លោក​​ហ៊ុន សែន​ គ្រោង​ជួប​​លោក​ បាន គីមូន​ នៅ​​ប្រទេស​​ព្រុយណេ​​ ​នា​​សប្តាហ៍​​ក្រោយ​​

បញ្ចូលព័ត៌មានដោយ៖Unknown on Tuesday, October 1, 2013 0

ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​ គ្រោង​បើក​ធ្វើ​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៣ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ព្រុយណេ ​នា​សប្តាហ៍​ក្រោយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ​នៅ​ថ្ងៃ​ទី​១​តុលា​នេះ។ ជំនួប​នេះ​​នឹង​​កើត​ឡើង ​ខណៈដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត និង​ស្រប​ពេលដែល​គណបក្ស​ប្រឆាំង​គ្រោង​ដាក់​សំណើ​ទៅ​អង្គការសហប្រជាជាតិ​ ឲ្យ​ព្យួរ​កៅអី​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នឹង​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​ ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៣ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ នៅ​ឯ​ប្រទេស​ព្រុយណេ នៅ​ថ្ងៃ​ទី​៩ និង​ទី១០​តុលា​សប្តាហ៍​ក្រោយ​នេះ។ ក្រៅពី​កិច្ច​ប្រជុំ​ទាំង​នោះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​គ្រោង​ជួប​ពិភាក្សា​ទេ្វភាគី​​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នាយក​រដ្ឋមន្ត្រី​នូវេលសេឡង់ និង​លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ ​បាន គីមូន ​ផង​ដែរ។

គេ​មិនទាន់​ដឹង​ថា ជំនួប​រវាង​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​អគ្គលេខាធិការ​សហប្រជាជាតិ ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​អ្វី​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ ជំនួប​នេះ​ធ្វើឡើង​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្ខំ​ចិត្ត​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥​ តែម្នាក់​ឯង។ ចំណែក​ឯ​គណបក្ស​ប្រឆាំង​ ដែល​ឈ្នះ​បាន​៥៥​កៅអី​ក្នុង​សភា​ សម្រេច​ចិត្ត​មិន​ចូល​អង្គុយ​ក្នុង​រដ្ឋសភា​ទេ។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រកាស​កាល​ពី​ចុងខែ​កញ្ញា​ថា លោក​គ្រោង​នឹង​ដាក់​សំណើ​ទៅ​អង្គការ​សហប្រជាជាតិ​ ឲ្យ​ព្យួរ​កៅអី​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​នេះ​កើត​ឡើង​ដោយ​មិន​ស្របច្បាប់។ ប៉ុន្តែ គណបក្ស​កាន់​អំណាច​អះអាង​ថា រដ្ឋាភិបាល និង​រដ្ឋសភា​បាន​កើត​ឡើង​ដោយ​គោរព​ទាំង​ស្រុង​តាម​រដ្ឋធម្មនុញ្ញ។ ដូច្នេះ​ សំណើ​របស់​បក្ស​ប្រឆាំង​មិន​អាច​ទៅ​រួច​ឡើយ។

យ៉ាងណាក៏ដោយ គេ​រំពឹង​ថា ប្រសិន​បើ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក បាន គី​មូ​ន កើត​មាន​មែន ប្រធានបទ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា ជា​ពិសេស​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ​ នឹង​ក្លាយ​ជា​របៀប​វារៈ​នៃ​កិច្ចពិភាក្សា​ដោយ​ចៀស​មិន​ផុត។

គួរ​បញ្ជាក់ថា ទោះ​បី​ជា​វិបត្តិ​នយោបាយ​កំពុង​កើត​ឡើង​ដោះស្រាយ​មិន​ទាន់​ចេញ​ក៏ដោយ ក៏​គណបក្ស​កាន់​អំណាច​នៅ​តែ​ដំណើរការ​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន ​ដោយ​គ្មាន​បង្អង់​ឡើយ​ ពី​ព្រោះ​តែ​គណបក្ស​នេះ​ទទួល​បាន​សំឡេង​លើស​ពី​៥០ភាគរយ​បូក​មួយ។ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​រដ្ឋាភិបាល​ថ្មី​នេះ​ហើយ ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន និង​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក្នុងនាម​ប្រមុខ​រដ្ឋាភិបាល​ក្រុងភ្នំពេញ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top