លោកសុខ ទូច៖ «ផែនការលោកសម រង្ស៊ី នឹងនាំកម្ពុជាមានតំណាងរាស្ត្រជាវៀតណាម»
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, May 4, 2014
0
អ្នកវិភាគជំនាញវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច បានអត្ថាធិប្បាយរិះគន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានបង្ហើបផែនការផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាមទាំងឡាយណាដែលកើតនៅកម្ពុជា។ លោក សុខ ទូច បានព្រមានថាផែនការនោះ នឹងនាំឲ្យប្រទេសកម្ពុជា មានតំណាងរាស្ត្រជាជនជាតិវៀតណាម។ តួលេខកូនចៅវៀតណាមមានកំណើតនៅកម្ពុជា ត្រូវបានអ្នកវិភាគរូបនេះវាយតម្លៃថាអាចនឹងផ្ដល់សំឡេងគាំទ្រឲ្យអ្នកតំណាងរាស្ត្របានលើសពី១អាសនៈ។
ផែនការ ផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាមដែលមានដើមកំណើតកើតនៅកម្ពុជារបស់លោក សម រង្ស៊ី ត្រូវបានលោកសុខ ទូច អ្នកវិភាគជំនាញវិទ្យាសាស្ត្រនយោបាយ រិះគន់ថានឹងបង្កហានីភ័យដល់ប្រទេសកម្ពុជានាថ្ងៃអនាគត។ ថ្លែងប្រាប់គេហទំព័ថ្មីៗលោក សុខ ទូច បានហៅផែនការនោះ ថាជាការផ្ដល់ឱកាសឲ្យជនជាតិវៀតណាមដែលកំពុងមានចំនួនច្រើន នាបច្ចុប្បន្ន អាចជ្រើសរើសតំណាងរាស្ត្របានយ៉ាងងាយ ខណៈចំនួនកូនចៅវៀតណាមដែលនឹងទទួលបានសញ្ជាតិនោះ អាចបោះឆ្នោតផ្ដល់សំឡេងឲ្យអ្នកតំណាងរាស្ត្របានលើសពី១អាសនៈនៅក្នុង សភា។
ថ្លែងក្នុង សន្និសីទកាលពីសប្ដាហ៍មុន លោកសម រង្ស៊ី ដែលមានលោកកឹម សុខា អង្គុយក្បែរផងនោះ បាននិយាយការពារផែនការផ្ដល់សញ្ជាតិរបស់លោក ថាជាការគោររពតាមគោលការណ៍រដ្ឋធម្មនុញ្ញ និងក្នុងនាមមេដឹកនាំគណបក្សដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។ បើតាមលោកសម រង្ស៊ី ផែនការនេះ អាចនឹងមានការប្រែប្រួល ប្រសិនការផ្ដល់សញ្ជាតិនោះនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
យ៉ាងណាក៏ដោយ លោក សុខ ទូច បានស្ដីបន្ទោសថា៖ «គាត់កំពុងធ្វើនយោបាយប្រជាភិថុត! មុនការបោះឆ្នោត គាត់មិននិយាយអំពីផែនការនេះទេ ព្រោះគាត់ដឹងថាខ្មែរទូទៅមិនចង់ឲ្យវៀតណាមមានវត្តមានរស់នៅ កម្ពុជាទេ។ ប៉ុន្តែក្រោយការបោះឆ្នោតទើបគាត់បង្ហើបឡើង។ ខ្ញុំគាំទ្រការគោរពរដ្ឋធម្មនុញ្ញ ប៉ុន្តែគណបក្សសង្គ្រោះជាតិក៏ដឹងដែរ ថាកម្ពុជាមានវៀតណាមរស់នៅប៉ុន្មាននាក់។ បើចុះសញ្ជាតិឲ្យពួកគាត់២សែននាក់ តើវៀតណាមអាចរើសតំណាងរាស្ត្របានប៉ុន្មានកៅអី?»។
លោក សុខ ទូច បានអំពាវនាវឲ្យលោក សម រង្ស៊ី រៀនសូត្រអំពីបទពិសោធន៍នយោបាយដែលគណបក្សសម រង្ស៊ី ស្នើឲ្យវិសោធនកម្មសំឡេង២ភាគ៣ ឲ្យមកជា៥០ភាគរយបូក១ ។ អ្នកវិភាគរូបនេះពន្យល់ថា៖ «មេរៀនស្នើវិសោធនកម្មសំឡេងអនុម័តសភា គួរតែជាបទពិសោធន៍សម្រាប់ផែនការផ្ដល់សញ្ជាតិនេះ។ បើផ្ដល់សញ្ជាតិឲ្យគេហើយ គឺមិនអាចទៅដក់សញ្ជាតិមកវិញស្រេចតែនឹងចិត្តបានឡើយ»។
ឆ្លើយនឹង សំណួរថាតើមានហេតុផលអ្វីខ្លះដែលនាំឲ្យលោក សម រង្ស៊ី បង្ហើបផែនការផ្ដល់សញ្ជាតិឲ្យវៀតណាម ក្រៅពៅការគោរពរដ្ឋធម្មនុញ្ញនោះ? លោកសុខ ទូច បានអត្ថាធិប្បាយថា៖ «គាត់ជឿថាវៀតណាមដែលនៅកម្ពុជាសព្វថ្ងៃ ភាគច្រើនជាវៀតណាមសេរី ដែលអាចនឹងគាំទ្រ ឬបោះឆ្នោតឲ្យគណបក្សរបស់គាត់នាថ្ងៃខាងមុខ»៕
ប្រភពព័ត៌មាន៖ ថ្មីៗ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: