ជឿរឺមិនជឿ? អ្នក​វិទ្យាសាស្ដ្រ​វិលក្បុង​ពេល​សាក​សព​ងើបឡើង​ពី​មឈូស​ដើរមក​ផ្ទះ​

បញ្ចូលព័ត៌មានដោយ៖Unknown on Thursday, March 27, 2014 0

 ក្រុម​អ្នក​វិទ្យាសាស្ដ្រ​វិលក្បុង​មិន​ អាច​បកស្រាយ​បាន​នូវ​មូលហេតុ​ដែល​ សាកសព​ស្លាប់​យូរថ្ងៃ​ រលេះរលួយ​សាច់​ អស់​នៅ​អាច​ងើប​ចេញពី​ក្ដារ​មឈូស​ ដើរមក​ផ្ទះ​ធម្មតា​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ ភ័យ​តក់ស្លុត​ស្លន់ស្លោ​ រត់​បាតជើង​ស​ ព្រាត​ ។​ ចំណែក​ជនជាតិ​ តូ​រ៉ា​ចា​ នៅ​ ឥណ្ឌូ​នេ​ស៊ី​ បណ្ដា​គ្រូមន្ដអាគម​ន៍​អុម​អាម​ ដែល​ធ្វើ​ឱ្យ​ខ្មោច​ងើប​ពី​មឈូស​ដើរទៅ​ ផ្ទះ​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​។​

គ្រូមន្ដអាគម​ន៍​អូ​ម​អាម​មាន​តាំងពី​បុរាណកាល​ជនជាតិ​ តូ​រ៉ា​ចា​ (Toraja)​ ជា​ក្រុម​ ជនជាតិ​ដើម​ភាគតិច​ រស់នៅ​តំបន់​ភ្នំ​ ភាគ​ខាងត្បូង​ ខេត្ដ​ស៊ូ​ឡា​វេ​ស៊ី​ ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ ។​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ តំបន់​ ដី​ដែល​ជនជាតិ​តូ​រ៉ា​ចា​រស់នៅ​ ត្រូវ​កាត់​ ផ្ដាច់​នៅ​ឯកោ​ គ្មាន​នរណា​ម្នាក់​ទៅ​ដល់​។​ មន្ដអាគម​ន៍​ធ្វើ​ឱ្យ​សាកសព​ដាក់​ក្នុង​ក្ដារ​ មឈូស​កប់​ក្រោម​ដី​ជា​ច្រើន​ថ្ងៃ​អាច​ ដើរមក​ផ្ទះ​បាន​ក្លាយជា​ពាក្យ​ចរ​ចាម​ អា​រ៉ា​ម​ ដោយសារ​តែ​ពលរដ្ឋ​មិន​បាន​ទៅ​ ដល់ទី​នោះ​ ប៉ុន្ដែ​នៅ​ពេល​ដែល​បានដឹង​ ការ​ពិត​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បះ​រោម​ ព្រឺ​សម្បុរ​គ្រប់ៗ​គ្នា​ ។​ ពលរដ្ឋ​ដែល​មាន​ វ័យចាស់​បំផុត​នៅ​ក្នុង​ក្រុម​ជនជាតិ​ តូ​រ៉ា​ ចា​ បាន​និយាយ​ថា​ ការ​ធ្វើ​មន្ដអាគម​ន៍​ ឱ្យ​សាកសព​ងើប​ដើរមក​ផ្ទះ​នោះ​មាន​ តាំងពី​បុរាណកាល​មក​ម្ល៉េះ​ ។​ នៅ​ពេល​ នោះ​ មាន​សង្គ្រាមស៊ីវិល​កើតឡើង​រវាង​ ក្រុម​ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ នៅ​ភាគ​ ខាងលិច​ នឹង​ជនជាតិ​ តា​នា​តូ​រ៉ា​ចា​ នៅ​ ភាគ​ខាងកើត​ ។​ ជនជាតិ​ដែល​នៅ​ភាគ​ ខាងលិច​បាន​ចាញ់​នៅ​ក្នុង​សង្គ្រាម​ហើយ​ ត្រូវ​គេ​សម្លាប់​ចោល​ស្ទើរតែ​ទាំងអស់​។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ក្រុម​ជនជាតិ​ តា​នា​តូ​យ៉ា​ចា​នៅ​ខាងកើត​មាន​អ្នក​ស្លាប់​ តិច​ជាង​ ហើយ​សាកសព​ទាហាន​ត្រូវ​ បាន​គេ​សែង​យក​មក​ផ្ទះ​ ភូមិ​ស្រុក​ដើម្បី​ រៀបចំ​ពិធី​តាម​ទំនៀមទម្លាប់​ ។​
 

ផ្ទុយ​ទៅ​វិញ​ ក្រុម​ជនជាតិ​ តា​ណា​តូ​រ៉ា​ ចា​ ភាគ​ខាងលិច​ដែល​ចាញ់​សង្គ្រាម​ ត្រូវ​គេ​សម្លាប់​ជិត​អស់​ មិន​អាច​សែង​ សាកសព​ត្រឡប់​មក​ភូមិ​ ស្រុក​វិញ​បាន​ ទើប​ក្រុម​ជនជាតិ​នោះ​ដែល​នៅ​សេស​ សល់​បាន​ធ្វើ​ពិធី​ប្រើ​មន្ដអាគម​ន៍​ហៅ​ ខ្មោច​ទាំង​អស់នោះ​ដើរ​ត្រឡប់​មក​ផ្ទះ​ វិញ​ដោយ​ខ្លួនឯង​ ។​ ចាប់តាំងពី​ពេល​ នោះ​មក​ ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ រក្សា​ ខ្ជាប់​នូវ​មន្ដអាគម​ន៍​បញ្ជា​ខ្មោច​ជា​រៀង​ រហូត​មក​ទល់​បច្ចុប្បន្នកាល​ ។​ ប៉ុន្ដែ​ ពេល​នេះ​គ្រូមន្ដអាគម​ន៍​អាច​ធ្វើ​រឿង​ នោះ​បាន​ លុះត្រាតែ​មាន​សំណើ​របស់​ សាច់ញាតិ​ បងប្អូន​សាកសព​ដែល​ស្លាប់​ ហើយ​នោះ​ ។​

ការ​រក្សា​សាកសព​នៅ​ដដែល​ចាប់តាំងពី​ឆ្នាំ​១៩០៥​ ក្រុម​អ្នក​វិទ្យា​ សាស្ដ្រ​បាន​រក​ឃើញ​សាកសព​ដែល​នៅ​ មាន​រូបរាង​ពេញលេញ​ដដែល​ មិន​រលួយ​ ឬ​បំផ្លាញ​ពេល​កប់​យ៉ាង​យូរហើយ​នោះ​។​ ចំណុច​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​ សាកសព​មិន​បាន​ប្រើប្រាស់​ជាតិ​គីមី​ក្នុង​ ការ​រក្សា​នោះ​ឡើយ​ ប៉ុន្ដែ​អាច​នៅ​ស្ថិត​ ស្ថេ​របា​ន​ ។​ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មាន​ ការ​សង្ស័យ​ថា​ មាន​សារធាតុ​អ្វី​ម្យ៉ាង​ ដែល​ជួយ​ការពារ​សាកសព​មិន​ឱ្យ​រលួយ​ ប៉ុន្ដែ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មិន​អាច​រក​ ឃើញ​សារធាតុ​នោះ​ឡើយ​ ។​

ចំណែក​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បានឱ្យ​ ដឹង​ថា​ ពិធី​បញ្ចុះ​សាកសព​របស់​ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ ធ្វើ​តាម​បែប​ប្រពៃណី​ ពិសេស​ជា​មូលហេតុ​អាច​រក្សា​សាក​ សព​ ក៏​ដូច​ជា​ការ​បញ្ជា​សាកសព​ឱ្យ​ដើរ​ មក​ផ្ទះ​ មាន​តែ​នៅ​ក្នុង​តំបន់​ ម៉ាសា​ម៉ា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​តែ​ប៉ុណ្ណោះ​ ។​ នៅ​ ពេល​ដែល​អ្នក​ភូមិ​ជនជាតិ​ខាងលើ​ស្លាប់​ គេ​រុំ​សាកសព​តែ​ជាមួយ​សម្លៀក​បំពាក់​ ហើយ​ដាក់​ចូល​ក្នុង​ក្ដារ​មឈូស​ រួច​សែង​ ទៅ​កន្លែង​បញ្ចុះ​របស់​ក្រុម​ជនជាតិ​ខាង​ លើ​ ។​


 ចំណុច​ពិសេស​របស់​ជនជាតិ​ តា​ណា​ តូ​រី​ចា​ គឺ​សាកសព​ដែល​ដាក់​ក្នុង​មឈូស​ នោះ​ គឺ​កប់​ប​ញ្ឈេ​រ​នៅ​ជើងភ្នំ​ ដោយ​គេ​ ឃួ​ង​ផ្ទាំង​ថ្ម​ សម​ល្មម​សម្រាប់​ដាក់​ មឈូស​ ។​ ចំណុច​មួយ​ដែល​គេ​ងាយ​ យល់​ គឺ​ពេល​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​តំបន់​ កប់ខ្មោច​ឈរ​ គេ​មិនធុំ​ក្លិនស្អុយ​ឡើយ​ ដោយ​សាកសព​ដែល​កប់​បញ្ឈរ​នោះ​ ស្ងួត​ ក្រៀម​ទាំងអស់​។​ សាកសព​យូរ​ឆ្នាំ​ ហើយ​ ពេល​ងើប​ដើរ​ចេញពី​មឈូស​ សូ​ម្បី​តែ​រោមភ្នែក​ រោម​ចិញ្ចឹម​ សក់​នៅ​ដដែល​ ។​ ចំណែក​ផ្ទៃមុខ​ ផ្លាស់​ប្ដូរ​ទាំង​ ស្រុង​ ។​

ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​បានឱ្យ​ដឹង​ ថា​ ការ​ដែល​រក្សា​សាកសព​បាន​ស្ងួត​មិន​ ស្អុយរលួយ​បែប​នេះ​ដោយសារ​តែ​កប់​ បញ្ឈរ​នៅ​ក្នុង​ផ្ទាំង​ថ្ម​មាន​សារធាតុ​ម្យ៉ាង​ អាច​ជួយ​ការពារ​សាកសព​ ។​ មួយ​វិញ​ ទៀត​សាកសព​ដែល​កប់​ក្នុង​ថ្មភ្នំ​អាច​ បញ្ចៀស​បាន​ពី​ឥទ្ធិពល​អាកាសធាតុ​ខាង​ ក្រៅ​ ។​ ដោយ​ការ​រក្សា​សាកសព​នៅ​ ដដែល​ ទើប​គ្រូមន្ដអាគម​ន៍​អាច​បញ្ជា​ ឱ្យ​ដើរមក​ផ្ទះ​បាន​ ហើយ​បើ​រលួយ​ ឆ្អឹង​ របូត​ចេញពី​គ្នា​នោះ​ ក៏​មិន​អាច​ធ្វើ​បាន​ ឡើយ​ ។​

កន្លង​ក្រុម​ជនជាតិភាគតិច​នៅ​ទី​ នោះ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ពេលវេលា​ ដែល​សាកសព​ត្រូវ​ដើរមក​ផ្ទះ​ អាច​នឹង​ ត្រូវ​ងាប់​ម្ដងទៀត​នៅ​តាម​ផ្លូវ​ ប្រ​សិន​ បើ​ដើរមក​ជួប​មនុស្ស​ចម្លែក​ គេ​ប្រាកដ​ ជា​ភ័យ​ខ្លាច​ ហើយ​អាច​នាំ​គ្នា​វាយ​សំពង​ ក៏​ថា​បាន​ ។​ ទាំងនោះ​ហើយ​បានជា​រាល់​ ពេល​ធ្វើ​មន្ដអាគម​ន៍​ហៅ​សាកសព​ដើរ​ មក​ផ្ទះ​ តែងតែ​ជួល​គ្រូមន្ដអាគម​ន៍​ដើរ​ ពីក្រោយ​ជាមួយ​សាកសព​ ទី​មួយ​ដើម្បី​ ការពារ​ មួយទៀត​ដើម្បី​ជួយ​នាំ​ផ្លូវ​ដើរ​ ឆាប់​ដល់​គោលដៅ​ ។​ សាកសព​ដើរមក​ ផ្ទះ​ដោយ​ខ្លួនឯង​មិន​ថា​ នៅ​ផ្លូវ​ជិត​ ឬ​ ឆ្ងាយ​នោះ​ឡើយ​ក្រោយ​ពេល​ធ្វើ​មន្ដ​ អាគម​ន៍​ ។​ នៅ​ពេល​ដែល​មាន​នរណា​ ម្នាក់​និយាយ​ទៅ​កាន់​សាកសព​ដែល​ កំពុង​ដើរ​នោះ​ សាកសព​ប្រាកដជា​ដួល​ រលំ​ភ្លាមៗ​ មិន​អាច​បន្ដដំណើរ​ទៅ​ផ្ទះ​ បាន​ឡើយ​ ហើយ​ការ​ធ្វើ​មន្ដអាគម​ន៍​ជា​ ថ្មី​ ក៏​អស់​ស័ក្ដិ​សិទ្ធ​ដែរ​ ។​ ដូច្នេះ​ពេល​ធ្វើ​ ដំណើរ​មក​ផ្ទះ​របស់​សាកសព​ ពិតជា​ មាន​ឧបសគ្គ​ច្រើន​ នៅ​ពេល​ដែល​ជួប​ មនុស្ស​រស់​សួរនាំ​ ។​ ដើម្បី​កាត់​បន្ថយ​ ឧបសគ្គ​ខាងលើ​ គ្រូមន្ដអាគម​ន៍​តែងតែ​ នាំ​សាកសព​ដើរ​ផ្លូវ​វៀង​ ផ្លូវ​ស្ងាត់​ គ្មាន​ មនុស្ស​ឆ្លងកាត់​ ។​

ធ្វើ​ឱ្យ​សាកសព​ចេះ​ដើរ​ដោយ​វិធី​ណា​?
ក្រុម​អ្នក​វិទ្យាសាស្ដ្រ​កំពុង​តែ​វិល​ ក្បុង​ដោយ​រក​ចម្លើយ​មិនឃើញ​ថា​ ហេតុ​អ្វី​បានជា​គ្រូមន្ដអាគម​ន៍​អាច​បញ្ជា​ សាកសព​ដើរមក​ដល់​ផ្ទះ​បាន​ដោយ​ខ្លួន​ ឯង​?​ ចម្លើយ​ដែល​គេ​ចាត់​ទុក​ថា​សម​ ស្រប​បំផុត​នោះ​គឺ​ គ្រូមន្ដអាគម​ន៍​អាច​ ប្រើប្រាស់​សារធាតុ​ម្យ៉ាង​ដូច​ជា​ម្សៅ​ ដើម្បី​ធ្វើ​ឱ្យ​អ្នក​ស្លាប់​នោះ​រស់​ឡើង​វិញ​ ក្នុង​លក្ខណៈ​គ្មាន​វិញ្ញាណ​ ក្នុង​រយៈពេល​ មាន​កំណត់​អាច​ដើរទៅ​ផ្ទះ​ដោយ​ខ្លួនឯង​។​

សារធាតុ​ម្សៅ​ដែល​គេ​ប្រើប្រាស់​ទៅ​ លើ​សាកសព​មាន​ជាតិ​ពិស​យ៉ាង​ខ្លាំង​ ដោយ​ម្សៅ​នោះ​គេ​យក​ចេញពី​សត្វ​ដែល​ មាន​ពិស​ ដូច​ជា​ពីងពាង​ពិស​ ខ្យារ​ដំរី​ ស្បែក​គីង្គក់​…​។​ បើ​មនុស្សរ​ស់ប៉ះ​ចំ​សារ​ ធាតុ​នោះ​ប្រាកដជា​ស្លាប់​មិន​ខាន​ ។​ ផ្ទុយ​ ទៅ​វិញ​ ចំពោះ​សាកសព​ ជាតិ​ពិស​នោះ​ វា​មាន​ប្រសិទ្ធភាព​ផ្សេង​ វា​អាច​ធ្វើ​ឱ្យ​ សរសៃ​ រាង​កាយ​ដំណើរការ​ឡើង​វិញ​ ។​ នៅ​ពេល​ដែល​ម្សៅ​ពិស​គេ​ផ្លុំ​ទៅ​លើ​ សាកសព​ វា​ជួយ​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ សាកសព​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ វិញ្ញាណ​ ដូច​ជា​ម៉ាស៊ីន​អ៊ី​ធ​ចឹ​ង​ដែរ​ ។​ ជា​ ធម្មតា​ ប្រភេទ​ម្សៅ​ពិស​នោះ​ជួយ​ឱ្យ​គ្រូ​ មន្ដអាគម​ន៍​ធ្វើ​ឱ្យ​សាកសព​រស់​ឡើង​ វិញ​ក្នុង​រយៈពេល​៣​ថ្ងៃ​ ជា​ពេលវេលា​ គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​មក​ផ្ទះ​ ។​ ប្រសិនបើ​គ្រូមន្ដអាគម​ន៍​ចង់ឱ្យ​សាក​ សព​នោះរ​ស់បាន​យូរ​ គេ​ត្រូវ​លាយ​ម្សៅ​ ក្នុង​កម្រិត​ផ្សេង​ ។​

ប៉ុន្ដែ​មាន​មនុស្ស​ជា​ច្រើន​មិន​ពេញ​ ចិត្ដនឹង​ចម្លើយ​ខាងលើ​ឡើយ​ ដោយ​ គ្រាន់តែ​ជា​ការ​បកស្រាយ​របស់​ក្រុម​ អ្នក​វិទ្យាសាស្ដ្រ​តែ​ប៉ុណ្ណោះ​ ។​ ការ​បញ្ជា​ ឱ្យ​សាកសព​ដើរមក​ផ្ទះ​មាន​តែ​ពិធី​មន្ដ​ អាគម​ន៍​តែ​ប៉ុណ្ណោះ​ ។​

នៅ​ពេល​នេះ​ ជនជាតិ​ តា​ណា​តូ​រ៉ា​ចា​ ក៏​មិន​ដែល​បានឃើញ​សាកសព​ដើរមក​ ផ្ទះ​ ដោយ​គ្មាន​នរណា​ម្នាក់​ស្នើ​ ឬ​តម្រូវ​ ឱ្យធ្វើ​មន្ដអាគម​ន៍​បែប​នេះ​ ។​ ក្រុម​ជន​ ជាតិ​ភាគតិច​ខាងលើ​ព្រួយបារម្ភ​ថា​ មិន​ យូរ​នោះ​ឡើយ​ មន្ដអាគម​ន៍​បញ្ជា​សាក​ សព​ឱ្យ​ដើរ​ត្រឡប់​មក​ផ្ទះ​នឹង​ត្រូវ​បាត់​ បង់​ គ្មាន​អ្នក​បន្ដវេន​ មាន​តែ​នៅ​ក្នុង​រឿង​ និទាន​ ឬ​ភាពយន្ដ​ប៉ុណ្ណោះ​ ។​ គ្រួសារ​ជា​ ច្រើន​នៅ​ទីនោះ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ សម្រាប់​ជួល​គ្រូមន្ដអាគម​ន៍​បញ្ជា​ឱ្យ​ សាកសព​មក​ផ្ទះ​នោះ​ឡើយ​ ។​

ប្រភពព័ត៌មាន៖ vow-news

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

  1. FIFA World Cup, Highlights: France Down Nigeria 2-0 to Advance to Quarters
  2. ប៉ូលិស​ម៉ាឡេ​ស៊ី​ចូល​ឆែក​ឆេរ​ផ្ទះ​កាពីតែន​យន្ត​ហោះ
  3. លោក​ម៉ម សូណង់ដូ វិល​​ចូល​​នយោបាយ​​ជា​ថ្មី ក្រោម​​ស្លាក​​គណបក្ស​​ចាស់​
  4. លោកខឺម វាសនា ជួបភាពអយុត្តិធម៌ម្តងទៀត​​​ ព្រោះផ្កាយបីបានប្តឹងទៅតុលាការ
  5. មន្ត្រី​ទូត​វៀតណាម​អះអាង​ថា​មិន​សុំ​ទោស​តាម​ការ​ទាមទារ​របស់​សមាគម​ខ្មែរ​ក្រោម
  6. សេរី​កុសល​ ទម្លាយ​រឿង​ជម្លោះ​នយោបាយ​ក្រោយ ឆ្នាំ​១៩៩៣
  7. មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​
  8. ជឿរឺមិនជឿ? អ្នក​វិទ្យាសាស្ដ្រ​វិលក្បុង​ពេល​សាក​សព​ងើបឡើង​ពី​មឈូស​ដើរមក​ផ្ទះ​
  9. រដ្ឋ​សភា​ឯក​បក្ស​សម្រេច​បើក​កិច្ច​ប្រជុំ​ពេញអង្គ​លើក​ដំបូង​នៅថ្ងៃ​​១២​ វិច្ឆិកា​
  10. ចំនុច​សំខាន់​ទាំង​ ១០ ដែល​អ្នក​គួរ​ដឹង​ពី​ Microsoft Office 2013
  11. ដាក់ Icon ទៅអោយ Drive កុំព្យូទ័រ
  12. Language Interface Pack (LIP) for Microsoft Office
  13. Gotze wonder goal crowns Germany champions
  14. Germany became the first nation to reach four consecutive World Cup semi-finals as Mats Hummels' early header proved enough to see them past France at the Maracana.

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី