តុល្យភាពអំណាចដើម្បីកែទម្រង់ បញ្ចប់វិវាទ នៅអាណត្តិក្រោយទៀត

បញ្ចូលព័ត៌មានដោយ៖Unknown on Tuesday, October 29, 2013 0

ភាពមិនចុះសម្រុងគ្នាក្រោយការបោះឆ្នោត អស់រយៈកាល ៥ អាណត្តិមកហើយ គឺមាន​ដំណើរ​ការទៅមុខបានដោយផ្អែក លើ កត្តាបង្រួបបង្រួមជាតិ ។ ព្រោះមរតក​ដែល​ជា​ប្រភពបន្សល់ទុក ឱ្យតាំងពីឆ្នាំ ១៩៩៣ មកគឺការចាប់ផ្តើមកសាងរបត់ ដឹកនាំថ្មី តាមលំនាំ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ប៉ុន្តែវិបត្តិដែលចេះតែ បន្តនៅក្រោយការ បោះឆ្នោត​នោះ​គឺបានបន្សល់ទុកឱ្យតាំងពី ឆ្នាំ ១៩៩៣ មកម៉្លេះ ដែល​អាច​និយាយ​បានថា​ជាប្រពៃណី​ទៅ​ហើយ សម្រាប់ បក្ស​ចាញ់​កើតទុក្ខ​មិន​សុខចិត្ត ចំពោះបក្ស​ឈ្នះឆ្នោត ។

តទៅកម្ពុជាគួរមាន  រូបមន្តដោះស្រាយជម្លោះតាំង ពីឆ្នាំ១៩៩៣ មកម៉្លេះ ដើម្បីទ្រ  ទ្រង់​​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ សេរី​ពហុបក្ស​ឱ្យមាន​ភាព​រឹងមាំ​បាន ប្រសិន​បើ​មេ​ដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​បួន​នៅ​ឆ្នាំ ១៩៩៣ ពិតជា​មាន​ឆន្ទៈ តម្កល់​ផល​​ប្រជាជាតិ​​និង​ប្រជា​​រាស្ត្រ​ជាធំ ស្ថិត​នៅ​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ ដែល​មាន​លក្ខខណ្ឌ​ស៊ីវិល័យ ស្រប​តាម​ស្តង់ដា មួយ  ដែល​អាច​ធានា​ដល់​អំណាច ពល​រដ្ឋ​បាន ។ ប៉ុន្តែ​ជា​អកុសល បើ​ក្រឡេក​ទៅ​មើល​​ស្ថានភាព នយោបាយ​ក្នុងឆ្នាំ ១៩៩៣ គឺបក្ស​ឈ្នះឆ្នោត​ដែល​មាន​ទ្រង់​រណប្ញទ្ធិ ជា​ព្រះ​​ប្រធាន​ប្រវត្តិ​សាស្ត្រ និង​តែមួយ​គត់​គ្មានពីរ ទើប​គេ​ពុំបាន​ឃើញ មាន​មាត្រា​ណា​មួ​យ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ដែលចង​ក្រង​និងចុះ​ហត្ថលេខា ដោយលោកតា សឺន សាន  កំណត់​ពី​អំណាច​​ថ្នាក់ ដឹកនាំ​ឱ្យបាន​ច្បាស់​លាស់​នោះឡើយ  បើទោះ​បីពេល​នេះ​មាន​ការ​ទាម​ទារ​ឱ្យមាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ក៏ វា​ស្ថិត​នៅ​ក្រៅរង្វង់​រដ្ឋធម្ម​នុញ្ញនោះ​ដែរ ។

នៅមាន​កត្តា​ច្រើន​ទៀត ដែល​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ មិនបាន​បញ្ញត្តិ​​ក្នុង​​​មាត្រា​លើការ​បង្កើត​​​ស្ថាប័ន​​បោះឆ្នោត​ឱ្យមាន ភាពសេរី​ត្រឹមត្រូវ​និងយុត្តិធម៌ ។ ផ្ទុយ​ទៅ​វិញ គ្រោងនៃ​ប្រព័ន្ធ​ច្បាប់បោះ​ឆ្នោត​ផ្តើម​ចេញពី​ការត្រូវរ៉ូវ​គ្នា​ដែល​មាន លក្ខណៈ ជាបុគ្គល​ទើប​បន្សល់​ទុក​ឱ្យ​ទំនាស់​បន្តរាល​ដាល រហូត​ដល់​សព្វថ្ងៃ ព្រោះ​ស្ថាប័ន​បោះ​​ឆ្នោត​​ជា​​អាជ្ញា​​កណ្តាល​ដែល​តម្រូវ​ឱ្យធ្វើការ​ងារមួយ​ឯករាជ្យ​និង​អាចផ្តល់​ទំនុកចិត្ត​ដល់បក្ស​ប្រកួត​ប្រជែង បើផ្អែក​តាម​វិទ្យា​សាស្ត្រ​រីក​ចម្រើន​ដូច​សព្វថ្ងៃ នេះ​ពិតជា​អាច​ជួយ​ដល់ អាជ្ញា​កណ្តាល​ដំណើរការ​ទៅបាន​ដោយ​ពុំមាន​ការរិះគន់​អ្វីនោះ​ឡើយ ។

រហូតមក​ដល់​អាណត្តិទី ៥ ឆ្នាំ២០១៣​ទៅ​ហើយ ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​​នយោបាយ​ក្រោយ​​ការ​បោះ​ឆ្នោត​នៅតែ បាន ចាត់​ទុកមរតក​នៃការ​បង្រួប​បង្រួម​បក្ស​ឈ្នះ​ឆ្នោត គឺជា​ករណី​ដែល​កម្ពុជា​មិន​អាច​ខ្វះបាន​ទៅ​ហើយ​ប៉ុន្តែ​លក្ខណៈ ខុស ប្លែក​ក្នុង​អាណត្តិទី ៥ នេះ គឺការ​បង្រួប​បង្រួម​​ខុសគ្នា​ពីអាណត្តិមុនៗ​ត្រង់ថា​ការ​ទាមទារ​ឱ្យមាន​ការ​បង្រួប​បង្រួម របស់ គណបក្ស​សង្គ្រោះជាតិ គឺដើម្បី​ធ្វើការ​កែទម្រង់ ព្រោះ​នៅ​ពេល​បក្ស​ហ៊្វុនស៊ិន​ប៉ិច​រួប​រួមបួន​អាណត្តិមក​ហើយ​គឺសំដៅ​តែ ទៅលើ​អំណាច​តាំង​ពីថ្នាក់ ជាតិ រហូតដល់​រាជធានី ខេត្ត  ស្រុក ខណ្ឌ តែប៉ុណ្ណោះ ។

ជុំវិញករណីបង្រួបបង្រួមជាតិនេះដែរ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់​ឱ្យដឹង​ជា​សាធា​រណៈ​ថា នៅលើ​ពិភព លោកនេះ គ្មានបក្ស​ចាញ់ឆ្នោត​ណា​ទាមទារ​​ធ្វើជាប្រធាន​​សភា​ជាតិ​នោះទេ ។ ទោះបីការ​អះអាង​របស់​លោក ហ៊ុន  សែន បង្ហាញពី ភាព​ត្រឹមត្រូវ​​ក៏ពិតមែន! ប៉ុន្តែ​លោក សម រង្ស៊ី និងលោក កឹម សុខា ដែលប្រកាស​ថា​​បក្សខ្លួន​ឈ្នះឆ្នោត​​ដែរ​នោះ​ក៏ប្រកាស ទាមទារ​ឱ្យបង្កើត​គណៈកម្មការ​ឯករាជ្យ ដែលមាន​ការ​ចូលរួម​ពី​អន្តរជាតិ​​ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​សន្លឹក​ឆ្នោត​​ឡើងវិញ ប្រសិន  បើរក​ឃើញថា​​គណបក្ស​​ប្រជាជន​​ឈ្នះ​ឆ្នោត​មែន គណបក្ស​សង្គ្រោះជាតិ និងទទួល​ស្គាល់  ដោយ​មិន​ទាមទារ អំណាច​​ណា​​មួយ​ឡើយ ។

ដោយសារ​ចម្លើយ​ពីរសុទ្ធសឹង​តែមាន​ហេតុផល​ដូចគ្នា នេះហើយ​ទើប​​តម្រូវ​​ឱ្យការ​​បង្រួប​បង្រួម​​ក្នុង​​អាណត្តិ ទី ៥  នេះ សំដៅ​ឆ្លុះ​បញ្ចំង​ពី​តុល្យភាព អំណាច​ដើម្បី​កែទម្រង់​ឈាន  ទៅ​បញ្ចប់​វិវាទ​ក្រោយ​ពេល បោះ​ឆ្នោតបាន ៕

ប្រភពព័ត៌មាន៖ សារព័ត៌មានជាតិ

បញ្ជាក់៖​រាល់អត្ថបទ និង​​រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាការកម្មសិទ្ធិរបស់ Sampann IT ឡើយ​ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top