សហជីព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​លោក ឈូក បណ្ឌិត

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, August 3, 2013 0

តំណាង​សហជីព​មួយ​ចំនួន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ទៅ​តាម​សាលក្រម​របស់​តុលាការ​ខែត្រ​ស្វាយរៀង ជា​បន្ទាន់ ដើម្បី​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។ ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត ដែល​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ឲ្យ​រង​របួស​ធ្ងន់​យក​ដាក់​ពន្ធនាគារ​នេះ ពីព្រោះ​ថា អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​សាលា​ដំបូង​ខែត្រ​ស្វាយរៀង ឲ្យ​លោក ឈូក បណ្ឌិត ជាប់​គុក ១​ឆ្នាំ​កន្លះ តែ​រហូត​មក​ទល់​ពេល​នេះ លោក ឈូក បណ្ឌិត នៅ​មាន​សេរីភាព​នៅ​ឡើយ។ តំណាង​សហជីព​ចំនួន ៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៤ កក្កដា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ជា​បន្ទាន់ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុប​បំបាត់​និទណ្ឌភាព។ តំណាង​សហជីព​នោះ​រួម​មាន តំណាង​សហភាព​ការងារ​កម្ពុជា សហជីព​កម្ពុជា និង​សហព័ន្ធ​សហជីព​វាយនភណ្ឌ​កាត់​ដេរ និង​តំណាង​ឲ្យ​កម្មករ​និយោជិត​ទាំង​អស់ បាន​សម្ដែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​យ៉ាង​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មិន​បាន​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​សម្រាប់​ជន​មាន​ឥទ្ធិពល ដូចជា​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នេះ។ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា តំណាង​សហជីព​មួយ​ចំនួន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ក្នុង​គោល​បំណង​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច ឬ​ក្រសួង​មហាផ្ទៃ អនុវត្ត​សាលក្រម​របស់​សាលាដំបូង​ខែត្រ​ស្វាយរៀង ចាប់​ខ្លួន​លោក ឈូក បណ្ឌិត យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សភ័គ ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១៣។ ស្នងការ​នគរបាល​ខែត្រ​ស្វាយរៀង លោក កឹង ឃន មិន​ធ្វើ​អត្ថាធិប្បាយ​លំអិត​អំពី​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា ជាប់​រវល់ ហើយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​របស់​លោក​កំពុង​ធ្វើការ​រឿង​នេះ​ហើយ។ សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី២៥ ខែ​មិថុនា បាន​កាត់​អោយ លោក ឈូក បណ្ឌិត មាន​ទោស​រយៈពេល ១​ឆ្នាំ​កន្លះ និង​បាន​ចេញ​ដីកា​អោយ​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ អោយ​មក​ទទួល​ទោស និង​បាន​បង្គាប់​អោយ​បង់​ប្រាក់​សំណង​ទៅ​អោយ​ជន​រង​គ្រោះ​ឈ្មោះ ប៊ុន ចិន្ដា ចំនួន ២០​លាន​រៀល នុត សុខន ១០​លាន​រៀល និង កែវ នា ចំនួន ៨​លាន​រៀល។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​សង្កត់​ធ្ងន់​ថា ករណី​លោក ឈូក បណ្ឌិត នេះ ប្រសិន​បើ​លោក​គ្មាន​អំណាច ឬ​គ្មាន​អ្នក​មាន​ឥទ្ធិពល​នៅ​ក្រោយ​ខ្នង​ទេ មន្ត្រី​នគរបាល​បាន​ចាប់​ខ្លួន​លោក​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ ចំពោះ​ទង្វើ​របស់​លោក​ដែល​បាញ់​ប្រហារ​ទៅ​កម្មការិនី​នេះ។ បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​តំណាង​សហជីព​បាន​អះអាង​ថា ពួកគាត់​នឹង​ធ្វើ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ មិន​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ​តាម​អំណាច​សាលក្រម​របស់​តុលាការ និង​ត្រូវ​ឲ្យ​លោក ឈូក បណ្ឌិត បង់​សំណង​ជំងឺ​ចិត្ត​ជូន​កម្មការិនី​រងគ្រោះ​ទៅ​តាម​សាលក្រម​របស់​តុលាការ​ដែល​បាន​កំណត់៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ប្រភពដើម៖RFA

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top