ពែ​កមី និង​ខ្ញុង ឈប់​ខ្ទប់​ព័ត៌មាន​រឿង​ទំនាក់ទំនង​ស្នេហា​​

បញ្ចូលព័ត៌មានដោយ៖Unknown on Thursday, April 24, 2014 0

 មកទល់ពេលនេះ ការលើក​ឡើង​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ក្រៅ​ឆាក​រវាង​តារា​កំប្លែង​លោក ចែម ច័ន្ទ​តារា ហៅ​ពែ​ក​មី និង​អ្នកនាង សុ​កាន់​ដា ហៅ​ខ្ញុង កាន់តែ​ខ្ទរខ្ទារ​នៅ​ក្នុង​ពិភព​សិល្បៈ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ពួកគេ​ទាំង​ពីរ បែរ​ជា​ឈប់​ប្រតិកម្ម ហើយ​លែង​បិទ​ខ្ទប់​ដូច​មុន​។  លោក​ពែ​កមី និយាយថា នោះ​ជា​រឿង​សាំ​ហើយ ដែល​ក្រុម​មហាជន​បាន​ចោទថា លោក និង​អ្នកនាង​ខ្ញុង គឺ​គូ​ស្នេហា​នឹង​គ្នា  ដោយ​បាន​ទាំង​លើកឡើងថា លោក​បាន​លែងប្រពន្ធ និង​កំពុង​រួមរស់​យ៉ាង​ស្ងប់​សុខ ជាមួយ​នាង​ខ្ញុង​។ លោក​បញ្ជាក់ថា លោក​ជា​មនុស្ស​ប្រុស ពិតជា​ជៀស​មិន​ផុត​ពី​រឿង​មាន​ស្រី​ញី​ក្រៅ​ផ្ទះ ប៉ុន្តែ​បើ​ទោះជា​ខិលខូច​យ៉ាងណាក៏ដោយ ក៏​មិន​លែងប្រពន្ធ​នោះដែរ ដោយសារតែ​លោក​ដ្បិតថា​សិក្សា​បាន​តិច ក៏​ចេះ​គិត​ដូច​ឪេ​ពុក​ភាគច្រើន​។

 លោក​ពែ​កមី បញ្ជាក់​ដោយ​ឈប់​ខ្វល់​នឹង​ព័ត៌មាន​បោកបក់​ថា «​សម្រាប់​ខ្ញុំ និង​ខ្ញុង សាំ​ហើយ ឥឡូវ​ចង់​អ្នក​ណា​គេ​ថា​អី​ថា​ទៅ ក៏​ខ្ញុំ និង​ខ្ញុង​នៅ​តែ​ប៉ុណ្ណឹង ព្រោះ​ក្រុម​គ្រួសារ​ខ្ញុំ ប្រពន្ធ​ខ្ញុំ ដឹងឮ​ទាំងអស់​ហ្នឹង ថា​ពួក​យើង​យ៉ាង​មិច​»​។ លោក​មិន​បាន បញ្ជាក់ថា នោះ​ជា​ការទទួលស្គាល់ ឬ​គ្រាន់តែ​ចាក់បណ្ដោយ​នោះទេ  ប៉ុន្តែ​អ្វី​ដែល​គេ​កត់សម្គាល់​គឺ​លោក​ឈប់​ប្រកែ​កញាញ​ដូច​មុន​។ ដូចគ្នា​នឹង​ការបញ្ជាក់​នោះដែរ អ្នក​មេម៉ាយ​កូន​មួយ អ្នកនាង​ខ្ញុង​ក៏​ប្រាប់​ដូចគ្នា​ដែរ​ថា ឈប់​ខ្វល់​ចំពោះ​ការលើកឡើង​ទាំងនោះ​។ អ្នកនាង​បញ្ជាក់ថា នៅ​ខ្វល់​តែ​រឿង​រកលុយ និង​ធ្វើ​យ៉ាងណា​ឲ្យបាន​សប្បាយចិត្ត​ប៉ុណ្ណោះ ចំណែក​រឿង​ព័ត៌មាន​គេ​ថា​បែបណា ទោះជា​ឮ​ក៏​ឈប់​ធ្វើ​ឮ​ដែរ​។ អ្នកនាង​បានបញ្ជាក់​កាលពី​ថ្ងៃ​សម្ពោធ​ផ្ទះ​ថ្មី​នៅ​បុរី​ពិភពថ្មី ជិត​ផ្ទះ​ពែ​កមី​ម្ដុំ​ឫស្សីកែវ កាលពី​ថ្ងៃ​ទី​២១ មេសា ថា «​ស្រួល​តើ​បាន​គេ​យល់ច្រលំ​ថា​ស្រឡាញ់​ពែក​មី ព្រោះ កាន់តែ​ល្បី ហើយ​ឥឡូវ​ឈប់​គេច​ទៀតហើយ​»​។  ត្រង់​អ្នក​ជឿ ឬ​មិន​ជឿ វា​ហាក់​លែង​សំខាន់​ចំពោះ​អ្នកនាង​ដូច​មុន​ទៀត​ហើយ ដោយ​អ្នកនាង​បញ្ជាក់​ដោយ​បែប​ចាក់បណ្ដោយ​ថា រវាង​អ្នកនាង និង​លោក​ពែ​ក​មី ទោះ​អ្នក​ណា​និយាយ​អី ក៏​នៅ​ធម្មតា​។ អ្នក​នាង​បាន​ទាំង​សរសើរ​ថា ភរិយា​របស់​លោក​ពែ​ក​មី គឺជា​នារី​ចិត្ត​ទូលាយ ដែល​មិន​ប្រកាន់​ចំពោះ​ការ​ការលើកឡើង​ដែល​មាន​ទាំង​ប៉ុន្មាន នាគ្រា​មុន​នោះ​ផង​។ 
 បន្ថែម​ពីលើ​ជំហរ​ឈប់​ ប្រកែក និង​ប្រតិម្ម​ដូច​មុន គេ​ឃើញ​តារា​កំប្លែង​ទាំងពីរ ហាក់​បង្កើន​ទំនាក់ទំនង​គ្នា​ខុស​ពី​មុន ដោយ​ទើបតែ​បាន​ដាក់ទុន​ចូលគ្នា​បើកហាង​សម្អាងការ ពែ​កមី​ប៊ូ​តា ដាច់ចេញ​ពី​សុខ​គា​ប៊ូ​តា​សម្អាងការ នា​ពេល​ថ្មីៗ​ទៀតផង​។ លោក​ពែ​កមី បញ្ជាក់ថា រវាង​លោក និង​ខ្ញុង មិន​ត្រឹមតែ​ជា​ដៃគូ​កំប្លែង​នៅ​CTN ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ភាគី​ហ៊ុន​សហការគ្នា ប្រៀប​ដូចជា​គ្រួសារ​តែ​មួយ​ផង​ដែរ ដោយ​នោះ​មិនទាន់​គិត​រឿង​ជំនួញ​ជួល​វង់​អ​កកែស ដែល​ពួកគេ​ធ្លាប់​សហការ​គ្នា​នោះ​ផង​។ កាលពី​មុន​លោក​ឆោត គឺ​គ្រាន់តែ​គេ​និយាយ​រឿង​ទាំង​ហ្នឹង ចេះ​តែ​ខ្មាស់​មិន​ហ៊ាន​ចង់​មើល​

មុខ​ខ្ញុង​នៅក្រៅ​ឆាក ប៉ុន្តែ​ពេល​នេះ​លោក​អះអាង​ថា គឺ​ទោះ​ប្រឹង​គេច​ក៏​នៅតែ​ប៉ុណ្ណឹង និង​មិន​ប្រឹង​គេច​ក៏​នៅតែ​ប៉ុណ្ណឹង អញ្ចឹង​មានតែ​ចាក់បណ្ដោយ​តែម្ដងទៅ​។ 


នេះ​ជា​ការប្រឈមមុខ​មួយ​ដែល​តារា​កំប្លែង​ទាំងពីរ សម្រេចចិត្ត​ទទួលយក បើទោះជា​មាន​ការវិភាគ​ផ្សេងៗ  ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ចុងក្រោយ​របស់​ពួកគេ នៅ​ក្រៅ​ឆាក​សម្ដែង​។ ពែ​កមី បញ្ជាក់ថា សម្រាប់​ខ្ញុង និង​លោក បើ​និយាយ​ពី​ឃើញ​មុខ​គ្នា គឺ​ច្រើន​ជាង​កូន និង​ប្រពន្ធ​ឆ្ងាយ​ណាស់ ទើប​វា​ល្មម​ហើយ ដែល​នាំឲ្យ​មាន​ការ​យល់ឃើញ​បែបនោះ​។ ទោះយ៉ាងណា លោក​ហាក់​មិន​ព្រម​បញ្ជាក់​ទាល់តែសោះ ក្នុង​ទំនាក់ទំនង​នោះ ថា​មាន​ការពិត ឬ​បែប​ណា​?
​សូមបញ្ជាក់​ថា​លោក​ពែ​ក​មី បាន​រៀបការ​ជាមួយ​អ្នកនាង​ជា សុធី​ម ហៅ ច្រិប វ័យ​២៥​ឆ្នាំ កាលពី​ឆ្នាំ​២០០៨ ដោយ​ក្នុង​ពេល​នេះ ពួក​គេ​បង្កើត​បាន​កូន​២​នាក់​ហើយ និង​កំពុង​សុខសាន្ត​ជាមួយគ្នា បើទោះជា​មាន​ព័ត៌មាន​ចចាមអារ៉ាម​រាប់មិនអស់​៕ 


ប្រភពព័ត៌មាន៖ vodhotnews.com   

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top