ប្រសាសន៍សំខាន់ៗ របស់លោក សម រង្ស៊ី និង កឹម សុខា នៅឯសន្និសីទ កាសែត (មានវិដេអូ)
បញ្ចូលព័ត៌មានដោយ៖Unknown
on Thursday, October 24, 2013
0
ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី និង កឹម សុខា នៅព្រឹក ថ្ងៃពុធទី២៣ ខែតុលា ឆ្នាំ ២០១៣ ធ្វើសន្និសីទកាសែតមួយនៅ ស្នាក់ការ គណបក្ស CNRP ។ លោក សម រង្ស៊ី៖បាតុកម្មរបស់យើង បានទទួលការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ដូចជា ក្រសួង មហាផ្ទៃ និង សាលារាជធានីភ្នំពេញ ជាបាតុកម្ម ដោយសន្តិវិធីនិងអហិង្សា។ ថ្ងៃនេះ គឺជាថ្ងៃដែលយើងរលឹកថា ខ្មែរ សាមគ្គីគ្នា ខ្មែរជានាគ្នា ដើម្បីស្វែងរក សុខសន្តិភាព ជូនជាតិមាតុភូមិ យើងមានថ្ងៃតែពីរប៉ុណ្ណោះ គឺថ្ងៃ ២៣ តុលា នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស និង ៩វិច្ឆិកា ថ្ងៃឯករាជ្យរបស់កម្ពុជា ដែលស្នាព្រះហស្តរបស់សម្តេចឪ ព្រះ នរោត្តម សីហនុ ដែលយើងខ្ញុំគោរពវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។
សូមបញ្ជាក់ថា យើងធ្វើ បាតុកម្មថ្ងៃនេះ មានគោលដៅទាមទារ រកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងការទាមទារឱ្យមាន ការបង្កើតយន្តការស្វែងរកការពិត ពីសំណាក់ស្ថាប័នអន្តរជាតិ ដែលមានជំនាញ។ ហើយក៏ឆ្លើយតបទៅនឹងសេច ក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលចង់ធ្វើកំណែទម្រង់ការបោះឆ្នោត ដើម្បីធានាថា ការបោះឆ្នោត ប្រព្រឹត្តដោយយុត្តិធម៌ អាចទទួលយកបាន។ យើងសូមឱ្យរដ្ឋាភិបាល មានការគោរពខ្លឹមសារ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឱ្យត្រឹមត្រូវ និងឱ្យបានពេញលេញ ជាពិសេសទាក់ទងនឹងសេរីពហុបក្ស គោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស។ល។
ខ្ញុំសូមបញ្ជាក់ថា បាតុកម្មរបស់យើង គឺបាតុកម្មដោយអហិង្សា។ យើងនឹងសហការគ្នា ទៅវិញទៅមកជាមូអាជ្ញាធរ ក្រែងមានជន ឆ្លៀតធ្វើអ្វីផ្តេសផ្តាស។
លោក កឹម សុខា៖ ការធ្វើបាតុកម្មថ្ងៃនេះ គឺជាការពញាក់ស្មារតី ដល់ប្រទេសម្ចាស់ហត្ថលេខីថា កិច្ចព្រមព្រៀងនេះ នៅមានសុពលភាព។ ការធ្វើបាតុកម្មនេះ ទៀតសោត គឺដើម្បីទាមទារ ឱ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិ ធម៌ពិតប្រាកដ អនុឡោមតាមខ្លឹមសារ កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ការកសាងនិងស្តារអភិវឌ្ឍន៍ប្រទេស…គណបក្សប្រជាជន កម្ពុជាថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសចប់ហើយ ប៉ុន្តែ បើចប់ហើយ ហេតុអ្វីក៏រដ្ឋាភិបាល
នៅតែបន្តសុំជំនួយពីអន្តរជាតិធ្វើអ្វី? ការស្តារ និងអភិវឌ្ឍន៍កម្ពុជា នៅអត់ទាន់ ចប់ទេ។ សូមឱ្យអាជ្ញាធរ ត្រូវបំពេញភារកិច្ចរបស់ខ្លួន កាលបើមាន អំពើហិង្សាណាមួយ មកលើ សមត្ថកិច្ចក្តី បាតុករក្តីឬប្រជាពលរដ្ឋក្តី។ យើងមិនលើកចិត្តឱ្យ មានការប្រើ ប្រាស់ អំពើហិង្សា នោះទេ។ ការប្រើប្រាស់ អំពើហិង្សាត្រូវតែមានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវ។
លោក សម រង្ស៊ី៖ បាតុកម្មនៅថ្ងៃនេះ គឺនិយាយតែពីការបោះឆ្នោត គឺអត់មានការនិយាយ ពីការបែងចែកអំណាចទេ។ មុនសន្និសីទកាសែតនេះ កន្លះ ម៉ោង ខ្ញុំបានជួបជាមួយ ឯកឧត្តម ស ខេង តាមទូរស័ព្ទ បញ្ជាក់អំពីធ្វើបាតកម្មដោយអហិង្សា។ យើងជឿថា យើងអាចគ្រប់គ្រង បាន១០០។ ក្នុងករណីមានជនប្រដាប់អាវុធ ចូលបន្លំ យើងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច មានវិធានការទប់ស្កាត់ភ្លាមៗផងដែរ។
កឹម សុខា៖ យើងចង់ជជែកគ្នា មុនការចូលប្រជុំសភា របស់គណបក្សសង្រ្គោះជាតិ។ មិនមែនយន្តការ គណបក្សសង្រ្គោះជាតិ ចូលសភាសិន បានជជែកគ្នាក្រោយនោះទេ។ យើងមិនអាចរំលងឆន្ទៈប្រជារាស្រ្ត និងក៏មិនឱ្យគណបក្សប្រជាជនកម្ពុជា រំលងឆន្ទៈរាស្រ្តនោះទេ។ ដូចខ្ញុំ បាននិយាយហើយថា យើងអត់ជឿគណបក្សប្រជាជនកម្ពុជាទេ ព្រោះ៤អណត្តិមកហើយ គាត់បានធ្វើអ្វីទេ ដូចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើជាដើម។ ឥឡូវយើងរង់ចាំមើល ថាតើគណបក្សប្រជាជនកម្ពុជា កែទម្រង់មែនរឺអត់? គាត់ដឹងច្បាស់ ខ្លួនណាស់សម្រាប់ខ្លួនគាត់ គ្មាននរណាដឹងច្បាស់ជាងគាត់ទេ៕
(សន្និសីទកាសែត បញ្ចប់នៅម៉ោង ៩ និង ៥៥នាទី)
ប្រភពព័ត៌មាន៖ Khmerpage.info
បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយការចំលងផ្សព្វផ្សាយចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...

Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
0 ផ្តល់មតិយោបល់: