យុវតី​ខ្មែរ​កាន់​តែមាន​អ្នក​ស្លៀកពាក់​ សិច​ស៊ី​ស្រើបស្រាល​ មើលទៅ​គួរ​ឲ្យ​ញាក់សាច់​

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, August 24, 2013 0

រាជធានី​ភ្នំពេញ ៖ យុវតី​នៅ​​ក្នុង​​​សង្គម​​​ខ្មែរ​​​​យើង ​កាន់​​​តែ​​មាន​​​អ្នក​​​ស្លៀក​​ពាក់​ សិច​​​ស៊ី​​​ស្រើប​​ស្រាល​ មើល​​ទៅ​​​គួរ​​​ឲ្យ​​​ញាក់​​សាច់​ ហើយ​​​ការ​​​ស្លៀក​​ពាក់​ ខើច​ខ្លី​​​របៀបនេះ នៅ​​តាម​​​ទី​​ជន​​បទ ​ពុំ​សូវ​​​មាន​​​ទេ តែបើ​​​យើង​​​ក្រឡេក​​មើល ​ទៅតាម​បណ្តា​ប្រជុំជន​ សំខាន់ៗ​ដូចជា​យុវតី​ នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង ដែល​មានការ​ស្លៀកពាក់​ខើច​លើ ខើច​ក្រោម​យ៉ាង​សំបូរបែប​។​

ចំពោះ​យុវតី​ដែលជា​សិស្ស​និស្សិត នៅតាម​សាកលវិទ្យាល័យ​មួយចំនួន មាន​ទម្លាប់​ស្លៀក​ខ្លីៗ​ទៅតាម​ចំណង់​ចំណូលចិត្ត និង​ទៅតាម​គ្នីគ្នា​។ មាន​ភាព​ប្លែក​ភ្នែក​ជាច្រើន​ដូចជា​ពីមុន​អាវ​គេ​សម្រាប់តែ​ពាក់​ប៉ុណ្ណោះ តែ​មក​ពេលនេះ គេ​យក​អាវ​ទៅ​ស្លៀក​ជាមួយ​សំពត់ ឬ​ខោ​ទៅវិញ​។ ការ​ស្លៀកពាក់​ខ្លី​ខើច​លើ ខើច​ក្រោម​ដូច្នេះ គឺ​វា​មិនល្អ​ទេ ព្រោះ​វា​មិនមែនជា​ប្រពៃណី​ខ្មែរ ហើយ​វា​គ្រាន់តែ​ការបង្ហាញ​ខ្លួន​របស់​យុវតី​មួយចំនួន ដែល​គ្មាន​ការ​ខ្មាស់អៀន​ប៉ុណ្ណោះ​។​

ដូច្នេះ​យុវតី​ខ្មែរ​យើង​ដែលមាន​របៀប​គួរតែ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ដោយ​មិនត្រូវ​ស្លៀកពាក់​បង្ហាញ​ភាព​សិច​ស៊ី​ពេក​ទេ ព្រោះ​វា​អាច​ឲ្យ​ប្រុសៗ​មើលងាយ និង​រិះគន់​ដោយ​មិន​សំចៃមាត់​ឡើយ​។ វា​មិន​គ្រាន់តែ​បានបង្ហាញ​ឲ្យ​ឃើញ​ភាព​ស៊ី​វិ​ល័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​បានបង្ហាញ​ភាព​ស្រៀវ​ស្រើប​និង​រំជើបរំជួល​។ ភាព​ស្រៀវ​ស្រើប​បែបនេះ​ជា​ទង្វើ​ដែល​បាន​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​និង​បានបង្ហាញ​នូវ​ច​រឹត​លក្ខណៈ​អសីលធម៌ ដែល​អាច​នាំទុក្ខ​ដល់​ខ្លួនឯង​។​

បញ្ហា​នេះ​ក៏​អាចមាន​ការប៉ះពាល់​ដល់​សតិ​អារ​ម្មរណ៍ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផងដែរ ព្រោះ​ការ​ស្លៀកពាក់​ខើច​ខ្លី ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​ស្រើបស្រាល ដែល​អាច​ជំរុញ​ឲ្យ​មាន​អំពើ​ចាប់រំលោភ​សេពសន្ថវៈ​។ ប្រសិនបើ​យុវតី​ខ្មែរ​រៀន​ទម្លាប់​ស្លៀកពាក់​ខ្លី​សមល្មម​នោះ វា​មិនមាន​ការប៉ះទង្គិច​ទៅលើ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឬ​នាំ​ឲ្យ​មាន​ផលវិបាក​សម្រាប់​ខ្លួនឯង​នោះទេ​។​

ការ​ស្លៀកពាក់​របៀប​សិច​ស៊ី​របស់​យុវតី​មួយចំនួន ជាពិសេស​សិស្ស​និស្សិត​នោះ គឺ​មើលទៅ​វា​មិន​សមរម្យ​ទេ ព្រោះថា ការ​ស្លៀកពាក់​បែប​ហ្នឹង​វា​ហួសហេតុ​ពេក​។ អ្នក​ដែល​បាន​ស្លៀក​ខ្លីៗ សិច​ស៊ី​ទាំងនោះ នៅពេលដែល​គេ​ជិះ​ម៉ូតូ​ទៅណា​មក​ណា គេ​តែងតែ​យក​អាវ​សម្រាប់​ពាក់ ទៅ​គ្រប​បាំងបិទ​ពីលើ​។ ការបិទបាំង​របៀបនេះ ជូន​កាល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួនឯង និង​អ្នកដទៃ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាយថាហេតុ​៕





ប្រភពឯកសារដើម៖ សារព័ត៌មានវត្តភ្នំ

បញ្ជាក់៖អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ Sampann IT ឡើយ ៕


About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top