សង្គ្រោះជាតិរង់ចាំចម្លើយពីក្រសួងមហាផ្ទៃអំពីការហែរក្បួន និងចំនួនមនុស្សចូលរួមបាតុកម្ម
បញ្ចូលព័ត៌មានដោយ៖Unknown
on Monday, October 21, 2013
0
ប្រតិភូគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកយឹម សុវណ្ណបានជួបអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេងនៅព្រឹកថ្ងៃចន្ទនេះដើម្បីជជែកបន្ថែមអំពីការរៀបចំមហាបាតុកម្ម៣ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី២៣តុលា។ គណបក្សប្រឆាំងបានទាមទារសិទ្ធិរៀបចំដែលមានមនុស្សចូលរួមពី២ម៉ឺន ដល់៤ម៉ឺននាក់ ហែរក្បួន និងអោយពលរដ្ឋប្រមាណ៥០០០នាក់សំរាកពេលយប់។ សាលារាជធានីភ្នំពេញមិនបានយល់ព្រមឡើយលើសំណើទាំងនេះ ហើយបានបញ្ជូនកំណត់ហេតុនេះ ទៅក្រសួងមហាផ្ទៃដើម្បីសម្រេច។
គណបក្សសង្គ្រោះជាតិត្រូវរង់ចាំចម្លើយរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីប្រតិភូនៃគណបក្សនេះមិនទទួលបានការយល់ព្រមពីសាលារាជធានីភ្នំពេញ លើសំណើរបស់ពួកគេ។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានដឹកនាំប្រតិភូតំណាងគណបក្សចំនួន៧នាក់ទៅជួបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនោះ បានថ្លែងប្រាប់វិទ្យុបារាំងថា គណបក្សសង្គ្រោះជាតិបានស្នើសុំអោយមានអ្នកចូលរួមក្នុងមហាបាតុកម្មនេះចន្លោះពី ២ម៉ឺន ទៅ៤ម៉ឺននាក់ ស្នើសុំអោយអ្នកចូលរួមចំនួន៥០០០នាក់សំរាកពេលយប់នៅលើទីលានប្រជាធិបតេយ្យ និងសុំហែរក្បួននៅពេលព្រឹកនៅថ្ងៃទី២៣-២៤ និង២៥តុលា ជាមួយអ្នកចូលរួមប្រហែល១ម៉ឺននាក់។
លោកយឹម សុវណ្ណបានបញ្ជាក់ថា ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញដែលមិនបានយល់ព្រមនឹងសំណើរបស់គណបក្សសង្គ្រោះជាតិរបស់លោកនោះ នឹងផ្ញើកំណត់ហេតុនៃកិច្ចពិភាក្សានេះ ទៅក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអំពាវនាវអោយក្រសួងមហាផ្ទៃយល់ព្រមតាមសំណើរបស់ខ្លួន។ លោកយឹម សុវណ្ណបានបញ្ជាក់ថា នេះគឺជាសំណូមពរចាំបាច់មួយដែលក្រសួងមហាផ្ទៃត្រូវឆ្លើយតបទៅនឹងសុឆន្ទៈរបស់ពលរដ្ឋ។ ចំពោះមន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដដែលនេះ គណបក្សនេះធ្លាប់រៀបចំមហាបាតុកម្មច្រើនលើកកន្លងមកនេះ ដោយមិនមានបញ្ហាអ្វីឡើយ។
គួររម្លឹកឡើងវិញថា គណបក្សសង្គ្រោះជាតិបានគ្រោងធ្វើមហាបាតុកម្ម៣ថ្ងៃ គឺថ្ងៃទី២៣ដល់ថ្ងៃទី២៥ដើម្បីសម្តែងមតិប្រឆាំងលទ្ធផលបោះឆ្នោត។ ក្នុងពេលនោះ គណបក្សនេះក៏គ្រោងដង្ហែនាំយកស្នាមមេដៃប្រជាពលរដ្ឋទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ និងស្ថានទូតនៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា។
គម្រោងធ្វើមហាបាតុកម្មដែលត្រូវបង្ខំអោយកំលាំងមានសមត្ថកិច្ចត្រូវពង្រឹងសន្តិសុខយ៉ាងខ្លាំងដូចសព្វដង។ មុនការរៀបចំមហាបាតុកម្មរបស់គណបក្សប្រឆាំងមកដល់ កងកំលាំងចម្រុះបានត្រៀមហ្វឹកហ្វឺននៅលើទីលានប្រជាធិបតេយ្យផងដែរនៅព្រឹកមិញនេះ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: