លោកសេង ប៊ុនវ៉េងហៅថា “ អាចារ្យ អេ” ជំនាញធើ្វឲ្យសង្គមជ្រួលច្របល់?
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, October 29, 2013
0
លោក ប៊ុនវ៉េង ដែលបានបង្កើតស្ថានីយវិទ្យុអេប៊ីស៊ី នេះឡើងកាលពីឆ្នាំ២០០៨ បានព្រមានថា យោធានឹងធ្វើរដ្ឋប្រហារ ប្រសិនបើគណបក្សសង្គ្រោះ ជាតិឈ្នះឆ្នោតនោះ ពីព្រោះទាហានភាគច្រើនស្មោះស្ម័គ្រទៅនឹងរដ្ឋាភិបាល សម្តេច ហ៊ុន សែន ណាស់។កាលពីខែកក្កដា នៅមុនថ្ងៃបោះឆ្នោតជាតិ លោក ប៊ុនវ៉េង បានយកម៉ោងផ្សាយពេលព្រឹកមកព្យាករថា កងយោធពលខេមរភូមិន្ទនឹង ធ្វើរដ្ឋប្រហារ ប្រសិន បើលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងឈ្នះឆ្នោតនោះ។ថ្មីៗនេះទៀត ម្ចាស់ស្ថានីយវិទ្យុអេប៊ីស៊ី បានជំរុញឲ្យនិស្សិតទូរស័ព្ទមកស្ថានីយរបស់ខ្លួន ហើយជម្រាបប្រាប់ទៅប្រិយមិត្តអ្នកស្តាប់ ប្រសិនបើគ្រូបង្រៀនរបស់ខ្លួនពិភាក្សាពីព័ត៌មានដែលចាត់ទុកថា ជាការរិះគន់រដ្ឋាភិបាលនោះ។
បុគ្គលិករបស់ស្ថានីយវិទ្យុអេប៊ីស៊ីម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក ដោយសារនាងមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងកាលពីម្សិលមិញថា លោក សេង ប៊ុនវ៉េង ម្ចាស់ស្ថានីយវិទ្យុអេប៊ីស៊ី ដែលមានឈ្មោះហៅក្រៅថា “ អាចារ្យ អេ” បានអំពាវនាវឲ្យសិស្សនិស្សិតទូរស័ព្ទមកកាន់ស្ថានីយវិទ្យុរបស់លោក ប្រសិនបើមានគ្រូបង្រៀនណាបញ្ចេញ ទស្សនពាក់ព័ន្ធនឹងរឿងនយោបាយនោះ។ លោក ប៊ុនវ៉េង មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានឡើយ។
បុគ្គលិកស្ថានីយវិទ្យុ អេប៊ីស៊ី បាននិយាយអំឡុងការផ្សាយថ្មីៗនេះថា “ប្រសិនបើមាននរណាដឹងថា គ្រូបង្រៀននិយាយពីរឿងនបោយ សូមប្រាប់មកវិទ្យុអេប៊ីស៊ី ហើយស្ថានីយនឹងបញ្ជូនសារនេះ ទៅថ្នាក់លើដើម្បីត្រួតពិនិត្យ”។ បុគ្គលិករូបនេះនិយាយថា “គ្រូបង្រៀនមិនអាចយកម៉ោងបង្រៀនមកនិយាយពីរឿងនយោបាយបានទេ។ នៅពេលបង្រៀន គ្រូបង្រៀនមិនអាចនិយាយរឿងនយោបាយបានឡើយ”។ ទស្សនរបស់លោក ប៊ុនវ៉េង ដែលបង្កឲ្យមានរឿងដ៏ចម្រូងចម្រាសបែបនេះមិនមែនជាលើកទី១នោះទេ។
គណបក្សសង្គ្រោះជាតិបានអះអាងថា ខ្លួនបានឈ្នះការបោះឆ្នោតជាតិកាលពីខែកក្កដា ហើយបានបដិសេធមិនទទួលយកអាសនៈរបស់ខ្លួននៅក្នុងរដ្ឋសភានោះទេ លុះត្រាតែមានការស៊ើបអង្កេតឯករាជ្យលើភាពមិនប្រក្រតីនៃការបោះឆ្នោតនេះជាមុនសិន។ ការផ្សាយរបស់លោក ប៊ុនវ៉េង នេះ ត្រូវបានធ្វើឡើងខណៈគណបក្សសង្គ្រោះជាតិកំពុងធ្វើមហាបាតុកម្មចំនួនបីថ្ងៃក្នុងរាជធានីភ្នំពេញ ដោយមានទាំងការហែក្បួនទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ និងស្ថានទូតបរទេសផងដែរ ៕
ប្រភពព័ត៌មាន៖ សារព័ត៌មានចលនាសង្គម
បញ្ជាក់៖ រាល់អត្ថបទនិង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
- សង្ក្រាន្ត និងទំនាយឆ្នាំថ្មីឆ្នាំមមី
- នំអន្សមយក្សត្រូវគេដាក់តាំងនៅខាងមុខអង្គរវត្ត
- លោក កែម ឡី៖ សម រង្ស៊ី បើបានកាន់អំណាចផ្តាច់ការជាង ហ៊ុន សែន ទៀត
- អ្នកវិភាគ ព្រួយបារម្ភពីច្បាប់ការពារ នាយករដ្ឋមន្ត្រីពេលអស់អំណាច
- រដ្ឋមន្ត្រីថ្មី ចាប់ផ្តើមយកចិត្តទុកដាក់លើគេហទំព័រក្រសួងអប់រំ
- លោកសេង ប៊ុនវ៉េងហៅថា “ អាចារ្យ អេ” ជំនាញធើ្វឲ្យសង្គមជ្រួលច្របល់?
- សមាគមគ្រូបង្រៀនរំពឹងថារដ្ឋមន្ត្រីអប់រំថ្មីនឹងជួយអន្តរាគមន៍ដល់គ្រូបង្រៀន
- អាចារ្យ អេ ប្រកាសប្រមូលអ្នកស្រឡាញ់ព្រះមហាក្សត្រ?
- ប្រធាន ចលនាអំណាចពលរដ្ឋខ្មែរ ប្រកាសប្តឹង នាយករដ្ឋមន្រ្តីខ្មែរ ទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC
- លោកម៉ម សូណង់ដូ វិលចូលនយោបាយជាថ្មី ក្រោមស្លាកគណបក្សចាស់
- លោកខឺម វាសនា ជួបភាពអយុត្តិធម៌ម្តងទៀត ព្រោះផ្កាយបីបានប្តឹងទៅតុលាការ
- មន្ត្រីទូតវៀតណាមអះអាងថាមិនសុំទោសតាមការទាមទាររបស់សមាគមខ្មែរក្រោម
- សេរីកុសល ទម្លាយរឿងជម្លោះនយោបាយក្រោយ ឆ្នាំ១៩៩៣
- មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ជំរុញឱ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យ
0 ផ្តល់មតិយោបល់: