សង្គម​​​ស៊ីវិល​​ និង​​គណបក្ស​ប្រឆាំង​ ​មិន​​អើពើ​​នឹង​​បម្រាម​​របស់​​ក្រសួង​មហាផ្ទៃ​​ទេ​

បញ្ចូលព័ត៌មានដោយ៖Unknown on Monday, December 9, 2013 0

ការ​ហែ​ក្បួន​តាម​ដង​វិថី​នានា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី៦៥នៅ​ឆ្នាំ២០១៣នេះ​ត្រូវបាន​ហាមឃាត់ ដោយ​ក្រសួងមហាផ្ទៃ។ ប៉ុន្តែ​សម្ព័ន្ធ​អង្គការ​ សង្គម​ស៊ីវិល​និង​គណបក្សប្រឆាំង​មិន​អើពើ​នឹង​បម្រាម​របស់​ក្រសួងមហាផ្ទៃ​ទេ ដោយ​អះអាងថា ការ​រិត​ត្បិត​ណាមួយ​ក្នុងឱកាស​នេះ បង្ហាញ​អំពី​ការគោរព​សិទ្ធិមនុស្ស​មិនបាន​ពេញលេញ​នៅ​កម្ពុជា និង​ថា រដ្ឋាភិបាល​ខ្លាច​ប្រជាជន។




សេចក្តី​រាយការណ៍​របស់ ឯម មាឃ
(02:04)


ការ​ហែ​ក្បួន​តាម​ដង​វិថី​នានា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី៦៥នៅ​ឆ្នាំ២០១៣នេះ​ត្រូវបាន​ហាមឃាត់។ ក្នុង​លិខិត​ផ្ញើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានកំណត់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជួបជុំគ្នា​តែ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ពី​ម៉ោង៧ ដល់​ម៉ោង១២ ដោយ​មិនឱ្យ​លើសពី១ម៉ឺន​នាក់​ឡើយ។
ក្នុង​លិខិត​មួយ​ផ្សេងទៀត លោក ស ខេង អនុញ្ញាតឱ្យ​សមាជិក​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា៥ពាន់​នាក់​ជួបជុំគ្នា​តែ​នៅ​រមណីយដ្ឋាន​វត្តភ្នំ ចាប់ពី​ម៉ោង៨ដល់​ម៉ោង១។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ហាម​អ្នកចូលរួម​ជាមួយ​គណ​បក្សប្រឆាំង មិនឱ្យ​ហែ​ក្បួន​តាម​ដងផ្លូវ​ឡើយ តែ​អាច​ចាត់​តំណាង​របស់ខ្លួន១០នាក់​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា។
តប​ទៅនឹង​បម្រាម​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចេញ​ប្រតិកម្ម​ថា «គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​ការយក​ញត្តិ​ទៅ​ប្រគល់ឱ្យ​រដ្ឋាភិបាល​ឬ​រដ្ឋសភា​មិន​ស្របច្បាប់​នោះទេ។ ប៉ុន្តែ​យើង​នឹង​ដើរ​ដើម្បី​បង្ហាញ​ឱ្យ​គណបក្ស​ប្រជាជន​ឃើញ​កម្លាំង​ប្រជាជន ដែល​ចង់បាន​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ លិ​ទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​ការគោរពឆន្ទៈ​របស់​ម្ចាស់ឆ្នោត»។

តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ​បញ្ជាក់ថា «បើ​គណបក្ស​ប្រជាជន​មិនបាន​ធ្វើ​អ្វី​ក្បត់​ឆន្ទៈ​រាស្ត្រ​ទេ នោះ​គ្មានអ្វី​គួរឱ្យខ្លាច​ឡើយ»។ លោក យឹម សុវណ្ណ​បាន​បន្តថា បើ​គណបក្ស​ប្រជាជន​មិន​អើពើ​នឹង​ការទាមទារ​របស់​ប្រជាជន​នៅ​ថ្ងៃ១០ធ្នូ​នោះទេ គណបក្ស​សង្គ្រោះ​​ជាតិ ​នឹង​បន្តធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី១៥ ទី២២ ទី២៩ និង​ជា​បន្តទៅ​រៀងរាល់ថ្ងៃ​អាទិត្យ។

ដោយឡែក លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​របស់​អង្គការ​លីកាដូ ដែល​សម្រប​សម្រួលការ​ហែ​ក្បួន​របស់​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បានចេញ​ប្រតិកម្ម​ថា ការ​រិត​ត្បិត​ណាមួយ នៅក្នុងឱកាស​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ គឺ​បង្ហាញ​អំពី​ការគោរព​សិទ្ធិមនុស្ស​មិនបាន​ពេញលេញ​នៅ​កម្ពុជា។

លោក សំអាត ថ្លែងថា៖ «អ្នកចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នឹង​ដើរ​ជា​ក្បួន​តាម​ដង​វិថី បើទោះជា​មានការ​រារាំង​ក៏ដោយ»។ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ស្នើឱ្យ​រដ្ឋាភិបាល​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​កុំ​ភ្ជាប់​ការអបអរ​ទិវា​សិទ្ធិមនុស្ស​ទៅនឹង​រឿង​នយោបាយ ព្រោះ​សិទ្ធិមនុស្ស​គឺ​សម្រាប់​ទាំងអស់គ្នា៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top