លោក សម រង្ស៊ី នឹងពិចារណា ឲ្យសមាជិកសភា គណបក្សសង្គ្រោះជាតិ ចូលប្រជុំសភា
បញ្ចូលព័ត៌មានដោយ៖Unknown
on Tuesday, October 29, 2013
0
ភ្នំពេញ: ក្នុងពេលហែកឋិន ទៅកាន់វត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ពុំមានផែនការស្វែងរកជំនួបចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ដឹកនាំរាជរដ្ឋាភិបាល នៅក្រោយការបោះឆ្នោត អាណត្តិទី៥ នេះឡើយ។ ក៏ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិ កំពុងពិចារណា ដើម្បីឲ្យសមាជិកសភារបស់ខ្លួន ចូលប្រជុំរដ្ឋសភា។
លោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា សមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងពិចារណា ដើម្បីចូលប្រជុំសភា នីតិកាលទី៥ នៅពេលខាងមុខនេះ។
លោក សម រង្ស៊ី បានបញ្ជាក់ថា “ខ្ញុំនឹងពិចារណាលើបញ្ហាសមាជិកគណបក្សចូលទៅប្រជុំសភា”។
ជាមួយគ្នានោះដែរ លោក សម រង្ស៊ី មេគណបក្សប្រឆាំង ក៏បានបដិសេធជាមួយក្រុមអ្នកសារព័ត៌មានថា លោកពុំបានទាក់ទង សន្ទនាជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការចរចាគ្នា រវាងគណបក្សនយោបាយទាំងពីរនោះឡើយ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ បន្ទាប់ពីលោកបានបញ្ចប់ការដឹកនាំមហាបាតុកម្ម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥តុលា នៅសួនប្រជាធិបតេយ្យនោះ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា បានបញ្ជាក់ថាលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានទទួលសន្ទនាតាមទូរស័ព្ទជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពិតប្រាកដមែន៕ (អត្ថបទដោយ ៖ រតនា បង្ហោះក្នុងគេហទំព័ឬ www.cen.com.kh)
ប្រភពព័ត៌មាន៖ សារព័ត៌មានសេរី
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: