មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​

បញ្ចូលព័ត៌មានដោយ៖Unknown on Sunday, May 4, 2014 0

 នៅ​​រសៀល​​ថ្ងៃ​​សុក្រ​​ទី២​ ឧសភា​​នេះ ក្នុង​​សន្និសីទ​​សារព័ត៌​មាន​នៅ​​ការិយាល័យ​​អង្គការ​សហ​ប្រជាជាតិ​​លោក​ស្រី​ហ្វ្លា​វា​ ផាន់​​សៀ​រី​ ឧ​ត្ត​ម​​ស្នង​ការ​រង​​សិទ្ធិ​មនុស្ស​​របស់​​អង្គការ​សហ​ប្រជា​ជាតិ​​ បាន​​ជំ​រុញ​ឱ្យ​​រដ្ឋាភិបាល​​កម្ពុ​ជា​ដក​​បម្រាមបិទ​​ទីលាន​​ប្រជាធិបតេយ្យ​​ចេញ។​ ការ​ជម្រុញ​​បែប​នេះ ​គឺ​​ខណៈពេល​​ដែល​​ទីលាន​​ប្រជាធិបតេយ្យ​​ត្រូវ​បាន​​រដ្ឋាភិបាល​​ប្រកា​ស​បិទ ​​ក្រោម​​ហេតុ​ផល​​ស៊ើប​អង្កេត​​តាំង​ពី​ដើម​​ខែ​ម​ក​រា​។

សេចក្តីរាយការណ៍របស់ ស៊ុន មេសា
(02:05)

“ខ្ញុំ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជាដក​បម្រាម​បិទ​ទីលាន​ប្រជាធិបតេយ្យ​ ចេញ​ជាបន្ទាន់” នេះ​ជា​ប្រសាសន៍​របស់លោក​ស្រី​ហ្វ្លា​វា ផាន់​សៀ​រី ដែល​បាន​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​ទស្ស​នៈ​កិច្ច​រស់​ លោកស្រី​នៅ​កម្ពុជា។

លោកស្រី​បាន​បញ្ជាក់ថា​ការបើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ គឺ​ដើម្បី​ធានា​ឱ្យ​ប្រជាពល​រដ្ឋ​ទាំងអស់​អាចអនុវត្ត​សិទ្ធិសេរីភាព​ បញ្ចេញមតិ និង​ការជួបជុំ។ សូមបញ្ជាក់ថា​​រដ្ឋាភិបាល​បាន​បិទ​ទីលាន​ប្រជាធិបតេយ្យ​ តាំងពីដើម​ខែមករា​មក​ក្រោយ​ការផ្ទុះ​អំពើហិង្សា​ដែល​បាន​បណ្តាលឱ្យមាន​ មនុស្ស​ស្លាប់ របួស និង​ជាប់ឃុំ កាលពីដើម​ខែមករា។

ទាក់ទង​នឹង​អំពើហិង្សា​នេះ លោកស្រី ឧ​ត្ត​ម​ស្នងការរង​បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​អំពើហិង្សា​នេះ ហើយ​លោក ស្រី ក៏​មិន​ភ្លេច​ឡើយ​ការ​អំពាវ​នាវឱ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ចាត់វិធានការ​ចាប់​ជនដៃដល់​ដាក់ទោស​តាមច្បាប់​ជា​ធរមាន។ ចំណែកឯ​អំពើហិង្សា​ទៅលើ​បុរស​ម្នាក់​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ១ឧសភា លោកស្រី​ហ្វ្លា​វា ក៏បាន​លើកឡើងថា វា​ជាការ​សោកស្តាយ ហើយ​ថា​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅ​កម្ពុជា​បាន​ធ្លាក់​មួយកម្រិត​ខណៈដែល​ កម្ពុជា​បាន​គោរព​សិទ្ធ​ម​ញ្ចេ​ញ​មតិ និង​សិទ្ធ​ការជួបជុំ​ត្រូ​បាន​ធានា​នៅ​កម្ពុជា។

ដោយសារ​តែមាន​អំពើហិង្សា​នៅ​កម្ពុជា​ផ្ទូ​ន​រយៈពេល​ចុងក្រោយ​នេះ លោកស្រី ហ្វ្លា​វា ក៏បាន​ក្រើនរម្លឹក​ដល់​រដ្ឋាភិបាល​កម្ពុជា​ពី​កាតព្វកិច្ច​របស់​រដ្ឋ​ ក្នុងការ​គោរ​តាម​ក​តិ​កា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំ​ដោយ​សន្តិវិធី​ផង​ដែរ​។

សូម​រម្លឹកថា លោកស្រី​ហ្វ្លា​វា ផាន់​សៀ​រី បាន​បំពេញ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​រយៈពេល៥ថ្ងៃ​នៅ​កម្ពុជា ក្នុងនោះ​លោកស្រី​បាន​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក ឱម យិនទៀង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រមាណ៣០នាទី លោកស្រី ហ្វ្លា​វា ផាន់​សៀ​រី ក៏បាន​លើកឡើង​បន្ថែម​ពី​បញ្ហា​នីតិរដ្ឋ កំណែទម្រង់​ច្បាប់​ប្រព័ន្ធតុលាកា​នៅ​កម្ពុជា ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធ​នា​គារ បញ្ហាដីធ្លី និង​បញ្ហា​ការសុំ​សិទ្ធិ​ជ្រកកោន​ផងដែរ។ ក្រៅពី​បញ្ហា​ការបើក​ទីលាន​ប្រជា​ធិប​តេយ្យ​ឡើងវិញ លោកស្រី​ឧ​ត្ត​ម​ស្នងការរង ហ្វ្លា​វា ផាន់​សៀ​រី បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​បន្ត​កំណែទម្រង់​របស់ខ្លួន ហើយ​ថា​កម្ពុជា​អាចធ្វើ​បាន៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី