សព​អាកាសយានិក​ខ្មែរ​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា

បញ្ចូលព័ត៌មានដោយ៖Unknown on Monday, October 21, 2013 0

សព​អ្នក​បើក​យន្តហោះ​កម្ពុជា ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣ ត្រូវ​បាន​នាំ​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៣។ សព​ត្រូវ​បាន​គ្រួសារ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ស្ថិត​ក្នុង​ភូមិ​កំពង់សំណាញ់ សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

សព​លោក យង់ សំ អាយុ ៥៨​ឆ្នាំ អ្នក​បើក​បរ​យន្តហោះ​អោយ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ មក​ដល់​កម្ពុជា នៅ​វេលា​ម៉ោង​ប្រហែល ១​រសៀល​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៣។ សព​របស់​លោក​ត្រូវ​បាន​ដឹក​ចេញ​តាម​ច្រក​មូលដ្ឋាន​ទ័ព​អាកាស​ដែល​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ឡាន​ពេទ្យ ឆ្ពោះ​ទៅ​កាន់​គេហដ្ឋាន​របស់​សព​នៅ​ភូមិ​កំពង់សំណាញ់ សង្កាត់​កំពង់ សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​រួម​យក​ព័ត៌មាន​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​ឡើយ លើកលែង​តែ​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​បាយ័ន។ ទាហាន​ដែល​យាម​ទ្វារ​មូលដ្ឋាន​ទ័ព​អាកាស​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​មិន​អោយ​អ្នក​សារព័ត៌មាន​ចូល​ឡើយ គ្រាន់​តែ​និយាយ​ថា មេ​បញ្ជា​មិន​អោយ​ចូល។

អ្នកស្រី សុខ ចន្ធូ ភរិយា​សព​លោក យង់ សំ ដែល​បាន​អម​ដំណើរ​សព​ស្វាមី​អ្នកស្រី​មក​ពី​ប្រទេស​ឡាវ បាន​អោយ​ដឹង​ថា មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ឡាវ ក៏​បាន​អម​ដំណើរ​នាំ​យក​សព​ស្វាមី​អ្នកស្រី​មក​កម្ពុជា​ដែរ ហើយ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មន្ត្រី​ស្ថានទូត​ឡាវ ប្រចាំ​នៅ​កម្ពុជា បាន​មក​ទទួល​សព​ស្វាមី​អ្នកស្រី។

អ្នកស្រី សុខ ចន្ធូ បាន​រៀបរាប់​ថា ពេល​ស្វាមី​អ្នកស្រី​មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ អ្នកស្រី​ក៏​កំពុង​នៅ​ក្នុង​ប្រទេស​ឡាវ​ដែរ។ អ្នកស្រី ចន្ធូ បាន​រៀបរាប់​បែប​អបិយ​ជំនឿ​ថា នៅ​ថ្ងៃ​ស្វាមី​អ្នកស្រី​កំពុង​មាន​គ្រោះថ្នាក់ វា​ហាក់​ដូច​ជា​មាន​អ្វី​ម្យ៉ាង​មក​ធ្វើ​អោយ​ដៃជើង​របស់​អ្នកស្រី ប្រែ​ជា​ត្រជាក់​ខុស​ធម្មតា។ អ្នកស្រី​ថា មុន​នឹង​ចេញ​ទៅ​ធ្វើការ​អ្នកស្រី​បាន​ផ្ដែផ្ដាំ​ស្វាមី អោយ​ប្រុងប្រយ័ត្ន​ខ្លួន ហើយ​ស្វាមី​អ្នកស្រី​ក៏​បាន​ឆ្លើយ​តប​វិញ​ថា គាត់​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ហើយ និង​កុំ​អោយ​អ្នកស្រី​ព្រួយ​បារម្ភ​ខ្លាំង​ពេក។ អ្នកស្រី​ថា ស្វាមី​អ្នកស្រី​គឺ​ជា​បង្គោល​ដ៏​រឹងមាំ​ក្នុង​គ្រួសារ ហើយ​ការ​បាត់​បង់​រូប​គាត់​នៅ​ពេល​នេះ នឹង​ធ្វើ​អោយ​គ្រួសារ​អ្នកស្រី​ជួប​ផល​លំបាក ព្រោះ​អ្នកស្រី​ត្រូវ​មាន​កូន ៣​នាក់ ក្នុង​បន្ទុក​ទៀត​ផង។

អ្នកស្រី សុខ ចន្ធូ៖ «គាត់​តស៊ូ​ក្នុង​ឆាក​ជីវិត​ណាស់ គាត់​ធ្វើ​អ្វី​មិន​ខ្លាច​ហត់​នឿយ​ទេ​ចំពោះ​គ្រួសារ វា​ធម្មតា​ទេ រឿង​បាត់បង់​មេ​គ្រួសារ​វា​មិន​ដូច​គេ​ទេ ជីវភាព​រស់​នៅ​វា​មិន​ដូច មាន​ស្វាមី​ទេ ខ្ញុំ​អត់​រឹងមាំ​ដូច​គាត់​ទេ ហើយ​ស្វាមី​ខ្ញុំ​មិន​អាច​មាន​មនុស្ស​ដូច​គាត់​ទេ គាត់​មិន​គិត​ខ្លាច​ហត់​នឿយ​ខ្លួន​គាត់​ទេ អោយ​តែ​ក្រុម​គ្រួសារ មាន​ហូប​ចុក​គ្រប់គ្រាន់ អ្វី​ក៏​គាត់​ធ្វើ​ដែរ មិន​មែន​ធ្វើ​តែ​ ភីឡត (Pilot) ទេ ស្អី​ក៏​គាត់​ធ្វើ​ដែរ គាត់​ដើរ​រហូត​មិន​សូវ​នៅ​ជុំ​ប្រពន្ធ​កូន​ទេ ទៅ​សូវៀត ទៅ​បារាំង»

នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ប្រចាំ​នៅ​កម្ពុជា អ្នកនាង វ៉ាន់ផាកន ខាន់ថាម៉ាឡា (Vanphakone Khanthamala) ដែល​បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក យង់ សុំ ដែរ​នោះ បាន​អោយ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​ភាសា​ឡាវ ថា អ្នកនាង​ចូល​រួម​រំលែក​ទុក​ជាមួយ​គ្រួសារ​និង​សាច់​ញាតិ​នៃ​សព។ អ្នកនាង​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​រូប​លោក យង់ សំ ហើយ​ការ​បាត់បង់​នេះ វា​មិន​មែន​ជា​ការ​សោកស្ដាយ​សម្រាប់​តែ​ប្រជាពលរដ្ឋ​កម្ពុជា នោះ​ទេ តែ​វា​សម្រាប់​ប្រជាជន​ឡាវ​ផង​ដែរ។

អ្នកនាង វ៉ាន់ផាកន ខាន់ថាម៉ាឡា៖ «ការ​បាត់បង់​ភីឡត យង់ សំ ពេល​នេះ ជា​ការ​បាត់​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ សូម្បី​ប្រជាជន​ឡាវ ក៏​មាន​ការ​សោកស្ដាយ​ដែរ ហើយ​ប្រជាជន​ឡាវ ទាំង​អស់​ក៏​សូម​ចូល​រួម​មរណៈ​ទុក្ខ​ឡាវ សូម្បី ភីឡត ដែល​ដឹក​សព​មក មេកានិច​ដែល​ដឹក​សព​មក ក៏​មាន​ការ​សោកស្ដាយ ពេល​ដែល​លើក​សព​ចេញ​ពី​យន្តហោះ មាន​ន័យ​ថា ប្រជាជន​ឡាវ និង​ប្រជាជន​កម្ពុជា មាន​ការ​ស្រឡាញ់​គ្នា​ជា​ប្រទេស​ជិត​ខាង»

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣ បាន​សម្លាប់​ជីវិត​មនុស្ស​ទាំង​អស់ ៤៩​នាក់​ក្នុង​យន្តហោះ ដែល​បាន​ចាកចេញ​ពី​រដ្ឋធានី​វៀងចន្ទន៍ ឆ្ពោះ​ទៅ​កាន់​តំបន់​ទេសចរណ៍​ឈ្មោះ ប៉ាក់សេ ក្នុង​ប្រទេស​ឡាវ។ ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​នោះ មាន​ជនជាតិ​ឡាវ កម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម កូរ៉េ បារំាង អូស្រ្តាលី អាមេរិក កាណាដា ចិន និង​តៃវ៉ាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

បញ្ជាក់៖​ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top