បក្ស​​ប្រជាជនកម្ពុជា និងសង្គ្រោះជាតិ នឹងជួប​គ្នានៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​​​និយាយពី​កំណែ​ទម្រង់​បោះ​ឆ្នោត

បញ្ចូលព័ត៌មានដោយ៖Unknown on Friday, November 1, 2013 0

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ បាន​ជួប​គ្នា​តាម​ទូរស័ព្ទ​សា​ជា​ថ្មី​ម្តងទៀត​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ នៅក្នុង​ពេល​ដែល​​វិបត្តិ​នយោបាយ​នៅ​កម្ពុជា បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក។ ក្នុង​ជំនួប​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បានកំណត់​ថ្ងៃ​ចរចា​សា​ជា​ថ្មី​ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ប៉ុន្តែ​មិនមែន​ជា​ជំនួប​មេកំពូល​របស់​​បក្ស​នោះទេ។






សេចក្តីរាយការណ៏របស់ ស៊ុន មេសា
(01:57)
ថ្ងៃ​អង្គា​រ​ទី​៥ វិច្ឆិកា​សប្តាហ៍​ក្រោយនេះ គឺ​ជា​ថ្ងៃ​ជួប​​គ្នា​សា​ជា​ថ្មី​ ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ។ នេះ​បើ​តាម​លទ្ធផល​នៃ​ជំនួប​គ្នា​តាម​ទូរស័ព្ទ​ រវាង​លោក ស ខេង និង​លោក សមរង្ស៊ី​ នៅ​ថ្ងៃ​នេះ។

លោក ស ខេង មន្ត្រីជាន់ខ្ពស់នៃ​​ការិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​អ្នក​ជួប​តាម​ទូរស័ព្ទ​ផ្ទាល់ ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​នោះ បានឱ្យដឹងថា គណបក្ស​ជាប់ឆ្នោត​ក្នុង​សភា​ទាំងពីរ នឹង​បង្កើត​ក្រុមការងារ​ដែលមាន​សមាជិក​៥នាក់​ម្ខាង ជួបជុំ​គ្នា​សា​ជាថ្មី​ម្តងទៀត ​នៅ​ថ្ងៃ​អង្គារ​ទី​៥​វិច្ឆិកា ​សប្តាហ៍​ក្រោយ​នេះ នៅ​ឯ​វិមាន​រដ្ឋសភា។

តាម​​លោក សខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅក្នុង​ជំនួប​នោះ គេ​នឹង​ពិភាក្សាគ្នា​លើ​របៀបវារៈ​ចំនួន​បី ពោលគឺ ការកែប្រែ ​សមាសភាព​មេដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ការស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ការកែប្រែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​តាម​អនុសាសន៍​អង្គការ​សង្គម​ស៊ីវិល។

យ៉ាងណាក៏ដោយ ជំនួប​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នោះ គឺជា​ជំនួប​ថ្នាក់​អ្នក​បច្ចេកទេស​តែប៉ុណ្ណោះ។ ពោលគឺ​មិនមែនជា​ជំនួប​រវាង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ លោក​កឹម សុខា​នោះឡើយ។ ភាគី​ខាង​គណ​កប្ស​ប្រជាជន​កម្ពុជា នឹង​ដឹកនាំ​ដោយ​លោក ព្រុំ ​សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

យ៉ាងណាក៏ដោយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ដែលជា​អ្នកចរចា​ផ្ទាល់​បាន​ប្រាប់​វិទ្យុ​បារាំង ​នៅក្រោយ​​បញ្ចប់​ការសន្ទនា​​​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងរង់​ចាំមើល​លទ្ធផល​នៃ​ការ​ជំនួប​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ​សិន មុននឹង​សម្រេច​ថា​ចូលទៅ​កាន់តំណែង​ក្នុង​សភា​ឬ​អត់។

គួរ​រំលឹកថា នៅ​មុន​ការ​ជួបគ្នា​នៅ​ថ្ងៃ​ទី​១​វិច្ឆិការ​នេះ គណបក្ស​សង្គ្រោះជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​បន្ទន់​ជំហរ​របស់​ខ្លួន​ដើម្បី​បើកឱកាស​ឱ្យមាន​ការជួប​ចរចា​សាជាថ្មី​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។

សម្រាប់​លោក សម រង្ស៊ី និង​លោក ស ខេង ការជួប​ចរចា​នៅ​សប្តាហ៍​ក្រោយ​រវាង​គណបក្ស​ទាំងពីរ គឺជា​ពន្លឺ​ដើម្បី​ឈានទៅ​បិទ​បញ្ចប់​វិ​ប​ត្តិ​នយោបាយ​ក្នុង​អាណត្តិ​ទី៥នេះ៕


ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ​ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top