គណបក្សប្រជាជនកម្ពុជាស្វាគមន៍ការចរចាបើកចំហជាមួយគណបក្សសង្គ្រោះជាតិ
បញ្ចូលព័ត៌មានដោយ៖Unknown
on Friday, October 25, 2013
0
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍ចំពោះការចរចាបើកចំហព័ត៌មានជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដែលកំពុងកើតមាន។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ចូលរួមចរចា ជាមួយគណបក្សសង្គ្រោះជាតិ កាលពីខែកញ្ញាកន្លងទៅ លោក ឈាង វុន ថ្លែងប្រាប់VOD នៅថ្ងៃសុក្រនេះថា គណបក្សរបស់លោកស្វាគមន៍ការចរចាបើកចំហព័ត៌មាន។ លោកបន្តថា បើគិតពីផលប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោត គណបក្សសង្គ្រោះជាតិត្រូវប្រកាន់គោលជំហរចរចា ឲ្យ បានច្បាស់លាស់ទើបការចរចានោះទទួលបានផល។
ការលើកឡើងរបស់ លោក ឈាង វុន បែបនេះ បន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិប្រកាសទាមទារនៅព្រឹកថ្ងៃសុក្រនេះ ឲ្យការចាក់ផ្សាយជាសាធារណៈពេលលោកជួបចរចាជាមួយ លោក ហ៊ុន សែន នៅពេលក្រោយ។
លោក ឈាង វុន លើកឡើងថា ឧបសគ្គនៃការចរចាដែលមិនអាចរកចំណុចរួមបាន ដោយសារដែលគណបក្សសង្គ្រោះជាតិមិនមានគោលជំហរច្បាស់លាស់ក្នុងការចរចា គឺម្តងថាចង់បានដំណែងជាប្រធានរដ្ឋសភា ម្តងចង់រកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
តែលោក សម រង្ស៊ី អះអាងថា គោលបំណងសំខាន់របស់លោកក្នុងពេលចរចានោះ គឺចង់រកយុត្តិធម៌ជូនម្ចាស់ឆ្នោត ករណីលួចបន្លំពេលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានដឹកនាំគណៈប្រតិភូចរចាបិទទ្វារនៅវិមានរដ្ឋសភា តែជំនួបនោះមិនបានទទួលលទ្ធផលទេ៕
ប្រភពព័ត៌មាន៖ វិទ្យុសម្លេងប្រជាធិបតេយ្យ
បញ្ជាក់៖ រាល់អត្ថបទ និងរូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: