ព្រះរាជតួនាទី​ជា​អាជ្ញាកណ្តាល​របស់​ព្រះមហាក្សត្រ​ខ្មែរ​មាន​សារៈសំខាន់​ខ្លាំងណាស់​ព្រោះ​ប្រទេស​កម្ពុជា​មិនមែនជា​របស់​បុគ្គល​ណា​ម្នាក់​​ឡើយ​ ព្រះរាជតួនាទី​ជា​អាជ្ញាកណ្តាល​របស់​ព្រះមហាក្សត្រ​ខ្មែរ​មាន​សារៈសំខាន់​ខ្លាំងណាស់​ព្រោះ​ប្រទេស​កម្ពុជា​មិនមែនជា​របស់​បុគ្គល​ណា​ម្នាក់​​ឡើយ​

បញ្ចូលព័ត៌មានដោយ៖Unknown on Sunday, September 15, 2013 0


​រឿង​ដែល​លោក​ប្រធាន សម រង្ស៊ី ដឹកនាំ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ទទួល​បដិសណ្ឋារកិច្ច​ព្រះរាជដំណើរ​យាង​និវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ របស់​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ម្សិលមិញ​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ នៅពេលដែល​ប្រជារាស្ត្រ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​ផ្ញើ​សារ​សុំ​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដែលមាន​តួនាទី​ជា​អាជ្ញាកណ្តាល​។ ជាពិសេស​មុនពេល​កោះ​ឲ្យ​មាន​កិច្ចប្រជុំសភា​លើកដំបូង ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខ នេះ គួរតែមាន​ការដោះស្រាយ​ភាពមិនប្រក្រតី និង​ការលួចបន្លំ​សន្លឹកឆ្នោត​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រ​ជា​រាស្ត្រ​ខ្មែរ ឲ្យ​ស្របតាម​ការទាមទារ​ជាមុនសិន ដើម្បី​បញ្ចៀស​នូវ​អំពើហិង្សា​ឬ​ការបង្ហូរ​ឈាម​ណាមួយ ហើយ​បើទោះបីជា​គ្មាន​សេ​ច​ក្តី​រាយ​ការណ៍​ផ្លូវការ​អំពី​ប្រធានបទ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ក៏ដោយ ក៏​គេ​វិភាគ​ឃើញ​ថា​ញត្តិ​ចំនួន​៤​ចំណុច​ដែល​ត្រូវបាន​អនុម័ត​ដោយ​ក្រុមបាតុករ​អហិង្សា​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា កន្លងទៅនេះ អាចជា​បញ្ហា​ធំ​បំផុត​ដែល​ព្រះមហាក្សត្រ មាន​ចំណែក​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ ជា​ម្ចាស់ឆ្នោត ដែលជា​កូនចៅ​របស់​ព្រះអង្គ​។​

ដោយសារតែ​ព្រះរាជអន្តរាគមន៍ និង​ការប្រើប្រាស់​ព្រះរាជតួនាទី​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក្នុង នាម​ជា​អាជ្ញាកណ្តាល ព្រះមហាក្សត្រ​ខ្មែរ គឺជា​តួអង្គ​សំខាន់បំផុត​ក្នុងការ​ដោះស្រាយ​រក​យុត្តិធម៌​ ជូន​ប្រជារាស្ត្រ​ទូទៅ ដូចដែល​លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់ថា ប្រទេស​កម្ពុជា​​មិនមែនជា​របស់​បុគ្គល​ណា​ម្នាក់​ឡើយ គឺជា​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ ហើយ​យើង​អាច​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដោ​យ​​ដាក់ចេញ​នូវ​របៀបវារៈ សំខាន់ៗ​មួយចំនួន ដើម្បី​ជជែក​ពិភាក្សាគ្នា​ស្វែងរក​ដំណោះស្រាយ​។ លោក សុខ ទូច បាន​បន្តទៀតថា ប្រទេស​កម្ពុជា​កាន់​រប​ប​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ ដូច្នេះ​យើង​ត្រូវគោរព​រដ្ឋធម្មនុញ្ញ គឺ​វា​គ្មានអ្វី​ខុសឆ្គង​ទេ ហើយ​ពាក្យ​ថា​ប្រ​ទេស​ជាតិ​​មិនមែន​សម្រាប់​បុគ្គល​ណា​ម្នាក់​មានន័យថា ប្រទេសជាតិ​មិនមែន ជា​របស់​ក្រុម​នយោបាយ​ណាមួយ​ទេ គឺ​ជាតិ​យើង​ទាំង​អស់​គ្នា ដូច្នេះ​ព្រះមហាក្សត្រ ឬ​អ្នកនយោបាយ​គួរតែមាន​ជំនួប​កំពូល​ដើម្បី​ជជែក​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។​

ចំណុច​សំខាន់​មួយទៀត​ត្រូវបាន​លោក សុខ ទូច ពន្យល់ថា​ក្រុម​អ្នកប្រាជ្ញ អ្នកចេះដឹង​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ច្រើន​បង្គួរ​ដែរ គួរ​ត្រូវបាន​កោះអញ្ជើញ​ឲ្យ​មក​ចូលរួម​ផ្តល់​មតិយោបល់​ដើម្បី​ស្វែងរក​ដំណោះស្រាយ ព្រោះថា​អ្នកប្រាជ្ញ ដែលជា​មនុស្ស​ឯករាជ្យ​ទាំង​អស់​នោះ គេ​មិន​ទៅ​ដណ្តើម​អំណាច​យើង​ទេ គេ​គ្រាន់តែ​ផ្តល់​គំនិត​ទេ ដូច្នេះ​ទាំង​អ្នកនយោបាយ​និង​ព្រះមហាក្សត្រ ទ្រង់​យក​មតិយោបល់​របស់​អ្នកប្រាជ្ញ​ទាំងនោះ​ទៅ​ពិចារណា ជ្រើស​រើសយក​មតិ​ណា​ដែល​ល្អៗ ដើម្បី​យកមក​ដោះស្រាយ​បញ្ហា​នៅពេល នេះ​។ យន្តការ​សំខាន់ៗ​ទាំង​៣​រួម មាន ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ ការជជែក​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី រវាង​មេ​ដឹ​នាំ​កំពូល​នៃ​បក្ស​ទាំងពីរ ក៏ដូចជា​ការ អញ្ជើញ​អ្នកប្រាជ្ញ​ឲ្យ​មក​ផ្តល់​មតិយោបល់ គឺជា​ជម្រើស​ដ៏​ល្អ ដើម្បី​ជួយ​បញ្ចៀស​នូវ​អំពើហិង្សា ឬ​ការ បង្ហូរឈាម​ណាមួយ ព្រោះ​រយៈពេល​១០​លើក​រួចមកហើយ​ដែល​ខ្មែរ​តែងតែ​ប្រើ​នយោបាយ​រុញ​ទូក​បណ្តោយ​ទឹក នាំ​ឲ្យ​ប្រទេសជាតិ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​ន​យោ បាយ​រុញ​ទូក​បណ្តោយ​ទឹក​។​

លោក សុខ ទូច បាន​ពន្យល់​ទៀតថា ហេតុការណ៍​មហា​បាតុកម្ម​ប្រឆាំង​អាមេរិក កាលពី​ឆ្នាំ​១៩៦៤ ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​១៩៧០ រហូត​មកដល់​ឆ្នាំ​២០០១ មានការ​បំផ្លិចបំផ្លាញ​ស្ថានទូត​សៀម​នៅ​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ខូចខាត​យ៉ាងខ្លាំង ដែល​បញ្ហា​អស់ទាំង​នេះ​កើតឡើង​ដោយសារតែ​ការប្រើ​យុទ្ធសាស្ត្រ រុញ​ទូក​បណ្តោយ​ទឹក ដូច្នេះ​មុនពេល​យើង​ប្រើ​កម្លាំងបាយ ប្រើ​កម្លាំង​បាតុកម្ម​ដើម្បី​តទល់​គ្នា យើង​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ឲ្យ​អស់ពី​លទ្ធភាព​ជាមុនសិន​។ បន្លា​មុត​យក​បន្លា​ជួស គឺ​គេ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត​ពិត ប៉ុន្តែ​ក្នុង​ឆាកនយោបាយ គេ​មិនអាច​យក​ទ្រឹស្តី​នេះ​មកប្រើប្រាស់​បានទេ ព្រោះថា​នយោបាយ​អា​ចរក​ច្រកចេញ​បាន ប៉ុន្តែ​ជីវិត​របស់​មនុ​ស្ស​​​មិន​វិល​ល្ងាច​វិញ​ទេ ដូច្នេះ​យើង​ត្រូវតែ​បញ្ចៀស​នូវ​អំពើហិង្សា ឬ​ការ​បង្ហូរឈាម​ណាមួយ​ដើម្បី​ការពារ​ផលប្រយោជន៍​អ្នក​ន​យោ​បាយ​មួយក្រុម ហើយ​នៅ​ស្រុក​ណាក៏ដោយ គេ​តែងតែ​ប្រមូល​អ្នកចេះដឹង​មក​សាកសួរ​មតិយោបល់ ដើម្បី​ស្វែងរក​ដំ​ណោះ​ស្រាយ​ដោយ​សន្តិ​វិធី ប៉ុន្តែ​ក្នុងករណី​ដែល​គ្មាន​ជម្រើស​យើង​អាច​គិតដល់​បញ្ហា​ផ្សេងទៀត​។​

លោក សុខ ទូច បានបញ្ជាក់​ទៀតថា នៅក្នុង​មាត្រា​២០ នៃ​រដ្ឋធម្មនុញ្ញ​បាន​បញ្ជាក់ថា ព្រះមហាក្សត្រ​ទ្រង់​ទទួល​សវនាការ​ជា​ផ្លូវការ​២​ដង​ក្នុង​១​ខែ ពី​នាយ​រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី ហើយ​ត្រង់​ចំ ណុ​ចនេះ​យើង​ត្រូវ​បង្ហាញថា​ព្រះអង្គ​អត់​មាន​សិទ្ធិ អត់​ធ្វើ​នយោបាយ មែន តែ​អង្គនីតិប្រតិបត្តិ​ត្រូវតែទៅ​រាយការណ៍ ធ្វើ​របាយការណ៍​ថ្វាយ​ព្រះមហាក្សត្រ ពីព្រោះ​ព្រះ​អង្គជា​ព្រះប្រមុខរដ្ឋ ជា​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ព្រះប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​ដូច្នេះ​បើ​យើង​គោរព​ធម្មនុញ្ញភាព ប្រហែលជា​យើង​គ្មាន​កង្វល់​យើង​មិន​រវល់​ចំពោះ​ការរៀបចំ​រថក្រោះ ឬ​ចល័ត​ទាហាន​នោះទេ ព្រោះ​អង្គ​ព្រះមហាក្សត្រ ទ្រង់​ឯករាជ្យ​អព្យាក្រឹត​មិន​ធ្វើ​នយោ​បាយ ហើយ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល ស្ថិតក្រោម​បញ្ជា​ព្រះមហាក្សត្រ សុទ្ធសឹង​ជា​កម្លាំង​កងទ័ព​ជាតិ​ដែលមាន​ភាព​ឯករាជ្យ អព្យាក្រឹត ការពារ​រាជបល្ល័ង្ក ការពារ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​។​

មាន​សំណួរ​ជាច្រើន​បានលើកឡើង​ថា តើ​មុនពេល​កោះប្រជុំ​សភា​លើកដំបូង នៅ​ថ្ងៃទី​២៣ ខែកញ្ញា នេះ​អាចមាន​ការអញ្ជើញ​អ្នក​ន​យោ​បាយ​កំពូលៗ​របស់​គណបក្ស​ទាំងពីរ​ទៅ​ជួប​ជជែក​ដោះស្រាយ​បញ្ហា​គ្នា​ឬក៏​យ៉ាងណា​? គឺ​លោក សុខ ទូច​បាន​ពន្យល់​ពី​គោល​ការ​ណ៍​ច្បាប់​យ៉ាង​លម្អិត​ថា ជា​ការពិត​ប្រសិនបើ​ក្នុងករណី​ដែល​ព្រះមហាក្សត្រ អត់​កោះ​ឲ្យ​មាន​ជំនួប​កំពូល​ទេ ហើយ​ព្រះ​ម​ហា​ក្ស​ត្រ​ធ្វើតាម​ការ​ទូល​ស្នើសុំ​ពី គ​.​ជ​.​ប ឲ្យ​កោះប្រជុំ​សភា​ដំបូង តាម​មាត្រា​៨២ គឺ​ព្រះមហាក្សត្រ​ក៏​អាចរួមចំណែក​ខុស​ផងដែរ ព្រោះថា​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ភាពមិនប្រក្រតី ឬ​ការលួចបន្លំ​សន្លឹកឆ្នោត​ពួកគាត់​ត្រូវ​នាំគ្នា​ធ្វើ​មហា​បាតុកម្ម​នាំ ឲ្យ​មានការ​បង្ហូរឈាម​។ បើ​យើង​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​លើ​មាត្រា​៨ នៃ​រដ្ឋធម្មនុញ្ញ ក៏ដូចជា​មាត្រា​៩ ដែល​បានចែង​ច្បាស់​ណាស់​ថា ព្រះមហាក្សត្រ​ទ្រង់​ជា​អាជ្ញាកណ្តាល និង​ជា​អ្នករក​ឯកភាព​ជាតិ បើជា​តិ​មិនទាន់​មានការ​ឯក ភាព មិនត្រូវ​បង្ខំ​ទេ គួរតែមាន​ដំណោះស្រាយ​សមស្រប​មុនពេល​កោះប្រជុំ​សភា​លើកដំបូង​។​

យ៉ាងណាក៏ដោយ គោលជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ចូលរួម​ប្រជុំ​សភា​លើក​ដំ បូ​ង​ជាដាច់ខាត ដោយ​អនុវត្តន៍​តាម​ឆន្ទៈ​របស់​ប្រជារាស្ត្រ ជា​ម្ចាស់ឆ្នោត ហើយ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​រក​យុត្តិធម៌​និង​ផ្តល់​ការពិត​តាម​ការទាមទារ​របស់​ប្រជារាស្ត្រ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​សិន ព្រោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ទទួលយក​បានជា​ដាច់ខាត​។ តាម​គោលការណ៍​ច្បាប់រដ្ឋធម្មនុញ្ញ គឺ​អង្គ​ព្រះមហាក្សត្រ មិនអាច​ត្រូវបាន​នរណាម្នាក់​រំលោភ​បំពាន​បាន​ឡើយ ដូច្នេះ​ផែនការ​របស់​គណបក្ស​ប្រជាជន​ដែល​កោះប្រជុំ​សភា​លើកដំបូង​ទំនងជា​មិនអាច​ទទួលបាន​ជោគជ័យ​ទេ ព្រោះ​មាត្រា​៧៦​បាន​ចង​លក្ខខណ្ឌ​យ៉ាងច្បាស់​ថា សភា​ត្រូវមាន​សមាជិក​យ៉ាងតិច​១២០​រូប គឺមាន​មាត្រា​ជាច្រើន​ចង​ប្រទាក់ក្រឡា​គ្នា​មិនអាច​រំ​លោភ​បំពាន​បានឡើយ​៕​






ប្រភពឯកសារដើម៖ សារព័ត៌មានមនសិការខ្មែរ

បញ្ជាក់៖​រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ ការចំលងចែកចាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...​សូមអរគុណ!!!

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top