គណ​បក្ស​ធំ​​ទាំងពីរ​​ត្រៀម​​ចូល​​តុ​ចរចា ប្រធានបទ​​រួម​​គឺ​​កំណែ​ទម្រង់​​បោះ​ឆ្នោត​

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, October 26, 2013 0

បន្ទាប់ពី​មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​រួចមក មន្ត្រីជាន់ខ្ពស់​ទាំង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ពី​គោលជំហរ​នៃ​ការចរចា​​ថា កំណែទម្រង់​បោះឆ្នោត គឺជា​ចំនុចរួម​ដែល​ត្រូវ​ចរចា​​គ្នា ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​ នៅ​កម្ពុជា។ យ៉ាងណាក៏ដោយ មន្ត្រី​គណបក្ស​ទាំងពីរ​មិនទាន់​ដាក់​ថ្ងៃ​កំណត់​នៃ​ការ​ច​រចា​នៅឡើយ​ទេ។



សេចក្តីរាយកាណ៍របស់​ ញឹម សុផល
(01:53)

គណបក្ស​ជាប់ឆ្នោតធំៗទាំងពីរ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ទន់​ជំហរ​របស់ខ្លួន​ស្តីពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ដែល​កំពុងតែបន្ត​ញាំ​ញី​នេះហើយ។

មន្ត្រីជាន់ខ្ពស់​ការិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា លោ​កស ខេង បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា បើទោះបីជា​គណបក្ស​ទាំងពីរ​មិនទាន់​កំណត់​ថ្ងៃ​ចរចា​ជាមួយគ្នា​ឡើងវិញ​ក៏ដោយ ប៉ុន្តែ​ លោក​ថា​បញ្ហា​កំណែទម្រង់​បោះឆ្នោត ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​យល់ព្រម​ជាមួយគ្នា​​ក្នុងការ​ចរចា​ កាលពី​ពាក់កណ្តាល​ខែកញ្ញា​កន្លង​ទៅ គឺ​គួរ​យកមកអនុវត្ត​មុនដំបូង​គេ​បង្អស់។ ហើយ​លោក​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​ដោះស្រាយ​បញ្ហា​ម្តង​ទាំង​កញ្ចប់​នោះ គឺ​ពិតជា​លំបាក​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នេះ​ណាស់។

វិបត្តិ​នយោបាយ​គឺ​​ស្តែង​ចេញពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី៥នេះ។ ហើយ​សម្រាប់​បញ្ហា​ទាំងអស់នេះ លោក ស ខេង បាន​បញ្ជាក់ថា លោក​បាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ រួច​អស់ហើយ។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​បន្ថែម​​ថា​យ៉ាងណា​នោះទេ។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​ លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើង​ដែរ​ថា បញ្ហា​ចំបង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​នឹងត្រូវ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​នោះ នាពេល​ខាងមុខ​​នោះ គឺ​បញ្ហា​កំណែទម្រង់​នៃ​ការបោះឆ្នោត។ អ្នកនាំពាក្យ​រូបនេះ​បន្តថា សូម្បីតែ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង ក៏បាន​ទទួលស្គាល់​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ផងដែរ ដោយ​គណបក្សកាន់អំណាច​មួយ​នេះ បានប្រកាស​ឱ្យ​មាន​កំណែទម្រង់។

គួររំលឹកថា ​ដោយសារតែ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​សម្លេងឆ្នោត​ក្នុង​សភា​នោះ បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា និង​ទាត់ចោល​លទ្ធផល​នៃ​ការបោះឆ្នោត។ ហើយ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​រ៉ាប់​ម៉ឺន​នាក់​ ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ទាម​ទារ​រក​យុត្តិធម៌​នៃ​ការបោះឆ្នោត។

យ៉ាងណាក៏ដោយ គណបក្សធំៗទាំងពីរ​បាន​បញ្ជាក់ថា ថ្ងៃ​ជួបចរចា​សា​ជាថ្មី​នោះ​មិនទាន់​បានកំណត់​នោះទេ បើទោះបីជា​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បានដាក់​គោលដៅ​រួមគ្នា​គឺ​កំណែទម្រង់​​បោះឆ្នោត​យ៉ាងណាក៏ដោយ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

បញ្ជាក់៖ រាល់អត្ថបទ និង​រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ​ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top