លោកម៉ម សូណង់ដូ វិលចូលនយោបាយជាថ្មី ក្រោមស្លាកគណបក្សចាស់
បញ្ចូលព័ត៌មានដោយ៖Unknown
on Wednesday, April 22, 2015
0
អតីតអ្នកនយោបាយវ័យចំណាស់ លោក ម៉ម សូណង់ដូ បានប្រកាសវិលត្រឡប់ចូលប្រឡូកក្នុងឆាកនយោបាយកម្ពុជាសារជាថ្មីវិញ បន្ទាប់ពីផ្អាកដឹកនាំគណបក្សនយោបាយចំនួន ៣អាណត្តិ។ យ៉ាងណាក៏ដោយ អ្នកវិភាគ លើកឡើងថា គោលនយោបាយរបស់លោកម៉ម សូណង់ដូ គឺមិនមានអ្វីថ្មីនោះទេ។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលជាគណបក្សចាស់របស់លោកម៉ម សូណង់ដូ នឹងវិលចូលឆាកនយោបាយកម្ពុជាសារជាថ្មី បន្ទាប់ពីផ្អាកដំណើរការចំនួន ៣អាណត្តិ គិតចាប់តាំងពីឆ្នាំ១៩៩៨ ។ លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ បានលើកឡើងថា ការចូលរួមនយោបាយសារជាថ្មីក្នុងរូបភាពជាបក្សនយោបាយនេះ គឺដោយសារការអស់សង្ឃឹមនឹងគណបក្សប្រឆាំងរបស់លោកសម រង្ស៊ី និងលោកកឹម សុខា។ លោកសម រង្ស៊ី និងលោកកឹម សុខា ដែលបានបង្ហាញជំហរទោទន់ដាក់គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលចុងក្រោយនេះ។
លោកម៉ម សូណង់ដូ ដែលមានអាយុ ៧៣ឆ្នាំទៅហើយនោះ បានបញ្ជាក់ថា គណបក្សរបស់លោកនឹងទទួលបានអាសនៈ នៅក្នុងសភា ត្បិតគោលនយោបាយថ្មី ២ចំណុចរបស់លោក។ ទី១ គឺការបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងទី២ ការបង្កើនកិត្តិយសមន្ត្រីកងកម្លាំងប៉ូលីស និងទាហាន។ ជាគោលនយោបាយដែលផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ និងគិតគូរពីសុខមាលភាពដែលរដ្ឋាភិបាលដោះស្រាយមិនទាន់ចេញ ហើយគណបក្សប្រឆាំងបានព្រងើយកន្តើយ។ នេះបើតាមលោក ម៉ម សូណង់ដូ ដដែល។
យ៉ាងណាក៏ដោយ លោកបណ្ឌិតសុខទូច អ្នកវិភាគស្ថានការណ៍នយោបាយ នៅកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយនៃបក្សសំបុកឃ្មុំ នេះគឺគ្មានអ្វីថ្មីប្លែកនោះទេ។ លោកបន្ថែមថា ការវិលចូលក្នុងឆាកនយោបាយនេះ គឺដោយសារលោកម៉ម សូណង់ដូរ បានមើលឃើញឱកាសដែលសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន មិនសប្បាយចិត្តជាមួយនឹងនយោបាយរបស់គណប្រឆាំងក្រោយការចូលសភាក្នុងអាណត្តិទី៥នេះ។
លោកម៉ម សូណង់ដូ ធ្លាប់បានបង្កើតគណបក្សនយោបាយឈ្មោះថា សំបុកឃ្មុំសង្គមប្រជាធិបតេយ្យនេះម្តងរួចមកហើយ កាលពីខែមីនា ឆ្នាំ១៩៩៨ ប៉ុន្តែប៉ុន្មានខែក្រោយមកលោក ក៏បានរំលាយគណបក្សនេះចោលទៅវិញ បន្ទាប់ពីមិនទទួលបានអាសនៈអ្វីមួយសោះកាលពីអាណត្តិទី២នោះ។ លោកម៉ម សូណង់ដូ ធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជារយៈពេលបីដង ក្នុងសំណង់រឿងកុប្បកម្មប្រឆាំងថៃនៅកម្ពុជា សំណុំរឿងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម កាលពីឆ្នាំ២០០៥ និងចុងក្រោយ គឺសំណុំរឿងតំបន់អប្បគម ប្រមា នៅខេត្តក្រចេះ។
បើទោះបីជាគណបក្សសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូ នឹងត្រូវប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ រួមទាំងគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចក៏ដោយ ក៏ប៉ុន្តែប្រធានដែលមានអាយុ៧៣ឆ្នាំរូបនេះ នៅតែមានសុទ្ធិដ្ឋិនិយម ចំពោះការទទួលបានអាសនៈ។ ហើយគណបក្សសំបុកឃ្មុំរបស់លោកម៉ម សូណង់ដូនេះ នឹងចូលរួមការបោះឆ្នោត ឃុំសង្កាត់ ២០១៧ និង បោះឆ្នោតសកល២០១៨ផងដែរ ដោយគណបក្ស នឹងធ្វើសមាជនៅខែកញ្ញា ឬខែតុលាឆ្នាំ២០១៥៕
ប្រភពព៍ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: