រដ្ឋសភាឯកបក្សសម្រេចបើកកិច្ចប្រជុំពេញអង្គលើកដំបូងនៅថ្ងៃ១២ វិច្ឆិកា
បញ្ចូលព័ត៌មានដោយ៖Unknown
on Sunday, November 10, 2013
0
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចនៅថ្ងៃសុក្រនេះថានឹងបើកកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា អាណត្តិទី៥លើកដំបូងនៅថ្ងៃទី ១២ វិច្ឆិកាសប្តាហ៍ក្រោយនេះ។ សម័យប្រជុំរដ្ឋសភាពេញអង្គនិងឯកបក្សលើកដំបូងនេះ មានរបៀបវារៈពីរដែលត្រូវអនុម័ត គឺសេចក្តីព្រាងច្បាប់ស្តីពីថវិកាឆ្នាំ ២០១៤ និងសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ។
ទោះបីជាតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិមិនចូលអង្គុយក្នុងសភាក៏ដោយ ក៏រដ្ឋសភាឯកបក្សដែលមានតែតំណាងរាស្ត្រ ៦៨ នាក់ របស់គណបក្សប្រជាជនកម្ពុជាត្រៀមដំណើរការសម័យប្រជុំពេញអង្គរបស់ខ្លួនហើយ។ បន្ទាប់ពីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបើកសម័យប្រជុំពេញអង្គរដ្ឋសភាអាណត្តិទី៥ លើកដំបូង នៅថ្ងៃទី ១២ វិច្ឆិកា ដើមសប្តាហ៍ក្រោយនេះ។
មានរបៀបវារៈសំខាន់ពីរដែលគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចដាក់ឲ្យអង្គសភាពិភាក្សានិងអនុម័ត នោះគឺសេចក្តីព្រាងច្បាប់ទាក់ទងនឹងកញ្ចប់ថវិកាសម្រាប់ដំណើរការរបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០១៤ និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ។ នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋសភា។ សេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ ២០១៤ ត្រូវបានគណៈកម្មការជំនាញរបស់សភា ជជែកដេញដោលជាមួយតំណាងរដ្ឋាភិបាលរួចហើយកាលពីថ្ងៃទី ៦វិច្ឆិកាកន្លងទៅ មុននឹងបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍។
សូមបញ្ជាក់ថា ក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤ រដ្ឋាភិបាលគ្រោងចំណាយជាង ១៣លានលានរៀល ស្មើនឹងប្រមាណជិត ៣ ៤០០ លានដុល្លារអាមេរិក។ សេចក្តីព្រាងច្បាប់នេះត្រូវគេរំពឹងថា នឹងត្រូវរដ្ឋសភាអនុម័តនៅថ្ងៃទី១២វិច្ឆិកានេះដោយគ្មានឧបសគ្គ ទោះជាគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិក៏ដោយ។ គ្មានឧបសគ្គ ពីព្រោះតែការអនុម័តច្បាប់ថវិកាជាតិត្រូវការសំឡេងគាំទ្រភាគច្រើនដាច់ខាត ឬចំនួន ៥០ ភាគរយ បូក ១ តែប៉ុណ្ណោះ។ ដូច្នេះ សមាជិកសភាគណបក្សប្រជាជនកម្ពុជាចំនួន ៦៨ នាក់ គឺលើសពីតម្រូវការក្នុងការអនុម័តនេះ។
នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃសុក្រនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានសម្រេចអនុម័តសំណើរបស់រដ្ឋាភិបាលស្តីពីការបំបែកក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាពីរផងដែរ។ ប៉ុន្តែ សេចក្តីព្រាងច្បាប់នេះមិនទាន់ត្រូវបានគេដាក់បញ្ចូលក្នុងរបៀបវារៈសម្រាប់ពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី ១២ វិច្ឆិកានេះនៅឡើយទេ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: