ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ

បញ្ចូលព័ត៌មានដោយ៖Unknown on Wednesday, April 23, 2014 0

 ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជា បានលើកឡើងថា លោក សួន សេរីរដ្ឋា មានឱកាស តិចតួច ណាស់​ក្នុងការចុះ​ឈ្មោះចលនាអំណាចពលរដ្ឋខ្មែររបស់លោក ឲ្យទៅជាគណបក្សនយោបាយមួយ នៅក្នុងប្រទេសកម្ពុជា។ ឱកាស​តិចតួច ដោយសារលោក សួន សេរីរដ្ឋា បានបង្កើតកម្លាំង ប្រដាប់ អាវុធខុសច្បាប់ និងកំពុងប្រឈមមុខ​នឹងការចាប់​ខ្លួនពីកម្លាំងសមត្ថកិច្ច។ លោកសួន សេរីរដ្ឋា ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ថាលោកគ្រោងនឹងចុះឈ្មោះ​អង្គការរបស់លោក ឲ្យទៅជាគណបក្សនយោបាយ នៅខែក្រោយនេះ។

នយោបាយ - «ចលនាអំណាចពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ទំនងជាមិនអាចចុះឈ្មោះ ទៅជាគណបក្ស​នយោបាយ នៅក្នុងប្រទេសកម្ពុជាបានទេ» នេះបើតាមសម្តីរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោកខៀវ សុភ័គ បានបញ្ជាក់ថា លោក សួន សេរីរដ្ឋា នៅជំពាក់ច្បាប់ត្រង់ដែលលោក នៅមិនទាន់ទទូលបាន​ការ​ចាប់ខ្លួន ពីដីការរបស់ តុលាការ កម្ពុជានៅឡើយ។ អ្វីដែលត្រូវអនុវត្តន៍មុនបំផុត នៃការចុះឈ្មោះបង្កើត​គណបក្ស​នយោបាយនោះ គឺការចាប់ខ្លួនលោក សួន សេរីរដ្ឋា ។

លោក ខៀវ សុភ័គ បន្តយ៉ាងដូច្នេះថា «លោក សួន សេរីរដ្ឋា បានប្រព្រឹត្ត នូវសកម្មភាពមួយ ដែលខុសនឹងច្បាប់​របស់​រដ្ឋ ពោលគឺបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ក្នុងបំណងផ្តូលរលំ រដ្ឋាភិបាល ហើយបច្ចុប្បន្ននេះ សមត្ថកិច្ច បាន​ទទូលដីការចាប់ខ្លួន ដែលចេញដោយចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញទៀតផង»។

 ការឆ្លើយតបយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីការសែតក្នុងស្រុក ឌឺខេមបូឌា ដេលី បានចេញផ្សាយ ដោយដាក់ ចំណង​ជើងថា អង្គការភេវរកម្មមួយ ព្យាយាមចុះឈ្មោះជាគណបក្សនយោបាយ។ នៅក្នុង អត្ថបទការសែតនោះ បាន​សរសេរថា លោកសួន សេរីរដ្ឋា ដែលនិរទេសខ្លួនឯង មានបំណង ចង់ចុះឈ្មោះក្រុមប្រឆាំងរបស់គាត់ ជាគណបក្ស​នយោបាយនៅកម្ពុជា។ ថ្លែងតាម ទួរស័ព្ទ ពីទីក្រុងដាឡាស ក្នុងរដ្ឋតិចសាស លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា នឹងដាក់ ឯកសារ ចាំបាច់ រួមទាំងបញ្ជីឈ្មោះស្ថាបនិក និងអ្នកគាំទ្រ ៥,០០០នាក់ ទៅក្រសួងមហាផ្ទៃ នៅពាក់ កណ្តាល ខែឧសភា ខាងមុខនេះ ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា លោកបានត្រៀមឯកសាររួចរាល់ហើយ ដើម្បីចុះឈ្មោះ ជាគណបក្ស នយោបាយ ជាមួយក្រសួងមហាផ្ទៃ បើទោះបីជារដ្ឋាភិបាលចោទក្រុម និងអ្នកគាំទ្រ របស់លោកថា ជាចលនាភេវរកម្មក៏ដោយ។ លោកក៏ចង់បញ្ជាក់ឲ្យច្បាស់ជាមួយរដ្ឋាភិបាលដែរថា បក្ខពួករបស់លោក មិនមែនជាចលនាភេវរកម្មទេ ជា​មួយគ្នា​នោះ លោកក៏ចង់អោយសកម្មជន របស់លោក នៅកម្ពុជា អាចធ្វើការដោយសេរីផងដែរ ។

ឆ្លៀតពេលនេះ ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ក៏បានផ្លែផ្កាអោយរដ្ឋាភិបាលផងដែរថា លោក មិនចាប់អារម្មណ៍​ក្នុងការដាក់បេក្ខជន សម្រាប់មុខតំណែងសាធារណៈនៅពេលណាមួយ ឆាប់ៗ នេះទេ ព្រោះលោកគិតថា ការបោះ​ឆ្នោតដោយសេរី និងយុត្តិធម៌ អាចកើតមានឡើង នៅពេលណា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបាន​បណ្តេញចេញពីអំណាច។

គួរបញ្ជាក់ថា លោក សួន សេរីរដ្ឋា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រើប្រាស់ សង្គ្រាម ពាក្យសម្តី ឌឺដងដាក់គ្នា មិនបង្អង់ឡើយនាពេលកន្លងមក។ លោក សួន សេរីរដ្ឋា ត្រូវបានមជ្ឈដ្ឋាន ទូទៅស្គាល់ថា ជាអ្នក​រិះគន់​លើមេដឹកនាំកម្ពុជាបច្ចុប្បន្នយ៉ាងចាស់ដៃ និងធ្លាប់បានហៅលោក ហ៊ុន សែន ថា ជាមនុស្សកំសាក។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅ នៅក្នុងសន្និសិតសារព័ត៌មានមួយ លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន បានព្រមានតាមចាប់ខ្លួនសួន សេរីរដ្ឋា បន្ទាប់ពីចលនារបស់ លោក សួន សេរីរដ្ឋា ត្រូវបានរដ្ឋាភិបាល បានចាត់​ទុក​ថាជាអង្គការភេវរកម្មមួយ ដែលមានបំណង ផ្តួលរលំរដ្ឋាភិបាល។ ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាបានចោទ​ ប្រកាន់ប្រធានចលនាអំណាចពលរដ្ឋខ្មែររូបនេះ ពីបទក្បត់ជាតិ និងកំពុងតាមចាប់ខ្លួន មកទល់សព្វថ្ងៃ៕

ប្រភពព័ត៌មាន៖ មនោរម្យ

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

  1. មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​
  2. សង្ក្រាន្ត និង​ទំនាយ​ឆ្នាំ​ថ្មី​ឆ្នាំ​មមី
  3. គណបក្ស​សង្គ្រោះជាតិ​​ចូលរួម​​ព្រះរាជ​ពិធី​​​​រម្លឹក​ព្រះវិញ្ញាណក្ខន្ធ​​ព្រះ​មរប​រតនកោដ្ឋ​​​ថ្ងៃ​អង្គារ​ស្អែក​
  4. ទំនាយ​ជោគជតារាសី ប្រចាំ​ឆ្នាំរោង ចត្វា​ស័ក
  5. លេង​ឲ្យ​អស់​ដៃ​មួយ​ថ្ងៃ​ចុង​ក្រោយ​
  6. លោកខឺម វាសនា ជួបភាពអយុត្តិធម៌ម្តងទៀត​​​ ព្រោះផ្កាយបីបានប្តឹងទៅតុលាការ
  7. ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌកំពុងតែមានភាពចម្រូងចម្រាស់
  8. ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ
  9. សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ជិត​១​ពាន់​នាក់​បង្សុកូល​​ជូន​​អ្នក​ស្លាប់​ជំនាន់ ប៉ុល ពត
  10. លោក​ហ៊ុនសែន ​និង​លោក​សម ​រង្ស៊ី ​បាន​ជួប​ពិភាក្សា​គ្នា​ផ្ទាល់​មាត់​ នៅ​ព្រឹក​​ថ្ងៃ​ពុធ​​នេះ​
  11. លោក​ម៉ម សូណង់ដូ វិល​​ចូល​​នយោបាយ​​ជា​ថ្មី ក្រោម​​ស្លាក​​គណបក្ស​​ចាស់​
  12. មន្ត្រី​ទូត​វៀតណាម​អះអាង​ថា​មិន​សុំ​ទោស​តាម​ការ​ទាមទារ​របស់​សមាគម​ខ្មែរ​ក្រោម
  13. សេរី​កុសល​ ទម្លាយ​រឿង​ជម្លោះ​នយោបាយ​ក្រោយ ឆ្នាំ​១៩៩៣

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី