What's New Here?

Showing posts with label អប់រំ. Show all posts

សង្ក្រាន្ត និង​ទំនាយ​ឆ្នាំ​ថ្មី​ឆ្នាំ​មមី

 នាំ​ថ្មី​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មេសា គ្រិស្ដសករាជ ២០១៤ វេលា​ម៉ោង ៨ និង ៧​នាទី​ព្រឹក។ ទេវតា​ឆ្នាំ​ថ្មី​នេះ មាន​ព្រះនាម​គោរគៈទេវី ជា​បុត្រី​ទី​២ នៃ​កបិល​មហា​ព្រហ្ម។ ទេព​ធីតា​គោរគៈទេវី ទ្រង់​សោយ​ប្រេង​ជា​អាហារ និង​ទ្រង់​អម្ពរ​ពណ៌​លឿង។ បុណ្យ​ចូល​ឆ្នាំ​ជា​ពិធី​បុណ្យ​សំខាន់​ចម្បង​មួយ​របស់​ប្រជាជាតិ​ខ្មែរ។ បុណ្យ​ចូល​ឆ្នាំ​នេះ ជា​ពិធី​បុណ្យ​សម្រាប់​ទទួល​ទេវតា​ថ្មី​ផង និង​សម្រាប់​រំឭក​គុណ​សាច់សាលោហិត​ដែល​នៅ​រស់​ផង ឯ​បុណ្យ​ធំ​មួយ​ទៀត គឺ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ជា​ពិធី​បុណ្យ​សម្រាប់​ឧទ្ទិស​ដល់​ញាតិ​សន្តាន​ដែល​បាន​លា​ចាក​លោក​ទៅ​ ហើយ។ ចូល​ឆ្នាំ​ខ្មែរ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ ធ្វើ​ឡើង​ជា​ទៀត​ទាត់​ជា​រៀង​រាល់​ឆ្នាំ។ ពិធី​បុណ្យ​ធំ​មួយ​ទៀត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ មិន​ដែល​ខក​ខាន​ជា​រៀង​រាល់​ឆ្នាំ​ដែរ​នោះ គឺ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ក៏ប៉ុន្តែ ពិធី​បុណ្យ​ទាំង​ពីរ​នេះ មាន​គោល​បំណង និង​អត្ថន័យ​ផ្សេងៗ​ពី​គ្នា។

ជាទូទៅ បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​គេ​ប្រារព្ធ​ធ្វើ​នៅ​ខែ​ងងឹត គឺ​ពី​ថ្ងៃ​ទី​១ រោច ដល់​ថ្ងៃ​ទី​១៥ រោច ខែ​ភទ្របទ។ គេ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​បញ្ជូន​មគ្គផល​កុសល​បុណ្យ​ដល់​ឪពុក​ម្ដាយ បង​ប្អូន​ញាតិ​មិត្ត ជីដូន​ជីតា បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ។ ឯ​បុណ្យ​ចូល​ឆ្នាំ​វិញ គេ​ប្រារព្ធ​ឡើង​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង និង​ដើម្បី​រំឭក​គុណ​ដល់​មាតា​បិតា​បង​ប្អូន​ញាតិ​មិត្ត ឬ​ជីដូន​ជីតា ដែល​កំពុង​រស់​នៅ​មាន​ជីវិត​ផង ជាពិសេស​នៅ​ថ្ងៃ​វ័នបត ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ឆ្នាំ​ថ្មី កូន​ចៅ​និយម​ជូន​សម្លៀកបំពាក់​ប្រាក់​កាស​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្ដាយ​ជីដូន​ជីតា ជាដើម។ ចំណែក​ថ្ងៃ​ទី​បី​ជា​ថ្ងៃ​ឡើង​ស័ក​វិញ អ្នក​ខ្លះ​និយម​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះពុទ្ធ​រូប គឺ​ជា​ការ​លាង​សម្អាត​ព្រះពុទ្ធ​រូប ក៏ប៉ុន្តែ​អ្នក​ខ្លះ គេ​ឆ្លៀត​យក​ឱកាស​នោះ ដើម្បី​ស្រង់​ទឹក​ជូន​ឪពុក​ម្តាយ ជីដូន​ជីតា ដើម្បី​បង្ហាញ​នូវ​កិច្ច​តប​ស្នង​សង​គុណ​របស់​គេ​ដល់​អ្នក​មាន​គុណ។

ម៉្យាង​ទៀត អ្នក​ខ្លះ​មាន​ជំនឿ​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​អោយ​គេ​ជម្រះ​អំពើ​សៅហ្មង​ទាំង​ឡាយ​ដែល​កើត​មាន​ ឡើង​មួយ​ឆ្នាំ​ចាស់​កន្លង​ទៅ។ ដូច្នេះ​ហើយ បាន​ជា​គេ​នាំ​គ្នា​ធ្វើ​បុណ្យ គេ​ស្លៀក​ពាក់​ខោអាវ​ថ្មី គេ​ដើរ​លេង​អោយ​សប្បាយ​អស់​កង្វល់ រួច​ទើប​ចាប់​ផ្ដើម​កសាង​ជីវភាព​ថ្មី​ក្នុង​ឆ្នាំ​ថ្មី អោយ​បាន​ជួប​ប្រទះ​សុភមង្គល​គ្រប់​ប្រការ និង​អាយុ​យឺនយូរ​ត​ទៅ​មុខ​ទៀត។

រៀង​រាល់​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា ដោយ​ផ្អែក​លើ​ក្បួន​ហោរាសាស្ត្រ​បុរាណ ក៏​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ទំនាយ​ប្រចាំ​ឆ្នាំ​នីមួយៗ​ដែរ។

បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​នេះ ឆ្នាំ​ថ្មី​ឆ្នាំ​មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នេះ មាន​ទំនាយ​ប្រចាំ​ឆ្នាំ​ដូច​តទៅ៖

  • កេណ្ឌ​ព្រះ​ភិរុណ​សាស្ត្រ គឺ​ការ​ទាយ​ទុក​អំពី​កម្រិត​ទឹក​ភ្លៀង ថា​ឆ្នាំ​នេះ​ដើម​ឆ្នាំ​មាន​ភ្លៀង​ល្អ កណ្ដាល​ឆ្នាំ​ក៏​មាន​ភ្លៀង​ល្អ តែ​ចុង​ឆ្នាំ​មាន​ភ្លៀង​តិច។
  • កេណ្ឌ​ធារាទិគុណ គឺ​ការ​ទាយ​ទុក​ចំពោះ​អាកាសធាតុ ឆ្នាំ​នេះ​ទំនាយ​ថា មាន​ធាតុ​អាកាស​ត្រជាក់។ ទំនាយ​ទឹក​ទន្លេ ថា​ឆ្នាំ​នេះ​ទឹក​ធំ​ណាស់ ទឹក​ទន្លេ​មាន​ច្រើន​លើស​អស់​ឆ្នាំ​ទាំង​ពួង។
  • កេណ្ឌ​ធញ្ញាហារ គឺ​ការ​ទាយ​ទុក​ចំពោះ​ដំណាំ និង​ភោគផល ឆ្នាំ​នេះ​ទំនាយ​ថា មាន​កេណ្ឌ​ពីរ មាន​ឈ្មោះ​ថា​វិបត្ត ស្រូវ​សំណាប​ស្រែ​ចម្ការ និង​កើត​កិមិ​ជាតិ (ដង្កូវ ក្រា ដង្កូវ​នាង មេអំបៅ សត្វ​ល្អិត​បំផ្លាញ​ផលានុផល។ ផល​ដំណាំ​បាន​តែ​ពាក់​កណ្ដាល​ខូចខាត​អស់។ ស្រុក​ទេស​នឹង​កើត​កលិយុគ និរាស​ប្រាសចាក​ចោល​គ្នា​ច្រើន​លើក​ច្រើន​សា។
  • ទំនាយ​ការ​ធ្វើ​ស្រែ ទំនាយ​ថា​ស្រែ​ដី​ទំនាប​បាន​ផល​ល្អ ចំណែក​ស្រែ​ដី​ទួល​មាន​ផល​ល្មម​សម​គួរ។ 
 រីឯ​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ​វិញ មាន​ដូច​ត​ទៅ៖

  • ថ្ងៃ​ចូល​ឆ្នាំ​ទី​មួយ ប៉ះ​ចំ​ថ្ងៃ​ច័ន្ទ ទំនាយ​ថា ជំទាវ​ខុនណាង នឹង​ចាញ់ មាន​ន័យ​ថា អន់​ខូច​បុណ្យស័ក្តិ​អន់​រាសី មន្ត្រី ជំទាវ ធ្វើ​អាក្រក់​ធ្វើ​បាប​គេ នឹង​មាន​ការ​តស៊ូ​រើបម្រះ។
  • ទំនាយ​ថ្ងៃ​វ័នបត គឺ​ថ្ងៃ​ទី​ពីរ​ដែល​ប៉ះ​ចំ​ថ្ងៃ​អង្គារ វិញ ថា​ឆ្នាំ​នេះ​ស្លា​ម្លូ ត្រី​សាច់​មាន​តម្លៃ​ខ្ពស់ អាមាត្យ​មន្ត្រី​នឹង​ខូច​ស័ក្ដិ ឬ​ត្រូវ​ក្តៅ​ក្រហាយ​ចិត្ត ជាច្រើន។
  • ទំនាយ​ថ្ងៃ​ឡើង​ស័ក គឺ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​នឹង​ថ្ងៃ​ពុធ ទំនាយ​ថា ឆ្នាំ​នេះ​រាជ​បណ្ឌិត​បុរោហិត អាចារ្យ នឹង​មាន​សេចក្តី​សុខ​សម្រាន្ត​ជា​អនេក ប៉ុន្តែ​នឹង​មាន​ដង្កូវ​ក្រា ស៊ី​ស្រូវ​បំផ្លាញ​ដំណាំ។
 បាទ! នេះ គឺ​ជា​ទំនាយ​ប្រចាំ​ឆ្នាំ​នេះ​ដែល​គន់គូរ​ដោយ​ក្រុម​ប្រជុំ​ទំនៀមទម្លាប់​ ខ្មែរ។ ទោះ​ជា​មាន​ការ​ទស្សន៍ទាយ​យ៉ាង​ណា​ក៏ដោយ​ចុះ ខ្ញុំ​បាទ​សូម​ប្រសិទ្ធ​ពរ​ជ័យ​ជូន​លោក​អ្នក​នាង​កញ្ញា​អ្នក​ស្តាប់​ទាំងអស់ ​នៅ​គ្រប់​ទិសទី ព្រម​ទាំង​ក្រុម​គ្រួសារ អោយ​ទទួល​បាន​នូវ​សុខភាព​ល្អ និង​សេចក្តី​សុខ​ក្សេមក្សាន្ត​ក្នុង​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

បញ្ចូលព័ត៌មានដោយ៖Unknown No comments

នំ​អន្សម​យក្ស​ត្រូវ​គេ​ដាក់​តាំង​នៅ​ខាង​មុខ​អង្គរវត្ត

 នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៤ នេះ សមាគម​ចុងភៅ​កម្ពុជា បាន​ផលិត​នំអន្សម​យក្ស​មួយ​ទម្ងន់ ២​តោន ដើម្បី​ដាក់​តាំង ព្រមទាំង​ដាក់​លក់​​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ទៅលេង​នៅ​រមណីយដ្ឋាន​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀម​រាប ពេល​បុណ្យ​ចូល​ឆ្នាំ។

នំអន្សម​យក្ស​ទម្ងន់ ២​តោន ត្រូវ​បាន​រថយន្ត​ស្ទូច​ពីរ​គ្រឿង ស្ទូច​ដាក់​លើ​ឡាន​នៅ​ថ្ងៃ​ទី​១៣ មេសា ដឹក​ យក​ទៅ​ដាក់​តាំង​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ទស្សនា ពេល​បុណ្យ​ចូល​ឆ្នាំ​នេះ។នំអន្សម​យក្ស​នេះ​ផលិត​ដោយ​សមាគម​ចុងភៅ​កម្ពុជា ដែល​​មិន​ធ្លាប់​មាន​ពី​មុន​មក។

 លោក ឡុង បូរ៉ា ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៣ មេសា ថា ទម្រាំ​សមាគម​លោក​ផលិត​បាន​នំអន្សម​យក្ស​មួយ​នេះ​ឡើង គឺ​ត្រូវ​ចំណាយ​ពេល និង​ចំណាយ​ប្រាក់​អស់​ជាង ៧.៥០០​ដុល្លារ ដែល​ឧបត្ថម្ភ​ដោយ​ម្ចាស់​សណ្ឋាគារ ម្នាស់​ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​នានា។

គំនិត​ផលិត​អន្សម​យក្ស ផ្ដួចផ្ដើម​ដោយ​សមាគម​ចុងភៅ​កម្ពុជា ដែល​មាន​ទម្ងន់ ២.០០០​គីឡូ​ក្រាម ក្នុង​នោះ​មាន​គ្រឿង​ផ្សំ ដូច​ជា​អង្ករ​ដំណើប​ចំនួន ៦០០​គីឡូ សាច់​ជ្រូក ៣០០​គីឡូ សណ្ដែក​បាយ​អស់ ២០០​គីឡូ ខ្ទិះ​ដូង ៣០០​គីឡូ ស្ករ ៥​គីឡូ ​អំបិល ១០​គីឡូ ម្រេច ៥​គីឡូ ខ្ទឹមស ៥​គីឡូ និង​ស្លឹក​ខ្ទឹម ១៦​គីឡូក្រាម។ ចំណែក​ប្រដាប់ប្រដា​សម្រាប់​វេច​ខ្ចប់​វិញ គេ​ត្រូវ​កាត់​ស្លឹក​ចេក ៤០០​គីឡូ​ដើម្បី​ខ្ចប់ និង​កាប់​ដើម​ចេក ២០​ដើម ដើម្បី​ធ្វើ​ចំណង​វេច​នំ​អន្សម​យក្ស​នេះ។

លោក ឡុង បូរ៉ា ដែល​ជា​ចុងភៅ​នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​សៀមរាប រៀបរាប់​ថា ពេល​ផ្ដួច​ផ្ដើម​គំនិត​ផលិត​នំ​នេះ​ឡើង អ្នក​ស្រុក​ភាគ​ច្រើន​មិន​ជឿ​ថា សមាគម​លោក​អាច​ចម្អិន​នំ​អន្សម​យក្ស​នេះ​ឆ្អិន​បាន​ទេ ព្រោះ​ថា​កន្លង​មក សូម្បី​តែ​នំអន្សម​តូចៗ​ធម្មតា​យ៉ាង​ម៉េច ក៏​គង់​មាន​អ្នក​ខ្លះ​ចម្អិន​ឆៅ៖ «ប្រជាជន ​ភាគ​ច្រើន​គាត់​គិត​ថា អន្សម​ហ្នឹង​មិន​អាច​ចំហុយ​ឆ្អិន​ទេ ព្រោះ​វា​ទំហំ​ធំ​ពេក ប្រវែង​ដល់ ៥​ម៉ែត្រ ប៉ុន្តែ​មុន​នឹង​ខ្ញុំ​ធ្វើ​នំអន្សម​យក្ស​ធំ​នេះ​កើត​ឡើង ពួក​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អន្សម​ខ្នាត​ធំ​ដូចជា​ប្រវែង​មួយ​ម៉ែត្រ ពួក​ខ្ញុំ​ធ្លាប់​ធ្វើ​ច្រើន​ដង​ដែរ​ ហើយ​មូលហេតុ​ដែល​ពួក​យើង​ហ៊ាន​ធ្វើ​អន្សម​យក្ស​នេះ​កើត​ឡើង គឺ​ដោយសារ​យើង​ប្ដូរ​រូបមន្ត​បន្តិច។ ធម្មតា​ខ្មែរ​យើង​ចំហុយ​អន្សម​នេះ​គឺ​អ្វីៗ​ក៏​ឆៅ​ដែរ ដូច​ជា​អង្ករ​ដំណើប​ក៏​ឆៅ សាច់​ជ្រូក​ក៏​ឆៅ សណ្ដែក​ក៏​ឆៅ អ៊ីចឹង​ទៅ។ ប៉ុន្តែ​ពួក​យើង​ដូរ​របៀប​ធ្វើ​បន្តិច គឺ​គ្រឿង​ផ្សំ​អី​អស់​ហ្នឹង​ត្រូវ​បាន​យើង​ចំហុយ​ឆ្អិន​អស់​ហើយ ហើយ​គ្រាន់​តែ​យើង​មក​ផ្គុំ​ឲ្យ​ទៅ​ជា​រាង​អន្សម ហើយ​គ្រាន់​តែ​យើង​ចំហុយ​វា​បន្ថែម​ដើម្បី​ឲ្យ​វា​ល្មួត​ឲ្យ​ទៅ​ជា​សាច់​តែ​ មួយ»។

លោក​ឲ្យ​ដឹង​ថា ដើម្បី​ចម្អិន​នំ​អន្សម​យក​នេះ​បាន គេ​ត្រូវ​បញ្ជា​ទិញ​ចង្ក្រាន​ចំហុយ​ពិសេស​មួយ មាន​បណ្ដោយ​ប្រវែង ៧​ម៉ែត្រ មុខ​កាត់ ១​ម៉ែត្រ ៤​តឹក ជម្រៅ ៧​តឹក ហើយ​ចំណាយ​ពេល​ចម្អិន​ចំនួន ២២​ម៉ោង។

នំ​អន្សម​យក្ស​នេះ​នឹង​ដាក់​តាំង​ពិព័រណ៍​នៅ​មុខ​ប្រសាទ​អង្គរវត្ត ខេត្ត​សៀមរាប ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៤ ដែល​ផ្ដួច​ផ្ដើម​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

នក​នាំ​ពាក្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សោម រតនា បញ្ជាក់​ថា ការ​តាំង​ពិព័រណ៍​​ នំ​អន្សម​យក្ស​នេះ គឺ​ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ផង និង​ជា​ការ​កែច្នៃ​កម្មវិធី​ប្លែក​ជា​ប្រពៃណី​ដើម្បី​ឲ្យ​អ្នក​ទេសចរ​ទស្សនា ​កម្សាន្ត​ផង ក្រៅ​ពី​ទៅលេង​ប្រាសាទ​អង្គរវត្ត។
លោក សោម រតនា៖ «យើង​ធ្វើ​នេះ​ក្នុង​គោល​បំណង​បង្កើត​បរិយាកាស​សប្បាយ​ រីករាយ​ទាំង​អស់​គ្នា​ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​ខ្មែរ​ សូម​​អញ្ជើញ​គាត់​មក​ចូល​រួម ហើយ​អ្វី​ដែល​គាត់​ធ្លាប់​បាន​ទស្សនា​លើក​មុន​គាត់​ធ្លាប់​អញ្ជើញ​ទៅ​ទស្សនា ​ប្រាង្គ​ប្រាសាទ​ថ្ម​របស់​យើង គាត់​ទៅ​ទស្សនា​កន្លែង​ផ្សេងៗ​នៅ​ខេត្ត​សៀមរាប។ ឥឡូវ​នេះ​យើង​មាន​ទស្សនីយភាព​ភាព​ច្រើន​ផ្សេងៗ​ទៀត​ មាន​ល្បែង​របាំ​ប្រជាប្រិយ យើង​មាន​ការ​ទាញ​ព្រ័ត្រ បង្កើត​ឯកត្តកម្ម​ជាតិ យើង​មាន​កម្មវិធី​ច្រើន​ផ្សេងៗ​ទៀត អ៊ីចឹង​សូម​អញ្ជើញ​បង​ប្អូន​ចូល​រួម​ទាំង​អស់​គ្នា»។
 
ទាក់ទង​រឿង​តាំង​ពិព័រណ៍​នំអន្សម​យក្ស លោក ឡុង បូរ៉ា បន្ថែម​ថា នំអន្សម​យក្ស​នេះ​ក្រោយ​ពី​តាំង​រួច​ហើយ នឹង​ត្រូវ​កាត់​លក់​ក្នុង​មួយ​ចាន​តម្លៃ ៥.០០០​រៀល ជូន​អ្នក​ទៅ​ទស្សនា ឬ​អ្នក​ទេសចរ​ដែល​ទៅ​លេង​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ចូល​ដំបូង​នេះ ហើយ​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​នំអន្សម​យក្ស​នេះ ​នឹង​យក​ទៅ​ឧបត្ថម្ភ​ដល់​មណ្ឌល​កុមារ​កំព្រា ឬ​ឧបត្ថម្ភ​មន្ទីរពេទ្យ៕

បញ្ចូលព័ត៌មានដោយ៖Unknown 1 comment

លោក កែម​ ឡី​៖​ ​​សម រង្ស៊ី​ ​បើ​បាន​កាន់អំ​ណាច​​ផ្តាច់ការ​​ជាង​ ហ៊ុន សែន ទៀត

អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក បណ្ឌិត កែម ឡី បាន​ស្តីបន្ទោសចំៗឲ្យ​លោក សម រង្ស៊ី ថា ជា​មនុស្ស​ដែល​មិនសូវ​ចេះ​ស្តាប់​យោបល់​របស់​អ្នកដទៃ ពោលគឺ​យកតែ​គំនិត​ខ្លួនឯង។ លោក​ថា ប្រសិនបើ​ថ្ងៃ​ណាមួយ​លោក សម រង្ស៊ី មានឱកាស​បានក្លាយ​ជា​មេដឹកនាំ​ប្រទេស​មែន​នោះ​របៀប​ដឹកនាំ​របស់លោក សម រង្ស៊ី នឹង​ផ្តាច់ការ​ជាង​លោក ហ៊ុន សែន ទៅទៀត។ ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ ជាមួយ​លោក កែម ឡី អ្នកវិភាគ​នយោបាយ​ឯករាជ្យ។

លោក ជា ធី​រិ​ទ្ធ៖ លោក កែម ឡី យើង​ឃើញថា ស្ថានការណ៍​នយោបាយ​ហាក់​ធូរស្រាល​បន្តិច ដោយសារ​លោក សម រង្ស៊ី បាន​ទូរ​សព្ទ​ទៅ លោក ហ៊ុន សែន ជជែក​គ្នា និង​បាន​យល់ចិត្ត​គ្នាច្រើន​ផងដែរ។ ជាបឋម​ក្នុងនាម​លោក​ជា​អ្នកតាមដាន​រឿង​នយោបាយ លោក​យល់​យ៉ាងណាដែរ ចំពោះ​ជំហរ​របស់លោក សម រង្ស៊ី ពេលនេះ?

លោក កែម ឡី៖ ជារួម​វា​ជាការ​ល្អ​ហើយ ចំពោះ​ជំហរ​ទន់ភ្លន់​របស់លោក សម រង្ស៊ី ក៏ដូចជា​អ្នកនយោបាយ​ដែល​ចេះ​និយាយ​គ្នា តែ​ខ្ញុំ​មើលទៅ​ជំហរ​របស់លោក សម រង្ស៊ី ដែល​ទន់​យល់​ស្របតាម​លោក ហ៊ុន សែន ភាគច្រើន​គឺ​មិនបាន​គិតពី​ផលប្រយោជន៍​រួម ឬ​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ទៅ​ពេលអនាគត​ទេ។ មិនតែប៉ុណ្ណោះ ខ្ញុំ​មើលទៅ​នៅក្នុង​ការពិភាក្សាគ្នា​នោះ គឺ​ដើម្បី​តែ​ផលប្រយោជន៍​អ្នកនយោបាយ​ទៅវិញ​ទេ មិនមែន​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ឬ​តាម​អ្វីដែល​ពលរដ្ឋ​ចង់បាន​នោះឡើយ។

លោក ជា​ធី​រិ​ទ្ធ៖ ការយល់​ចិត្ត​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ធ្វើឡើង​ក្នុងពេលដែល​លោក កឹម សុខា មិនមាន​វត្តមាន​នៅក្នុង​ប្រទេស។ លោក កែម ឡី លោក​ក៏បាន​ដឹង​ពី​ការបដិសេធ​របស់លោក កឹម សុខា មិនសូវ​យល់ស្រប​តាម​ជំហរ​របស់ លោក សម រង្ស៊ី ផងដែរ។ តើ​លោក​វាយតម្លៃ​ចំពោះ​ឥរិយាបថ​នយោបាយ​រប​ស់លោក សម រង្ស៊ី បែបណា​ដែរ?

លោក កែម ឡី៖  ជារួម​លោក សម រង្ស៊ី ជា​មនុស្ស​ដែល​មិនសូវ​ចេញ​ស្តាប់​យោបល់​គេ ជា​មនុស្ស​អត្តនោម័ត រឹង​រួស ចចេះ គិតថា​គំនិត​ខ្លួនឯង​ត្រូវ​រហូត របៀប​ធ្វើការ​គ្មាន​ប្រជាធិបតេយ្យ អាកប្បកិរិយា​នយោបាយ ទង្វើ​នយោបាយ ល្អមើល​តែ​ពេល​និយាយប្រាប់​គេ ប្រាប់​ប្រជាពលរដ្ឋ តែ​ការអនុវត្ត​ជាក់ស្តែង​គ្មាន។ ហើយ​ខ្ញុំ​ហ៊ាន​និយាយថា ប្រសិនបើ​លោក សម រង្ស៊ី មិន​ព្រម​កែប្រែ​ប្រព័ន្ធ​ដឹកនាំ​ទេនោះ «បើ​បាន​ក្លាយជា​មេដឹកនាំ សម រង្ស៊ី ផ្តាច់ការ​ជាង ហ៊ុន សែន ទៀត»។

លោក ជា ធី​រិ​ទ្ធ៖  ទៅ​ពេលខាងមុខ លោក មើលឃើញ​ទំនាក់ទំនង​លោក កឹម សុខា និង​លោក សម រង្ស៊ី យ៉ាងណាដែរ? ហើយ​ថា​តើ​លោក​អត្ថាធិប្បាយ​បែបណា ចំពោះ​លោក កឹម សុខា ដែល​គេ​មើលឃើញថា គឺជា​ឧស​គ្គ​ដែល​អាច​ឲ្យ​ការយល់​ចិត្ត​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បរាជ័យ​នោះ?

លោក កែម ឡី៖  យើង​មានការ​ព្រួយបារម្ភ​ចំពោះ ទង្វើ​លោក សម រង្ស៊ី ខ្ញុំ​គិតថា លោក សម រង្ស៊ី គួរតែ​ផ្លាស់ប្តូរ​ឥ​រិ​បថ​ធ្វើការ។ ចំពោះ​លោក កឹម សុខា ខ្ញុំ​គិតថា​លោក កឹម សុខា មិនមែនជា​មនុស្ស​រឹង​ទទឹង​ទេ តែ កឹម សុខា ជាម​នុស្ស ដែល​គិត​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ពលរដ្ឋ ជាង​ប្រយោជន៍​ខ្លួន និង​បក្សពួក​ក្រុមគ្រួសារ​ខ្លួន។ ជាង​នេះ ខ្ញុំ​យល់ថា លោក កឹម សុខា ជាម​នុស្ស ដែលមាន​វប្បធម៌​ប្រជាធិបតេយ្យ​ច្រើន តាមរយៈ​ឥរិយាបថ​នយោបាយ និង​ទង្វើ​របស់គាត់៕

ប្រភពព័ត៌មាន៖​ សារព័ត៌មានថ្មីៗ      

អ្នកវិភាគ​​ ព្រួយបារម្ភ​​ពី​​​ច្បាប់​​​ការពារ​​ នាយករដ្ឋមន្ត្រី​ពេល​​អស់អំណាច

 បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ បញ្ចប់​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី លោក សុខ ទូច នៅ​ថ្ងៃ​ព្រហស្បត្ដិ៍​នេះ បាន​សម្ដែង​​ការព្រួយបារម្ភ នៅពេលដែ​លោក ទទួលដំណឹង​ថា នឹង​មាន​ការស្នើច្បាប់ ការពារ​នាយករដ្ឋមន្ត្រី ពេល​ដែល​អស់អំណាច​។  ការ​ព្រួយ​របស់​លោក​បណ្ឌិត​សុខ ទូច​នេះ គឺធ្វើឡើង បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​កាសែត The Nation របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ដែលថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​មកកាន់​រូបលោក ឲ្យ​រៀបចំ​សេចក្តីស្នើច្បាប់​ថ្មី​មួយ ដែល​មាន​បំណង​ដើម្បី ការពារ​ដល់​ថ្នាក់ដឹកនាំ​កំពូលៗ​នៅពេល​ចាកចេញ​ពី​តំណែង​។ 

លោក​បណ្ឌិត សុខ ទូច បាន​សរសេរ​នៅលើ​បណ្ដេញ សង្គម​ហ្វេ​សប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ ថា “​ថ្ងៃនេះ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ណាស់ ពេល​ដែល​ទទួល​ដំណឹង​ថា នឹង​មាន​ការស្នើច្បាប់​ការពា​រនា យក​រដ្ឋមន្ត្រី​ពេល​ដែល​អស់អំណាច​”​។

បើ​តាម​លោក សុខ ទូច ច្បាប់​នេះ​អាច​ក្លាយជា​អាវុធ​មុខ​ពីរ​។ ទីមួយ បើ​ច្បាប់​នេះ​ការពារ​គ្រប់ នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ពេលនោះ នាយករដ្ឋមន្ត្រី​នឹង​ក្លាយ ជា​មនុស្ស​ផ្តាច់ការ ពុករលួយ អាច​ធ្វើ​អ្វីៗ​តាមចិត្ត​ទាំងអស់ ព្រោះ​មាន​ច្បាប់​ការពារ​គាត់​រួចស្រេច​ទៅ​ហើយ​។ 

ទី​ពីរ​បើ​ច្បាប់​នេះ​ដាក់​ដែន​កំនត់​ច្បាស់លាស់​ត្រឹមតែ​បុគ្គល​ណា​ម្នាក់ ហើយ​ក្រោយពី​ច្បាប់​ការពារ​បុគ្គល​នោះ​ចូល​ជា​ធរមាន បុគ្គល​នោះ​ត្រូវតែ​លាលែង​ពីមុខ​តំណែង និង​ឆាកនយោបាយ​ភ្លាម ព្រោះ​បើ​មិន​ដូចនេះ​ទេ​បុគ្គល​នោះ​នឹង​ក្លាយ​ជា​អា​កំហែង​កា​ម៉ា​សូ​។​

​លោក សុខ ទូច យល់ឃើញ ថា ច្បាប់​នេះ​ទោះ​មិន​បង្កើត​វា​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ ព្រោះ​នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ប្រទេស​កម្ពុជា​កើតចេញពី​ការបោះឆ្នោត​ជ្រើសរើស ​តំណាងរាស្ត្រ ហើយ​តំណាងរាស្ត្រ​បោះ​រើស​នាយក​រដ្ឋមន្ត្រី មិនមែន​អំណាច​កើតចេញពី​ការធ្វើ​រដ្ឋប្រហារ​នោះទេ ដូចនេះ​បើ​គ្មាន​ក៏​គ្មាន​បញ្ហា​។​

យ៉ាងណាក៏ដោយ បើ​តាម​លោក ជាម យៀប មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បានឲ្យដឹង ថា លោក​ក៏​ធ្លាប់បាន​ដឹង​ដែរ​ពី​បញ្ហា​នេះ នៅក្នុង​ជំនួប​កំពូល​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៣​។ ប៉ុន្តែ ទោះបីជា​បង្កើត ឬ​មិន​បង្កើត​ច្បាប់​ថ្មី​នេះ ក៏​មិន​មាន​ជា​បញ្ហា​ចោទ​សម្រាប់​សម្តេច​ទាំង​៣​ដែរ​៕

ប្រភពព័ត៌មាន៖ វិទ្យុខ្មែរអន្តរជាតិ

រដ្ឋមន្ត្រី​ថ្មី ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​គេហទំព័រ​ក្រសួង​អប់រំ​​

 ក្រសួង​អប់រំ យុវជន និង​ កីឡា បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ដឹកនាំ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​លើ​គេហទំព័រ​ក្រសួង ដើម្បី​ជា​ការផ្តល់​ព័ត៌មាន និង​របាយការណ៍​ផ្សេង​ដល់​សាធារណជន​។​ សេចក្តីសម្រេច​មួយ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​ខែ​កុម្ភៈ ឲ្យ​ដឹងថា ក្រុម​ការងារ​នោះ ស្ថិតនៅក្រោម​អនុគណៈកម្មការ​ប្រមូល​ព័ត៌មាន​នៃ​សេចក្តីសម្រេច​របស់​ក្រសួង​ កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា ស្តីពី​ការបង្កើត​គណៈកម្មការ​តាមដាន ប្រមូល​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​អសកម្ម​ក្នុង​វិស័យ​អប់រំ​។​ក្រុម​ការងារ​ដឹក​នាំ​​ធ្វើ ​បច្ចុប្បន្នភាព​ព័ត៌មាន មាន​សមាជិក​១៤​រូប ដែល​ដឹកនាំ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ លោកស្រី កឹម សេដ្ឋា​នី។

 សេចក្តី​សម្រច​បន្តថា ក្រុមការងារ នឹង​ពិនិត្យ និង​សម្រេច​លើ​ព័ត៌មាន​របស់​អអ្គា​ភាំ​ពាក់ព័​ន្ធ​សម្រាប់​ការក់​បញ្ចូល​លើ​ គេហ​ទំព័​ររបស់​ក្រសួង​ផ្តល់ព័ត៌មាន​ត្រឡប់​ចំពោះ​មតិ​សាធារណជន​ពាក់ព័ន្ធ​ វិស័យ​អប់រំ យុវជន និង​កីឡា​។​

 ​គួរបញ្ជាក់​ថា កន្លងទៅ អ្នកសារព័ត៌មាន បាន​រិះគន់​ក្រសួង​អប់រំ​ថា មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​គេហទំព័រ​របស់ខ្លួន ឲ្យ​បាន​ជាប់លាប់​នោះទេ ហើយ​ថ្នាក់ដឹកនាំ​ក្រសួង ត្រូវ​បាន​រិះគន់​ថា មិន​បាន​ផ្តល់​ព័ត៌មាន ឬ​ការឆ្លើយតប​ណាមួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​។ ក្នុង​អាណត្តិ​ទី​៥​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចាស់ លោក អ៊ឹម សិទ្ធី ត្រូវបាន​ប្តូរ​ចេញ ដោយ​ដាក់​ជំនួស​ដោយ លោក ហង់ ជួន​ណារ៉ុន អតីត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​ក្រោយ​ការផ្លាស់ប្តូរ​នេះ រដ្ឋមន្ត្រី​ថ្មី ចាប់ផ្តើម​ផ្តល់​​បទសម្ភាសន៍​ទៅកាន់​សារព័ត៌មាន​ផ្សេងៗ​៕

ប្រភពឯកសារ៖ VOD news

លោកសេង ប៊ុនវ៉េង​ហៅ​ថា “ អាចារ្យ អេ” ជំនាញ​ធើ្វឲ្យសង្គមជ្រួលច្របល់?

លោក ប៊ុនវ៉េង ដែល​​​បាន​​​បង្កើត​​​ស្ថានីយ​​​វិទ្យុ​​​អេប៊ីស៊ី ​នេះឡើង​​​កាលពីឆ្នាំ​​​២០០៨​​​ បាន​​​ព្រមាន​​​ថា យោធា​​​នឹង​​​ធ្វើ​​​រដ្ឋប្រហារ ​​​ប្រសិន​​​បើ​​​​​​គណបក្ស​​​សង្គ្រោះ​​​ ជាតិ​​​ឈ្នះ​​​ឆ្នោត​​​នោះ ពីព្រោះ​​​ទាហាន​​​ភាគ​​​ច្រើន​​​ស្មោះ​​​ស្ម័គ្រ​ទៅ​​​នឹង​​​រដ្ឋាភិបាល​​​ សម្តេច​​​ ហ៊ុន សែន​​​ ណាស់​​​។កាលពីខែ​​​កក្កដា នៅ​​​មុន​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ ​លោក ប៊ុនវ៉េង បាន​​​យក​​​ម៉ោង​​​ផ្សាយ​​​ពេល​​​ព្រឹក​​​​​​​​​មក​​​ព្យាករថា កង​​​យោធពល​​​ខេមរភូមិន្ទ​​​​​​នឹង   ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​ ប្រសិន​​​ បើ​​​​លោក សម រង្ស៊ី និង​​​លោក កឹម សុខា មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ឈ្នះ​​​ឆ្នោត​​​នោះ។ថ្មីៗនេះទៀត​ ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ី​​​ស៊ី​​​​​​ បាន​ជំរុញ​ឲ្យ​និស្សិត​ទូរ​ស័ព្ទ​មក​ស្ថានីយ​របស់​ខ្លួន​ ហើយ​​ជម្រាប​​​ប្រាប់​ទៅ​ប្រិយ​​​​មិត្ត​អ្នក​ស្តាប់ ប្រសិន​បើ​គ្រូ​បង្រៀន​របស់​ខ្លួន​ពិភាក្សា​ពី​ព័ត៌មាន​ដែល​ចាត់​ទុក​ថា​​ ជា​ការ​រិះ​គន់​រដ្ឋា​ភិបាល​នោះ​។

បុគ្គលិក​របស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី​ម្នាក់​ ដែល​និយាយ​ក្នុ​ង​លក្ខខណ្ឌ​អនាមិក​ ដោយ​សារ​នាង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​លើក​ឡើង​កាល​​​​​​​​​​ពី​ម្សិល​មិញថា លោក សេង ប៊ុនវ៉េង​ ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា “ អាចារ្យ អេ”  បាន​អំពាវ​​នាវ​ឲ្យ​សិស្ស​និ​ស្សិត​ទូរស័ព្ទ​មកកាន់​ស្ថានីយ​វិទ្យុ​របស់​លោក​ ប្រសិន​បើ​មាន​គ្រូ​បង្រៀន​ណា​បញ្ចេញ ​​ទស្សន​​ពាក់​ព័ន្ធ​នឹង​​រឿង​នយោ​បាយ​នោះ។​ លោក ប៊ុន​វ៉េង មិន​អាច​ទាក់ទង​សុំការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ។

បុគ្គលិកស្ថានីយ​វិទ្យុ​ អេប៊ីស៊ី បាន​និយាយ​អំឡុង​ការ​ផ្សាយ​ថ្មីៗនេះ​ថា “ប្រសិន​បើ​មាន​នរណា​ដឹង​ថា​ គ្រូ​បង្រៀន​និយាយ​ពី​រឿង​នបោយ​ ​សូម​ប្រាប់​មក​វិទ្យុ​អេប៊ីស៊ី ហើយ​​​​​​​ស្ថានីយនឹង​បញ្ជូន​សារ​នេះ​ ទៅ​ថ្នាក់លើ​ដើម្បី​​​​​​​ត្រួត​ពិនិត្យ​”។ បុគ្គលិក​រូប​នេះ​​និយាយ​ថា “គ្រូ​បង្រៀន​​​​​​​មិន​អាច​យក​ម៉ោង​​បង្រៀន​មក​​និយាយ​ពី​រឿង​​​​​​​នយោបាយ​បាន​​ទេ​។ នៅ​ពេល​បង្រៀន​ គ្រូបង្រៀន​មិន​អាច​និយាយ​រឿង​នយោបាយ​បា​ន​ឡើយ”​​​។ ​​​ទស្សន​​​របស់​​​លោក ប៊ុន​​​វ៉េង ដែល​​​​​​បង្ក​​​ឲ្យ​​​មាន​​​រឿង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​បែប​​​នេះ​​​មិន​​​មែន​​​ជាលើក​​​ទី១​​​នោះទេ​​​​​។

គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​​​អះអាង​​​ថា ខ្លួន​​​បាន​​​ឈ្នះ​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាលពី​​​ខែ​​​កក្កដា ហើយ​​​បាន​​​បដិសេធ​​​មិនទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​រដ្ឋសភានោះ​​​ទេ លុះ​​​ត្រា​​​តែ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឯករាជ្យ​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​នៃការ​បោះឆ្នោត​នេះ​ជា​មុន​​​សិន​​​។ ការ​​​ផ្សាយ​​​របស់​​​លោក ប៊ុ​នវ៉េង នេះ ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ខណៈ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​កំពុង​​​ធ្វើ​​​មហាបាតុកម្ម​​​ចំនួន​​​បីថ្ងៃ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ដោយ​​​មា​ន​​​ទាំង​​​ការ​​​ហែក្បួន​​​ទៅកាន់​​​ការិយាល័យ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ និង​​​​​​ស្ថាន​​​ទូត​​​បរទេស​​​ផង​​​ដែរ​​​ ៕

ប្រភពព័ត៌មាន៖ សារព័ត៌មានចលនាសង្គម

បញ្ជាក់៖ រាល់អត្ថបទ​និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់  Sampann IT ឡើយ​ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...

ផ្លាស់ប្តូរថ្មីសកម្មភាពនីតិបញ្ញត្តិ របស់រដ្ឋសភាក្នុងឆ្នាំ២០១២

VOV-សកម្មភាពរបស់រដ្ឋសភាវៀតណាម​ នីតិកាលទី១៣ក្នុង​ ឆ្នាំ២០១២​បាន មានចំណុច លេចធ្លោ ជាច្រើន ពិសេសគឺ ក្នុងកិច្ចការ នីតិបញ្ញត្តិ។ សកម្មភាពនីតិ បញ្ញត្តិរបស់រដ្ឋសភា ត្រូវបាន អនុវត្ត ប្រកបដោយប្រសិទ្ធភាព​។ គំរោងច្បាប់ ជាច្រើន ដែលត្រូវបានអនុម័ត បាន​ឆ្លើយតបកាន់តែល្អ​បណ្ដាការ ទាមទារ នៃជីវភាព រស់នៅ ពិសេសគឺបំរើ ឲ្យបុព្វហេតុ អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម កសាងនីតិរដ្ឋ សង្គមនិយ​ម។ VOV-ក្នុង​ការងារនីតិបញ្ញត្តិរបស់ រដ្ឋសភាវៀតណាម​ ឆ្នាំ២០១២ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការ របស់រដ្ឋសភារឺអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជនជាតិ អចិន្ត្រៃយ៍គណៈកម្មាធិការ របស់រដ្ឋសភាវៀតណាម​ ចូលរួមត្រួតពិនិត្យនិងរួមមតិជាឯកសារជាលាយ ល័ក្ខអក្សរចំពោះសេចក្តីស្នើរអំពីច្បាប់ បទបញ្ញាត្តិ បណ្ដាគោលនយោបាយ ច្បាប់ដែលគ្រោងនឹងបញ្ជូល ក្នុងកម្មវិធី កសាងច្បាប់ បទបញ្ញាត្តិ ក្នុងអាណត្តិនិងជារៀងរាល់ឆ្នាំរបស់រដ្ឋសភា  តាមវិស័យ ត្រូវបានប្រគល់ទទួលខុសត្រូវ។ គណៈកម្មាធិការច្បាប់ ធ្វើអធិបតីត្រួតពិនិត្យ​និងជួយឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បង្កើតពង្រាង កម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ។ ក្រុមប្រឹក្សាប្រជាជនគណ់កម្មាធីការរបស់ រដ្ឋសភាឃ្លាំមើលការអនុវត្តកម្មវិធី កសាងច្បាប់ក្រិដ្ឋ ចំណុះទៅលើវិស័យទទួលបន្ទុក។

  ការកែលំអរការផ្លាស់ប្តូរថ្មី ដែលគួរឲ្យកត់សម្គាល់ទៀតអំពីសកម្មភាពនីតិបញ្ញត្តិរបស់រដ្ឋសភាក្នុងឆ្នាំ២០១២ គឺក្នុង​ចន្លោះសម័យប្រជុំរដ្ឋសភា២លើក ​សន្និសីទសមាជិកសភាឯកទេស សន្និសីទ Onlines ជាមួយការចូលរួមរបស់ សមាជិកសភាអ្នកគ្រប់គ្រង អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រត្រូវបានរៀបចំឡើង។

ក្នុងសម័យប្រជុំទាំង​ ទី៣​និងទី៤នៃឆ្នាំ២០១២នេះ រដ្ឋសភាវៀតណាម​នីតិកាលទី១៣ ​បានអនុម័តលើគំរោងច្បាប់ ចំនួន២២ ជាបរិមាណច្បាប់ដ៏ធំត្រូវបានអនុម័ត បើ ប្រៀបនឹងបណ្ដាសម័យប្រជុំមុននេះ។ រដ្ឋសភាក៏បានពិភាគ្សាផ្ដល់មតិអំពីគំរោងច្បាប់
ចំនួន ១២ផ្សេងៗទៀត ដើម្បីបន្តកែសម្រួលសុក្រិដ្ឋអនុម័តនៅបណ្ដាសម័យប្រជុំក្រោយៗ។ លេចធ្លោគឺច្បាប់បង្កា ប្រឆាំង អំពើពុករលួយ (វិសោធនកម្ម) ច្បាប់រដ្ឋធានី ច្បាប់សមុទ្រវៀតណាម ច្បាប់ការងារ (វិសោធនកម្ម)។ អាត្រា​អនុម័តលើបណ្ដា ច្បាប់នេះ សុទ្ធតែខ្ពស់ សឲ្យឃើញគុណភាពរបស់បណ្ដាគំរោងច្បាប់នេះ។

រដ្ឋសភាវៀតណាម បានអនុម័ត្តលើ សេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន។ក្នុងនោះ មានសេចក្ដីសម្រេចចិត្ត អំពីការបោះ ប្រជាមតិ ប្រជាជន អំពី​សេចក្ដី​ព្រៀង រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២​ សេចក្ដីសម្រេចចិត្តអំពីការសួរ ដេញដោល និងឆ្លើយការសួរដេញដោល …។ល។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា÷

 “ ច្បាប់ទាំងនេះ ត្រូវបានពិនិត្យមើលយ៉ាងម៉ត់ចត់ ជាមួយស្មារតីផ្លាស់​ប្តូរ​ថ្មី ធានាការ ក្តាប់ជាប់ជាមួយស្ថានភាព ជាក់ស្ដែង ជីវភាពរស់នៅ។ ពិសេសគឺ ​រដ្ឋសភាបានអនុម័ត្ត លើ សេចក្ដីសម្រេចចិត្ត អំពីការផ្តល់ ទំនុកទុកចិត្ត ការបោះឆ្នោតទំនុកទុកចិត្ត ​ចំពោះបណ្ដាអ្នកកាន់ដំណែងសំខាន់ របស់រដ្ឋ ​ត្រូវ​បានរដ្ឋសភា ក្រុមប្រឹក្សារ ប្រជាជន បោះឆ្នោត ឬអនុម័ត្ត។ នេះគឺជា ជំហានផ្លាស់ប្តូរថ្មីសំខាន់ ក្នុងជីវភាពនយោបាយប្រទេស ជាតិ សំដៅអនុវត្ត តាមការផ្ដួចផ្តើម គំនិតរបស់រដ្ឋ បណ្ដាការកំណត់នៃច្បាប់ រួមចំណែកលើកកំពស់សិទ្ធិធ្វើជាម្ចាស់ របស់ប្រជាជន។”

 ជាពិសេស ឆ្នាំ ២០១២ ក្នុងកម្មវិធីធ្វើការ រដ្ឋសភា បានអនុម័ត្ត ទៅលើ ​សេចក្ដីសម្រេចចិត្ត  គំរោងការបន្ត ផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាព  នៃសកម្ម ភាពរបស់រដ្ឋសភា។ តាមនោះ រួមចំណែកផ្លាស់ប្តូរ របៀបរៀបចំ​ការងារ ធានាការ អនុវត្តតាមភារកិច្ច សិទ្ធិរបស់រដ្ឋសភា ស្ថាប័នរដ្ឋសភា និង​សមាជិកសភា។

រដ្ឋសផាក៏បានផ្តល់មតិ ជាលើកដំបូង អំពីសេចក្ដីព្រៀងធ្វើវិសោធនកម្ម ​រដ្ឋធម្មនុញ្ញ  ឆ្នាំ ១៩៩២។  បន្ទាប់ពីការស្ទង់មតិ ប្រជាជន សេចក្ដីព្រៀងធ្វើ​វិសោធនកម្ម  រដ្ឋ ធម្មនុញ្ញនេះនឹងកែសម្រួល សុក្រិដ្ឋ ដើម្បីជូនរដ្ឋសភាអនុម័ត្ត ​នៅសម័យប្រជុំលើក ទី ៦ រដ្ឋសភា នីតិកាលទី ១៣ នាខែតុលាឆ្នាំ ២០១៣។ អនុប្រធានរដ្ឋសភា Uong Chu Luu បានសង្កត់ធ្ងន់ថា÷

 ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកនេះ ដើម្បីមានច្បាប់រដ្ឋធម្មនុញ្ញមួយ​ដែល អះអាង​បាន​ឆ័ន្ទះ អធិបតេយ្យភាព របស់ប្រជាជន និងបំពេញ​បានតម្រូវការ​អភិវឌ្ឍន៍​ចីរភាព របស់ប្រទេសជាតិ ក្នុង សភាពការណ៍ថ្មីៗ។ ​​សិទ្ធិអំណាចរបស់រដ្ឋទាំងមូល សុទ្ធតែ​ចំណុះ​ទៅលើប្រជាជន។”

 រដ្ឋសភាវៀតណាម បានដាក់ចេញគោលដៅគឺដល់ឆ្នាំ ​២០២០ ត្រូវកសាងអោយបាន ប្រព័ន្ធច្បាប់មួយពេញ លេញ ព្រមៗគ្នា ឯកភាព មានចរិត​លក្ខណះស្ថិរភាព …។ល។ ផ្លាស់ប្តូរថ្មីសកម្មភាពនីតិបញ្ញាត្តិ របស់រដ្ឋសភា ​ក្នុងឆ្នាំ ២០១២ បានរួមចំណែក អភិវឌ្ឍន៍  ខឿនសេដ្ឋកិច្ច ទីផ្សារតាមការ​កំណត់ សាធារណះរដ្ឋ សង្គមនិយម តាមទិសចីរភាព។ ទន្ទឹមនឹងនោះ ​ធានាអោយខឿនសេដ្ឋកិច្ច វៀតណាមធ្វើសមាហរណកម្ម ជ្រាលជ្រៅ និងទូលំទូលាយ ជាង ក្នុងតំបន់ និងអន្តរជាតិ៕
ប្រភពព័ត៌មាន៖ vov5

បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពទាំងអស់ដែលបានចុះផ្សាយមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយ ចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

ប្រ​វត្តិ​​សង្ខេប​របស់​គណបក្សសម្ព័ន្ធ ដើម្បីប្រជា​ធិបតេ្យ និង រូបភាព៤យ៉ាង នៅក្នុងប្រទេសខ្មែរ ដែលពលរដ្ឋ ភាគច្រើនកំពុងតែភាន់ច្រទ្បំ៖

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​(គ.ស.ប) ត្រូវ​បាន​​ផ្តួច​ផ្តើម​បង្កើត​ទ្បើង​នៅ​ថ្ងៃ​​១៥ ខែ​កក្កដា​ ឆ្នាំ​ ២០០៥​ ដោយ​ពលរដ្ឋ​មួយ​ក្រុម​តូច​ ដែល​មាន​ចិត្ត​គំនិត​ និង​ទស្សនៈ​ប្រ​ហាក់​ប្រហែល​ គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ខ្មែរ​។

ក្រុម​ស្ថាប​និក​នេះ​ បាន​បំពេញ​បែប​បទ​បង្កើត ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ទ្បើង​ ស្រប​តាម​ច្បាប់​ស្តី​ពី ​គណ​បក្ស​នយោ​បាយ​ ហើយ​ក៏​បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​តាម​ប្រ​កាស​ក្រ​សួង​មហា​ ផ្ទៃ ​លេខ​៧៩២​ប្រ.ក​ ចុះ​ថ្ងៃទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០០៦​។

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​​ យើង​បាន​បង្កើត​ទ្បើង​ ក្នុង​ស្ថាន​ភាព​មួយ ​ដ៏​លំបាក​ បំផុត​ដោយ​សារ​ខ្វះ​ខាត​ទាំង​ធនធាន​មនុស្ស​ដែល​ហ៊ាន​ប្រ​ឈម​រាល់​គំនិត​ ត្រួត​ត្រា អាត្មា និយម តែ​មាន​ឥទ្ធិពល​ នៅ​ក្នុង​សង្គម​ខ្មែរ​ និង​ ខ្សត់​ខ្សោយ​ប្រ​ភព​ថវិកា​ ព្រម​ជា​មួយ​នេះ ​នៅ​មាន​ការ​ឃោស​នា​មួល​បង្កាច់​ ពី​អ្នក​នយោ​បាយ​មួយ​ក្រុម​ដ៏​ល្បី​ ដែល​គេ​ប្រ​សិទ្ធ​នាម ខ្លួន​គេ​ថា​ ជា​អ្នក​ប្រ​ជា​ធិបតេយ្យ ដោយ​ចោទ​យើង​ថា ជា​ក្រុម​លក់​ខ្លួន​ជា​គណបក្ស​ អាយ៉ង​។ ក៏​ប៉ុន្តែ​ឧបសគ្គ​ទាំង​នេះ ពុំ​អាច​វាយ​បំបាក់ ឬ​ក៏​រា​រាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុះ​មុត របស់​ពួក​យើង​បាន​ទ្បើយ​ ព្រោះ​យើង​មាន​លក្ខណៈ​សម្បត្តិ​ពិសេស ដែល​អ្នក​ទាំង​នោះ គ្មាន​គឺ ភាព​សុចរិត​​បេះ​ដូង​បរិសុទ្ធ​ ចង់​ជួយ​ពលរដ្ឋ​របស់​យើង​ពិត​ប្រាកដ និង​មាន​ ទស្សនៈ​ច្បាស់​លាស់​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សង្គម​​ជាតិ​ ដែល​អ្នក​នយោ​បាយ​ទាំង​នោះ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​យល់​មិន​ដល់​។ យើង​បាន​កំណត់​យ៉ាង​ច្បាស់ នូវ​ប្រ​ភព​បញ្ហា ទាំង​អស់​ក្នុង​សង្គម​ជាតិ​ខ្មែរ តាំង​ពី​ដើម រៀង​ៗ​មក​គឺ​ អំ​ណាច​​ប្រ​មូល​ផ្តុំ​ ជា ​មូល​​ហេតុ​ ធ្វើ​ឲ្យ​បាត់​តុល្យ​ភាព​អំណាច​រវាង​អ្នក​កាន់​អំណាច​ និង​ប្រ​ជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ប្រទេស​ ម្ចាស់​អំណាច​ នាំ​​ឲ្យ​អ្នក​កាន់​អំណាច​គ្រប់​ ជំនាន់​ប្រើ​អំណាច​ដោយ​រំលោភ​គ្មាន​កោត​ក្រែង​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​ក៏​ជា​ហេតុ​មួយ​ធ្វើ​អោយ​ពលរដ្ឋ​យើង​អស​កម្ម​ផង​ដែរ​។

ចំណែក ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ពុំ​មាន​លទ្ធ​ភាព​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ទប់​ស្កាត់​មិន​អោយ​ អ្នក​កាន់​អំណាច​ នាំ​ប្រ​ទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​មហន្ត​រាយ​ ដូច​ ដែល​ប្រ​វត្តិ​សាស្ត្រ​ បាន​បង្ហាញ​យើង​គ្រប់ៗ​គ្នា រួច​មក​ហើយ។​ ពលរដ្ឋ​យើង​ត្រូវ​បាន​ អ្នក​នយោ​បាយ​បំពុល​ដោយ​ប្រើ​គ្រប់​​មធ្យោ​បាយ​លែង ឲ្យ​ខ្វល់​ខ្វាយ​ពី​រឿង​នយោ​បាយ ប្រ​ទេស​ជាតិ​ ឬ​ក៏​ត្រូវ​បាន​អ្នក​នយោ​បាយ​បោក​បញ្ឆោត​ ឲ្យ​ធ្លាក់​ខ្លួន​​ចូល​បំរើ​នយោ​បាយ​ ទាំង​ងងឹត​ងងល់​។

ដើម្បី ​លុប​បំបាត់​នូវ​ប្រ​ព័ន្ធ​ដឹក​នាំ​ប្រើ​អំណាច​ប្រ​មូល​ផ្តុំ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​ក្នុង​សង្គម​អាច​រួច​ផុត​ពី​ប្រ​ព័ន្ធ​ច្បាប់​ ឬ​នៅ​លើ​ច្បាប់​ ដើម្បី​ឲ្យ​អ្នក​នយោ​បាយ​ងាក​មក​រក​ផ្លូវ​សុចរិត​ មិន​ប្រើ​នយោ​បាយ​ប្រ​ជា​ភិថុត​ និង​ ទទួល​ខុស​ត្រូវ​រាល់​សកម្ម​ភាព​របស់​ខ្លួន​ចំពោះ​មុខ ប្រ​ជាពល​រដ្ឋ​ដោយ​ផ្ទាល់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជា​ធិប​តេយ្យ​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​៨​ចំណុច​ និង​ធ្វើ​ការ​ ពន្យល់​បក​ស្រាយ​ ឲ្យ​ពលរដ្ឋ​យល់​ដឹង​អត្ថ​ប្រ​យោជន៏​នៃ​ចំណុច​នីមួយៗ​នៃ​យន្ត​ការ​នេះ​ដើម្បី​ សំរេច​ចិត្ត​ចូល​រួម​ក្នុង​ចលនា​មួយ​នេះ​ ដោយ​យល់​ដឹង ​និង​ស្គាល់​ពី​ គោល​ដៅ​ច្បាស់​លាស់​។ ​គោល​ដៅ​យើង​នៅ​ឆ្ងាយ ​តែ​ជា​គោល​ដៅ​ដែល​យើង​អាច​ទៅ​ដល់​។ 

សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ប្រ​វត្តិ​​សង្ខេប​របស់​គណបក្សសម្ព័ន្ធដើម្បីប្រជា​ធិបតេយ្យ 

រូបភាព៤យ៉ាងនៅក្នុងប្រទេសខ្មែរដែលពលរដ្ឋភាគច្រើនកំពុងតែភាន់ច្រទ្បំ៖

១. សម្លាប់ ក្រោមរូបភាព ជួយ ដូចជាបរទេស ចូលលុកលុយប្រទេសខ្មែររាល់ថ្ងៃ​តាម​រយះ​វិនិ​យោគ​ទុន​។ល។

២. បំផ្លាញ ក្រោមរូបភាព កសាង។ឧ. ដីសម្បទានឲ្យបរទេសច្រើនម៉ឺនហិចតា។ល។

៣. បំពុល ក្រោមរូបភាព បំប៉ន អ្នកនយោបាយ ពួក​ពិធី​ករ​មួយ​ចំនួន​និយាយ​បំពុល​ដោយ​ផ្តល់​ទិន្នន័យ​ខុស​ដល់​ពល​រដ្ឋ​។ល។

៤. អ្នកសាសនា ក្រោមរូបភាព អ្នកធម៌ និយាយប្រវ័ញ្ញលាភពី អ្នកជឿព្រោះតែភាពអាត្មានិយម។

ប្រភពព័ត៌មាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

ស្រ្តីវ័យក្មេងម្នាក់ ចូលច្រឡំបន្ទប់គេង ត្រូវបុរសម្ចាស់ បន្ទប់ចាត់ការមួយយប់ទល់ភ្លឺ

ស្រ្តីវ័យក្មេងម្នាក់ បានរួមភេទជាមួយនិងបុរសម្នាក់ ដែលនាងមិនធ្លាប់ពីមុនមកទាល់តែសោះ បុរសសំណាងម្នាក់នេះបានមកជួលបន្ទប់ស្នាក់នៅ ជាប់និងបន្ទប់របស់នាង ហើយមិនបាន ចាក់សោរទ្វាបន្ទប់។ បានធ្វើឲ្យនាងចូលដេក លង់លក់ដោយច្រឡំបន្ទប់ ក្នុងខណះ ម្ចាស់បន្ទប់ ចេញទៅខាងក្រៅ។ ក្រោយពីបានឃើញចំណី ដល់មាត់ហើយ នាយសំណាងបានចាត់ ការគ្រប់ក្បាច់រហូត ទល់ភ្លឺ បន្ទាប់មក នាងបាន ដាក់ពាក្យប្តឹង ចោទប្រកាន់ពីបទរំលោភប្រឆាំង និងបុរសស្នាក់នៅបន្ទប់នោះ។ សន្តិសុខអូតែលបានឆែកកាមេរ៉ាសុវត្ថភាព ហើយរាយការណ៍ថា នាងបានទៅ បន្ទប់ទឹក នៅខាងក្រៅ ផ្ទះនៅពេលយប់នោះ ហើយបានចូលទៅដេកខុសបន្ទប់ នៅពេលនាងបាន ត្រឡប់មកពីបន្ទប់ទឹកវិញនោះ។

ស្រ្តីរាត្រីចរវ័យក្មេងរូបនេះ បានប្តឹងបុរសមានសំណាងពេញមួយយប់នោះ ដោយទាមទារសំណង ជាប្រាក់ចំនួន៣០០០០ដុល្លារ ប៉ុន្តែ ជនជាប់ចោទបានបដិសេធ ដោយនិយាយថាគាត់ មិនគិតថាគាត់ជាអ្នកខុសនោះទេ ហើយក៏មិនមានលុយសម្រាប់បង់សំណងនេះដែរ។ ក្រោយពី នាង បានដាក់ពាក្យប្តឹងអំពីបញ្ហានេះទៅប៉ូលិស ប៉ុន្តែ តុលាការខេត្តចាន់បុរី នៃប្រទេសថៃ បានសម្រេចថាបុរសជួលបន្ទប់ស្នាក់នៅជាប់និងនាង មិនមានទោសកំហុស តាមការចោទ ប្រកាន់ ពីបទ រំលោភនោះទេ៕

ប្រភពព័ត៌មាន៖ TheCambodia.com

សមាគម​គ្រូបង្រៀន​រំពឹង​ថា​រដ្ឋមន្ត្រី​អប់រំ​ថ្មី​នឹង​ជួយ​អន្តរាគមន៍​ដល់​គ្រូបង្រៀន

សមាគមគ្រូ​និង​ក្រុម​គ្រូបង្រៀន​កំពុង​ទន្ទឹង​រង់ចាំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ជួយ​មាន​វិធានការ​លើ​ការ​ពង្រាយ​គ្រូបង្រៀន​ទាំង​បង្ខំ ផ្តើម​ដោយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​អប់រំ​ខេត្ត​តាកែវ។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ផ្ញើ​លិខិត​ជូន​លោក ហង់ ជួនណារ៉ុន ដែល​ទើប​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ឲ្យ​ជួយ​ពិនិត្យ​លើ​ករណី​ពង្រាយ​គ្រូ​តាម​សាលា​​ខ្លះ​ក្នុង​ខេត្ត​តាកែវ​ ចេញ​ពី​សាលា​ជិត​ផ្ទះ​ទៅ​សាលា​ឆ្ងាយ។

លិខិត​សមាគ​គ្រូបង្រៀន ចុះ​ហត្ថលេខា​ដោយ​លោក រ៉ុង ឈុន ចុះ​ថ្ងៃ​ទី​១៦ ខែ​តុលា បាន​បង្ហាញ​ថា គ្រូ​បង្រៀន​ចំនួន ៤​នាក់ មាន​ឈ្មោះ​លោកគ្រូ ជឹម វណ្ណៈ លោកគ្រូ ឃ្លាំង ច័ន្ទតារា លោកគ្រូ ចៀម ចិន និង​លោក​គ្រូ ប៉ុល ម៉េងឃាង ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សម៉រ ​ស្រុក​ទ្រាំង និង​បង្រៀន​នៅ​វិទ្យាល័យ សុខ អាន ទន្លាប់ ស្រុក​​គីរីវង្ស ខេត្ត​តាកែវ ត្រូវ​បាន​មន្ត្រី​មន្ទីរ និង​ការិយាល័យ​អប់រំ ​ខេត្ត​តាកែវ ផ្លាស់​​ឲ្យ​ទៅ​បង្រៀន​នៅ​សាលា​ផ្សេង​ឆ្ងាយ​ពី​ផ្ទះ​ដោយ​មិន​ដឹង​មូលហេតុ។

បន្ថែម​លើ​នេះ លោក រ៉ុង ឈុន ​រំពឹង​ថា ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​ថ្មី នឹង​ពិនិត្យ​ហើយ​ឆ្លើយ​តប​លើ​ករណី​ពង្រាយ​​​​គ្រូ​បង្រៀន​ទាំង​បង្ខំ​នៅ​ខេត្ត​តាកែវ៖«យើង​រំពឹង​ថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​នឹង​ធ្វើ​កំណែ​ទម្រង់ និង​ផ្លាស់ប្តូរ​ជុំវិញ​បញ្ហា​គ្រូបង្រៀន​នេះ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ដើម្បី​ស្នើ​បំភ្លឺ​លើ​សំណើ​សមាគម​គ្រូបង្រៀន​បាន​ទេ។ ប៉ុន្តែ​លោក សំ សេរីរ័ត្ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ក្រសួង​អប់រំ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​តុលា ថា មិន​ទាន់​ទទួល​លិខិត​សមាគម​គ្រូបង្រៀន​ផ្ញើ​មក​ក្រសួង​​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា នៅ​ពេល​ក្រសួង​ទទួល​បាន​លិខិត ហើយ​មាន​ចំណា​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ​នោះ នោះ​មន្ត្រី​ជំនាញ​ពិនិត្យ​ចំពោះ​សកម្មភាព​ពង្រាយ​គ្រូ​នេះ។

គ្រូបង្រៀន​ចំនួន ៤​នាក់ ដែល​ត្រូវ​មន្ត្រី​មន្ទីរ​អប់រំ និង​អ្នក​ពាក់ព័ន្ធ​ខេត្ត​តាកែវ ពង្រាយ​ឲ្យ​ទៅ​បង្រៀន​សាលា​ថ្មី ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​ជួយ​សម្រួល​ឲ្យ​បាន​បង្រៀន​នៅ​សាលា​ដើម​វិញ។

លោកគ្រូ ជឹម វណ្ណៈ បង្រៀន​នៅ​សាលា​បឋម​សិក្សា​សម៉រ ស្រុក​ទ្រាំង ខេត្ត​តាកែវ ក្នុង​ចំណោម​គ្រូផ្សេង​ទៀត បាន​ចោទ​ថា ការ​ផ្លាស់ប្តូរ ឬ​ការ​ពង្រាយ​ពួក​គាត់​ទៅ​កាន់​សាលា​បង្រៀន​ផ្សេង​របស់​មន្ទីរ​អប់រំ​ខេត្ត​តាកែវ មាន​ភាព​រើស​អើង និង​បក្ស​ពួក​និយម។

គ្រូបង្រៀន​រូប​នេះ​ឲ្យ​ដឹង​ថា សាលាថ្មី​ដែល​គេ​បញ្ជូន​ឲ្យ​ទៅ​បង្រៀន​នោះ គឺ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​រស់​នៅ​ជាង ៥០​គីឡូម៉ែត្រ ហើយ​ថា ការ​ផ្លាស់ប្តូរ​សាលាបង្រៀន​នេះ ពួកគាត់​មិន​បាន​ដឹង​ថា មាន​កំហុស​ឆ្គង​អ្វី​នោះ​ទេ៖ «ឮ​សូរ​តែ​ព័ត៌មាន​តិចតួច​នៅ​ក្នុង​របាយការណ៍​ហើយ​ទៅ​វិញ​បាត់។ សូម​ឲ្យ​មន្ត្រី​អប់រំ​ចុះ​ផ្ទាល់​ដល់​ទី​កន្លែង​តែម្តង ហើយ​សូម​ឲ្យ​ឯកឧត្តម ហង់ ជួនណារ៉ុន ចុះ​មក​ដល់​ទីកន្លែង​កុំ​ខាន ដើម្បី​រក​យក​យុត្តិធម៌ និង​ជំរុញ​ឲ្យ​ក្រសួង​អប់រំ មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ​ផង»។

ទាក់ទិន​បញ្ហា​នេះ នាយក​សាលា​បឋមសិក្សា​សម៉រ លោក ឆឹង សត្យា បាន​ឆ្លើយ​បដិសេធ​ថា រូប​លោក​មិន​​ជាប់​​​ពាក់ព័ន្ធ ឬ​គ្មាន​សិទ្ធិ​ក្នុង​ការ​ផ្លាស់ប្តូរ​គ្រូ​បង្រៀន​ពី​សាលា​មួយ​ទៅ​សាលា​ផ្សេង​ទេ។ លោក​ថា អ្នក​មាន​សិទ្ធិ​សម្រេច​លើ​កិច្ចការ​ពង្រាយ​​​គ្រូបង្រៀន​នេះ ទាល់តែ​ថ្នាក់​​មន្ទីរ​អប់រំ​ខេត្ត​តាកែវ ឬ​មន្ត្រី​ការិយាល័យ​ស្រុក​ទើប​មាន​​សិទ្ធិ​​ផ្លាស់ប្តូរ។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​តាកែវ លោក សីវ សុខន ធ្លាប់​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ផ្លាស់​​ប្តូរ​គ្រូ​បង្រៀន​នៅ​តាម​សាលា​ខ្លះ​ក្នុង​ខេត្ត​តាកែវ នេះ​ទេ។

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ទ្រាំង ខេត្ត​តាកែវ អ្នកស្រី ជិត គឹមណាវី បាន​ឲ្យ​ដឹង​ថា សិទ្ធិ​សម្រេច​ក្នុង​ការ​ពង្រាយ​​គ្រូ ឬ​ផ្លាស់​គ្រូ​បង្រៀន​ពី​សាលា​មួយ​ទៅ​សាលា​ផ្សេង ជា​កិច្ចការ​របស់​មន្ទីរ​អប់រំ​ខេត្ត​តាកែវ ថ្នាក់​ក្រោម​មិន​មានសិទ្ធិ​សម្រេច​ទេ៖ «សាលា​ហ្នឹង​ធ្លាប់​មាន​បញ្ហា​ច្រើន​ដង និង​បាន​ចុះ​នៅ​ក្នុង​គេហទំព័រ ថា​មន្ទីរ​អប់រំ និង​ការិយាល័យ​អប់រំ​ហ្នឹង មិន​បាន​អើពើ​លើ​ការងារ​ផ្សេងៗ។ នាយក​សាលា​ហ្នឹង​ធ្លាប់​ចុះ​កាសែត​អ៊ីចឹងៗ បើ​ជា​សំណើ​របស់​សាលា​មក​ដល់​ដៃ​ហើយ ហើយ​យើង​មិន​ធ្វើ​វា​មាន​ន័យ​ថា វា​ស្រប​ទៅ​នឹង​ការ​ចុះ​កាសែត​លើក​មុន​ទៀត​ហើយ។ យើង​មើល​តាម​គោលការណ៍​រដ្ឋបាល​របស់​សាលា គេ​ធ្វើ​សំណើ​មក គេ​មាន​ក្រុមប្រឹក្សា គេ​មាន​ប្រជុំ​វាយ​តម្លៃ​អី​ជាដើម»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​ប្រកាស​ថា ​នឹង​ធ្វើ​កំណែ​ទម្រង់​ដឹកនាំ​នៅ​​​​តាម​ក្រសួង ឬ​ស្ថាប័ន​កំពូលៗ​នានា​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ឲ្យ​បាន​ប្រសើរ​ឡើង។ ក្នុង​នោះ​ក៏​រាប់​បញ្ជូល​លុប​បំបាត់​​បក្សពួក​និយម ឬ​គ្រួសារ​និយម​ជាដើម។ កំណែ​ទម្រង់​នេះ ក្រុម​គ្រូបង្រៀន​​ខេត្ត​តាកែវ រំពឹង​ថា រដ្ឋាភិបាល​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព និង​លុប​បំបាត់​ឲ្យ​បាន​នូវ​ការ​រើសអើង អំពើ​បក្សពួក​និយម ឬ​ប្រកាន់​និន្នាការ​នយោបាយ ដែល​ធ្លាប់​កើត​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​កន្លង​ទៅ៕

ស្រី​ស្អាត​​ស្លៀក​ពាក់​លេង​ស្តាយ​ តោះ!​រក​ចំណុច​ពិសេស​នៃ​ស្តាយ

មិន​ថា​ការ​តុបតែង​ខ្លួន ​ឬ​ការ​ស្លៀកពាក់​ទេ មនុស្ស​ម្នាក់ៗ​តែង​មាន​ស្តាយ និង​ចំណុច​ចាប់​អារម្មណ៍​រៀងខ្លួន។ មិន​ខុស​គ្មា​ប៉ុន្មាន​ដែរ សម្រាប់​​ការ​ស្លៀកពាក់​របស់​នារី​ចិន​ម្នាក់​នេះ​វិញ​ក៏​មាន​ភាព​ទាក់ទាញ​ផង​ដែរ។ ​តើ​មាន​អ្វី​ប្លែក​អត់​ហ្នឹង? សូម​ទស្សនា​…

សូម​ចូលរួមទស្សនា​និង ដាក់ពិន្ទុទាំងអស់គ្នា​…

ប្រភពព័ត៌មាន៖ ​nob70

បញ្ជាក់៖  Sampann IT  មិនទទូលខុសត្រូវចំពោះរាល់ពត៍មាន ដែលមានតំណភ្ជាប់នោះទេ។ ប្រសិនបើមានបញ្ហាអ្វីមួយ សូមទាក់ទងទៅកាន់ម្ចាស់ដើម ដែលយើងបានតំណភ្ជាប់ទៅកាន់។ សូមអរគុណចំពោះការចូលមើល 

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ

សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

សារព័ត៌មានចម្រុះ

ប្រវត្តិសាស្រ្តខ្មែរ

បញ្ជីឈ្មោះរាជវង្សានុវង្ស

free counters

Hit Counter

ទស្សនាខ្សែភាពយន្ត

back to top