សង្គមប្រជាធិបតេយ្យ ត្រូវតែមាន និតិរដ្ឋជាដាច់ខាត

បញ្ចូលព័ត៌មានដោយ៖Unknown on Wednesday, October 30, 2013 0

ទស្សនៈលោកRousseau ចំពោះប្រជា ធិបតេយ្យ៖គោលការណ៍នៃប្រជាធិបតេយ្យគឺ ប្រជាជន ទាំងមូលជាម្ចាស់នៃអធិបតេយ្យ ហើយ ប្រជាជនជាអ្នក ប្រើប្រាស់អធិបតេយ្យ នោះ។ប្រជាជន អាចប្រើប្រាស់អធិបតេយ្យ តាមរយៈការបង្កើតច្បាប់។ច្បាប់ជា ប្រភព នៃសេរីភាពហើយប្រភព នៃច្បាប់គឺ ជាឆន្ទៈ ទូទៅរបស់ប្រជាជនទាំងអស់។លោកRousseau បានលើកជាឧទាហរណ៍ ថាប្រសិនបើរដ្ឋ មួយមាន ប្រជាពលរដ្ឋ ចំនួន១០,០០០នាក់ នោះសមាជិកម្នាក់ៗ នៃរដ្ឋនោះ មានចំណែក ១/១០,០០០នៃអំណាចកំពូល។ច្បាប់ជាឆន្ទៈ ទូទៅ របស់ប្រជាជន ទាំងអស់ ដូច្នេះច្បាប់ត្រូវធ្វើឡើងក្នុងគោលដៅទូទៅសម្រាប់គោលការណ៍ធំៗ ដែលជា កិច្ចការរបស់រដ្ឋាភិបាល។ ច្បាប់សម្រាប់ប្រជាជនទាំងអស់យកទៅអនុវត្ត។ ច្បាប់ដែល ប្រជាជនមិនបានអនុម័ត ពុំមែនជាច្បាប់ទេ ហើយបើរាស្រ្តមិនបានអន្តរាគមន៍ ដោយផ្ទាល់ យ៉ាងហោចណាស់ ក៍មាន ប្រជាមតិ ទទួលស្គាល់យល់ព្រម ពីប្រជារាស្ត្រដែរ។

លោក Rousseau គិតថាច្បាប់មិនអាចមានគ្រោះថ្នាក់ចំពោះសេរីភាពរបស់បុគ្គលទេព្រោះច្បាប់សម្រេច ដោយមនុស្សទាំងអស់គ្នាហើយអនុវត្តន៍ចំពោះមនុស្សទាំងអស់គ្នាដូច្នេះមិនមានបច្ច័យណាមួយដែល មនុស្ស ទាំងអស់សម្រេចអ្វីមួយដែលឲ្យទោសដល់មនុស្សទាំងអស់នោះទេ។
ប្រទេសដែលតូចហើយមានប្រជាជនតិចគេអាចអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់បានតែប្រទេសដែល មានប្រជាជនយ៉ាងច្រើននោះគេពិតជាពិបាកអនុវត្តប្រព័ន្ធប្រជាធិបតេយ្យដោយផ្ទាល់ណាស់។ ចំពោះបញ្ហានេះលោក Rousseau បានលើកឡើងនុវអនុសាសន៍បច្ចេកទេសមួយចំនួន៖
  1. ច្បាប់ដែលសំខាន់ៗរបស់រដ្ឋត្រូវតែប្រជារាស្រ្តសម្រេចតាមរយៈការធ្វើប្រជាមតិ
  2. ចំពោះបញ្ហាដែលមិនសំខាន់គេអាចប្រគល់ឲ្យអ្នកតំណាងរាស្រ្ត
  3. ការជ្រើសរើសអ្នកតំណាងរាស្រ្តត្រូវកម្រិតពេលវាលាពីព្រោះអ្នកតំណាងរាស្រ្តដែលត្រូវបានគេជ្រើសរើសច្រើនលើកច្រើនសារ នោះនឹងមានមុខរបបជាអ្នកតំណាងរាស្រ្តជាមិនខាន។
  4. ត្រូវបង្កើតច្បាប់ដាក់ទោសចំពោះអ្នកតំណាងរាស្រ្តដែលមិនគោរពតាមឆន្ទៈរបស់ប្រជាជន និងមិនបានអនុវត្តតាមកម្មវិធីរបស់ខ្លួន។
នៅពេលដែលច្បាប់ត្រូវបានអនុម័តតាមរយៈមនសិការរបស់ប្រជាពលរដ្ឋទាំងមូល ច្បាប់ត្រូវតែ យកទៅអនុវត្តយ៉ាងតឹងរឹងជាទីបំផុត។បើច្បាប់មិនអាចអនុវត្តចំពោះមនុស្សទាំងអស់នោះមិន មែនប្រជាធិបតេយ្យឡើយ។រដ្ឋាភិបាលជាអ្នកប្រតិបត្តិច្បាប់ដែលប្រជាជនជាអធិបតី។អធិបតេយ្យ របស់ប្រជាជនស្ថិតនៅក្នុងអំណាចនិតិបញ្ញត្តិដែលជាអំណាចធ្វើច្បាប់និងលប់ច្បាប់។
របបនយោបាយ
របបប្រជាធិបតេយ្យជារបបមួយដែលល្អឥតខ្ចោះ ប្រសិនបើរបបនយោបាយនោះអាចធ្វើឲ្យអំណាច និតិបញ្ញត្តិនិងអំណាចប្រតិបត្តិមាន Checks and Balances។  លោក Rousseau យល់ឃើញថា បើប្រជារាស្រ្តមានការយល់ដឹងខ្ពស់ ទើបប្រជាធិបតេយ្យមានដំណើរការទៅល្អ។រដ្ឋាភិបាល ប្រជាធិបតេយ្យជារដ្ឋាភិបាលសម្រាប់ប្រជារាស្រ្តដែលជាបញ្ញាជន មានន័យថាមិនមែនរដ្ឋាភិបាលសម្រាប់ មនុស្សឬពលរដ្ឋល្ងង់ទេ។
មេប៉ូលីសស្រីជនជាតិប្រេស៊ីលម្នាក់ដែលបានធ្វើជាប្រធានប៉ូលលីសជាង១៧ឆ្នាំមកហើយបានមាន ប្រសាសន៍ថា៖ហេតុអ្វីបានជាខ្ញុំធ្វើជាមេប៉ូលីស? ពីព្រោះខ្ញុំពិតជាជឿថារបបប្រជាធិបតេយ្យពិត   ប្រាកដត្រូវការការអនុវត្តច្បាប់ដ៍ខ្លាំងខ្លាមួយដោយហេតុនេះហើយខ្ញុំបានខិតខំធ្វើការយ៉ាងខ្លាំង ពីព្រោះ ក្នុងនាមជាសមាជិកនៃអ្នកអនុវត្តច្បាប់របស់រដ្ឋាភិបាល ខ្ញុំត្រូវការការពារប្រជាជនខ្ញុំ យើងត្រូវតែកែប្រែច្បាប់ឲ្យមានប្រសិទ្ធិភាពបើមិនអញ្ចឹងទេយើងមានប្រជាធិបតេយ្យតែនៅលើ ក្រដាសតែប៉ុណ្ណោះ។យើងត្រូវការការបង្ហាញពិតប្រាកដចំពោះការងាររបស់យើងការពារការងារនោះ ដើម្បីឲ្យមាន លទ្ធិប្រជាធិបតេយ្យពិតប្រាដក។(វិទ្យុVOAសំឡេងសហរដ្ឋអាមេរិច 06/April/2013)
និតិរដ្ឋជាប្រទេសដែលមានច្បាប់និងការអនុវត្តច្បាប់យ៉ាងតឹងរឹង។ច្បាប់ការពារនិងបំរើផលប្រយោជន៍ របស់ប្រជាជនទូទៅទាំងអស់គ្នាព្រោះច្បាប់ត្រូវបានបង្កើតឡើងដោយប្រជាជនឬតំណាងពិតប្រាកដ  របស់ប្រជាជន។ដូច្នេះការអនុវត្តតាមច្បាប់បានត្រឹមត្រូវគឺជាការការពារនិងបំរើផលប្រយោជន៍របស់ ប្រជាជននៅក្នុងប្រទេសទាំងអស់គ្នា។ភាពធូរលុងក្នុងការអនុវត្តច្បាប់ធ្វើឲ្យមនុស្សមួយក្រុមតូចដែល មានអំណាចនិងលុយកាក់នៅក្នុងប្រទេសទទួលបានផលលើសលប់តាមរយៈអំពើទុច្ចរិត ប៉ុន្តែបណ្តាល ឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនភាគច្រើនបំផុត។អ្នកដែលរស់នៅក្នុងប្រទេសនិតិរដ្ឋស្ថិត នៅក្រោម ច្បាប់ ទាំងអស់គ្នាដោយគ្មាននរណាម្នាក់អាចនៅក្រៅសំនាញ់ច្បាប់បានឡើយ។
មនុស្សមួយក្រុមតូចដែលស្ថិតនៅក្រៅសំនាញ់ច្បាប់អាចបំពានឬល្មើសច្បាប់ហើយគ្មានស្ថាប័នណាមួយ អាចដាក់ទ័ណ្ឌកម្មបានឡើយព្រោះគ្រប់ស្ថាប័នសំខាន់ៗដូចជា ប៉ូលីស ទាហាន ប្រព័ន្ធតុលាការ ជាដើម ត្រូវបានគ្រប់គ្រងដោយបក្ខពួករបស់ខ្លួនតាមរយៈអំណាចនិងលុយកាក់ នោះបណ្តាលឲ្យមានភាពធូរលុង ក្នុងការអនុវត្តច្បាប់។ កាលណាមានភាពធូរលុងក្នុងការអនុវត្តច្បាប់អ្នកដែលមានអំណាច អ្នកមានលុយ ស្រូបទាញ កេងប្រវ័ញ្ចជាតិ ហើយអ្នកដែលក្រីក្រគ្មានលុយគ្មានអំណាចជាអ្នករងគ្រោះ។
តើត្រូវធ្វើដូចម្តេចដើម្បីធ្វើឲ្យសង្គមក្លាយជាសង្គមនិតិរដ្ឋ? គឺត្រូវបំបែកអំណាចរដ្ឋ ឬ កាត់បន្ថយអំណាច អ្នកដឹកនាំ។ តើដើម្បីកាត់បន្ថយអំណាចរដ្ឋត្រូវធ្វើដូម្តេច? សម្រាប់ក្រុមសម្ព័ន្ធយល់ឃើញថាក្នុង កាលៈទេសៈកម្ពុជាបច្ចុប្បន្នត្រូវប្រើប្រាស់ យន្តការ៨ចំណុចដើម្បីកាត់បន្ថយអំណាចរដ្ឋ។

នយោបាយមិនមែនជាមុខរបររកស៊ីទេ តែជាការងារជួយសង្រ្គោះ

អត្ថបទខាងក្រោមដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ៖ នៅ​កម្ពុជា មាន​វិបត្តិ​សង្គម​ជាច្រើន​ដែល​ត្រូវគេ​មើលឃើញថា​មាន​ប្រភព​ចេញពី​នយោបាយ​ក្នុងនោះ​ការចំណាយ​​ដើមទុន​​ដើម្បី​ធ្វើ​នយោបាយ​គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​គេ​មិនអាច​មើលរំលង​បាន។ ជាទូទៅ នៅពេលដែល​អ្នកនយោបាយ​ចំណាយ​ប្រាក់​ច្រើន ពួកគេ​នឹង​ច្បាស់​ជា​ត្រូវ «ស្រង់ដើម» តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន។ នេះ​ជាវ​ដ្ត​សង្សារ​ដែល​វិល​វល់​ចុះឡើង​រវាង​ពិភព​នយោបាយ និង​បញ្ហា​សង្គមដែល​គួរតែមាន​ដំណោះស្រាយ។
ចុងក្រោយ​នេះ ការ​តថ្លៃ​គ្នា​រឿង​លុយកាក់​ដើម្បី​មុខតំណែង​ឬ​ដើម្បី​អាច​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ល្អ​ ហាក់បីដូចជា​ស្ងប់ស្ងៀម​បន្តិច​បើ​ធៀប​ទៅនឹង​កាលពី​ប៉ុន្មាន​អាណត្តិ​មុន។ ប៉ុន្តែ «ទឹក​ស្ងប់​ក៏មិនមែន​មានន័យថា​គ្មាន​ត្រី​នោះដែរ» យ៉ាងណាមិញ បញ្ហា​លុយកាក់​នៅ​​តែ​ជា​រឿង​សំខាន់​ដដែល​នៅក្នុង​ពិភព​នយោបាយ​កម្ពុជា​ បើទោះបីជា​វា​មិនសូវ​ជា​ពុះកញ្ជ្រោល​​ចេញមកក្រៅ​ខ្លាំង​ដូច​ពីមុន​ក៏ដោយ។
ប្រាក់​ គឺជា​មធ្យោបាយ​មួយ​​ក្នុងចំណោម​មធ្យោបាយសំខាន់ៗទាំងឡាយ​ ដើម្បី​ឈានទៅ​ប្រឡូក​ក្នុង​ឆាកនយោបាយ។ នៅ​កម្ពុជា គណបក្សនយោបាយនីមួយៗពឹងផ្អែក​ទាំងស្រុង​ទៅលើ​ប្រភពធនធាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកនយោបាយត្រូវតែ​ចំណាយ​ប្រាក់​ទៅតាម​ឋានៈ តួនាទី​ដែល​ខ្លួន​មាន​ ឬ​ដែល​ខ្លួន​រំពឹងថា​នឹង​ទទួលបាន។
ជាទូទៅ គណបក្សនីមួយៗមាន​ប្រភព​ហិរញ្ញ​វត្ថុ​សំខាន់​ពីរ៖ ទី១ គឺ​ការដាក់ទុន​របស់​អ្នកនយោបាយម្នាក់ៗ និង​ទី២ គឺ​ការកៀងគរ​ពី​ប្រភពផ្សេងៗ ជាពិសេស​ពី​អ្នក​ដែលមាន​សមានចិត្ត​ជាមួយ​គណបក្ស​នោះ។ សម្រាប់​គណបក្សកាន់អំណាច បញ្ហា​ហិរញ្ញវត្ថុ​មិនសូវ​ជា​ចោទ​ឡើយ​ ពីព្រោះ​អ្នកនយោបាយ​សុទ្ធតែជា​អ្នកមាន​ប្រាក់ រីឯ​អ្នក​ដែលមាន​សមានចិត្ត​ជាមួយ​គណបក្ស​នេះ​ភាគច្រើន​ជា​អ្នកជំនួញធំៗដែល​សម្បូរ​ប្រាក់​យ៉ាង​ហូរហៀរ។
ប៉ុន្តែ សម្រាប់​គណបក្ស​ក្រៅរ​រដ្ឋាភិបាល​វិញ បញ្ហា​ហិរញ្ញវត្ថុ​គឺជា​ចំណោទ​យ៉ាង​ធំធេងមួយ។ ចំណោទ​នៅត្រង់ថា សកម្មជន​នយោបាយ​ក៏​មិនសូវ​សម្បូរ​ប្រាក់ រីឯ​ប្រភព​ចំណូល​ផ្សេងទៀត​ក៏​មិនសូវ​ជា​សម្បូរបែប។ ប្រភព​ចំណូល​មួយ​ភាគ​ធំ​បានមកពី​ការ​រៃអង្គាស​ពី​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស។ ហេតុ​ដូច្នេះហើយ​បានជា​កន្លងទៅ​ បញ្ហា​លុយកាក់​ច្រើនតែ​ផ្ទុះ​ចេញពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល។
សម្រាប់​ក្រុមអ្នកវិភាគ​បញ្ហា​សង្គម​កម្ពុជា មាន​វិបត្តិ​សង្គម​ធំធេង​ណាស់​ដែល​កើតចេញពី​ការដាក់ទុន​នៅក្នុង«ជំនួញ​នយោបាយ»។ សម្រាប់​គណបក្សកាន់អំណាច តំណាងរាស្ត្រ​ឬ​ប្រធាន​ក្រុមការងារ​ដែល​ទទួលបន្ទុក​មណ្ឌលបោះឆ្នោតនីមួយៗ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​ជាប្រចាំ​ផង និង​ជាពិសេស​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​តែម្តង។ ដូច្នេះ ពួកគេ​ច្បាស់​ជា​ត្រូវ​សម្លឹង​រក​ប្រភព​ចំណូល​មកវិញ​ឲ្យបាន​ច្រើន​ដែរ។ តើ​នេះ​មិនមែនជា​ប្រភព​នៃ​អំពើពុករលួយ​ទេ​ឬ?
រីឯ​អ្នកជំនួញធំៗដែល​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គណបក្សនយោបាយក៏ត្រូវប្រឹង​រក​ចំណូលមក​វិញ​ឲ្យ​បាន​ច្រើន​ដែរ​ ដើម្បី​ប៉ះប៉ូវ​ការខាតបង់​ទៅលើ​នយោបាយ។ ពួកគេ​ក៏ត្រូវ​ការ​ឥទ្ធិពល​របស់​​អ្នកនយោបាយ ដើម្បី​ការពារ​មុខ​ជំនួញ​របស់ខ្លួន​ដែរ​ ពីព្រោះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​«អ្នកជំនួញ​តែង​រក​ផលចំណេញ»។ ទីបំផុត ផលវិបាក​នឹង​ធ្លាក់​ទៅលើ​សង្គម​ទាំងមូល​ក្នុងនោះ អ្នកក្រីក្រ​រង​ផលប៉ះពាល់​ខ្លាំងជាងគេ។ វា​មិន​ខុស​អ្វី​ពី​សុភាសិត​ដែលថា«ច្របាច់ក​ចិន លៀន​អណ្តាត​​ខ្មែរ​នោះឡើយ»។
ស្ថាន​ភាពមិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជាពិសេស​គឺ​បក្សប្រឆាំង​តែម្តង។ ការចំណាយ​ប្រាក់​ទៅលើ​នយោបាយ​បាន​ក្លាយជា​ប្រភព​នៃ​បញ្ហា​រាប់រយ​ជំពូក។ អ្នកខ្លះ​បាន​ចំណាយ​ទ្រព្យ​ធន​អស់រលីង​ពី​ខ្លួន តែ​ទីបំផុត មុខតំណែង​អ្វី​ក៏​មិន​ទទួល​បានដែរ។ អ្នក​ទាំងនោះ​ត្រូវ​ធ្លាក់ខ្លួន​ក្រីក្រ​កាន់តែខ្លាំង ហើយ​អ្នកខ្លះ​ក៏មាន​បញ្ហា​ក្នុង​គណបក្ស​រហូត​ត្រូវគេ​​បណ្តេញចេញ ឬ​ត្រូវ​បង្ខំចិត្ត​ដើរចេញ​ដោយ​ខ្លួនឯង។ នេះ​ជា​អ្វីដែល​គេ​ហៅថា «ប្រាក់​ក៏​បង់ ថង់​ក៏​ដាច»។ រីឯ​អ្នក​ដែល​នៅមាន​លទ្ធភាព ចេះតែ​បន្ត​ប្រឹងប្រែង​ដោយ​សង្ឃឹមថា ថ្ងៃ​ណាមួយ​ពួកគេ​អាច​ស្រង់ដើម​វិញ​បាន។
ដូច្នេះ ដើម្បី​ចាកចេញ​ពី​វដ្ត​សង្សារ​នេះ អ្នកនយោបាយ​គួរតែ​ត្រូវ​ចៀស​ផុតពី​ការចាប់​បង្ខំ​ឲ្យ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួនសន្ធឹកសន្ធាប់បែបនេះ​តទៅទៀត។ ក្នុងន័យនេះ កម្ពុជា​គួរ​មានច្បាប់​មួយ​ដើម្បី​កំណត់​ពី​ហិរញ្ញវត្ថុ​បក្សនយោបាយ​ឲ្យ​បានច្បាស់លាស់។ ទន្ទឹមនឹង​នោះដែរ អ្នកនយោបាយ​ខ្មែរ​គួរ​ផ្លាស់ប្តូរ​ផ្នត់គំនិត​មួយ​ជា​ចាំបាច់៖ នោះ​គឺ​នយោបាយ​មិនមែនជា​មុខ​ជំនួញ​​ដើម្បី​ស្វែងរក​ផលចំណេញ​ផ្ទាល់ខ្លួន​ទេ តែ​អ្នកនយោបាយ​ត្រូវមាន​ទំនួល​ខុសត្រូវ​ដ៏​ធំ​បំផុត​ ​ចំពោះមុខ​ប្រទេសជាតិ និង​ប្រជាជន។
ប្រសិនបើ​ទំនួល​ខុសត្រូវ​ដ៏​ធំ​នេះ​ត្រូវបាន​គ្របដណ្តប់​ដោយ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​ប្រសិន​​បើ​នយោបាយនៅតែត្រូវគេចាត់ទុកជាមុខជំនួញ វិបត្តិ​សង្គម​ដែលជា​ផលវិបាក​នៃ​ការចំណាយ​ប្រាក់​របស់​អ្នកនយោបាយ​នឹង​នៅតែ​បន្ត​កើតឡើង គ្មាន​ទីបញ្ចប់​ឡើយ៕ ( ដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ
គោលដៅរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាព គ្នាក្នុងភាពជាម្ចាស់ប្រទេសដែលក្នុងនោះដែរគឺវាបានក្ដោបនៅអត្ថន័យ២គឺ ពាក្យថា ស្មើភាពគ្នា និងភាព ជាម្ចាស់ប្រទេសដែលវាឆ្លុះបញ្ចាំងពីបញ្ហាក្នុងសង្គម។ការរស់នៅដោយស្មើភាពគ្នា ជារៀងមកពលរដ្ឋខ្មែរ មិនធ្លាប់រស់នៅដោយស្មើភាពគ្នានោះទេ ទាំងឳកាសអភិវឌ្ឍន៍ខ្លួន ការទទួលសេវាសង្គម ឬ នៅចំពោះមុខ ច្បាប់ឡើយ។ ប៉ុន្តែបើគេងើបឡើងរើបំរះពីបញ្ហានេះ គេក៏រើជាមួយចលនាណាមួយដោយគ្មានការយល់ដឹង និងទិសដៅច្បាស់លាស់នោះដែរដែលចុងក្រោយលទ្ធផលនៃការចូលរួមរបស់ពួកគេបានត្រឹមតែនាំអោយ អ្នកនយោបាយទាំងនោះបង្កើតជាសង្គមមានវណ្ណៈអ្នកដឹកនាំ និង ប្រជារាស្រ្តស្ថិតក្រោមរូបភាព ប្រជាធិបតេយ្យ តែធាតុពិត វាជាការប្រមូលផ្ដុំអំណាចទៅមនុស្សមួយក្រុមប៉ុណ្ណោះ។ ការរស់នៅក្នុង ភាពជាម្ចាស់ប្រទេសជាទូទៅប្រជាពលរដ្ឋខ្មែរមិនបានយល់ដឹង ឬ ចាត់ទុកខ្លួន ជាម្ចាស់ប្រទេសនោះទេ បើទោះជាពួកគេជាម្ចាស់តាមផ្លូវធម្មជាតិដែលខ្លួនកើតមកលើទឹកដីនេះដូចគេដូចឯងនិងជាម្ចាស់ទៅតាម ផ្លូវច្បាប់ដែលធានាដោយរដ្ឋធម្មនុញ្ញក៏ដោយ។ ផ្ទុយមកវិញពួកគេបែជាចាត់ទុកខ្លួនគ្រាន់តែជាអ្នកកើត មកលើទឹកដីនេះ ប៉ុណ្ណោះពួកគាត់ហាក់ដូចជា គ្មានកាតព្វកិច្ច និងទំនួលខុសត្រូវអ្វីឡើយចំពោះទឹកដីនេះ ព្រោះគាត់យល់ថាកិច្ចការអភិវឌ្ឍន៍ កិច្ចការពារ និងកិច្ចការបំផ្លាញសង្គម វាជារឿងរបស់អ្នកនយោបាយ មួយក្រុម ឬ រដ្ឋាភិបាលប៉ុណ្ណោះ។គាត់ដឹងតែម្យ៉ាងគត់គឺ ការទទួលខុសត្រូវ លើសេចក្ដីសុខក្នុងក្រុម គ្រួសារ របស់គាត់ប៉ុណ្ណោះ។
មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ប្រទេសនឹងមិនអាចមានឡើយ ដរាបណាប្រជាពលរដ្ឋខ្មែរនៅតែបន្តជីវិតតាមលំអានខាងលើនោះ។ការធ្វើនយោបាយមិនមែនជាមុខរបរ រកស៊ីនោះទេ វាក៏មិនមែនជារឿងរបស់មនុស្សមួយក្រុមនោះដែរ វាគឺជាកិច្ចការងារសង្គ្រោះប្រទេស សង្គ្រោះប្រជាជន ហើយវាតំរូវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមគ្នាធ្វើប្រកបដោយការយល់ដឹង។
បើអ្នកជួយមនុស្សម្នាក់អោយមានហូប ចុកគ្រប់គ្រាន់ រួចផុតពីគ្រោះថ្នាក់នោះ តើបុណ្យកុសលនោះ វាធំណាស់ទៅហើយ ចុះទំរាំនយោបាយជួយមនុស្សទូទាំងប្រទេសទៀតនេះ វាមានទំហំប៉ុណ្ណាទៅ?

LDP មិនស្វែងរកសន្លឹកឆ្នោត ប៉ុន្តែស្វែងរកការគាំទ្រគំនិត


គណបក្សប្រជាធិបតេយ្យតែងប្រកាសថា ការចេញទៅឃោសនានយោបាយ មិនមែនដើម្បីស្វែងរក សន្លឹកឆ្នោតទេ ប៉ុន្តែជាការស្វែងរកការគាំទ្រគំនិត។ ចុះចាំបាច់បង្កើតគណបក្សនិងឈរឈ្មោះបោះឆ្នោត ធ្វើអ្វី បើមិនចង់បានសន្លឹកឆ្នោត?  ហើយហេតុអ្វីបានជាមានអ្នកបោះឆ្នោតឲ្យកាលពីឆ្នាំ២០០៨ និង ២០១២?  បើចង់ដឹងច្បាស់សូមបន្តការអានដូចតទៅ៖
ការស្វែងរកសន្លឹកឆ្នោត
អ្វីដែលអ្នកនយោបាយមុនធ្វើគឺធ្វើយ៉ាងណាឲ្យតែបានសន្លឹកឆ្នោតដូចជា ទិញសន្លឹកឆ្នោតក្រោមរូបភាពជា អំណោយ បំភាន់ បំភ័យ លាបពណ៍ អុជអាល ញុះញង់ កុហកបោកប្រាស់គ្រប់មធ្យោបាយតាមតែ អាចធ្វើបានទោះបីជាសកម្មភាពទាំងនោះទុច្ចរិតក៍គេនៅតែធ្វើដើម្បីសន្លឹកឆ្នោត។ គណបក្សមួយចំនួន បានបង្ខំឲ្យសមាជិក ឬ អ្នកស៊ីនុយពីបក្សរបស់គេស្បថថានឹងបោះឆ្នោតឲ្យបក្សរបស់គេ។
 ជាក់ស្តែង កាលពីមុនពេលបោះឆ្នោតឆ្នាំ២០១២ គណបក្សសម រង្ស៊ីបានលាបពណ៍គណបក្សសិទ្ធិមនុស្ស ថាជាអាយ៉ងរបស់គណបក្សប្រជាជនដើម្បីកុំឲ្យប្រជាជនបោះឆ្នោតឲ្យបក្សសិទ្ធិមនុស្សហើយបោះឆ្នោតឲ្យ បក្សសមរង្ស៊ីវិញ។  នៅឆ្នាំ២០០៨ កម្មវិធីរាជានិយមដែលជាកម្មវិធីរបស់គណបក្សនរោត្តម រណឬទ្ធិ ក៍បានចោទប្រកាន់លោក កឹម សុខា ប្រធានបក្សសិទ្ធិមនុស្សជាអាយ៉ងបក្សប្រជាជន។ នេះជាការ លាបពណ៍បក្សដទៃដើម្បីបានសន្លឹកឆ្នោត។ នៅខែកញ្ញា ឆ្នាំ ២០១១ អជ្ញាធរបានរុះរ៉ើផ្ទះសម្បែង អ្នកបឹងកក់ នៅពេលនោះលោក សួង សុភ័ណដែលជាប្រធានយុវជនគណបក្សសម រង្ស៊ីបានឆ្លៀតឱកាស ចូលរួមញុះញង់ឲ្យយុវជនក្មេងៗនៅបឹងកក់គប់ដុំថ្មលើគ្រឿងចក្ររុះរ៉ើ និង ប៉ូលីស ហើយត្រូវបានប៉ូលីស វាយបែកក្បាលហូរឈាម( បើចង់ដឹងច្បាស់សូមមើលវិដេអូដែលថតនិងផ្សាយដោយវិទ្យុអាស៊ីសេរី ដែលបង្ហាញសកម្មភាពលោក សួង សុភ័ណ ឆ្កាដៃឆ្កាជើងស្រែកឲ្យក្មេងៗធ្វើសកម្មភាពប្រឆាំងប៉ូលីស)។ នេះជាការញុះញង់ដើម្បីធ្វើឲ្យប្រជាជនស្អប់រដ្ឋាភិបាលនិងបោះឆ្នោតឲ្យបក្សប្រឆាំងវិញ។
 ចំណែកបក្សកាន់អំណាចប្រើប្រាស់វិធីសាស្រ្តអុជអាលបំបែកបំបាក់បក្សប្រឆាំងទាំងពីរតាមរយៈការ បញ្ចេញសារសំឡេងនៃការសន្ទនារវាងលោកនាយករដ្ឋមន្រ្តីនិងលោក កឹម សុខា។ បក្សកាន់អំនាច ចែកនុយក្រោមរូបភាពជាអំណោយដូចជា សារ៉ុង ក្រម៉ា ប៊ីចេង និង លុយជាដើមដើម្បីបានសន្លឹកឆ្នោត។ កំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៣នេះ ក្រុមការងារគណបក្សប្រជាជនបានស្វែងរកសន្លឹកឆ្នោត តាមរយៈការធ្វើពិធីងូតទឹកឲ្យចាស់ៗ ព្រោះចាស់ៗមួយចំនួនបានងាករេទៅគាំទ្របក្សប្រឆាំងដែលសន្យា ផ្តល់ប្រាក់ឧបត្ថម្ភដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ៤ម៉ឺនរៀលក្នុងមួយខែ។ម៉្យាងវិញទៀតគេបំភាន់ ប្រជាជនដោយប្រៀបធៀបតួនាទីក្នុងការកសាង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹកជាដើមរបស់រដ្ឋាភិបាល ជាមួយគណបក្សប្រឆាំងដែលមានតែតួនាទីឃ្លាំមើលការ អនុវត្តរបស់រដ្ឋាភិបាល។មិនត្រឹមតែប៉ុណ្ណោះ អនុប្រធានគណបក្សកាន់អំណាចថែមទាំងគំរាម ដកហូត យកមាស៊ីនបូមទឹកវិញ និងឈប់ធ្វើបុណ្យប្រសិនគណបក្សរបស់គាត់ចាញ់ឆ្នោត។ បក្សកាន់អំនាច តែងរំលឹកថ្ងៃ៧មករាដើម្បីឲ្យប្រជាជនសងគុណតាមរយៈសន្លឹកឆ្នោត។ ទស្សនៈវិទូចិន ខុង ជឺ បានលើកឡើងថា គុណដែលយើងធ្វើចំពោះអ្នកដទៃនឹងរលាយសាបសូន្យនៅពេលយើង ទាមទារឲ្យគេ សងគុណយើងវិញ។ នេះបញ្ជាក់យ៉ាងច្បាស់ថាអ្នកនយោបាយមួយចំនួនខិតខំធ្វើអ្វីគ្រប់យ៉ាងប៉ុន្តែក្នុង គោលបំណងឲ្យប្រជាជនស្រឡាញ់ដើម្បីបានសន្លឹកឆ្នោតតែប៉ុណ្ណោះមិនមែនកើតឡើងដោយសារកាតព្វ កិច្ចឬ ក្តីអាណិតស្រឡាញ់ពិតប្រាកដចំពោះជនរួមជាតិឡើយ។នេះមានន័យថាអ្វីដែលគេធ្វើគឺដើម្បីប្តូរ យកសន្លឹកឆ្នោតដែលជាប្រយោជន៍អំណាចផ្ទាល់ខ្លួន។
ការស្វែងរកការគាំទ្រគំនិត
គណបក្សនយោបាយគឺជាមនុស្សមួយក្រុមដែលមានគំនិតទស្សនៈដូចគ្នា ឬ ស្រដៀងចំពោះអ្វីដែល រដ្ឋាភិបាលគួរធ្វើហើយរួមគ្នាបង្កើតជារចនាសម្ព័ន្ធដឹកនាំនិងធ្វើសកម្មភាពស្វែងរកការគាំទ្រគំនិតនោះពី មហាជនបន្ថែមទៀតដើម្បីឲ្យប្រជាជនចូលរូមនិងឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលអាចអនុវត្តនូវគំនិតទាំងនោះ បាន។មនុស្សមួយក្រុមតូចមិនអាចឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលបានឡើយ ទាល់តែស្វែងរកការគាំទ្រគំនិត ឲ្យបានចាប់ពី៥០%+១ឡើងទៅ។ ក្នុងប្រទេសប្រជាធិបតេយ្យពិតប្រាកដ ការស្វែងរកការគាំទ្រគំនិត ត្រង់នេះសំដៅទៅលើការស្វែងរកការគាំទ្រគោលនយោបាយ ឬ យន្តការរបស់គណបក្សសម្រាប់យកទៅ អនុវត្តនៅពេលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ដើម្បីទទួលបានការគាំទ្រលុះត្រាតែពន្យល់ពីអត្ថប្រយោជន៍ នៃគំនិតនោះពេលត្រូវបានអនុវត្ត។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់ឃើញថាប្រភពនៃបញ្ហាទាំងឡាយគឺបណ្តាលមកពីអំណាច ប្រមូលផ្តុំលើមនុស្សម្នាក់ ហើយទស្សនៈដើម្បីដោះស្រាយបញ្ហាគឺ ត្រូវបំបែកអំណាចអ្នកដឹកនាំឬ បន្ថយអំណាច អ្នកដឹកនាំ តាមរយៈយន្តការ៨ចំណុច។
លក្ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គោលដៅ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ដោយធ្វើឲ្យសម្រេចបានតាមរយៈការអនុវត្តយន្តការ៨ចំណុច។
ចំណុចចាប់ផ្តើមពន្យល់ពីប្រជាធិបតេយ្យ សីលធម៍សង្គម កិច្ចប្រតិបត្តិព្រះធម៍ ដើម្បីឲ្យប្រជាជនយល់ដឹងពីប្រជាធិបតេយ្យនិងចូលរួមប្រកបដោយសីលធម៍។
ធនធានមនុស្ស  បេះដូងស្រឡាញ់ជាតិ​និងមានចំណេះដឹង
ឥរិយាបទនយោបាយ សុចរិតជាបាតគ្រឹះនៃគ្រប់ឥរិយាបទនយោបាយ។ មិនបំផ្លើសបំផ្លោង មិនញុះញុងអុចអាល មិនកុហកបោកប្រាស់ មិនលាបពណ៍អ្នកដទៃ គឺធ្វើតែសកម្មភាពដែលយល់ថា ត្រឹមត្រូវស្របតាមឧត្តមគតិក្នុងការជួយអ្នកដទៃ។
យើងបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ មានន័យថាយើងគាំទ្រគំនិតរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យនិងលក្ខណៈទាំង៤ខាងលើរួមមាន គោលដៅ ចំណុចចាប់ផ្តើម ធនធានមនុស្ស និង ឥរិយាបទនយោបាយ។
អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនដែរ ប្រាប់ ឬ ណែនាំឲ្យក្រុមគ្រួសារ មិត្តភក្រ័្ក បោះឆ្នោត ឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដោយគ្មានយល់អ្វីសោះឡើយ ប៉ុន្តែពួកគេប្រាប់ឲ្យក្រុមគ្រួសារ មិត្តភក្រ័្កស្តាប់ការពន្យល់អំពីគំនិតឬ ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីយល់រួច គាំទ្រគំនិតនោះ។
ទាល់តែយល់សិនចាំបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រោះគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យស្វែងរកការគាំទ្រគំនិត។ កាលណាយើងគាំទ្រគំនិតរបស់គណបក្សប្រជាធិបតេយ្យ នោះយើងនឹងទៅបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ សន្លឹកឆ្នោតដែលបោះឆ្នោតគាំទ្រគណបក្ស ប្រជាធិបតេយ្យបង្ហាញថាអ្នកបោះឆ្នោតយល់ស្របនិងគាំទ្រគំនិត ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ។ យើងធ្វើនយោបាយដោយចំណុចចាប់ផ្តើមគឺពន្យល់ដើម្បីស្វែងរកការគាំទ្រគំនិតឲ្យបាន ចាប់ពី៥០%+១ឡើងទៅដើម្បីឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ប្រជាជនដែលយល់និងគាំទ្រគំនិត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមជាកម្លាំងកាយ កម្លាំងប្រាជ្ញា និង កម្លាំងថវិកា ហើយ បោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
មកដល់ត្រង់ចំណុចនេះអ្នកប្រាកដជាយល់ពីអត្ថន័យនៃ ការស្វែងរកសន្លឹកឆ្នោត និងការស្វែងរកការគាំ ទ្រគំនិត។ មនុស្សមួយចំនួនយល់ពីអត្ថន័យនៃការស្វែងរកសន្លឹកឆ្នោត និង ការស្វែងរកការគាំទ្រគំនិត បាននិយាយថានឹងមិនទៅបោះឆ្នោតទេ ប្រសិនបើគ្មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ប្រភពព័ត៌មាន៖ រៀនពុទ្ធិ
បញ្ជាក់៖ រាល់អត្ថបទ​និង​រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT​ ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top