លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជួប​សន្ទនា​តាម​ទូរស័ព្ទ

បញ្ចូលព័ត៌មានដោយ៖Unknown on Thursday, April 10, 2014 0

 លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៩ មេសា ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា ស្វែង​រក​ដំណោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៩ មេសា ថា មេដឹកនាំ​កំពូល​របស់​គណបក្ស​ជាប់​ឆ្នោត​​​ក្នុង​សភា​ទាំង ២ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ផ្ដោត​ទៅ​លើ​បញ្ហា​ពីរ គឺ​ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មុន​អាណត្តិ និង​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក អេង ឆៃអ៊ាង ជា​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​បេក្ខភាព​សមាជិក​សភា​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​កណ្តាល មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ជួប​គ្នា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ដែល​មាន​អាសនៈ​ក្នុង​សភា ​ទាំង​ពីរ​នេះ ជា​ការ​ជួប​គ្នា​មិន​ផ្លូវការ និង​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

លោក អេង ឆៃអ៊ាង៖ «នៅ​ព្រឹកមិញ​វេលា​ម៉ោង ១១ លោក​ប្រធាន សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​គ្នា​តាម​ទូរស័ព្ទ ហើយ​ប្រធានបទ​នៃ​កិច្ចពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នោះ គឺ​ពេល​វេលា​នៃ​ការ​បោះឆ្នោត​មុន​អាណត្តិ ទាំង​ការ​បោះ​ឆ្នោត​ជាតិ ទាំង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ការ​កែទម្រង់ គ.ជ.ប ហើយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ រី​លទ្ធផល​នៃ​ការ​ជជែក​ពិភាក្សា​នេះ មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ»

ទាក់ទង​ការ​កែ​ទម្រង់ គ.ជ.ប នោះ លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា មាន​ការ​ព្រមព្រៀង​គ្នា​លើ​ឋានៈ​របស់​ស្ថាប័ន​បោះ​ឆ្នោត និង​សមាសភាព​របស់ គ.ជ.ប នេះ​ហើយ៖ «ការ​កែ​ទម្រង់ គ.ជ.ប អ្វី​ដែល​ខ្ញុំ​បាន​ស្តាប់​កិច្ចពិភាក្សា​នេះ គឺ​មាន​ការ​ព្រមព្រៀង​គ្នា​យក​ស្ថាប័ន គ.ជ.ប ទៅ​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​សមាសភាព គ.ជ.ប ត្រូវ​មាន​ការ​ព្រមព្រៀង​គ្នា​ពី​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា»

លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា ពិត​មែន​តែ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​មាន​ការ​ជួប​សន្ទនា​គ្នា​ តាម​ទូរស័ព្ទ​មែន តែ​មិន​ទាន់​មាន​ការ​កំណត់​ពេល​វេលា​ណា​មួយ​ដើម្បី​ជួប​ជជែក​ទល់​មុខ​គ្នា​ រវាង​មេដឹកនាំ​របស់​គណបក្ស​ជាប់​ឆ្នោត​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​នេះ​នៅ​ឡើយ ​ទេ។

កាល​ពី​ថ្ងៃ​ទី​៧ មេសា ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ជជែក​គ្នា​រវាង​អ្នក​ដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ ទាំង​ពីរ​តាម​ទូរស័ព្ទ៖ «ហើយ​ជួនកាល​ស្រាប់​តែ​ព្រឹប ក្រែង​លោ​ឯកឧត្តម សម រង្ស៊ី គាត់​ទទួល​ទាន​ដំណេក​ទៅ សម្រាក​ទៅ​យល់សប្ដិ​បែប​ស្រួល យី! ដូច​ជា​ចង់​ជួប​សម្ដេច​នាយក​តាម​ទូរស័ព្ទ​បន្តិច ឲ្យ​ពី​ណា​ទាក់​ទង​មក។ អើ! អា​ជួប​គ្នា​តាម​ទូរស័ព្ទ​មាន​អី​ពិបាក។ ឧបមា​ទេ​ណា ជួប​គ្នា​មើល និយាយ​ពិគ្រោះ​គ្នា​អី​បន្តិច​បន្តួច​ទៅ។ ឧបមា​ទេ​ណា វា​ទាស់​ខុស​អី? ប៉ុន្តែ​ខ្ញុំ​បាន​ឲ្យ​ឯកឧត្ដម សម រង្ស៊ី និង​ឯកឧត្ដម ស ខេង ជួប​គ្នា។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ថា អ្វី​ដែល​និយាយ​គ្នា​ថ្នាក់​រៀបចំ​នោះ ខ្ញុំ​បាន​ដឹង​ហើយ។ ឆាណែល​មួយ​ក្រោម​តុ​នោះ គេ​ចេះ​តែ​ទៅ ហើយ​ទៅ​ជិត​ដល់​គោលដៅ​ហើយ នៅ​សល់​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ»

ទាក់ទង​ការ​រៀបចំ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សភា លោក ឈាង វុន បាន​ថ្លែង​ថា ប្រហែល​ជា​ទៅ​មិន​រួច​ទេ ពីព្រោះ​គ្មាន​ច្បាប់​ចែង​ឲ្យ​ធ្វើ​បាន៖ «យើង​មិន​អាច​យក​បក្ស​ទៅ​សង្កត់ ​រដ្ឋ​ទេ ព្រោះ​រដ្ឋ​គេ​មាន​ច្បាប់​របស់​គេ ពីព្រោះ​រដ្ឋ​គេ​មាន​ច្បាប់​ទម្លាប់​គេ ហើយ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​មុន​អាណត្តិ​ផង។ ស្ថាប័ន​ធម្មនុញ្ញ​អី​ក៏​អត់​មាន​និយាយ​ដែរ។ ជា​ស្ថាប័ន​ធម្មនុញ្ញ ខ្ញុំ​មើល​ទៅ​វា​អត់​កើត។ គាត់​និយាយ​ត្រង់​នេះ ខ្ញុំ​អត់​យល់​ទេ អត់​ដឹង​ទេ មិន​ដឹង​ថា ដេលី បាន​ព័ត៌មាន​នេះ​ពី​ណា​មក»

ចំណែក​លោក ជាម យៀប សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សភា​បាន​ថ្លែង​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា តាម​មាត្រា ៧៨ របស់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា រដ្ឋ​សភា​មិន​អាច​រំលាយ​មុន​អាណត្តិ​បាន​ទេ។

ចំពោះ​បញ្ហា​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ប្រជុំ​សភា ឬ​អត់​នោះ លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា ទាល់តែ​មាន​ការ​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ជា​មុន​សិន គឺ​តាម​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​ស្រប​តាម​បំណង​របស់​ប្រជាពលរដ្ឋ​ទើប​បាន​មាន​ការ​ចូល​ប្រជុំ​សភា បើ​ពុំ​នោះ​ទេ គឺ​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​ប្រជុំ​សភា​ទេ។

ប៉ុន្តែ​តាម​លោក សុន ឆ័យ ជា​អ្នក​ចរចា​សម្ងាត់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជួប​ជាមួយ​លោក ព្រុំ សុខា តំណាង​អ្នក​ចរចា​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ជួប​គ្នា​រវាង​អ្នក​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៨ មេសា កន្លង​ទៅ​នេះ បាន​ឯកភាព​គ្នា​ជា​ច្រើន​ចំណុច៖ «បាន​ជួប​គ្នា ហើយ​បាន​សម្រេច​គោល​ធំៗ​នោះ​ជិត​អស់​ហើយ»

ចាប់​តាំង​ពី​មាន​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ​២៨ កក្កដា ឆ្នាំ​២០១៣ មក គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទំនាស់​គ្នា​លើ​លទ្ធផល​ការ​បោះឆ្នោត។

តាម​លទ្ធផល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល ៦៨​អាសនៈ​ក្នុង​សភា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល ៥៥​អាសនៈ ក្នុង​ចំណោម​អាសនៈ ទាំង ១២៣ របស់​រដ្ឋ​សភា។

សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូល​រួម​ប្រជុំ​ក្នុង​សម័យ​ប្រជុំ​ទី​១​នោះ​ទេ ដោយ​ចាត់​ទុក​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​មិន​ត្រឹមត្រូវ ហើយ​បាន​ដឹកនាំ​បាតុកម្ម​តវ៉ា​ជា​ច្រើន​លើក​នៅ​តាម​ទី​សាធារណៈ។ ប៉ុន្តែ​ក្រៅ​ពី​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​គណបក្ស​ នយោបាយ​ទាំង​ពីរ​ក៏​មាន​ជួប​ចរចា​គ្នា​ទាំង​កម្រិត​ថ្នាក់​ដឹកនាំ​កំពូល និង​ក្រុម​ការងារ និង​គណៈកម្មាធិការ​ចម្រុះ​ផង​ដែរ។ តែ​ការ​មិន​យល់​ព្រម​ជាមួយ​គ្នា​នៅ​តែ​កើត​មាន​ហើយ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​ព្រម​ចូល​ប្រជុំ​សភា​ទេ និង​បាន​ចាត់​ទុក​ថា រដ្ឋ​សភា​នោះ​ខុស​ច្បាប់ និង​រដ្ឋាភិបាល​កើត​ចេញ​ពី​រដ្ឋ​សភា​នោះ​ក៏​ខុស​ច្បាប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 ប្រភពព័ត៌មាន៖​វិទ្យុអាស៊ីសេរី

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top