ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​មាន​ទីប្រឹក្សា​និង​ជំនួយ​ការ​ជាង​ ៦០​នាក់​

បញ្ចូលព័ត៌មានដោយ៖Unknown on Saturday, October 19, 2013 0

ស្ថាប័នរដ្ឋ​នានា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី៥នេះ​បានតែងតាំង​ទីប្រឹក្សា និង​ជំនួយការ​របស់​ខ្លួន​ជា​បន្តបន្ទាប់។ ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ​មាន​ទីប្រឹក្សា និង​ជំនួយ​ការសរុប ជាង៦០នាក់។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៦ តុលា។ ការតែងតាំង​ទីប្រឹក្សា​និង​ជំនួយការ​របស់​រដ្ឋាភិបាល ក៏ដូចជា​របស់​ស្ថាប័នរដ្ឋ​នានា​នៅតែមាន​ចំនួន​ច្រើន​ដដែល​បើទោះបីជា​មានការ​កាត់បន្ថយ​នៅក្នុង​ស្ថាប័ន​ខ្លះ​ក្តី។




សេចក្តីរាយកាណ៍របស់​ ប៉ែន បូណា
(01:54)
ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មាន​ទីប្រឹក្សា​ចំនួន ៥១ នាក់ និង​ជំនួយការ​ចំនួន ១១ នាក់ ដែល​សរុប​ទាំងអស់​ចំនួន ៦២ នាក់។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​តែងតាំង​របស់​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី ១៦ តុលា។ ព្រះរាជក្រឹត្យ​ដដែល​នេះ​ក៏បាន​តែងតាំង​ទីប្រឹក្សា​អាជ្ញាធរ​អប្សរា២នាក់ និង​ទីប្រឹក្សា បូក​នឹង​ជំនួយការ​របស់​រាជបណ្ឌិត​សភា​ដែល​ស្ថិតក្រោម​ចំណុះ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដដែល​ចំនួន ១៣ នាក់​ផ្សេងទៀត។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥របស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅតែ​ជា​រដ្ឋាភិបាល​មាន​សមាសភាព​ចាស់​​ភាគច្រើន​និង​ជា​រដ្ឋាភិបាល​ដែលមាន​មន្ត្រី​កាន់តំណែង មន្ត្រី​ទីប្រឹក្សា និង​ជំនួយការ​ច្រើន​ដដែល។ រដ្ឋាភិបាល​នេះ​មាន​អមដោយ​ឧបនាយករដ្ឋមន្ត្រី ៩រូប ទេសរដ្ឋមន្ត្រី ១៥រូប និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ចំនួន១៣នាក់។ នេះ​នៅ​មិន​ទាន់​រាប់​រដ្ឋលេខាធិការ និង​អនុ​រដ្ឋលេខា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​​ទៀតផង​ទេ។ ក្រៅពីនោះ ក៏​នៅមាន​ទីប្រឹក្សា​និង​ជំនួយ​ការ​របស់​ស្ថាប័ននីមួយៗជាច្រើន​ទៀត។

កន្លងទៅនេះ ការតែងតាំង​ទីប្រឹក្សា​និង​ជំនួយការ និង​ការបែងចែក​តួនាទី​ក្នុង​ស្ថាប័នរដ្ឋ​នានា​តែង​ទទួល​ការរិះគន់​ពី​បក្សប្រឆាំង​និង​ង​សង្គម​ស៊ីវិល​ថា​ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព​និង​គ្មាន​ប្រសិទ្ធភាព​ដែលជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ។ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃទី ២៥ កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​គោលនយោបាយ​កំណែទម្រង់​មួយចំនួន។ ការកាត់បន្ថយ​ចំនួន​ទីប្រឹក្សា​និង​ជំនួយការ​មិនចាំបាច់​ក៏​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ថ្មី​នេះដែរ។

យ៉ាងណាក៏ដោយ គេ​នៅតែ​កត់សម្គាល់​ឃើញថា ចំនួន​មន្ត្រី​ក្នុង​តំណែង​នៅតែមាន​ច្រើន​លើសពី​តម្រូវការ ខណៈដែល​ប្រសិទ្ធភាព​ការងារ​មិនសូវមាន​ប៉ុន្មាន​នៅឡើយ។ ទីស្តីការគណៈរដ្ឋមន្ត្រី​ដែលមាន​ស្ថាប័ន​ជាច្រើន​ស្ថិតនៅក្រោម​ចំណុះ​របស់ខ្លួន​នោះ​ក៏មាន​មន្ត្រី ទីប្រឹក្សា និង​ជំនួយការ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ៕


ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

បញ្ជាក់៖​រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top