ប្រវត្តិសង្ខេបរបស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេ្យ និង រូបភាព៤យ៉ាង នៅក្នុងប្រទេសខ្មែរ ដែលពលរដ្ឋ ភាគច្រើនកំពុងតែភាន់ច្រទ្បំ៖
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, October 21, 2013
0

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(គ.ស.ប) ត្រូវបានផ្តួចផ្តើមបង្កើតទ្បើងនៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ ២០០៥ ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការដោះស្រាយបញ្ហាសង្គមខ្មែរ។
ក្រុមស្ថាបនិកនេះ បានបំពេញបែបបទបង្កើត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទ្បើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហា ផ្ទៃ លេខ៧៩២ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យើងបានបង្កើតទ្បើង ក្នុងស្ថានភាពមួយ ដ៏លំបាក បំផុតដោយសារខ្វះខាតទាំងធនធានមនុស្សដែលហ៊ានប្រឈមរាល់គំនិត ត្រួតត្រា អាត្មា និយម តែមានឥទ្ធិពល នៅក្នុងសង្គមខ្មែរ និង ខ្សត់ខ្សោយប្រភពថវិកា ព្រមជាមួយនេះ នៅមានការឃោសនាមួលបង្កាច់ ពីអ្នកនយោបាយមួយក្រុមដ៏ល្បី ដែលគេប្រសិទ្ធនាម ខ្លួនគេថា ជាអ្នកប្រជាធិបតេយ្យ ដោយចោទយើងថា ជាក្រុមលក់ខ្លួនជាគណបក្ស អាយ៉ង។ ក៏ប៉ុន្តែឧបសគ្គទាំងនេះ ពុំអាចវាយបំបាក់ ឬក៏រារាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់ពួកយើងបានទ្បើយ ព្រោះយើងមានលក្ខណៈសម្បត្តិពិសេស ដែលអ្នកទាំងនោះ គ្មានគឺ ភាពសុចរិតបេះដូងបរិសុទ្ធ ចង់ជួយពលរដ្ឋរបស់យើងពិតប្រាកដ និងមាន ទស្សនៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសង្គមជាតិ ដែលអ្នកនយោបាយទាំងនោះ ពុំបានយកចិត្តទុកដាក់ ឬក៏យល់មិនដល់។ យើងបានកំណត់យ៉ាងច្បាស់ នូវប្រភពបញ្ហា ទាំងអស់ក្នុងសង្គមជាតិខ្មែរ តាំងពីដើម រៀងៗមកគឺ អំណាចប្រមូលផ្តុំ ជា មូលហេតុ ធ្វើឲ្យបាត់តុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ម្ចាស់អំណាច នាំឲ្យអ្នកកាន់អំណាចគ្រប់ ជំនាន់ប្រើអំណាចដោយរំលោភគ្មានកោតក្រែង គ្មានការទទួលខុសត្រូវ ហើយក៏ជាហេតុមួយធ្វើអោយពលរដ្ឋយើងអសកម្មផងដែរ។
ចំណែក ពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិសាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា រួចមកហើយ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុលដោយប្រើគ្រប់មធ្យោបាយលែង ឲ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នកនយោបាយបោកបញ្ឆោត ឲ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងងងឹតងងល់។
សូមចុចត្រង់នេះដើម្បីទាញយកប្រវត្តិសង្ខេបរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
រូបភាព៤យ៉ាងនៅក្នុងប្រទេសខ្មែរដែលពលរដ្ឋភាគច្រើនកំពុងតែភាន់ច្រទ្បំ៖
១. សម្លាប់ ក្រោមរូបភាព ជួយ ដូចជាបរទេស ចូលលុកលុយប្រទេសខ្មែររាល់ថ្ងៃតាមរយះវិនិយោគទុន។ល។
២. បំផ្លាញ ក្រោមរូបភាព កសាង។ឧ. ដីសម្បទានឲ្យបរទេសច្រើនម៉ឺនហិចតា។ល។
៣. បំពុល ក្រោមរូបភាព បំប៉ន អ្នកនយោបាយ ពួកពិធីករមួយចំនួននិយាយបំពុលដោយផ្តល់ទិន្នន័យខុសដល់ពលរដ្ឋ។ល។
៤. អ្នកសាសនា ក្រោមរូបភាព អ្នកធម៌ និយាយប្រវ័ញ្ញលាភពី អ្នកជឿព្រោះតែភាពអាត្មានិយម។
ប្រភពព័ត៌មាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: