នាយករដ្ឋមន្ត្រី​ខ្មែរ​គួរ​ទទួលបាន​ប្រាក់ខែ២០ម៉ឺន​ដុល្លារ​ក្នុង​មួយខែ

បញ្ចូលព័ត៌មានដោយ៖Unknown on Sunday, December 8, 2013 0

កាលពី​អាណត្តិមុនៗ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ទទួលបាន​ប្រាក់បៀវត្ស​រ៍​ក្រោម​មួយ​ពាន់​ដុល្លារ​អាមេរិក។ ប៉ុន្តែ​សម្រាប់​អាណត្តិ​ទី៥នេះ និង​អាណត្តិទៅមុខៗទៀត អ្នកជំនាញ​ជំ​រុញអោយ​រដ្ឋាភិបាល​ប​ង្កើ​ន​ប្រាក់ខែ​ជូន​ថ្នាក់ដឹកនាំ​កំពូល​ រហូតដល់២០ម៉ឺន​ដុល្លារ​អាមេរិក។

លោក កែម ឡី អ្នកស្រាវជ្រាវ​ឯករាជ្យ​ប្រចាំ​ ប្រទេស ​កម្ពុជា​បានបញ្ជាក់​ប្រាប់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ចាប់ពី​អាណត្តិ​ទី៥នេះ​ទៅ រដ្ឋាភិបាល​គួរ​ចាប់ផ្តើម​កែទម្រង់​ប្រាក់បៀវត្ស​រ៍​ជូន​ថ្នាក់​ដឹកនាំ​​ ប្រទេស និង​មន្ត្រីរាជការ​របស់ខ្លួន។

សម្រាប់​លោក កែម ឡី នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​គួរ​ទទួលបាន​ប្រាក់ខែ២០ម៉ឺន​ដុល្លារ​ អាមេរិក។ ឧបនាយករដ្ឋមន្ត្រី​គួរ​ទទួលបាន​ចំនួន១០ម៉ឺន​ដុល្លារ​អាមេរិក។ ទេសរដ្ឋមន្ត្រី​គួរ​ទទួលបាន៨ម៉ឺន​ដុល្លារ​អាមេរិក និង៧ម៉ឺន​ដុល្លារ​សម្រាប់​រដ្ឋមន្ត្រី។ មន្ត្រីរាជការ​ធម្មតា​គួរ​ទទួលបាន​ប្រាក់ខែ​ចាប់ពី៥០០ដុល្លារ​អាមេរិក​ ឡើងទៅ។ ចំពោះ​តំណាងរាស្ត្រ ពួកគេ​គួរ​ទទួល​បាន​ប្រាក់ខែ​ប្រហាក់ប្រហែល​នឹង​រដ្ឋ​មន្ត្រី​ដែរ ​ពោលគឺ៧ម៉ឺន​ដុល្លារ​អាមេរិក។

លោក កែម ឡី បាន​បញ្ជាក់ថា ប្រាក់ខែ​អាច​បង្កើន​អោយ​ច្រើន​មែន។ ប៉ុន្តែ តំណែង​ក្នុង​ជួ​រដ្ឋាភិបាល​គួរ​ត្រូវ​កាត់បន្ថយ មានន័យថា តំណែង​ឧបនាយករដ្ឋមន្ត្រី​គួរ​មានតែ​ម្នាក់។ ទេសរដ្ឋមន្ត្រី​គួរ​មានតែ​ពី៣ទៅ៤នាក់។ ចំនួន​ក្រសួង​ត្រូវ​កាត់បន្ថយ ហើយ​រក្សាទុក​តែ​រដ្ឋមន្ត្រី​ម្នាក់ និង​រដ្ឋលេខាធិការ​ម្នាក់​សម្រាប់​ក្រសួង​មួយនីមួយ។ ក្រៅពីនោះ ពួកគេ​សុទ្ធតែជា​មន្ត្រី​ជំនាញ។ លោក កែម ឡី បាន​បន្តទៀតថា អ្នកស្រាវជ្រាវ សេដ្ឋវិទូ អ្នកវិទ្យាសាស្ត្រ គួរ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់ និង​គួរ​ទទួលបាន​ប្រាក់ខែ​សមរម្យ​បំផុត។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហ​បុរី​ទទួលបាន​ប្រាក់បៀវត្ស​រិ៍៤០ម៉ឺន​ ដុល្លារ​ក្នុង​មួយខែ ផ្ទុយ​ពី២០ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ប្រ​ធានា​ធិបតេយ្យ​អាមេរិក អូ​បា​ម៉ា។

លោក កែម ឡី បានបញ្ជាក់​ជាមួយនឹង​ភាព​ជឿជាក់ថា៖« រដ្ឋាភិបាល​កម្ពុជា​អាច​បង្កើន​ប្រាក់ខែ​ជូន​ថ្នាក់ដឹកនាំ​បាន ប្រសិនបើ រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ពន្ធ​គ្រប់​ប្រភេទ​អោយមាន​ប្រសិទ្ធិភាព​ ខ្ពស់បំផុត ជំរុញ​ការកាត់បន្ថយ​ចំណាយ​មិនចាំបាច់ និង​កាត់បន្ថយ​អំពើពុករលួយ»។ របាយការណ៍​នាពេល​កន្លងមក​ធ្លាប់បាន​បង្ហាញថា កម្ពុជា​ខាតបង់​ថវិកា​អស់​ប្រមាណ​ជា​ពី៣០០ទៅ៥០០លាន​ដុល្លារ​អាមេរិក​ ដោយសារតែ​អំពើពុករលួយ។

លោក កែម ឡី អះអាងថា៖«ការតំឡើង​ប្រាក់ខែ​កាន់តែច្រើន​ជំរុញ​អោយ​ថ្នាក់ដឹកនាំ​លែងមាន​គំនិត​ពុករលួយ»៕



ប្រភពព័ត៌មាន៖ ថ្មីៗ

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top