លោក ហ៊ុន សែន បដិសេធ​មិន​ចុះ​ចេញ​ពី​តំណែង

បញ្ចូលព័ត៌មានដោយ៖Unknown on Friday, December 20, 2013 0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ថា​នឹង​មិន​ចុះ​ចេញ​ពី​តំណែង ហើយ​ក៏​មិន​រៀប​ចំ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥​ឡើង​វិញ តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ។ ជាង​នេះ លោក​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ហ្វូង​បាតុកម្ម​ដឹក​នាំ​ដោយ​បក្ស​ប្រឆាំង ដែល​ប៉ុនប៉ង​បិទ​ផ្លូវ​នា​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ សម្រាប់​មេ​ដឹក​នាំ​គណ បក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា មិន​ព្រឺព្រួច ឬ​ញញើត​ទៅ​នឹង​សារ​គំរាម​របស់ លោក ហ៊ុន សែន ទេ និង​អះអាង​ថា​បន្ត​ដឹក​នាំ​មហា​បាតុកម្ម​នេះ​ត​ទៅ​ទៀត។

ការ​ថ្លែង​បដិសេធ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ នា​មន្ទីរ​រដ្ឋសភា។ ប្រមុខ​ដឹក​នាំ​មាន​ប្រសាសន៍​ថា គ្មាន​ច្បាប់​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទេ។ លើស​ពី​នេះ បើ​តាម​រដ្ឋធម្មនុញ្ញ រូប​លោក ឬ​ព្រះមហាក្សត្រ​ក្តី រួម​នឹង​រដ្ឋសភា មិន​មាន​សិទ្ធិ​ក្នុង​ការ​រំលាយ​រដ្ឋសភា​ចោល​ទេ។

លោក​បន្ត​ថា ចំពោះ​ការ​បោះ​ឆ្នោត​អាច​ធ្វើ​ទៅ​បាន​ជា​រៀង​រាល់ ៥​ឆ្នាំ​ម្តង ដូច​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ទៅ​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ទេ ព្រោះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង។ ហើយ​ថា រដ្ឋសភា​ក៏​មិន​បាន​ទម្លាក់​រូប​លោក​ពី​តំណែង​ដែរ។

បន្ថែម​លើ​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ទៅ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​គម្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​សាធារណៈ​ថា​ជា​ទង្វើ​ខុស​ ច្បាប់។ ហើយ​ថា រដ្ឋាភិបាល​នឹង​ឆ្លើយ​តប ឬ​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។ លោក ហ៊ុន សែន បាន​ស្នើ​ដល់​គណបក្ស​ប្រឆាំង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ បាតុកម្ម​របស់​ខ្លួន។

ស្រប​ពេល​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ក៏​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ និង​អនុវត្ត​ឲ្យ​បាន​តាម​ច្បាប់ និង​បទបញ្ញត្តិ​នានា ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប្រយោជន៍​ជាតិ ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។
យ៉ាង​ណា​ក៏ដោយ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​សារ​ព្រមាន​របស់​រាជ​រដ្ឋាភិបាល ឬ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដោយ​អះអាង​ថា នឹង​បន្ត​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រហូត​មាន​ដំណោះស្រាយ។
លោក ហូរ វ៉ាន់ បេក្ខជន​តំណាង​រាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឆ្លើយ​តប​ទៅ​នឹង​សារ​ព្រមាន​របស់ លោក ហ៊ុន សែន ទេ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ដឹក​នាំ​មហា​បាតុកម្ម​អហិង្សា​រហូត ដោយ​គ្មាន​ញញើត​នឹង​សារ​គំរាម​ណា​មួយ​ទេ។

បន្ថែម​លើ​នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ ដែល​បង្ហាញ​វត្តមាន​នៅ​ទីលាន​ប្រជាធិបតេយ្យ នឹង​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ក៏​បាន​បន្ត​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដដែល។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ រហូត​ទៅ ដើម្បី​ដាក់​សម្ពាធ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥​ឡើង​វិញ។ បញ្ហា​នេះ ទាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន-អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​បាតុករ​ច្រើន​ពាន់​នាក់ សុទ្ធតែ​បាន​អះអាង​ថា នឹង​ប្ដេជ្ញា​បន្ត​ប្រមូល​ផ្តុំ​ធ្វើ​មហា​បាតុកម្ម​រហូត​មាន​ដំណោះស្រាយ ទើប​បញ្ឈប់​ការ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top