នំអន្សមយក្សត្រូវគេដាក់តាំងនៅខាងមុខអង្គរវត្ត
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, April 14, 2014
1
នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៤ នេះ សមាគមចុងភៅកម្ពុជា បានផលិតនំអន្សមយក្សមួយទម្ងន់ ២តោន ដើម្បីដាក់តាំង ព្រមទាំងដាក់លក់ឲ្យភ្ញៀវទេសចរដែលទៅលេងនៅរមណីយដ្ឋានប្រាសាទអង្គរវត្ត ខេត្តសៀមរាប ពេលបុណ្យចូលឆ្នាំ។
នំអន្សមយក្សទម្ងន់ ២តោន ត្រូវបានរថយន្តស្ទូចពីរគ្រឿង
ស្ទូចដាក់លើឡាននៅថ្ងៃទី១៣ មេសា ដឹក
យកទៅដាក់តាំងនៅមុខប្រាសាទអង្គរវត្ត ដើម្បីឲ្យភ្ញៀវទេសចរទស្សនា
ពេលបុណ្យចូលឆ្នាំនេះ។នំអន្សមយក្សនេះផលិតដោយសមាគមចុងភៅកម្ពុជា
ដែលមិនធ្លាប់មានពីមុនមក។
លោក ឡុង បូរ៉ា ប្រាប់អ្នកកាសែត
នៅថ្ងៃទី១៣ មេសា ថា ទម្រាំសមាគមលោកផលិតបាននំអន្សមយក្សមួយនេះឡើង
គឺត្រូវចំណាយពេល និងចំណាយប្រាក់អស់ជាង ៧.៥០០ដុល្លារ
ដែលឧបត្ថម្ភដោយម្ចាស់សណ្ឋាគារ ម្នាស់ភោជនីយដ្ឋាន និងក្រុមហ៊ុននានា។
គំនិតផលិតអន្សមយក្ស ផ្ដួចផ្ដើមដោយសមាគមចុងភៅកម្ពុជា ដែលមានទម្ងន់
២.០០០គីឡូក្រាម ក្នុងនោះមានគ្រឿងផ្សំ ដូចជាអង្ករដំណើបចំនួន
៦០០គីឡូ សាច់ជ្រូក ៣០០គីឡូ សណ្ដែកបាយអស់ ២០០គីឡូ ខ្ទិះដូង ៣០០គីឡូ
ស្ករ ៥គីឡូ អំបិល ១០គីឡូ ម្រេច ៥គីឡូ ខ្ទឹមស ៥គីឡូ និងស្លឹកខ្ទឹម
១៦គីឡូក្រាម។ ចំណែកប្រដាប់ប្រដាសម្រាប់វេចខ្ចប់វិញ
គេត្រូវកាត់ស្លឹកចេក ៤០០គីឡូដើម្បីខ្ចប់ និងកាប់ដើមចេក ២០ដើម
ដើម្បីធ្វើចំណងវេចនំអន្សមយក្សនេះ។
លោក ឡុង បូរ៉ា ដែលជាចុងភៅនៅសណ្ឋាគារមួយនៅខេត្តសៀមរាប រៀបរាប់ថា
ពេលផ្ដួចផ្ដើមគំនិតផលិតនំនេះឡើង អ្នកស្រុកភាគច្រើនមិនជឿថា
សមាគមលោកអាចចម្អិននំអន្សមយក្សនេះឆ្អិនបានទេ ព្រោះថាកន្លងមក
សូម្បីតែនំអន្សមតូចៗធម្មតាយ៉ាងម៉េច ក៏គង់មានអ្នកខ្លះចម្អិនឆៅ៖
«ប្រជាជន
ភាគច្រើនគាត់គិតថា អន្សមហ្នឹងមិនអាចចំហុយឆ្អិនទេ
ព្រោះវាទំហំធំពេក ប្រវែងដល់ ៥ម៉ែត្រ
ប៉ុន្តែមុននឹងខ្ញុំធ្វើនំអន្សមយក្សធំនេះកើតឡើង
ពួកខ្ញុំបានព្យាយាមធ្វើអន្សមខ្នាតធំដូចជាប្រវែងមួយម៉ែត្រ
ពួកខ្ញុំធ្លាប់ធ្វើច្រើនដងដែរ
ហើយមូលហេតុដែលពួកយើងហ៊ានធ្វើអន្សមយក្សនេះកើតឡើង
គឺដោយសារយើងប្ដូររូបមន្តបន្តិច។
ធម្មតាខ្មែរយើងចំហុយអន្សមនេះគឺអ្វីៗក៏ឆៅដែរ
ដូចជាអង្ករដំណើបក៏ឆៅ សាច់ជ្រូកក៏ឆៅ សណ្ដែកក៏ឆៅ អ៊ីចឹងទៅ។
ប៉ុន្តែពួកយើងដូររបៀបធ្វើបន្តិច
គឺគ្រឿងផ្សំអីអស់ហ្នឹងត្រូវបានយើងចំហុយឆ្អិនអស់ហើយ
ហើយគ្រាន់តែយើងមកផ្គុំឲ្យទៅជារាងអន្សម
ហើយគ្រាន់តែយើងចំហុយវាបន្ថែមដើម្បីឲ្យវាល្មួតឲ្យទៅជាសាច់តែ
មួយ»។
លោកឲ្យដឹងថា ដើម្បីចម្អិននំអន្សមយកនេះបាន
គេត្រូវបញ្ជាទិញចង្ក្រានចំហុយពិសេសមួយ មានបណ្ដោយប្រវែង ៧ម៉ែត្រ
មុខកាត់ ១ម៉ែត្រ ៤តឹក ជម្រៅ ៧តឹក ហើយចំណាយពេលចម្អិនចំនួន ២២ម៉ោង។
នំអន្សមយក្សនេះនឹងដាក់តាំងពិព័រណ៍នៅមុខប្រសាទអង្គរវត្ត
ខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៤
ដែលផ្ដួចផ្ដើមប្រារព្ធធ្វើឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
នកនាំពាក្យសហភាពសហព័ន្ធយុវជនកម្ពុជា លោក សោម រតនា បញ្ជាក់ថា
ការតាំងពិព័រណ៍ នំអន្សមយក្សនេះ
គឺដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិផង
និងជាការកែច្នៃកម្មវិធីប្លែកជាប្រពៃណីដើម្បីឲ្យអ្នកទេសចរទស្សនា
កម្សាន្តផង ក្រៅពីទៅលេងប្រាសាទអង្គរវត្ត។

លោក សោម រតនា៖
«យើងធ្វើនេះក្នុងគោលបំណងបង្កើតបរិយាកាសសប្បាយ
រីករាយទាំងអស់គ្នាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ
សូមអញ្ជើញគាត់មកចូលរួម
ហើយអ្វីដែលគាត់ធ្លាប់បានទស្សនាលើកមុនគាត់ធ្លាប់អញ្ជើញទៅទស្សនា
ប្រាង្គប្រាសាទថ្មរបស់យើង
គាត់ទៅទស្សនាកន្លែងផ្សេងៗនៅខេត្តសៀមរាប។
ឥឡូវនេះយើងមានទស្សនីយភាពភាពច្រើនផ្សេងៗទៀត
មានល្បែងរបាំប្រជាប្រិយ យើងមានការទាញព្រ័ត្រ បង្កើតឯកត្តកម្មជាតិ
យើងមានកម្មវិធីច្រើនផ្សេងៗទៀត
អ៊ីចឹងសូមអញ្ជើញបងប្អូនចូលរួមទាំងអស់គ្នា»។

ទាក់ទងរឿងតាំងពិព័រណ៍នំអន្សមយក្ស លោក ឡុង បូរ៉ា បន្ថែមថា
នំអន្សមយក្សនេះក្រោយពីតាំងរួចហើយ
នឹងត្រូវកាត់លក់ក្នុងមួយចានតម្លៃ ៥.០០០រៀល ជូនអ្នកទៅទស្សនា
ឬអ្នកទេសចរដែលទៅលេងប្រាសាទអង្គរវត្ត នៅថ្ងៃចូលដំបូងនេះ
ហើយប្រាក់ដែលបានមកពីការលក់នំអន្សមយក្សនេះ
នឹងយកទៅឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ឬឧបត្ថម្ភមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

The Most Trusted Casino in the World - Dr.MD
ReplyDeleteFind the best 안산 출장안마 casinos in Canada with our 삼척 출장마사지 guide to the best 삼척 출장샵 casinos and 부천 출장마사지 learn 목포 출장샵 about it. Discover where you are located today, and discover the best