លោក អេង ឆៃអ៊ាង បដិសេធព័ត៌មានថាតំណាងរាស្ត្របក្សប្រឆាំងចូលប្រជុំសភានៅថ្ងៃសុក្រ
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, April 10, 2014
0
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាងនៅព្រឹកថ្ងៃទី១០ ខែមេសា ថា បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រឆាំង មិនទាន់ចូលប្រជុំសភា នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមេសា ដូចកាសែតមួយចំនួនចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះទេ។
លោក អេង ឆៃអ៊ាង បេក្ខជនតំណាងរាស្ត្រមណ្ឌលកណ្ដាលគណបក្សសង្គ្រោះជាតិ ថ្លែងបដិសេធថា ការចុះផ្សាយរបស់កាសែតខ្លះដែលថា សមាជិកសភាគណបក្សសង្គ្រោះជាតិ ទាំងអស់ នឹងចូលប្រជុំសភានៅថ្ងៃសុក្រ ទី១១ ខែមេសា ជារឿងមិនពិតទេ។
ប៉ុន្តែ លោក អេង ឆៃអ៊ាង ទទួលស្គាល់ថា កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ រយៈពេលជាង ៤០នាទី កាលពីថ្ងៃពុធ ម្សិលមិញ ដើម្បីទម្លុះភាពទាល់ច្រកខាងនយោបាយក្រោយការបោះឆ្នោតសភានីតិកាលទី ៥ មានលទ្ធផលវិជ្ជមានច្រើន។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រភពព័ត៌មាន៖ វីទ្យុអាស៊ីសេរី

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: