សង្ក្រាន្ត និង​ទំនាយ​ឆ្នាំ​ថ្មី​ឆ្នាំ​មមី

បញ្ចូលព័ត៌មានដោយ៖Unknown on Wednesday, April 16, 2014 0

 នាំ​ថ្មី​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មេសា គ្រិស្ដសករាជ ២០១៤ វេលា​ម៉ោង ៨ និង ៧​នាទី​ព្រឹក។ ទេវតា​ឆ្នាំ​ថ្មី​នេះ មាន​ព្រះនាម​គោរគៈទេវី ជា​បុត្រី​ទី​២ នៃ​កបិល​មហា​ព្រហ្ម។ ទេព​ធីតា​គោរគៈទេវី ទ្រង់​សោយ​ប្រេង​ជា​អាហារ និង​ទ្រង់​អម្ពរ​ពណ៌​លឿង។ បុណ្យ​ចូល​ឆ្នាំ​ជា​ពិធី​បុណ្យ​សំខាន់​ចម្បង​មួយ​របស់​ប្រជាជាតិ​ខ្មែរ។ បុណ្យ​ចូល​ឆ្នាំ​នេះ ជា​ពិធី​បុណ្យ​សម្រាប់​ទទួល​ទេវតា​ថ្មី​ផង និង​សម្រាប់​រំឭក​គុណ​សាច់សាលោហិត​ដែល​នៅ​រស់​ផង ឯ​បុណ្យ​ធំ​មួយ​ទៀត គឺ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ជា​ពិធី​បុណ្យ​សម្រាប់​ឧទ្ទិស​ដល់​ញាតិ​សន្តាន​ដែល​បាន​លា​ចាក​លោក​ទៅ​ ហើយ។ ចូល​ឆ្នាំ​ខ្មែរ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ ធ្វើ​ឡើង​ជា​ទៀត​ទាត់​ជា​រៀង​រាល់​ឆ្នាំ។ ពិធី​បុណ្យ​ធំ​មួយ​ទៀត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ មិន​ដែល​ខក​ខាន​ជា​រៀង​រាល់​ឆ្នាំ​ដែរ​នោះ គឺ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ក៏ប៉ុន្តែ ពិធី​បុណ្យ​ទាំង​ពីរ​នេះ មាន​គោល​បំណង និង​អត្ថន័យ​ផ្សេងៗ​ពី​គ្នា។

ជាទូទៅ បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​គេ​ប្រារព្ធ​ធ្វើ​នៅ​ខែ​ងងឹត គឺ​ពី​ថ្ងៃ​ទី​១ រោច ដល់​ថ្ងៃ​ទី​១៥ រោច ខែ​ភទ្របទ។ គេ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​បញ្ជូន​មគ្គផល​កុសល​បុណ្យ​ដល់​ឪពុក​ម្ដាយ បង​ប្អូន​ញាតិ​មិត្ត ជីដូន​ជីតា បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ។ ឯ​បុណ្យ​ចូល​ឆ្នាំ​វិញ គេ​ប្រារព្ធ​ឡើង​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង និង​ដើម្បី​រំឭក​គុណ​ដល់​មាតា​បិតា​បង​ប្អូន​ញាតិ​មិត្ត ឬ​ជីដូន​ជីតា ដែល​កំពុង​រស់​នៅ​មាន​ជីវិត​ផង ជាពិសេស​នៅ​ថ្ងៃ​វ័នបត ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ឆ្នាំ​ថ្មី កូន​ចៅ​និយម​ជូន​សម្លៀកបំពាក់​ប្រាក់​កាស​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្ដាយ​ជីដូន​ជីតា ជាដើម។ ចំណែក​ថ្ងៃ​ទី​បី​ជា​ថ្ងៃ​ឡើង​ស័ក​វិញ អ្នក​ខ្លះ​និយម​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះពុទ្ធ​រូប គឺ​ជា​ការ​លាង​សម្អាត​ព្រះពុទ្ធ​រូប ក៏ប៉ុន្តែ​អ្នក​ខ្លះ គេ​ឆ្លៀត​យក​ឱកាស​នោះ ដើម្បី​ស្រង់​ទឹក​ជូន​ឪពុក​ម្តាយ ជីដូន​ជីតា ដើម្បី​បង្ហាញ​នូវ​កិច្ច​តប​ស្នង​សង​គុណ​របស់​គេ​ដល់​អ្នក​មាន​គុណ។

ម៉្យាង​ទៀត អ្នក​ខ្លះ​មាន​ជំនឿ​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​អោយ​គេ​ជម្រះ​អំពើ​សៅហ្មង​ទាំង​ឡាយ​ដែល​កើត​មាន​ ឡើង​មួយ​ឆ្នាំ​ចាស់​កន្លង​ទៅ។ ដូច្នេះ​ហើយ បាន​ជា​គេ​នាំ​គ្នា​ធ្វើ​បុណ្យ គេ​ស្លៀក​ពាក់​ខោអាវ​ថ្មី គេ​ដើរ​លេង​អោយ​សប្បាយ​អស់​កង្វល់ រួច​ទើប​ចាប់​ផ្ដើម​កសាង​ជីវភាព​ថ្មី​ក្នុង​ឆ្នាំ​ថ្មី អោយ​បាន​ជួប​ប្រទះ​សុភមង្គល​គ្រប់​ប្រការ និង​អាយុ​យឺនយូរ​ត​ទៅ​មុខ​ទៀត។

រៀង​រាល់​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា ដោយ​ផ្អែក​លើ​ក្បួន​ហោរាសាស្ត្រ​បុរាណ ក៏​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ទំនាយ​ប្រចាំ​ឆ្នាំ​នីមួយៗ​ដែរ។

បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​នេះ ឆ្នាំ​ថ្មី​ឆ្នាំ​មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នេះ មាន​ទំនាយ​ប្រចាំ​ឆ្នាំ​ដូច​តទៅ៖

  • កេណ្ឌ​ព្រះ​ភិរុណ​សាស្ត្រ គឺ​ការ​ទាយ​ទុក​អំពី​កម្រិត​ទឹក​ភ្លៀង ថា​ឆ្នាំ​នេះ​ដើម​ឆ្នាំ​មាន​ភ្លៀង​ល្អ កណ្ដាល​ឆ្នាំ​ក៏​មាន​ភ្លៀង​ល្អ តែ​ចុង​ឆ្នាំ​មាន​ភ្លៀង​តិច។
  • កេណ្ឌ​ធារាទិគុណ គឺ​ការ​ទាយ​ទុក​ចំពោះ​អាកាសធាតុ ឆ្នាំ​នេះ​ទំនាយ​ថា មាន​ធាតុ​អាកាស​ត្រជាក់។ ទំនាយ​ទឹក​ទន្លេ ថា​ឆ្នាំ​នេះ​ទឹក​ធំ​ណាស់ ទឹក​ទន្លេ​មាន​ច្រើន​លើស​អស់​ឆ្នាំ​ទាំង​ពួង។
  • កេណ្ឌ​ធញ្ញាហារ គឺ​ការ​ទាយ​ទុក​ចំពោះ​ដំណាំ និង​ភោគផល ឆ្នាំ​នេះ​ទំនាយ​ថា មាន​កេណ្ឌ​ពីរ មាន​ឈ្មោះ​ថា​វិបត្ត ស្រូវ​សំណាប​ស្រែ​ចម្ការ និង​កើត​កិមិ​ជាតិ (ដង្កូវ ក្រា ដង្កូវ​នាង មេអំបៅ សត្វ​ល្អិត​បំផ្លាញ​ផលានុផល។ ផល​ដំណាំ​បាន​តែ​ពាក់​កណ្ដាល​ខូចខាត​អស់។ ស្រុក​ទេស​នឹង​កើត​កលិយុគ និរាស​ប្រាសចាក​ចោល​គ្នា​ច្រើន​លើក​ច្រើន​សា។
  • ទំនាយ​ការ​ធ្វើ​ស្រែ ទំនាយ​ថា​ស្រែ​ដី​ទំនាប​បាន​ផល​ល្អ ចំណែក​ស្រែ​ដី​ទួល​មាន​ផល​ល្មម​សម​គួរ។ 
 រីឯ​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ​វិញ មាន​ដូច​ត​ទៅ៖

  • ថ្ងៃ​ចូល​ឆ្នាំ​ទី​មួយ ប៉ះ​ចំ​ថ្ងៃ​ច័ន្ទ ទំនាយ​ថា ជំទាវ​ខុនណាង នឹង​ចាញ់ មាន​ន័យ​ថា អន់​ខូច​បុណ្យស័ក្តិ​អន់​រាសី មន្ត្រី ជំទាវ ធ្វើ​អាក្រក់​ធ្វើ​បាប​គេ នឹង​មាន​ការ​តស៊ូ​រើបម្រះ។
  • ទំនាយ​ថ្ងៃ​វ័នបត គឺ​ថ្ងៃ​ទី​ពីរ​ដែល​ប៉ះ​ចំ​ថ្ងៃ​អង្គារ វិញ ថា​ឆ្នាំ​នេះ​ស្លា​ម្លូ ត្រី​សាច់​មាន​តម្លៃ​ខ្ពស់ អាមាត្យ​មន្ត្រី​នឹង​ខូច​ស័ក្ដិ ឬ​ត្រូវ​ក្តៅ​ក្រហាយ​ចិត្ត ជាច្រើន។
  • ទំនាយ​ថ្ងៃ​ឡើង​ស័ក គឺ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​នឹង​ថ្ងៃ​ពុធ ទំនាយ​ថា ឆ្នាំ​នេះ​រាជ​បណ្ឌិត​បុរោហិត អាចារ្យ នឹង​មាន​សេចក្តី​សុខ​សម្រាន្ត​ជា​អនេក ប៉ុន្តែ​នឹង​មាន​ដង្កូវ​ក្រា ស៊ី​ស្រូវ​បំផ្លាញ​ដំណាំ។
 បាទ! នេះ គឺ​ជា​ទំនាយ​ប្រចាំ​ឆ្នាំ​នេះ​ដែល​គន់គូរ​ដោយ​ក្រុម​ប្រជុំ​ទំនៀមទម្លាប់​ ខ្មែរ។ ទោះ​ជា​មាន​ការ​ទស្សន៍ទាយ​យ៉ាង​ណា​ក៏ដោយ​ចុះ ខ្ញុំ​បាទ​សូម​ប្រសិទ្ធ​ពរ​ជ័យ​ជូន​លោក​អ្នក​នាង​កញ្ញា​អ្នក​ស្តាប់​ទាំងអស់ ​នៅ​គ្រប់​ទិសទី ព្រម​ទាំង​ក្រុម​គ្រួសារ អោយ​ទទួល​បាន​នូវ​សុខភាព​ល្អ និង​សេចក្តី​សុខ​ក្សេមក្សាន្ត​ក្នុង​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

  1. អ្នកវិភាគ​​ ព្រួយបារម្ភ​​ពី​​​ច្បាប់​​​ការពារ​​ នាយករដ្ឋមន្ត្រី​ពេល​​អស់អំណាច
  2. រដ្ឋមន្ត្រី​ថ្មី ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​គេហទំព័រ​ក្រសួង​អប់រំ​​
  3. លោក​ម៉ម សូណង់ដូ វិល​​ចូល​​នយោបាយ​​ជា​ថ្មី ក្រោម​​ស្លាក​​គណបក្ស​​ចាស់​
  4. លោកខឺម វាសនា ជួបភាពអយុត្តិធម៌ម្តងទៀត​​​ ព្រោះផ្កាយបីបានប្តឹងទៅតុលាការ
  5. មន្ត្រី​ទូត​វៀតណាម​អះអាង​ថា​មិន​សុំ​ទោស​តាម​ការ​ទាមទារ​របស់​សមាគម​ខ្មែរ​ក្រោម
  6. សេរី​កុសល​ ទម្លាយ​រឿង​ជម្លោះ​នយោបាយ​ក្រោយ ឆ្នាំ​១៩៩៣
  7. មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​
  8. សង្ក្រាន្ត និង​ទំនាយ​ឆ្នាំ​ថ្មី​ឆ្នាំ​មមី
  9. Pol Pot’s daughter weds
  10. កូនស្រី​ទោល​របស់​ ប៉ុល ពត​​ នឹង​រៀប​កា​រ​នៅថ្ងៃអាទិត្យ​ក្នុង​​​ស្រុក​​​ម៉ាឡៃ​​​ ខេត្ត​បន្ទាយ​មាន​ជ័យ
  11. ថ្ងៃនេះ​គម្រប់​ខួប​១ឆ្នាំ នៃ​ការយាង​ចូលទីវង្គត​របស់​ព្រះ​បរមរតនកោដ្ឋិ នរោត្តម ស៊ីហនុ
  12. យុវតី​ខ្មែរ​កាន់​តែមាន​អ្នក​ស្លៀកពាក់​ សិច​ស៊ី​ស្រើបស្រាល​ មើលទៅ​គួរ​ឲ្យ​ញាក់សាច់​
  13. ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ
  14. គណបក្ស​សង្គ្រោះជាតិ​​ចូលរួម​​ព្រះរាជ​ពិធី​​​​រម្លឹក​ព្រះវិញ្ញាណក្ខន្ធ​​ព្រះ​មរប​រតនកោដ្ឋ​​​ថ្ងៃ​អង្គារ​ស្អែក​
  15. ទំនាយ​ជោគជតារាសី ប្រចាំ​ឆ្នាំរោង ចត្វា​ស័ក
  16. លេង​ឲ្យ​អស់​ដៃ​មួយ​ថ្ងៃ​ចុង​ក្រោយ​
  17. នំ​អន្សម​យក្ស​ត្រូវ​គេ​ដាក់​តាំង​នៅ​ខាង​មុខ​អង្គរវត្ត
  18. លោក កែម​ ឡី​៖​ ​​សម រង្ស៊ី​ ​បើ​បាន​កាន់អំ​ណាច​​ផ្តាច់ការ​​ជាង​ ហ៊ុន សែន ទៀត

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី