មន្ត្រី​ទូត​វៀតណាម​អះអាង​ថា​មិន​សុំ​ទោស​តាម​ការ​ទាមទារ​របស់​សមាគម​ខ្មែរ​ក្រោម

បញ្ចូលព័ត៌មានដោយ៖Unknown on Thursday, June 26, 2014 0

 អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ថ្លែង​ថា នឹង​មិន​ធ្វើ​ការ​សុំ​ទោស​តាម​ការ​ទាមទារ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ ហើយ​ថា ការ​លើក​ឡើង​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ពេល​កន្លង​មក ដែល​ថា បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​ស្ដេច​យួន​នោះ គឺ​ជា​ការ​ប្រឌិត​មួលបង្កាច់ និង​ជា​ការ​ចោទ​ប្រកាន់​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់។

ចំណែក​ខាង​ខ្មែរ​ក្រោម​វិញ ជំរុញ​ឲ្យ​វៀតណាម បង្ហាញ​ឯកសារ​ភស្តុតាង​ជុំវិញ​ការ​បដិសេធ​នេះ។ ជាមួយ​គ្នា​នេះ សមាគម​គំរាម​ថា នឹង​ធ្វើ​បាតុកម្ម ប្រសិន​បើ​មិន​មាន​ការ​សុំ​ទោស​ជា​សាធារណៈ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំង ថុង នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា បង្ហាញ​ជំហរ​ថា លោក​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សមាគម​ខ្មែរ​ក្រោម ដែល​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​ច្បាស់​លាស់​នោះ​ទេ។

មន្ត្រី​វៀតណាម ដែល​និយាយ​ភាសា​ខ្មែរ​បាន​ល្អ​គួរសម​រូប​នេះ ថ្លែង​បន្ត​ថា ការ​លើក​ឡើង​របស់​ខ្មែរ​ក្រោម ដែល​ថា បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ហៅ​ថា ទឹក​ដី​វៀតណាម​ខាង​ត្បូង ឬ​ទឹក​ដី​ណាមបូ (Nam Bo) ទៅ​ឲ្យ​ស្ដេច​យួន នៅ​ឆ្នាំ​១៩៤៩ នោះ ថា​ជា​ការ​មួលបង្កាច់ និង​បោកប្រាស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ។


 លោក ត្រឹង វ៉ាំង ថុង ថែម​ទាំង​ចំអក​ថា ទោះ​ជា​យ៉ាង​ណា គ្មាន​នរណា​គេ​ជឿ​ទៅ​លើ​ការ​មួលបង្កាច់ ឬ​ការ​បោកប្រាស់​នេះ​ឡើយ៖ «បង ​ប្អូន​ខ្មែរ​ណាមបូ មួយ​ចំនួន​ហ្នឹង បង​ប្អូន​ខ្មែរ​នៅ​ភាគ​ខាង​ត្បូង​មួយ​ចំនួន​ហ្នឹង គាត់​លើក​ឡើង​ថា ទឹក​ដី​ហ្នឹង​អី​នា​ថ្ងៃ​ណា​បារាំង កាត់​ដី​ហ្នឹង ប្រគល់​ឲ្យ​វៀតណាម អា​ហ្នឹង​គឺ​ជា​ការ​ប្រឌិត​ពាក្យ​ការ​មួលបង្កាច់ ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​អី​ទេ ដូច​គ្មាន​ភស្តុតាង​តឹកតាង​ជា​ប្រវត្តិសាស្ត្រ​ទេ មុន​ឆ្នាំ​១៨៥៨ ហ្នឹង ទឹក​ដី​ហ្នឹង គឺ​វៀតណាម គ្រប់គ្រង​របស់​វៀតណាម ហើយ»

មែន​ទែន​ទៅ លោក ត្រឹង វ៉ាំង ថុង ព្យាយាម​មិន​ប្រើ​ពាក្យ​ទឹក​ដី​កម្ពុជា​ក្រោម ឬ​ក៏​ខ្មែរ​ក្រោម​នោះ​ឡើយ តែ​លោក​ហៅ​ទឹក​ដី​នោះ​ថា ជា​ទឹក​ដី​វៀតណាម​ខាង​ត្បូង ឬ​ទឹក​ដី​ណាមបូ និង​ចាត់​ទុក​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ថា​ខ្មែរ​នៅ​វៀតណាម​ខាង​ត្បូង ឬ​ខ្មែរ​ណាមបូ ទៅ​វិញ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់ លោក ត្រឹង វ៉ាំង ថុង ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា ក្នុង​នាម​ជា​អ្នក​នាំ​ពាក្យ​ស្ថានទូត​ដែល​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល​វៀតណាម លោក ត្រឹង វ៉ាំង ថុង ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ថ្លែង​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​មក ហើយ​ថា ប្រសិន​បើ​អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​បង្ហាញ​ឯកសារ​ដែល​បញ្ជាក់​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​ទឹក​ដី​របស់​វៀតណាម ជា​យូរ​មក​ហើយ​ទេ​នោះ លោក​ត្រូវ​តែ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។ លោក ថាច់ សេដ្ឋា ថា ការ​ថ្លែង​របស់ លោក វ៉ាំង ថុង នេះ គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាំង​ណាស់។

លោក ថាច់ សេដ្ឋា៖ «វា​ជា​ចេតនា​បំភ្លៃ​ប្រវត្តិសាស្ត្រ​តែ​ម្តង​របស់​ ប្រទេស​ជិត​ខាង អា​ហ្នឹង​ដែល​យើង​ឃើញ​ថា មិន​មែន​មិន​ដឹង​ទេ ក្នុង​ឋានៈ​ជា​អ្នក​នាំ​ពាក្យ​ហើយ ហើយ​ខ្មែរ​ក្រោម​នៅ​ច្រើន​ណាស់ ហើយ​វត្ត​អារាម ភស្តុតាង ឈ្មោះ​ភូមិ ស្រុក ខេត្ត នៅ​ទាំងអស់​ចា​ងោៗ​នៅ​មុខ ហើយ​គាត់​ហ៊ាន​បំភ្លៃ​បំផ្លើស​យ៉ាង​នេះ ហើយ​ដូច​ជា​ច្បាប់​ដែល​កាត់​ទឹក​ដី​ហ្នឹង​នៅ​មាន យើង​បាន​លើក​យក​មក​សរសេរ មក​ផ្សព្វផ្សាយ ឃើញ​ជាក់ស្តែង​ហើយ ច្បាប់​លេខ​៤៩-៧៣៣ ហ្នឹង ដែល​បារាំង កាត់​ទឹក​ដី នៅ​គាត់​ថា​មិន​មាន​ការ​កាត់​ឲ្យ​អី អា​ហ្នឹង​ជា​ការ​បំផ្លើស​ខ្លាំង​មែន​ទែន»

វេទិកា​សាធារណៈ​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​នៅ​ថ្ងៃ​ទី​៦ កក្កដា នោះ នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ស្ថិត​នៅ​ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ក្នុង​ខណ្ឌ​សែនសុខ។

បើ​តាម លោក ថាច់ សេដ្ឋា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​របស់​កម្ពុជា ប្រសិន​បើ​វៀតណាម មិន​បង្ហាញ​ឯកសារ​ប្រវត្តិសាស្ត្រ និង​មិន​ធ្វើ​ការ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ បន្ទាប់​ពី​វេទិកា​សាធារណៈ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពឯកសារ៖ វិទ្យអាស៊ីសេរី

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី