លោក​ហ៊ុ​ន សែន និង​​លោក​​សម ​រង្ស៊ី ​ព្រម​​ព្រៀង​​កំ​ណត់​​អាណត្តិ​​នាយក​រដ្ឋ​មន្ត្រី​?

បញ្ចូលព័ត៌មានដោយ៖Unknown on Tuesday, March 18, 2014 0

 លោកនាយក​ រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី ទំនងជា​បាន​ព្រមព្រៀង​បង្កើត​យន្តការ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី។ លោក​សុន ឆ័យ ដែលមាន​វត្តមាន​ក្នុងជំនួប​ចរចា​ថ្នាក់​កំពូល​កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅ បាន​បញ្ជក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៧ ខែ​មិនា​ម្សិលមិញ​នេះ ថា​ប្រមុខ​បក្ស​ទាំង​ពីរបាន​ជជែក និង​ព្រមព្រៀងគ្នា​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម២អាណត្តិ​ប៉ុណ្ណោះ។

«រដ្ឋធម្មនុញ្ញ ​ពិតជា​អាច​វិសោធន​កម្មបាន​គ្រប់ពេល បន្ទាប់ពី​មានការ​ឯកភាព​នយោបាយ។ ដូចជា​ការកែ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម២អាណត្តិ​ជាដើម។ តាមពិតទៅ​ជំនួប​ថ្នាក់​កំពូល​កាលពី​ថ្ងៃទី១៦ ខែកញ្ញា ហាក់ដូចជា​បាន​ព្រមព្រៀង​ហើយ​អំពី​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ ត្រឹម២អាណត្តិ»។ នេះ​គឺជា​ការលើកឡើង​របស់​លោក​សុន ឆ័យ ដែល​បាន​រំលឹក​ឲ្យ​ដឹង​អំពី​ការជជែក​គ្នា​មួយចំនួន​នៃ​ថ្នាក់ដឹកនាំ​កំពូល​ បក្ស​ជាប់ឆ្នោត​ទាំងពីរ​ដែល​ធ្វើឡើង​កាលពី​ឆ្នាំ២០១៣កន្លងទៅ។


បើតាម​លោក​ សុន ឆ័យ ថ្នាក់​កំពូល​បាន​ពិគ្រោះ​យោបល់​គ្នា​យ៉ាងច្រើន​អំពី​ផលប្រយោជន៍​នៃ​ ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ហើយ​ថា បើទោះជា​ជំនួប​នោះ មិនទាន់​ព្រមព្រៀង​ជា​ផ្លូវ​ការ​ក៏ដោយ តែ​ប្រមុខ​បក្ស​ទាំងពីរ ហាក់ដូចជា​ព្រមព្រៀងគ្នា​រួចទៅហើយ​អំពី​បញ្ហា​នេះ។ ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់លោក​សុន ឆ័យ មន្ត្រី​ការិយាល័យ​នយោបាយ​គណបក្ស​ប្រ​ជាជន​កម្ពុជា​លោក ជាម យៀប មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ យ៉ាងណាក៏ដោយ​អ្នកវិភាគ​ឯករាជ្យ​លោក កែម ឡី បាន​វាយតម្លៃ​អំពី​ផល​វិជ្ជមាន​ជាច្រើន ប្រ​សិនបើ​ពិតជា​មានការ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ​ មែន​នោះ។    


 ជា​ អ្នកជំនាញ​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក កែម ឡី បាន​ពន្យល់ថា៖ «តាមរយៈ​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ទី១ប្រទេសជាតិ​នឹងមាន​អ្នកដឹកនាំថ្មីៗហើយ​មានគំនិត​ថ្មី ទី​២​ធ្វើ​​ឲ្យ​អ្នកដឹកនាំ​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស់​ព្រោះ​អាណត្តិ​ មានកំណត់ ទី៣បង្កា​មិន​ឲ្យ​មាន​វប្បធម៌​ផ្ដូ​ល​រំលំ ទី៤ធ្វើ​ឲ្យ​មន្ត្រីរដ្ឋបាល​សាធារណៈ​មិន​រណប​អ្នកនយោបាយ ហើយ​ពង្រឹង​ឯក​រាជ្យ​​របស់ខ្លួន​បម្រើ​ប្រយោជន៍​ពលរដ្ឋ ទី៥មេដឹកនាំ​ថ្មី​នឹង​ប្រើ​គំនិត​ថ្មី​កែទម្រង់​ទង្វើ​មិនល្អ​កន្លងមក​ ដើម្បី​បង្កើត​ស្នាដៃ និង​បន្ត​ការអភិវឌ្ឍន៍​ជាតិ»។ បើតាម​អ្នកវិភាគ​រូបនេះ ការបង្កើត​ឲ្យ​មាន​​វប្បធម៌​នៃ​ការចាកចេញ​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី ប្រកបដោយ​សន្តិភាព សេចក្ដី​ថ្លែ​ថ្នូរ និង​មហា​កិត្តិយស​ក្នុងនាម​អ​តី​នាយ​រដ្ឋមន្ត្រី ក៏​ជា​ចំណុច​សំខាន់់ ដែល​កើតចេញពី​ការ​កំ​​ណត់​​អាណត្តិ​នាយករដ្ឋមន្ត្រី​ផងដែរ។ 




គួរ​ បញ្ជាក់ថា ជំនួប​ចរចា​ថ្នាក់​កំពូល​នៃ​ប្រមុខ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅ បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ចំនួន៣ចំណុច ដែលមាន​មួយ​​ចំណុច​និយាយ​ពី​ការកែទម្រង់​ការបោះឆ្នោត។ សេចក្ដីថ្លែងការណ៍​មិនបាន​កំណត់​អំពី​ករណី​ដែល​លោក​សុន ឆ័យ បញ្ជាក់​ខាងលើនេះ​ទេ។  

ពាក់ព័ន្ធ​ នឹង​ការកែទម្រង់​ការបោះឆ្នោត​នោះ គណៈកម្មការ​ម្រុះ​នៃ​បក្ស​ជាប់ឆ្នោត​ទាំងពីរ បាន​ឯកភាព​លើ​ចំណុច​កែទម្រង់​រួម​ចំនួន១៤ចំណុច។ យ៉ាងណាក៏ដោយ​ក្រុម​ចរចា​បច្ចេក​ទេស​​សុទ្ធតែ​បាន​អះអាង​ដូចគ្នា ថា​ពួកគេ​មានលទ្ធភាព​ត្រឹម​សម្រប​ស​ម្រូ​ល​កិច្ចការ​បច្ចេកទេស​ប៉ុណ្ណោះ ដោយឡែក​ការដោះស្រាយ​បញ្ហានយោបាយ​គឺ​អាស្រ័យ​លើ​ជំនួប​ចរចា​ថ្នាក់​កំ​ពូល​​ ជាថ្មីទៀត​នាពេលខាងមុខ៕

ប្រភពព័ត៌មាន៖ សារព័ត៌មានខ្មែរស្ថាបនា 

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top