CPP និង CNRP ជួប​ចរចា​ជា​ថ្មី​លើ​កំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត

បញ្ចូលព័ត៌មានដោយ៖Unknown on Tuesday, February 18, 2014 0

 ភ្នំពេញ៖ ក្រោយពេលការខ្វែងគំនិតផ្នែកនយោបាយ រយៈពេលជិត ៧ខែកន្លងទៅ គណបក្សទទួល បានអាសនៈ នៅក្នុងសភាទាំងពីរ គឺគណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP)​ និង​បើកការជួប​ចរចាគ្នា​ជា​ថ្មី​នៅ​វេលា​ម៉ោង ៩ព្រឹកថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០១៤នេះ នៅវិមាន ព្រឹទ្ធរដ្ឋសភា។

ជំនួបចរចាក្រោមការអន្ទះសារចង់ដឹងពីលទ្ធផលរបស់ម្ចាស់ឆ្នោតនេះ គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​សមាស​ភាព​ ៣​ នាក់ រួម​មាន៖ លោក​ ព្រុំ សុខា, លោក​ សក់ សេដ្ឋា និង​ លោក​ កើត រិទ្ធិ។ រីឯ​ភាគី​គណ​បក្ស​សង្រ្គោះ​ជាតិ​វិញ ក៏​មាន​សមាស​ភាព​៣​នាក់​ផង​ដែរ​រួម​មាន៖​លោក​ សុន ឆ័យ, លោក​ យ៉ែម បុញ្ញឬទ្ធិ និង​លោក​ គួយ ប៊ុនរឿន។

 តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានបញ្ជាក់ថា ជំនួបចរចានេះ ធ្វើ​ឡើង​ដើម្បី​រៀប​ចំ​បង្កើត​យន្ត​ការ​កំណែ​ទម្រង់​បោះ​ឆ្នោត​នា​ពេល​ខាង​ មុខ ស្រប​តាម​ស្មារតី​សេច​ក្តី​ប្រកាស​រួម នៃ​ជំនួប​កំពូល​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្រ្គោះ​ជាតិ​កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។


 គណបក្សសង្រ្គោះជាតិ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ឆ្លើយ​តប​ទៅ​គណ​បក្ស​ប្រជា​ ជនកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​ ២០១៤ ក៏​បាន​បញ្ជាក់​ដូច​គ្នា​ដែរថា ជំនួប​ចរចា​នេះ​ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ បច្ចុប្បន្ន ដែល​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ​នៃ​ការ​ បោះឆ្នោត ឆ្នាំ២០១៣កន្លងមក និងអនុវត្តន៍តាមកិច្ចព្រម ព្រៀងនៅក្នុងសេចក្តីថ្លែងការណ៍ រួមកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ និង​ដើម្បី​រៀបចំយន្តការ កែទម្រង់ការ បោះឆ្នោត នាពេលខាងមុខ។

ទោះបីជាគណបក្ស ដែលទទួលបានអាសនៈនៅក្នុងសភានីតិកាលទី៥ ទាំង​ពីរ​សុទ្ធ​តែ​អះ​អាង​ថា​ប្រធាន​បទ​នៃ កិច្ច​ចរចា​និយាយ​តែ​លើ​យន្ត​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ក្តី តែ​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​តែ​សម្តែង​ការ​រំពឹង​ទុកថា​កិច្ច​ចរចា ​ ត​ទល់​រវាង​មន្រ្តី នៃ​គណ​បក្ស​នយោបាយ​ទាំងពីរ​នឹង​អាច​ឈាន​​ទៅ​រក​នូវ​ដំណោះស្រាយ នៃការ​ខ្វែងគំនិតផ្សេងៗទៀត ឈាន​ទៅ​ដល់​ការ​យោគ​យល់​គ្នា ចូល​ទៅ​កាន់​កៅ​អី​សភា​ក្រោម​ម្លប់​ស្វេត​ឆ័ត្រ​រប​ស់ព្រះ​ មហាក្សត្រធ្វើការរួមគ្នា ដើម្បីឧត្តម ប្រយោជន៍របស់ប្រទេសជាតិ និង​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ឆ្នោត។

 សូមបញ្ជាក់ថា ការកើតទុក្ខមិនសុខចិត្តរបស់គណបក្សសង្រ្គោះជាតិ លើលទ្ធផលឆ្នោត ដែល ប្រកាស ដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ធ្វើ​ឲ្យ​គណ​បក្ស​ប្រឆាំងនៅកម្ពុជាមួយនេះ មិន​ចូល​ប្រជុំ​សភា​លើក​ដំបូង​តាម​ការ​កោះ​ហៅ​របស់​ព្រះ មហា​ក្សត្រ​កាល​ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣។ ការ​ពហិ​ការ​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​របស់​គណបក្សសង្រ្គោះ​ជាតិ ធ្វើ​ឲ្យ​រដ្ឋ​សភា​ត្រូវ​បង្ខំ​ចិត្ត​ដំណើរ​ការ​ដោយ​មាន​តែ​តំណាង​រាស្ត្រ​ មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។

ក្រៅពីការមិនចូលរួមកិច្ចប្រជុំសភាហើយនោះ ក្នុងរយៈពេលជាច្រើនខែមកនេះ គណបក្ស សង្រ្គោះជាតិ តែងបាន ប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួនធ្វើការតវ៉ា និងធ្វើមហាបាតុកម្មបញ្ចេញ ការទាមទារ និង​ប្រឆាំង​ទៅនឹងរាជរដ្ឋាភិបាល កម្ពុជា ដែល​កើត​ចេញ​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជាថែមទៀតផង។

 ការខ្វែងគំនិតរបស់បក្សនយោបាយទាំងពីរ ក៏បានបង្កនូវភាពសោកស្តាយជាពន់ពេកផងដែរ ពីសំណាក់ប្រជាពល រដ្ឋជាម្ចាស់ឆ្នោត ដោយពួកគាត់មើលឃើញថា សកម្មភាពទាំងនេះ ហាក់មិនបានជួយជ្រោមជ្រែងឲ្យជាតិរីក ចម្រើន និង​នាំ​មក​នូវ​ប្រយោជន៍​ជូន​ពួក​គាត់​នោះ​ទេ​៕

ប្រភពព័ត៌មាន៖ គេហទំព័រដើមអម្ពិល

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top