គណបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្មជាថ្មីនៅថ្ងៃ១០ ធ្នូ
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, November 18, 2013
0
មេដឹកនាំគណបក្សសង្គ្រោះជាតិ មានគម្រោងយកទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខាងមុខ ដើម្បីកៀរគរមហាជនទូទាំងប្រទេសធ្វើមហាបាតុកម្មទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ថា មហាបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខាងមុខ គណបក្សសង្គ្រោះជាតិ មិនទាន់កំណត់ទីតាំងថាត្រូវធ្វើនៅរាជធានីភ្នំពេញ ឬនៅតាមខេត្តណាឲ្យពិតប្រាកដទេ។
លោកឲ្យដឹងថា គោលបំណងនៃការដឹកនាំធ្វើមហាបាតុកម្មជាថ្មីរបស់គណបក្សសង្គ្រោះជាតិពេលនេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
គម្រោងដឹកនាំមហាបាតុកម្មជាថ្មីរបស់គណបក្សប្រឆាំង កើតមានបន្ទាប់ពីជំនួបចរចាពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតសភានីតិកាលទី៥ រវាងមន្ត្រីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រូវបរាជ័យជាបន្តបន្ទាប់រួចមក។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: