What's New Here?

Showing posts with label ចរាចរណ៍. Show all posts

ប៉ូលិស​ម៉ាឡេ​ស៊ី​ចូល​ឆែក​ឆេរ​ផ្ទះ​កាពីតែន​យន្ត​ហោះ

 ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវការ​ម៉ាឡេ​ស៊ី​ BERNAMA រាយ​ការណ៍​ថា​ ប៉ូលិស​ម៉ាឡេ​ស៊ី​ កា​ល​ពី​ថ្ងៃទី​១៥ មីនា​ បាន​ចូល​ទៅ​ឆែក​ឆេរ​ផ្ទះ​របស់​កាពី​តែន​យន្ត​ហោះ​បាត់​ដាន​ ដែល​​ផ្ទះ​នោះ​ស្ថិត​នៅ​ទីក្រុង​សាហ៍​អាឡាម រដ្ឋ​សឺឡាន​ហ័រ​របស់​ម៉ាឡេស៊ី ។​

យោង​តាម​ប្រភព​ព័ត៌មាន​នេះ​ថា​ ប៉ូលិស​៣​នាក់​ស្លៀក​ពាក់​ស៊ីវិល​បាន​ទៅ​ផ្ទះ​លោក​ ZAHARIE AHMAD SHAH អ្នក​បើក​យន្ត​ហោះ​ជើង​ហោះ​ហើរ​ MH 370 ដែល​បាត់​ដាន​ ដោយ​ប៉ូលិសទាំង​នោះ​អះ​អាង​ថា​ ពួកគេ​មក​ពី​ទី​ចាត់​ការ​ប៉ូលិស​ក្រុង​ប៊ូ​គីត អាម៉ាន ។​ ពួក​គេ​បាន​ឆែក​ឆេរ​ក្នុង​ផ្ទះ​អ្នក​​បើក​យន្ត​ហោះ​នេះ មុន​ពេល​ចាកចេញ​វិញ​នាវេលា​ម៉ោង​១៦​និង​៤៦​នាទី​ថ្ងៃទី​១៥​ មីនា​ ។​

ប៉ូលិស​ត្រូវធ្វើ​ការប្រកាស​ជា​ផ្លូវ​ការ​មួយ​លើ​ការ​ឆែក​ឆេរ​ក្នុង​ផ្ទះ​ អ្នក​បើក​យន្ត​ហោះ​ ក្នុង​សន្និ​សីទ​សារព័ត៌​មាន​មួយ​នា​ថ្ងៃទី​១៦​ មីនា​ ។ អ្នក​នាំ​ពាក្យ​ប៉ូលិស​ម្នាក់​ដែល​អះ​អាង​បែប​នេះ​គូស​បញ្ជាក់​ទៀត​ថា​ ខ្ញុំ​ពុំ​អាច​ធ្វើ​អត្ថា​ធិប្បាយ​ណា​មួយ​ឡើយ​ ដរាប​ណា​ការសើុប​អង្កេត​​កំពុង​បន្ត ។​

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ថ្លែង​កាល​ពី​ថ្ងៃទី​១៥​ មីនា នៅ​មុខ​ក្រុម​អ្នក​កាសែត​ថា​​ ការបាត់​យន្ត​ហោះ​នេះ​គឺ​ជា​អំពើ​​គ្រោង​ទុក​មួយ​ និង​ថា អាជ្ញាធរ​បាន​ផ្តោត​ការ​ស៊ើប​អង្កេត​លើ​បណ្តា​សមា​ជិក​ក្រុម​យានិក​ និង​បណ្តា​អ្ន​កដំណើរ ។​

អ្នក​ឯកទេស​ជា​ច្រើន​គូស​បញ្ជាក់​ពីលក្ខណៈ​ពិសេស​នៃ​រឿងបាត់​ដាន​យន្ត​ហោះ​ នោះ​ ដែល​មាន​អាថ៌​កំបាំង​បំផុត​នៃ​ប្រវត្តិ​សាស្ត្រ​អាកាស​ចរណ៍​សម័យ​ទំនើប ។​

អ្នក​ឯក​ទេស​ម្នាក់​លោក​ GERRY SOEJATMAN ថ្លែង​ថា​ មូល​ហេតុ​នៃ​សកម្ម​ភាព​គិត​ទុក​មុន​នេះ គឺ​ពិបាក​យល់​បំផុត ។​ អ្នក​វិភាគ​រូប​នេះ​នៅ​ក្រុង​ហ្សា​ការ​តា​និយាយ​ថា​ ប្រសិន​បើ​នេះ​ជា​អំពើ​គិត​ទុក​ គឺ​ប្រហែល​ជា​មាន​អ្វី​មួយ​ដែល​លើស​ពី​ការ​រៀបចំសម្រាប់​ការវាយ​ប្រហារ​ភេរវ ​កម្ម​ថ្ងៃទី​១១​ កញ្ញា​ ទៅទៀត ។​​
មុន​ពេល​ការ​ថ្លែង​របស់​នាយក​រដ្ឋ​ មន្ត្រី​ម៉ាឡេ​ស៊ី​ ប្រភព​យោធា​មួយ​និយាយ​ប្រាប់​ AFP ពី​អ្នក​បើក​យន្ត​ហោះ​ម្នាក់​មាន​បទ​ពិសោធន៍​យ៉ាង​ខ្ពស់​បំផុត​ ដែល​ចេះ​បញ្ចៀស​ពី​ការ​​តាម​ចាប់​របស់​បណ្តា​រ៉ាដា​ស៊ីវិល​រយៈ​ពេល​ច្រើន​ ម៉ោង ក្រោយ​ការបាត់​ការទាក់​ទង​ជាមួយ​ការ​ត្រួត​ពិនិត្យ​អាកាស ។​

កាសែត​ញូវ​យ៉ក​ថែម​ កាល​ពី​ថ្ងៃទី​១៤​ មីនា​ រាយ​ការណ៍​ថា​ យន្ត​ហោះ​អាច​ប្តូរ​ទិស​ហោះ​ហើរ​​ និង​កម្ពស់​ជា​ច្រើន​លើក​ក្រោយ​បាត់​ការ​ទាក់​ទង។​ យន្ត​ហោះ​​នេះ​អាច​ហោះ​ដល់​កម្ពស់​១៣.៧០០​ម៉ែត្រ​ គឺ​ខ​្ពស់​ជាង​ការ​កម្រិត​ដែល​អនុញ្ញាត​សម្រាប់​យន្ត​ហោះ​ប៊ូអុីង​៧៧៧​ មុន​ពេល​ចុះ​​​ក្រោម​មក​ហោះ​ក្នុង​កម្ពស់​ធម្មតា​ ពេល​ហោះ​មក​ដល់​ក្បែរ​កោះ​ប៉េណាង​របស់​ម៉ាឡេ​ស៊ី ។​ ដោយ​ដក​ស្រង់​ប្រភព​ព័ត៌​មាន​សិ្នទ្ធ​ការស៊ើប​អង្កេត​ កាសែត​នេះ​បន្ត​ថា​ យន្ត​ហោះ​បែរ​ហោះ​ឆ្ពោះ​មក​ភាគ​និរតី​ អាច​ហោះ​ឡើង​ខ្ពស់​ទៀត​ ហើយ​ផ្លាស់​ប្តូរទិស​ឆ្ពោះ​ទៅ​ភាគ​ពាយ័ព្យ​សំដៅ​មហា​សមុទ្រ​​ឥណ្ឌា ។

មន្ទីរ​ប៉ង់​តា​ហ្គោន​អះ​អាងថា​ នាវា​ពិឃាត USS KIDD និង​យន្ត​ហោះ​ស៊ើប​ការណ៍​ P-8 POSEIDON ១​គ្រឿង​បាន​ទៅ​ជួយ​រុក​រក​ក្នុង​សមុទ្រ​អាន​ដាម៉ាន់​នៅ​ភាគ​ពាយ័ព្យ​ម៉ាឡេ​ ស៊ី ។​ ចំណែក​កង​ម៉ារីន​ឥណ្ឌា​ ពេល​នេះ​តម្រង់​ការ​រុក​រក​នៅ​ឈូង​សមុទ្រ​បឹង​ហ្គាល់​ ដោយដាក់​ពង្រាយ​នាវា​ចម្បាំង​៦គ្រឿង​ និង​យន្ត​ហោះ​៥​គ្រឿង​ ។​

ចំណែក​កង​ម៉ារីន​ថៃ កាល​ពី​ថ្ងៃទី​១៥​ មីនា បាន​ផ្អាក​ការ​តាម​រុក​រក​យន្ត​ហោះ​នេះ ដោយ​អ្នក​នាំពាក្យ​ម្នាក់​និយាយ​ថា ការសម្រេច​ចិត្ត​នេះ​ធ្វើ​ក្រោយ​ពី​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ប្រកាស​ពី​ ការ​រក​ឃើញ​ទិន្ន​ន័យ​ថ្មី​ពី​ការ​ផ្លាស់​ប្តូរ​ទិស​របស់​យន្ត​ហោះ​ ។​​ រី​ឯ​វៀតណាម​វិញ​ ក៏​សម្រេច​បញ្ឈប់​ការ​តាម​រុក​រក​របស់​ខ្លួន​ដែរ​ ៕​

ប្រភពព័ត៌មាន៖​កោះសន្តិភាព

បញ្ចូលព័ត៌មានដោយ៖Unknown No comments

សព​អាកាសយានិក​ខ្មែរ​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា

សព​អ្នក​បើក​យន្តហោះ​កម្ពុជា ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣ ត្រូវ​បាន​នាំ​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៣។ សព​ត្រូវ​បាន​គ្រួសារ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ស្ថិត​ក្នុង​ភូមិ​កំពង់សំណាញ់ សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

សព​លោក យង់ សំ អាយុ ៥៨​ឆ្នាំ អ្នក​បើក​បរ​យន្តហោះ​អោយ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ មក​ដល់​កម្ពុជា នៅ​វេលា​ម៉ោង​ប្រហែល ១​រសៀល​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៣។ សព​របស់​លោក​ត្រូវ​បាន​ដឹក​ចេញ​តាម​ច្រក​មូលដ្ឋាន​ទ័ព​អាកាស​ដែល​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ឡាន​ពេទ្យ ឆ្ពោះ​ទៅ​កាន់​គេហដ្ឋាន​របស់​សព​នៅ​ភូមិ​កំពង់សំណាញ់ សង្កាត់​កំពង់ សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​រួម​យក​ព័ត៌មាន​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​ឡើយ លើកលែង​តែ​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​បាយ័ន។ ទាហាន​ដែល​យាម​ទ្វារ​មូលដ្ឋាន​ទ័ព​អាកាស​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​មិន​អោយ​អ្នក​សារព័ត៌មាន​ចូល​ឡើយ គ្រាន់​តែ​និយាយ​ថា មេ​បញ្ជា​មិន​អោយ​ចូល។

អ្នកស្រី សុខ ចន្ធូ ភរិយា​សព​លោក យង់ សំ ដែល​បាន​អម​ដំណើរ​សព​ស្វាមី​អ្នកស្រី​មក​ពី​ប្រទេស​ឡាវ បាន​អោយ​ដឹង​ថា មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ឡាវ ក៏​បាន​អម​ដំណើរ​នាំ​យក​សព​ស្វាមី​អ្នកស្រី​មក​កម្ពុជា​ដែរ ហើយ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មន្ត្រី​ស្ថានទូត​ឡាវ ប្រចាំ​នៅ​កម្ពុជា បាន​មក​ទទួល​សព​ស្វាមី​អ្នកស្រី។

អ្នកស្រី សុខ ចន្ធូ បាន​រៀបរាប់​ថា ពេល​ស្វាមី​អ្នកស្រី​មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ អ្នកស្រី​ក៏​កំពុង​នៅ​ក្នុង​ប្រទេស​ឡាវ​ដែរ។ អ្នកស្រី ចន្ធូ បាន​រៀបរាប់​បែប​អបិយ​ជំនឿ​ថា នៅ​ថ្ងៃ​ស្វាមី​អ្នកស្រី​កំពុង​មាន​គ្រោះថ្នាក់ វា​ហាក់​ដូច​ជា​មាន​អ្វី​ម្យ៉ាង​មក​ធ្វើ​អោយ​ដៃជើង​របស់​អ្នកស្រី ប្រែ​ជា​ត្រជាក់​ខុស​ធម្មតា។ អ្នកស្រី​ថា មុន​នឹង​ចេញ​ទៅ​ធ្វើការ​អ្នកស្រី​បាន​ផ្ដែផ្ដាំ​ស្វាមី អោយ​ប្រុងប្រយ័ត្ន​ខ្លួន ហើយ​ស្វាមី​អ្នកស្រី​ក៏​បាន​ឆ្លើយ​តប​វិញ​ថា គាត់​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ហើយ និង​កុំ​អោយ​អ្នកស្រី​ព្រួយ​បារម្ភ​ខ្លាំង​ពេក។ អ្នកស្រី​ថា ស្វាមី​អ្នកស្រី​គឺ​ជា​បង្គោល​ដ៏​រឹងមាំ​ក្នុង​គ្រួសារ ហើយ​ការ​បាត់​បង់​រូប​គាត់​នៅ​ពេល​នេះ នឹង​ធ្វើ​អោយ​គ្រួសារ​អ្នកស្រី​ជួប​ផល​លំបាក ព្រោះ​អ្នកស្រី​ត្រូវ​មាន​កូន ៣​នាក់ ក្នុង​បន្ទុក​ទៀត​ផង។

អ្នកស្រី សុខ ចន្ធូ៖ «គាត់​តស៊ូ​ក្នុង​ឆាក​ជីវិត​ណាស់ គាត់​ធ្វើ​អ្វី​មិន​ខ្លាច​ហត់​នឿយ​ទេ​ចំពោះ​គ្រួសារ វា​ធម្មតា​ទេ រឿង​បាត់បង់​មេ​គ្រួសារ​វា​មិន​ដូច​គេ​ទេ ជីវភាព​រស់​នៅ​វា​មិន​ដូច មាន​ស្វាមី​ទេ ខ្ញុំ​អត់​រឹងមាំ​ដូច​គាត់​ទេ ហើយ​ស្វាមី​ខ្ញុំ​មិន​អាច​មាន​មនុស្ស​ដូច​គាត់​ទេ គាត់​មិន​គិត​ខ្លាច​ហត់​នឿយ​ខ្លួន​គាត់​ទេ អោយ​តែ​ក្រុម​គ្រួសារ មាន​ហូប​ចុក​គ្រប់គ្រាន់ អ្វី​ក៏​គាត់​ធ្វើ​ដែរ មិន​មែន​ធ្វើ​តែ​ ភីឡត (Pilot) ទេ ស្អី​ក៏​គាត់​ធ្វើ​ដែរ គាត់​ដើរ​រហូត​មិន​សូវ​នៅ​ជុំ​ប្រពន្ធ​កូន​ទេ ទៅ​សូវៀត ទៅ​បារាំង»។

នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ប្រចាំ​នៅ​កម្ពុជា អ្នកនាង វ៉ាន់ផាកន ខាន់ថាម៉ាឡា (Vanphakone Khanthamala) ដែល​បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក យង់ សុំ ដែរ​នោះ បាន​អោយ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​ភាសា​ឡាវ ថា អ្នកនាង​ចូល​រួម​រំលែក​ទុក​ជាមួយ​គ្រួសារ​និង​សាច់​ញាតិ​នៃ​សព។ អ្នកនាង​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​រូប​លោក យង់ សំ ហើយ​ការ​បាត់បង់​នេះ វា​មិន​មែន​ជា​ការ​សោកស្ដាយ​សម្រាប់​តែ​ប្រជាពលរដ្ឋ​កម្ពុជា នោះ​ទេ តែ​វា​សម្រាប់​ប្រជាជន​ឡាវ​ផង​ដែរ។

អ្នកនាង វ៉ាន់ផាកន ខាន់ថាម៉ាឡា៖ «ការ​បាត់បង់​ភីឡត យង់ សំ ពេល​នេះ ជា​ការ​បាត់​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ សូម្បី​ប្រជាជន​ឡាវ ក៏​មាន​ការ​សោកស្ដាយ​ដែរ ហើយ​ប្រជាជន​ឡាវ ទាំង​អស់​ក៏​សូម​ចូល​រួម​មរណៈ​ទុក្ខ​ឡាវ សូម្បី ភីឡត ដែល​ដឹក​សព​មក មេកានិច​ដែល​ដឹក​សព​មក ក៏​មាន​ការ​សោកស្ដាយ ពេល​ដែល​លើក​សព​ចេញ​ពី​យន្តហោះ មាន​ន័យ​ថា ប្រជាជន​ឡាវ និង​ប្រជាជន​កម្ពុជា មាន​ការ​ស្រឡាញ់​គ្នា​ជា​ប្រទេស​ជិត​ខាង»។

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣ បាន​សម្លាប់​ជីវិត​មនុស្ស​ទាំង​អស់ ៤៩​នាក់​ក្នុង​យន្តហោះ ដែល​បាន​ចាកចេញ​ពី​រដ្ឋធានី​វៀងចន្ទន៍ ឆ្ពោះ​ទៅ​កាន់​តំបន់​ទេសចរណ៍​ឈ្មោះ ប៉ាក់សេ ក្នុង​ប្រទេស​ឡាវ។ ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​នោះ មាន​ជនជាតិ​ឡាវ កម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម កូរ៉េ បារំាង អូស្រ្តាលី អាមេរិក កាណាដា ចិន និង​តៃវ៉ាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

បញ្ជាក់៖​ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

វីដេអូ៖ ក្មេងប្រុសអាយុ ៦ឆ្នាំ ម្នាក់ ត្រូវរថយន្តសង្គ្រោះបន្ទាន់ កៀរដូល និង កិនពីលើ

 ប្រទេសចិន៖ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ហេតុការណ៍ដ៏អាក្រក់មួយ បានកើតឡើង ក្នុងទីក្រុង វិនចូវ ខេត្ត សឺជាំង ប្រទេសចិន បណ្តាលឲ្យក្មេងប្រុស អាយុ ៦ឆ្នាំ ម្នាក់ ស្លាប់បាត់បង់ជីវិត យ៉ាងគួរឲ្យអាណិតបំផុត។

ការធ្វេសប្រហែស មិនបានយកចិត្តទុកដាក់ របស់ឪពុកម្តាយ បានធ្វើអោយក្មេងប្រុសម្នាក់ ត្រូវរថយន្ត សង្គ្រោះបន្ទាន់ កៀរអោយដួល ចូលទៅខាងក្រោមរថយន្តនោះ ហើយត្រូវបាន បញ្ចូនទៅសង្គ្រោះ បន្ទាន់ នៅឯមន្ទីរពេទ្យ ប៉ុន្តែជាអកុសល ក្មេងប្រុសរងគ្រោះ បានស្លាប់ កាលពីវេលា រសៀល បាត់ទៅហើយ។ បើយោងតាមសាក្សី នៅនឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ទំនងជាបាន ជ្រុះតុក្កតា របស់គេ ធ្លាក់ចូលទៅក្រោមឡាន ហើយដោយចង់ រើសយកមកវិញនោះ ទើបបានជាត្រូវរថយន្តសង្គ្រោះបន្ទាន់ កៀរដួល និង កិនចំពីលើ បែបនេះ។

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពេកសារដើម៖ Khmerload

បញ្ជាក់៖ អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕

បើក​ឡាន​ក្រឡាប់​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​លោកមេឃុំ​ និង​មេ​ភូមិ​ ស្លាប់​បាត់​បង់ជីវិត​

​ខេត្ត​ព្រះសីហនុ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៣ សីហា ២​០​១៣ ស្ថិតនៅ​ចំណុច​អូរ​កំបុត ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ដោយសារ​តែមាន​រថយន្ត​ម៉ាក​កាមរី មួយគ្រឿង​បាន​បើក​ក្រឡាប់​ធ្លាក់​​អូរ​​បណ្តាល​ឲ្យ​បុរស​២​នាក់ ដែលជា​មេឃុំ និង​មេភូមិ​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​​មានឈ្មោះ គា វូ អាយុ ៤៧​ឆ្នាំ ជា​មេឃុំ​អូរ​ឧកញ៉ា​ហេង មាន​ទៅ​លំនៅ​ក្នុងភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ម្នាក់ទៀត​មានឈ្មោះ​លោក អ៊ំ ខ្នា អាយុ ៥០​ឆ្នាំ ជា​មេភូមិ​រស់នៅ​ក្នុងភូមិ​អូរ​ឧក​ញ៉ា​​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ទៅ​ហូប​អាហារ​នៅ​ហាង​ទឹកសាប បន្ទាប់មក​ក៏​ទៅ​ស្ទូចត្រី​បន្ត រួច​បានធ្វើ​ដំណើរ​ត្រឡប់មកវិញ ដោយ​ជិះក្នុង​​រថយន្ត​ម៉ាក​កាមរី​ហើម ពាក់​ស្លាក​លេខ​ភ្នំពេញ 2A 5030 មួយគ្រឿង ធ្វើ​ដំ​ណើរ​ក្នុង​ទិស​ដៅ​​ពី​ត្បូងទៅ​ជើង​។ លុះ​ពេល​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ចូលទៅ​អូរ​នៅ​ចិញ្ចើមផ្លូវ​ក្រឡាប់​ជាច្រើន បណ្តាល​ឲ្យ​បុរស​ទាំង​២​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​ក៏បាន​ចុះទៅ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​ទំនាក់ទំនង​ក្រុមគ្រួសារ​ជនរងគ្រោះ មក​ទទួលយក​សាកស​ព​ទៅ​ធ្វើ​​បុណ្យ​តាម​ប្រពៃណី​៕

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ

សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

សារព័ត៌មានចម្រុះ

ប្រវត្តិសាស្រ្តខ្មែរ

បញ្ជីឈ្មោះរាជវង្សានុវង្ស

free counters

Hit Counter

ទស្សនាខ្សែភាពយន្ត

back to top