វិមានរដ្ឋសភា ចាប់ផ្តើមបើកទ្វារ ស្វាគមន៍តំណាង រាស្ត្រជាប់ឆ្នោត នៃកិច្ចប្រជុំដំបូង
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, October 24, 2013
0
ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ របស់គ្រប់ប្រព័ន្ធផ្សព្ធផ្សាយក្នុងស្រុក នៃព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ៧ព្រឹកព្រលឹមថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ ទ្វារវិមានរដ្ឋសភាដ៏ប្រណីត របស់កម្ពុជា ចាប់ផ្តើមបើកទ្វារតាមការគ្រោងទុក ស្វាគមន៍វត្តមានតំណាងរាស្ត្រ ជាប់ឆ្នោត បណ្តើរៗ ហើយ សម្រាប់ការបើកកិច្ចប្រជុំសភា លើកដំបូង ក្រោមព្រះរាជវត្តមានរបស់ ព្រះមហាក្សត្រ។ កិច្ចប្រជុំសភាលើកដំបូង បន្ទាប់ពី ការបោះឆ្នោត រយៈពេល ៦០ថ្ងៃនោះ មានការអញ្ជើញចូលរួម ពីតំណាងរាស្រ្ត ជាប់ឆ្នោតមកពី គណបក្ស ប្រជាជន កម្ពុជាទាំង ៦៨ ខណៈដែលតំណាងរាស្រ្ត ជាប់ឆ្នោត មកពីគណបក្សសង្រ្គោះជាតិ ៥៥រូប អត់ដឹងជំហរ យ៉ាងណា នៅឡើយនោះទេ។ - រហូតដល់វេលាម៉ោង ៧ និង២៦នាទី សម្តេច ហេង សំរិន ឧបនាយករដ្ឋមន្រ្តី ស ខេង លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី សុខ អាន ឧបនាយករដ្ឋមន្រ្តី គាត ឈន់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក សាយ ឈុំ លោក ហ៊ុន ម៉ានី និងតំណាងរាស្ត្រ ជាច្រើនរូបផ្សេងទៀត បានអញ្ជើញដល់វិមានរដ្ឋសភាហើយ។ - នៅម៉ោង ៧ និង៤៤នាទី ឯកអគ្គរដ្ឋទូតអាម៉េរិក និងប្រមុខកាទូតនានានៅកម្ពុជា បានអញ្ជើញដល់វិមានរដ្ឋសភា ហើយ ដើម្បីចូលរួមប្រជុំសភា និងធ្វើជាសក្ខីកម្មមួយ សម្រាប់ការបង្កើតសភានីតិកាលទី៥នេះ។ - នៅម៉ោង ៨ព្រឹក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់វិមានរដ្ឋសភា។ - ម៉ោង ៨ និង១២នាទី សម្តេច ជា ស៊ីម យាងដល់វិមានរដ្ឋសភា។ - នៅម៉ោង ៨ និង១៥នាទី ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងដល់វិមានរដ្ឋសភា ។ ជាមួយការឈានមកដល់ នៃកិច្ចប្រជុំនេះ នៅតាមបណ្តាផ្លូវចូលទៅកាន់វិមានរដ្ឋសភា ត្រូវបាន ដាក់កម្លាំងសមត្ថ កិច្ចយាមកាមយ៉ាងតឹងរឹងបំផុត ក្នុងការរក្សាសន្តិសុខ និងញាំង ឲ្យកិច្ចប្រជុំ លើកដំបូង បានប្រព្រឹត្តទៅក្រោមបរិយា កាសមួយដ៏ល្អប្រសើរ។ ជាមួយគ្នានេះ អភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវសុំការយោគយល់ពីប្រជាពលរដ្ឋផង ដែរ ចំពោះការកកស្ទះចរាចរណ៍ ដោយសារផ្លូវមួយចំនួនត្រូវបានបិទ។ បន្ទាប់ពីបើកកិច្ចប្រជុំសភា ហើយនោះ នៅថ្ងៃបន្តបន្ទាប់ក៏នឹងមានការអនុម័តបង្កើតរាជរដ្ឋាភិបាល និងប្រជុំគណៈ រដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាលអាណត្តិទី៥ផងដែរ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែង នៅទំព័រហ្វេសប៊ុករបស់លោកថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា អនុម័តរាជរដ្ឋាភិបាល អាណត្តិទី៥ នៅពេលល្ងាចស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំង។ ថ្ងៃទី២៥ ខែកញ្ញា ប្រជុំគណៈ រដ្ឋមន្ត្រីជាលើកទីមួយ នៅវិមានសន្តិភាព និង ទទួលទានភោជនាហារថ្ងៃត្រង់នៅទីនោះ ។ ទន្ទឹមនិងនេះកិច្ចប្រជុំសភាលើកដំបូង បានចាប់ផ្តើមដំណើរការហើយនៅវេលាម៉ោង៨ និង២៥នាទីព្រឹកថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា ព្រករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង តំណាងរាស្រ្តជាប់ ឆ្នោតគណបក្ស ប្រជាជនកម្ពុជា ប្រមុខការទូតនានាប្រចាំនៅកម្ពុជា បានយាង និងអញ្ជើញដល់ វិមានរដ្ឋសភា នោះ។ - ជាកិច្ចចាប់ផ្តើមព្រះមហាក្សត្រខ្មែរ បានយាងថ្លែងព្រះរាជសុន្ទរកថា ស្វាគមន៍ដល់ តំណាងរាស្រ្ត និងអង្គទូតនានា ព្រមទាំងបើកកិច្ចប្រជុំ។ - ក្នុងឱកាសដ៏មហាប្រសើរនេះ ខ្ញុំសូមសរសើរ និងអបអរសាទរសម្តេចឯកឧត្តមលោក ជំទាវ ដែលត្រូវបានប្រជា រាស្រ្ត ជាអធិបតីទូទាំងព្រះរាជាណាចក្រកម្ពុជា លោកបានជ្រើសតាំងជាតំណាងនៅក្នុងស្ថាប័ននីតិបញ្ញត្តិ ដើម្បី បន្តនិរន្តរភាពនយោបាយ និងសង្គម ដើម្បីកសាង និងការពារប្រទេសជាតិ ឲ្យមាន សេចក្តីសុខ ក្សេមក្សាន្ត និងមាន ការរីកចម្រើនថ្កុំថ្កើង រុងរឿងតទៅមុខ។ - សម័យប្រជុំសភា លើកដំបូង នៃរដ្ឋសភានីតិកាលទី៥ នាពេលនេះ ជាឱកាសថ្មី នៃប្រវត្តិសាស្រ្ត ស្ថាប័ននីតិបញ្ញត្តិ យើង ដែលមានសម្តេច ឯកឧត្តម លោកជំទាវ ដែលជាតំណាងដ៏ឧត្តុង្គឧត្តម របស់ប្រជារាស្រ្ត ទូទាំងប្រទេស និង ប្រឹងប្រែងអស់ពីកម្លាំងកាយ ប្រមូលផ្តុំការខិតខំ ដើម្បីបម្រើជាតិ ដោយតម្កល់ ផលប្រយោជន៍ជាតិជាធំ ជាងផល ប្រយោជន៍ដទៃ។ ច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត គឺជាផ្លូវសម្រាប់រាជរដ្ឋាភិបាល អនុវត្តការពារជាតិ និង លើកតម្កើងប្រជាជាតិខ្មែរយើង រស់នៅក្នុងសេចក្តីសុខ សន្តិសភាព ស្ថេរភាព ក្នុងបរិបថធានាសេរីភាព និង គោរពសិទ្ធិមនុស្ស ក្នុងបូរណាភាព ដែនដី នៃព្រះរាជាណាចក្រកម្ពុជាយើង។ - ខ្ញុំសង្ឃឹមថា រដ្ឋសភានីតិកាលទី៥ នឹងមានដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួនបានទទួលជោគជ័យ ដ៏ធំធេង សម្រាប់ជាឧត្តម ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជាយើង។
ប្រភព័ត៌មាន៖ Khmerex.com

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: