ផ្លាស់ប្តូរថ្មីសកម្មភាពនីតិបញ្ញត្តិ របស់រដ្ឋសភាក្នុងឆ្នាំ២០១២
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, October 22, 2013
0
VOV-សកម្មភាពរបស់រដ្ឋសភាវៀតណាម នីតិកាលទី១៣ក្នុង ឆ្នាំ២០១២បាន មានចំណុច លេចធ្លោ ជាច្រើន ពិសេសគឺ ក្នុងកិច្ចការ នីតិបញ្ញត្តិ។ សកម្មភាពនីតិ បញ្ញត្តិរបស់រដ្ឋសភា ត្រូវបាន អនុវត្ត ប្រកបដោយប្រសិទ្ធភាព។ គំរោងច្បាប់ ជាច្រើន ដែលត្រូវបានអនុម័ត បានឆ្លើយតបកាន់តែល្អបណ្ដាការ ទាមទារ នៃជីវភាព រស់នៅ ពិសេសគឺបំរើ ឲ្យបុព្វហេតុ អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម កសាងនីតិរដ្ឋ សង្គមនិយម។ VOV-ក្នុងការងារនីតិបញ្ញត្តិរបស់ រដ្ឋសភាវៀតណាម ឆ្នាំ២០១២ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការ របស់រដ្ឋសភារឺអចិន្ត្រៃយ៍ ក្រុមប្រឹក្សាជនជាតិ អចិន្ត្រៃយ៍គណៈកម្មាធិការ របស់រដ្ឋសភាវៀតណាម ចូលរួមត្រួតពិនិត្យនិងរួមមតិជាឯកសារជាលាយ ល័ក្ខអក្សរចំពោះសេចក្តីស្នើរអំពីច្បាប់ បទបញ្ញាត្តិ បណ្ដាគោលនយោបាយ ច្បាប់ដែលគ្រោងនឹងបញ្ជូល ក្នុងកម្មវិធី កសាងច្បាប់ បទបញ្ញាត្តិ ក្នុងអាណត្តិនិងជារៀងរាល់ឆ្នាំរបស់រដ្ឋសភា តាមវិស័យ ត្រូវបានប្រគល់ទទួលខុសត្រូវ។ គណៈកម្មាធិការច្បាប់ ធ្វើអធិបតីត្រួតពិនិត្យនិងជួយឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បង្កើតពង្រាង កម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ។ ក្រុមប្រឹក្សាប្រជាជនគណ់កម្មាធីការរបស់ រដ្ឋសភាឃ្លាំមើលការអនុវត្តកម្មវិធី កសាងច្បាប់ក្រិដ្ឋ ចំណុះទៅលើវិស័យទទួលបន្ទុក។
ការកែលំអរការផ្លាស់ប្តូរថ្មី ដែលគួរឲ្យកត់សម្គាល់ទៀតអំពីសកម្មភាពនីតិបញ្ញត្តិរបស់រដ្ឋសភាក្នុងឆ្នាំ២០១២ គឺក្នុងចន្លោះសម័យប្រជុំរដ្ឋសភា២លើក សន្និសីទសមាជិកសភាឯកទេស សន្និសីទ Onlines ជាមួយការចូលរួមរបស់ សមាជិកសភាអ្នកគ្រប់គ្រង អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រត្រូវបានរៀបចំឡើង។
ក្នុងសម័យប្រជុំទាំង ទី៣និងទី៤នៃឆ្នាំ២០១២នេះ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានអនុម័តលើគំរោងច្បាប់ ចំនួន២២ ជាបរិមាណច្បាប់ដ៏ធំត្រូវបានអនុម័ត បើ ប្រៀបនឹងបណ្ដាសម័យប្រជុំមុននេះ។ រដ្ឋសភាក៏បានពិភាគ្សាផ្ដល់មតិអំពីគំរោងច្បាប់
ចំនួន ១២ផ្សេងៗទៀត ដើម្បីបន្តកែសម្រួលសុក្រិដ្ឋអនុម័តនៅបណ្ដាសម័យប្រជុំក្រោយៗ។ លេចធ្លោគឺច្បាប់បង្កា ប្រឆាំង អំពើពុករលួយ (វិសោធនកម្ម) ច្បាប់រដ្ឋធានី ច្បាប់សមុទ្រវៀតណាម ច្បាប់ការងារ (វិសោធនកម្ម)។ អាត្រាអនុម័តលើបណ្ដា ច្បាប់នេះ សុទ្ធតែខ្ពស់ សឲ្យឃើញគុណភាពរបស់បណ្ដាគំរោងច្បាប់នេះ។
ចំនួន ១២ផ្សេងៗទៀត ដើម្បីបន្តកែសម្រួលសុក្រិដ្ឋអនុម័តនៅបណ្ដាសម័យប្រជុំក្រោយៗ។ លេចធ្លោគឺច្បាប់បង្កា ប្រឆាំង អំពើពុករលួយ (វិសោធនកម្ម) ច្បាប់រដ្ឋធានី ច្បាប់សមុទ្រវៀតណាម ច្បាប់ការងារ (វិសោធនកម្ម)។ អាត្រាអនុម័តលើបណ្ដា ច្បាប់នេះ សុទ្ធតែខ្ពស់ សឲ្យឃើញគុណភាពរបស់បណ្ដាគំរោងច្បាប់នេះ។
រដ្ឋសភាវៀតណាម បានអនុម័ត្តលើ សេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន។ក្នុងនោះ មានសេចក្ដីសម្រេចចិត្ត អំពីការបោះ ប្រជាមតិ ប្រជាជន អំពីសេចក្ដីព្រៀង រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ សេចក្ដីសម្រេចចិត្តអំពីការសួរ ដេញដោល និងឆ្លើយការសួរដេញដោល …។ល។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា÷
“ ច្បាប់ទាំងនេះ ត្រូវបានពិនិត្យមើលយ៉ាងម៉ត់ចត់ ជាមួយស្មារតីផ្លាស់ប្តូរថ្មី ធានាការ ក្តាប់ជាប់ជាមួយស្ថានភាព ជាក់ស្ដែង ជីវភាពរស់នៅ។ ពិសេសគឺ រដ្ឋសភាបានអនុម័ត្ត លើ សេចក្ដីសម្រេចចិត្ត អំពីការផ្តល់ ទំនុកទុកចិត្ត ការបោះឆ្នោតទំនុកទុកចិត្ត ចំពោះបណ្ដាអ្នកកាន់ដំណែងសំខាន់ របស់រដ្ឋ ត្រូវបានរដ្ឋសភា ក្រុមប្រឹក្សារ ប្រជាជន បោះឆ្នោត ឬអនុម័ត្ត។ នេះគឺជា ជំហានផ្លាស់ប្តូរថ្មីសំខាន់ ក្នុងជីវភាពនយោបាយប្រទេស ជាតិ សំដៅអនុវត្ត តាមការផ្ដួចផ្តើម គំនិតរបស់រដ្ឋ បណ្ដាការកំណត់នៃច្បាប់ រួមចំណែកលើកកំពស់សិទ្ធិធ្វើជាម្ចាស់ របស់ប្រជាជន។”
ជាពិសេស ឆ្នាំ ២០១២ ក្នុងកម្មវិធីធ្វើការ រដ្ឋសភា បានអនុម័ត្ត ទៅលើ សេចក្ដីសម្រេចចិត្ត គំរោងការបន្ត ផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាព នៃសកម្ម ភាពរបស់រដ្ឋសភា។ តាមនោះ រួមចំណែកផ្លាស់ប្តូរ របៀបរៀបចំការងារ ធានាការ អនុវត្តតាមភារកិច្ច សិទ្ធិរបស់រដ្ឋសភា ស្ថាប័នរដ្ឋសភា និងសមាជិកសភា។
រដ្ឋសផាក៏បានផ្តល់មតិ ជាលើកដំបូង អំពីសេចក្ដីព្រៀងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ បន្ទាប់ពីការស្ទង់មតិ ប្រជាជន សេចក្ដីព្រៀងធ្វើវិសោធនកម្ម រដ្ឋ ធម្មនុញ្ញនេះនឹងកែសម្រួល សុក្រិដ្ឋ ដើម្បីជូនរដ្ឋសភាអនុម័ត្ត នៅសម័យប្រជុំលើក ទី ៦ រដ្ឋសភា នីតិកាលទី ១៣ នាខែតុលាឆ្នាំ ២០១៣។ អនុប្រធានរដ្ឋសភា Uong Chu Luu បានសង្កត់ធ្ងន់ថា÷
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកនេះ ដើម្បីមានច្បាប់រដ្ឋធម្មនុញ្ញមួយដែល អះអាងបានឆ័ន្ទះ អធិបតេយ្យភាព របស់ប្រជាជន និងបំពេញបានតម្រូវការអភិវឌ្ឍន៍ចីរភាព របស់ប្រទេសជាតិ ក្នុង សភាពការណ៍ថ្មីៗ។ សិទ្ធិអំណាចរបស់រដ្ឋទាំងមូល សុទ្ធតែចំណុះទៅលើប្រជាជន។”
រដ្ឋសភាវៀតណាម បានដាក់ចេញគោលដៅគឺដល់ឆ្នាំ ២០២០ ត្រូវកសាងអោយបាន ប្រព័ន្ធច្បាប់មួយពេញ លេញ ព្រមៗគ្នា ឯកភាព មានចរិតលក្ខណះស្ថិរភាព …។ល។ ផ្លាស់ប្តូរថ្មីសកម្មភាពនីតិបញ្ញាត្តិ របស់រដ្ឋសភា ក្នុងឆ្នាំ ២០១២ បានរួមចំណែក អភិវឌ្ឍន៍ ខឿនសេដ្ឋកិច្ច ទីផ្សារតាមការកំណត់ សាធារណះរដ្ឋ សង្គមនិយម តាមទិសចីរភាព។ ទន្ទឹមនឹងនោះ ធានាអោយខឿនសេដ្ឋកិច្ច វៀតណាមធ្វើសមាហរណកម្ម ជ្រាលជ្រៅ និងទូលំទូលាយ ជាង ក្នុងតំបន់ និងអន្តរជាតិ៕
ប្រភពព័ត៌មាន៖ vov5
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពទាំងអស់ដែលបានចុះផ្សាយមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយ ចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: