ព្រោះថា​អ្នក​អាចពន្យល់​អ្នក​រិះគន់អ្នកវិញ​អំពី​ហេតុផល​នៃការ​សរសេរកូដរបស់អ្នក ។់លើសមត្ថភាពរបស់អ្នក​ នោះអ្នក​នឹងមិនខ្លាច​នូវមតិរិះគន់នានាឡើយ ព្រោះថា​អ្នក​អាចពន្យល់​អ្នក​រិះគន់អ្នកវិញ​អំពី​ហេតុផលនៃ

មានទំនាក់ទំនងល្អ និងមានសមត្ថភាពធ្វើការងារជាក្រុម

គម្រោងអភិវឌ្ឍន៍កម្មវិធីភាគច្រើននាពេលបច្ចុប្បន្នត្រូវការធ្វើការងារជាក្រុមនៃ​អ្នក​សរសេរកម្មវិធី ។ មានតែគម្រោងតូចៗ និង ផ្ទាល់ខ្លួនប៉ុណ្ណោះ​ដែលមិន​ត្រូវ​ការ​ទំនាក់ទំនងជាមួយអ្នកផ្សេងទៀត ។ ក្នុងន័យនេះអ្នកត្រូវមានសមត្ថភាព​ក្នុងការ​ស្ដាប់ និងស្វែងយល់លើមិតិរបស់សមាជិកក្រុមផ្សេងទៀត ។ អ្នកក៏ត្រូវមានភាពប៉ិនប្រសប់​ក្នុង​ការពន្យល់រាល់ការសម្រេចចិត្តនានារបស់អ្នកក្នុងការសរសេរកម្មវិធីនេះផងដែរ ។

ដុសខាត់ខ្លួនជាប្រចាំ (ត្រូវរៀនជាប្រចាំ មិនមែនងូតទឹកដុះក្អែល  ខ្លួនជាប្រចាំ នោះទេ! ^_^ )

យើងដឹងហើយថា​វិស័យអាយធី មានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ។ ការរៀន​របស់​យើងនៅថ្ងៃនេះអាចនឹងក្លាយជារបស់ដែលគេលែងប្រើយ៉ាងលឿន ។ បើអ្នកចង់បន្ត​ក្លាយខ្លួនជាអ្នកសរសេរកម្មវិធីអ្នកត្រូវការបង្កើនសមត្ថភាពអ្នកជាប្រចាំ ។ 
មានន័យថា​អ្នកត្រូវរៀនភាសា និង វិធីសាស្ត្រថ្មីៗ ។ អ្នកក៏ត្រូវការដុសខាត់នូវ​ចំណេះដឹង​របស់​អ្នក​លើជំនាញចេះស្រាប់ច្បិចយកគំនិតល្អក្នុងការសរសេរកូដរបស់អ្នកសរសេរកម្មវិធីដទៃ​ទៀត និងតាមដាននូវព្រឹត្តិការណ៍ ព័ត៌មានថ្មីៗ នានាពាក់ព័ន្ធនឹងកុំព្យូទ័រ ។

ស្រលាញ់ការសរសេរកូដ និង កុំព្យូទ័រ

មានអ្នកដែលក្លាយជាអ្នកសរសេរកម្មវិធីដោយពុំបានចាប់អារម្មណ៍លើជំនាញ​នេះ ។ គឺ ព្រោះតែពួកគេចង់បានប្រាក់ខែច្រើន ដូច្នេះពួកគេសម្រេចចិត្តរៀនទាំងចិត្ត​គេមិនស្រលាញ់ ពួកគេត្រូវបានបង្ខំឱ្យសរសេរកម្មវិធីឱ្យបានឆាប់រហ័សដោយការ​ខ្វះខាតបុគ្គលិកនៅក្នុងក្រុមហ៊ុន ។ ទាំងនេះធ្វើឱ្យពួកគេក្លាយជាម៉ាស៊ីនសរសេរកម្មវិធី​។ មនុស្សដែលធ្វើការងារបានល្អ គឺទាល់តែអ្នកនោះស្រលាញ់ និង ចាប់អារម្មណ៍យក​ចិត្ត​ទុកដាក់​លើការងារ​នោះទើបរីកចម្រើន បើអ្នកមិនចូល
ចិត្តអង្គុយនៅមុខ​កុំព្យូទ័រ​ និងធ្វើការងាររាប់ម៉ោងនោះប្រហែលជា ការសរសេរ កម្មវិធីមិនមែនជាជំនាញ​សម្រាប់​អ្នក​នោះទេ ។

តើធ្វើយ៉ាងណាដើម្បីក្លាយខ្លួនជាអ្នកសរសេរកម្មវិធីដ៏‹ល្អ​ប្រសើរ›ម្នាក់?

ចូលរួមក្នុងសមាគមអ្នកសរសេរកម្មវិធី

មានសមាគមអ្នកសរសេរកម្មវិធីជាច្រើនដែល​អ្នកអាចចូលរួមជាមួយតាម​រយៈ​អ៊ីនធើណែត ។ ការចូល​រួម​​គឺជាការពង្រឹងសមត្ថភាពរបស់អ្នក ។ ជាទូទៅសមាគម​ទាំងនេះ​តែងតែ​មាន​នូវ​ព័ត៌មាន អត្ថបទ ឯកសារ ចុងក្រោយ និង វេទិកា សម្រាប់ឱ្យអ្នក​ស្វែងយល់រៀន​សូត្រ និង ជួយអ្នកសរសេរកម្មវិធីឯទៀត ។

ធ្វើការជាមួយគម្រោងកូដបើកចំហ

វាជាគំនិតល្អនៅក្នុងការចូលរួមធ្វើការជាមួយគម្រោងកូដបើកចំហ ព្រោះអ្នក​អាច​រៀនសូត្រ តាមរយៈការសរសេរកម្មវិធីផង និង រៀនពីការសរសេរកូដ​របស់​អ្នក​សរសេរកម្មវិធីផ្សេងទៀត ផង ។

បង្កើតគម្រោងផ្ទាល់ខ្លួន

ការបង្កើតគម្រោងផ្ទាល់ខ្លួនក៏ជាវិធីក្នុងការរៀនដ៏ប្រសើរផងដែរ ។ អ្នកត្រូវ​ប្រាកដ​ថា​អ្នក​បានធ្វើនូវ​អ្វីដែលថ្មី ប្លែកពីគម្រោងពីមុនដើម្បីទទួលបាន​នូវ​អត្ថប្រយោជន៍​​ពីការធ្វើនោះ ។ ការបង្កើតគម្រោងផ្ទាល់ខ្លួននេះអាចឱ្យអ្នក​ប្រើប្រាស់​នូវ​តិចណូឡូជីថ្មីៗចុងក្រោយ និង រៀនសូត្រពីវា ។

អានឯកសារបង្រៀនសរសេរកម្មវិធី

នៅក្នុងអ៊ីនធើណែតមានព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការសរសេរកម្មវិធីដែល​ជាធនធាន យ៉ាងសំខាន់ជាពិសេសសម្រាប់អ្នកសរសេរកម្មវិធីខ្មែរយើងដែលពុំសូវ​មាន​ថវិកាដើម្បីទិញ សៀវភៅច្បាប់ដើមមកអាន ។

សរសេរកម្មវិធីក្នុងភាសា និងជំនាញដទៃទៀត

វាជាការល្អបើយើងចេះភាសាមួយច្បាស់លាស់ ប៉ុន្តែប្រជាប្រិយភាពរបស់​ភាសា​មួយ​ហាក់ដូចជាផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស អ្នកត្រូវត្រៀមខ្លួនក្នុងការរៀនភាសាថ្មី បើពុំ​ដូច្នោះ​ទេ អ្នកប្រហែលជាមិនអាចសរសេរកម្មវិធីបានច្រើនទេនៅថ្ងៃអនាគត ។ ម្យ៉ាង​ទៀតបើអ្នកបង្កើត កម្មវិធីកុំព្យូទ័រដែលពាក់ព័ន្ធតែនឹងគណនេយ្យ នោះអ្នកមាន​អារម្មណ៍​ថាលំបាកក្នុងការបង្កើត កម្មវិធីដទៃទៀតដែលពាក់ព័ន្ធនឹងជំនាញដទៃ ។ អ្នក​ត្រូវរៀន​បង្កើតកម្មវិធីផ្សេងៗដែលពាក់ព័ន្ធ នឹងជំនាញខុសៗគ្នា ដើម្បីទទួលបាន​នូវ​គំនិត និង វិធីសាស្ត្រថ្មីៗក្នុងការសរសេរកម្មវិធី ។

រៀនពីរឿងផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងការសរសេរកម្មវិធី

រឿងដែល​គួរឱ្យចាប់អារម្មណ៍អំពីការសរសេរកម្មវិធីគឺអ្នកមានឱកាសនឹង​រៀន​ពីវិស័យ ជាច្រើនដែលមិនពាក់ព័ន្ធនឹងអាយធី ប៉ុន្តែទន្ទឹមនេះអ្នកត្រូវប្រឈមមុខនឹងការ​រៀនពីវិស័យ ថ្មីនៅរាល់ពេលដេលអ្នកធ្វើការជាមួយកម្មវិធីថ្មី ។ បើសិនអ្នក​បាន​គិត​ទុក​ជាមុន​អំពីការ ស្វែងយល់ទៅលើវស័យនានា នោះមានន័យថាអ្នក​បានរៀបចំខ្លួន​សម្រាប់​​សរសេរកម្មវិធីពាក់ព័ន្ ធនឹងវិស័យនានារួចជាស្រេច ហើយការរៀនពីវិស័យ​ទាំងនោះ ក៏ជួយជាគំនិតដល់អ្នកក្នុងការដោះស្រាយបញ្ហាសរសេរកម្មវិធីផងដែរ ។

រំលឹកជាប្រចាំ

នៅពេលដែលអ្នកមិនបានធ្វើការជាមួយភាសា ឬ តិចណូឡូជីណាមួយ​ក្នុង​រយៈពេលយូរ អ្នកអាចនឹងភ្លេចពីវា ។ ដូច្នេះអ្នកត្រូវការអនុវត្តនូវរាល់ចំណេះទាក់ទង​នឹង​ភាសា និង តិចណូឡូជីរបស់អ្នកដែលបានចេះចាំទាំងនោះឱ្យបានជាប់ជាប្រចាំ។

ប្រភពឯកសារដើម៖ បណ្តុំនៃឯកសារ










About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី