តំណាងរាស្រ្ត CNRP សម្រេចបោះចោល តំណែងអនុប្រធាន និងប្រធានគណៈ កម្មការក្នុងសភា

បញ្ចូលព័ត៌មានដោយ៖Unknown on Monday, September 23, 2013 0

ភ្នំពេញ៖ ប្រភពព័ត៌មានចុងក្រោយចេញពីគណបក្ស សង្រ្គោះជាតិ (CNRP) នៅក្រោយ កិច្ចប្រជុំរវាង ថ្នាក់ដឹកនាំ និងសមា ជិកជាតំណាងរាស្រ្តជាប់ឆ្នោត គណបក្ស សង្រ្គោះជាតិ នាក្រុងសៀមរាបនោះ បានសម្រេចបោះបង់ចោលតំណែង អនុប្រធានសភា និងប្រធាន គណៈកម្មការចំនួន៤ទៀត នៅក្នុងសភា ហើយពួកគេក៏មិនត្រឡប់មកចូលប្រជុំសភា នៅថ្ងៃទី២៤ ខែកញ្ញា នោះដែរ។



បន្ទាប់ពីតាមប្រមាញ់ព័ត៌មានពេញមួយថ្ងៃពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និង មានលិចឮនូវព័ត៌មានផ្សេងៗនោះ រហូតដល់យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ លទ្ធផលបានបញ្ជាក់ថា តំណាង រាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិទាំងអស់ បានសម្រេចបោះចោលតំណែង អនុប្រធានសភា និងប្រធាន គណៈកម្មការចំនួន ៤ផ្សេងទៀត ដែលគណបក្សប្រជាជនកម្ពុជាប្រគល់ឲ្យតាមរយៈការចរចានាពេលកន្លងមក នោះ។

ការបោះបង់នេះ មិនត្រូវបានប្រភពទម្លាយពីមូលហេតុនោះទេ តែលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ធ្លាប់បានថ្លែងថា លោកនឹងធ្វើការតវ៉ាទាមទារឲ្យមាន តុល្យភាពអំណាចនៅក្នុងរដ្ឋសភា ដើម្បីតស៊ូមតិនានា។ តែប្រហែលជាបណ្តាលមកពីការទាមទារមិនបាននេះហើយ ទើបលោក សម រង្ស៊ី និងតំណាងរាស្រ្តរបស់ ខ្លួនទាំងអស់ សម្រេចបោះបង់ចោលតំណែងទាំងអស់ក្នុងសភា រក្សាទុកតែតួនាទីជាសមាជិកសភាប៉ុណ្ណោះ។

បើទាមទារតុល្យភាពអំណាចក្នុងសភាមិនបានទៅហើយ សម្រេចបោះចោលទាំងអស់តែម្តងទៅ ព្រោះការបោះ ចោលនេះ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ក៏ដូចជាការសន្យារបស់ខ្លួនចំពោះម្ចាស់ឆ្នោតថា គណបក្សសង្រ្គោះ ជាតិ នឹងមិនចរចាបែងចែកអំណាចណាមួយជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។

ប្រភពព័ត៌មានចុងក្រោយនេះ បានឲ្យដឹងផងដែរថា តំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិទាំង ៥៥រូប ក៏នឹងមិនត្រឡប់ពីខេត្តសៀមរាប មកចូលរួមប្រជុំសភានៅថ្ងៃស្អែក ជាមួយគណបក្សប្រជាជនកម្ពុជានោះដែរ ដោយគ្រោងធ្វើដំណើរ ទៅជួបប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួន នៅតាមបណ្តាខេត្តនានា ដែលពួកគេទទួលបានសំឡេងឆ្នោត៕

ប្រភពព័ត៌មាន៖ គេហទំព័ដើមអម្ពិល

បញ្ជាក់៖​រាល់អត្ថបទ និង​រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់ Sampann IT ឡើយ​ការចំលងចែកចាយ ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន...​សូមអរគុណ!!!


About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top