សមាគម​គ្រូបង្រៀន​រំពឹង​ថា​រដ្ឋមន្ត្រី​អប់រំ​ថ្មី​នឹង​ជួយ​អន្តរាគមន៍​ដល់​គ្រូបង្រៀន

បញ្ចូលព័ត៌មានដោយ៖Unknown on Thursday, October 17, 2013 0

សមាគមគ្រូ​និង​ក្រុម​គ្រូបង្រៀន​កំពុង​ទន្ទឹង​រង់ចាំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ជួយ​មាន​វិធានការ​លើ​ការ​ពង្រាយ​គ្រូបង្រៀន​ទាំង​បង្ខំ ផ្តើម​ដោយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​អប់រំ​ខេត្ត​តាកែវ។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ផ្ញើ​លិខិត​ជូន​លោក ហង់ ជួនណារ៉ុន ដែល​ទើប​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ឲ្យ​ជួយ​ពិនិត្យ​លើ​ករណី​ពង្រាយ​គ្រូ​តាម​សាលា​​ខ្លះ​ក្នុង​ខេត្ត​តាកែវ​ ចេញ​ពី​សាលា​ជិត​ផ្ទះ​ទៅ​សាលា​ឆ្ងាយ។



លិខិត​សមាគ​គ្រូបង្រៀន ចុះ​ហត្ថលេខា​ដោយ​លោក រ៉ុង ឈុន ចុះ​ថ្ងៃ​ទី​១៦ ខែ​តុលា បាន​បង្ហាញ​ថា គ្រូ​បង្រៀន​ចំនួន ៤​នាក់ មាន​ឈ្មោះ​លោកគ្រូ ជឹម វណ្ណៈ លោកគ្រូ ឃ្លាំង ច័ន្ទតារា លោកគ្រូ ចៀម ចិន និង​លោក​គ្រូ ប៉ុល ម៉េងឃាង ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សម៉រ ​ស្រុក​ទ្រាំង និង​បង្រៀន​នៅ​វិទ្យាល័យ សុខ អាន ទន្លាប់ ស្រុក​​គីរីវង្ស ខេត្ត​តាកែវ ត្រូវ​បាន​មន្ត្រី​មន្ទីរ និង​ការិយាល័យ​អប់រំ ​ខេត្ត​តាកែវ ផ្លាស់​​ឲ្យ​ទៅ​បង្រៀន​នៅ​សាលា​ផ្សេង​ឆ្ងាយ​ពី​ផ្ទះ​ដោយ​មិន​ដឹង​មូលហេតុ។

បន្ថែម​លើ​នេះ លោក រ៉ុង ឈុន ​រំពឹង​ថា ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​ថ្មី នឹង​ពិនិត្យ​ហើយ​ឆ្លើយ​តប​លើ​ករណី​ពង្រាយ​​​​គ្រូ​បង្រៀន​ទាំង​បង្ខំ​នៅ​ខេត្ត​តាកែវ៖«យើង​រំពឹង​ថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​នឹង​ធ្វើ​កំណែ​ទម្រង់ និង​ផ្លាស់ប្តូរ​ជុំវិញ​បញ្ហា​គ្រូបង្រៀន​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ដើម្បី​ស្នើ​បំភ្លឺ​លើ​សំណើ​សមាគម​គ្រូបង្រៀន​បាន​ទេ។ ប៉ុន្តែ​លោក សំ សេរីរ័ត្ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ក្រសួង​អប់រំ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​តុលា ថា មិន​ទាន់​ទទួល​លិខិត​សមាគម​គ្រូបង្រៀន​ផ្ញើ​មក​ក្រសួង​​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា នៅ​ពេល​ក្រសួង​ទទួល​បាន​លិខិត ហើយ​មាន​ចំណា​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ​នោះ នោះ​មន្ត្រី​ជំនាញ​ពិនិត្យ​ចំពោះ​សកម្មភាព​ពង្រាយ​គ្រូ​នេះ។

គ្រូបង្រៀន​ចំនួន ៤​នាក់ ដែល​ត្រូវ​មន្ត្រី​មន្ទីរ​អប់រំ និង​អ្នក​ពាក់ព័ន្ធ​ខេត្ត​តាកែវ ពង្រាយ​ឲ្យ​ទៅ​បង្រៀន​សាលា​ថ្មី ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​ជួយ​សម្រួល​ឲ្យ​បាន​បង្រៀន​នៅ​សាលា​ដើម​វិញ។

លោកគ្រូ ជឹម វណ្ណៈ បង្រៀន​នៅ​សាលា​បឋម​សិក្សា​សម៉រ ស្រុក​ទ្រាំង ខេត្ត​តាកែវ ក្នុង​ចំណោម​គ្រូផ្សេង​ទៀត បាន​ចោទ​ថា ការ​ផ្លាស់ប្តូរ ឬ​ការ​ពង្រាយ​ពួក​គាត់​ទៅ​កាន់​សាលា​បង្រៀន​ផ្សេង​របស់​មន្ទីរ​អប់រំ​ខេត្ត​តាកែវ មាន​ភាព​រើស​អើង និង​បក្ស​ពួក​និយម។

គ្រូបង្រៀន​រូប​នេះ​ឲ្យ​ដឹង​ថា សាលាថ្មី​ដែល​គេ​បញ្ជូន​ឲ្យ​ទៅ​បង្រៀន​នោះ គឺ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​រស់​នៅ​ជាង ៥០​គីឡូម៉ែត្រ ហើយ​ថា ការ​ផ្លាស់ប្តូរ​សាលាបង្រៀន​នេះ ពួកគាត់​មិន​បាន​ដឹង​ថា មាន​កំហុស​ឆ្គង​អ្វី​នោះ​ទេ៖ «ឮ​សូរ​តែ​ព័ត៌មាន​តិចតួច​នៅ​ក្នុង​របាយការណ៍​ហើយ​ទៅ​វិញ​បាត់។ សូម​ឲ្យ​មន្ត្រី​អប់រំ​ចុះ​ផ្ទាល់​ដល់​ទី​កន្លែង​តែម្តង ហើយ​សូម​ឲ្យ​ឯកឧត្តម ហង់ ជួនណារ៉ុន ចុះ​មក​ដល់​ទីកន្លែង​កុំ​ខាន ដើម្បី​រក​យក​យុត្តិធម៌ និង​ជំរុញ​ឲ្យ​ក្រសួង​អប់រំ មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ​ផង»

ទាក់ទិន​បញ្ហា​នេះ នាយក​សាលា​បឋមសិក្សា​សម៉រ លោក ឆឹង សត្យា បាន​ឆ្លើយ​បដិសេធ​ថា រូប​លោក​មិន​​ជាប់​​​ពាក់ព័ន្ធ ឬ​គ្មាន​សិទ្ធិ​ក្នុង​ការ​ផ្លាស់ប្តូរ​គ្រូ​បង្រៀន​ពី​សាលា​មួយ​ទៅ​សាលា​ផ្សេង​ទេ។ លោក​ថា អ្នក​មាន​សិទ្ធិ​សម្រេច​លើ​កិច្ចការ​ពង្រាយ​​​គ្រូបង្រៀន​នេះ ទាល់តែ​ថ្នាក់​​មន្ទីរ​អប់រំ​ខេត្ត​តាកែវ ឬ​មន្ត្រី​ការិយាល័យ​ស្រុក​ទើប​មាន​​សិទ្ធិ​​ផ្លាស់ប្តូរ។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​តាកែវ លោក សីវ សុខន ធ្លាប់​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ផ្លាស់​​ប្តូរ​គ្រូ​បង្រៀន​នៅ​តាម​សាលា​ខ្លះ​ក្នុង​ខេត្ត​តាកែវ នេះ​ទេ។

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ទ្រាំង ខេត្ត​តាកែវ អ្នកស្រី ជិត គឹមណាវី បាន​ឲ្យ​ដឹង​ថា សិទ្ធិ​សម្រេច​ក្នុង​ការ​ពង្រាយ​​គ្រូ ឬ​ផ្លាស់​គ្រូ​បង្រៀន​ពី​សាលា​មួយ​ទៅ​សាលា​ផ្សេង ជា​កិច្ចការ​របស់​មន្ទីរ​អប់រំ​ខេត្ត​តាកែវ ថ្នាក់​ក្រោម​មិន​មានសិទ្ធិ​សម្រេច​ទេ៖ «សាលា​ហ្នឹង​ធ្លាប់​មាន​បញ្ហា​ច្រើន​ដង និង​បាន​ចុះ​នៅ​ក្នុង​គេហទំព័រ ថា​មន្ទីរ​អប់រំ និង​ការិយាល័យ​អប់រំ​ហ្នឹង មិន​បាន​អើពើ​លើ​ការងារ​ផ្សេងៗ។ នាយក​សាលា​ហ្នឹង​ធ្លាប់​ចុះ​កាសែត​អ៊ីចឹងៗ បើ​ជា​សំណើ​របស់​សាលា​មក​ដល់​ដៃ​ហើយ ហើយ​យើង​មិន​ធ្វើ​វា​មាន​ន័យ​ថា វា​ស្រប​ទៅ​នឹង​ការ​ចុះ​កាសែត​លើក​មុន​ទៀត​ហើយ។ យើង​មើល​តាម​គោលការណ៍​រដ្ឋបាល​របស់​សាលា គេ​ធ្វើ​សំណើ​មក គេ​មាន​ក្រុមប្រឹក្សា គេ​មាន​ប្រជុំ​វាយ​តម្លៃ​អី​ជាដើម»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​ប្រកាស​ថា ​នឹង​ធ្វើ​កំណែ​ទម្រង់​ដឹកនាំ​នៅ​​​​តាម​ក្រសួង ឬ​ស្ថាប័ន​កំពូលៗ​នានា​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ឲ្យ​បាន​ប្រសើរ​ឡើង។ ក្នុង​នោះ​ក៏​រាប់​បញ្ជូល​លុប​បំបាត់​​បក្សពួក​និយម ឬ​គ្រួសារ​និយម​ជាដើម។ កំណែ​ទម្រង់​នេះ ក្រុម​គ្រូបង្រៀន​​ខេត្ត​តាកែវ រំពឹង​ថា រដ្ឋាភិបាល​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព និង​លុប​បំបាត់​ឲ្យ​បាន​នូវ​ការ​រើសអើង អំពើ​បក្សពួក​និយម ឬ​ប្រកាន់​និន្នាការ​នយោបាយ ដែល​ធ្លាប់​កើត​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​កន្លង​ទៅ៕
ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

  1. សមាគម​គ្រូបង្រៀន​រំពឹង​ថា​រដ្ឋមន្ត្រី​អប់រំ​ថ្មី​នឹង​ជួយ​អន្តរាគមន៍​ដល់​គ្រូបង្រៀន
  2. អាចារ្យ​ អេ ប្រកាស​​ប្រមូល​អ្នក​​ស្រ​ឡាញ់​​ព្រះ​មហាក្សត្រ?
  3. ប្រធាន ចលនាអំណាចពលរដ្ឋខ្មែរ ប្រកាសប្តឹង នាយករដ្ឋមន្រ្តីខ្មែរ ទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC
  4. លោក​ម៉ម សូណង់ដូ វិល​​ចូល​​នយោបាយ​​ជា​ថ្មី ក្រោម​​ស្លាក​​គណបក្ស​​ចាស់​
  5. លោកខឺម វាសនា ជួបភាពអយុត្តិធម៌ម្តងទៀត​​​ ព្រោះផ្កាយបីបានប្តឹងទៅតុលាការ
  6. មន្ត្រី​ទូត​វៀតណាម​អះអាង​ថា​មិន​សុំ​ទោស​តាម​ការ​ទាមទារ​របស់​សមាគម​ខ្មែរ​ក្រោម
  7. សេរី​កុសល​ ទម្លាយ​រឿង​ជម្លោះ​នយោបាយ​ក្រោយ ឆ្នាំ​១៩៩៣
  8. មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​
  9. សង្ក្រាន្ត និង​ទំនាយ​ឆ្នាំ​ថ្មី​ឆ្នាំ​មមី
  10. នំ​អន្សម​យក្ស​ត្រូវ​គេ​ដាក់​តាំង​នៅ​ខាង​មុខ​អង្គរវត្ត
  11. លោក កែម​ ឡី​៖​ ​​សម រង្ស៊ី​ ​បើ​បាន​កាន់អំ​ណាច​​ផ្តាច់ការ​​ជាង​ ហ៊ុន សែន ទៀត
  12. អ្នកវិភាគ​​ ព្រួយបារម្ភ​​ពី​​​ច្បាប់​​​ការពារ​​ នាយករដ្ឋមន្ត្រី​ពេល​​អស់អំណាច
  13. រដ្ឋមន្ត្រី​ថ្មី ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​គេហទំព័រ​ក្រសួង​អប់រំ​​
  14. លោកសេង ប៊ុនវ៉េង​ហៅ​ថា “ អាចារ្យ អេ” ជំនាញ​ធើ្វឲ្យសង្គមជ្រួលច្របល់?

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី