បើកឡានក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យលោកមេឃុំ និងមេភូមិ ស្លាប់បាត់បង់ជីវិត
បញ្ចូលព័ត៌មានដោយ៖Unknown
on Wednesday, August 14, 2013
0
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ គា វូ អាយុ ៤៧ឆ្នាំ ជាមេឃុំអូរឧកញ៉ាហេង មានទៅលំនៅក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងម្នាក់ទៀតមានឈ្មោះលោក អ៊ំ ខ្នា អាយុ ៥០ឆ្នាំ ជាមេភូមិរស់នៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានទៅហូបអាហារនៅហាងទឹកសាប បន្ទាប់មកក៏ទៅស្ទូចត្រីបន្ត រួចបានធ្វើដំណើរត្រឡប់មកវិញ ដោយជិះក្នុងរថយន្តម៉ាកកាមរីហើម ពាក់ស្លាកលេខភ្នំពេញ 2A 5030 មួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ចូលទៅអូរនៅចិញ្ចើមផ្លូវក្រឡាប់ជាច្រើន បណ្តាលឲ្យបុរសទាំង២នាក់ដែលជិះក្នុងរថយន្តស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងក្រុមគ្រួសារជនរងគ្រោះ មកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភពដើម៖ សារព័ត៌មានវត្តភ្នំ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: