លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្រមាន​​សមាជិក​​គណៈរ​ដ្ឋ​​មន្ត្រី​​ឲ្យ​​ប្តូរ​​ឥរិយា​បថ

បញ្ចូលព័ត៌មានដោយ៖Unknown on Wednesday, September 25, 2013 0

ក្នុងឱកាស​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​លើកដំបូង​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី៥ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដំឡើង​សំឡេង​ខ្លាំងៗ​ដាក់​មន្ត្រី​របស់​ខ្លួន​ដោយ​សុំ​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបថ​និង​ការដឹកនាំ​ជាដាច់ខាត។ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​សាធារណៈ​បើក​វេទិកា​សាធារណៈ​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចង្អុលមុខ​មន្ត្រី​ដែល​ធ្វើ​ខុស។ វិធានការ​ជាច្រើន​ត្រូវបាន​ប្រកាស​ក្នុង​គោលដៅ​បម្រើ​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។





សេចក្តីរាយការណ៍របស់ ប៉ែន បូណា
(02:50)
គ្មាន​ទៀតឡើយ​ការយោគយល់​និង​អត់ឱន​ដល់​មន្ត្រីក្រោមឱវាទ​ដែល​ប្រព្រឹត្ត​ខុស។ នេះ​ជា​ពាក្យ​បញ្ជា​ម៉ឹងម៉ាត់​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះមុខ​សមាជិក​គណៈរដ្ឋមន្ត្រី​​ថ្មី​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី៥។ ក្រោយពី​បង្ហាញ​គោលនយោបាយ​និង​ការសន្យា​កំណែ​ទម្រង់​ដ៏​វែង​អន្លាយ​សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យ​បានល្អ​ជាង​មុន លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ដំឡើង​សំឡេង​ដាក់​សមាជិក​គណៈរដ្ឋមន្ត្រីយ៉ាងខ្លាំងៗដោយ​សុំ​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​ចាំបាច់។

ដើម្បី​ចាត់វិធានការ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​មន្ត្រី និង​ក៏ដូចជា​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​ធ្វើ​វេទិកា សាធារណៈ​រវាង​មន្ត្រី និង​ប្រជាពលរដ្ឋ ឬ​រវាង​ប្រធាន​ស្ថាប័ន​ជាមួយ​មន្ត្រីក្រោមឱវាទ។

វិធី​នេះ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ចាត់ទុកជា​ការឆ្លុះ​កញ្ចក់​ដើម្បី​ស្វែងយល់​ពី​កំ​ហុស​​ឆ្គង​របស់​ខ្លួន។ នៅក្នុង​វេទិកាសាធារណៈ​ឬ​ហៅថា​ជា​សមាជ​ផ្ទៃក្នុង ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​មាន​សិទ្ធិ​ឡើង​ចង្អុល​មុខមន្ត្រី​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ដល់​រដ្ឋមន្ត្រី​របស់ខ្លួន​ឲ្យ​បញ្ឈប់​ការប្រើ​សិទ្ធិអំណាច​គាបសង្កត់​ថ្នាក់ក្រោម ឬ​ការបង្កើត​បណ្តាញ​ក្រុមគ្រួសារ​ក្នុង​ក្រសួង​ដែល​ខ្លួន​ដឹកនាំ។ លោក​ទទួលស្គាល់ថា គណៈរដ្ឋមន្ត្រី​ថ្មី​មាន​សមាសភាព​ចាស់​ភាគច្រើន​ដដែល ប៉ុន្តែ មន្ត្រី​ចាស់​ទាំងនោះ​ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបថ ហើយ​ចាប់យក​គំនិត​ថ្មី និង​របៀប​ដឹកនាំ​ថ្មី។ នៅឯ​ថ្នាក់មូលដ្ឋាន​វិញ អំពើពុករលួយ​តាមរយៈ​ការដាក់​កុងត្រូល​យកលុយ​តាមផ្លូវ ឬ​ការទារលុយ​ពី​ពលរដ្ឋ​ពេលធ្វើ​លិខិតស្នាម​ជាដើម​ ត្រូវតែ​លុបបំបាត់​ជាដាច់ខាត។

ទន្ទឹមនឹងនោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​រដ្ឋមន្ត្រី​របស់ខ្លួន​ឲ្យ​ទទួលខុសត្រូវ​ចំពោះ មុខ​រដ្ឋសភា​ទៀតផង។ លោក​បាន​រម្លឹកថា រដ្ឋមន្ត្រី​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា។ ក្នុងន័យនេះ លោក​បាន​បើក​សិទ្ធិ​ឲ្យ​រដ្ឋសភា​កោះអញ្ជើញ​រដ្ឋមន្ត្រី​​ណា​ម្នាក់​មក​សាកសួរ​ ឬ​ធ្វើ​ញត្តិ​ស្តីបន្ទោស​យ៉ាង​ពេញលេញ​ផងដែរ។ លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី​ចាស់​អាណត្តិ​ថ្មី ​ក៏បាន​សុំ​ឲ្យ​មន្ត្រី​របស់ខ្លួន​ទទួលយក​មតិ​រិះគន់​ស្ថាបនា​ ពី​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ព្រមទាំង​ផ្តល់​តម្លៃ​ដល់​បណ្តាញ​ផ្សាយ​ព័ត៌មាន។

លោកនាយក​រដ្ឋមន្ត្រី​ក៏​មិន​ភ្លេច​សន្យា​លើកតម្កើង​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​ពល​រដ្ឋ​ផងដែរ។ យ៉ាងណាក៏ដោយ លោក​បានបញ្ជាក់​យ៉ាង​ម៉ឹងម៉ាត់​ថា រដ្ឋាភិបាល​ប្រឆាំង​ជាដាច់ខាត​រាល់​សកម្មភាព​ ឬ​ការ​ញុះញង់​ដែល​នាំ​ឲ្យ​មាន​អស្ថិរភាព និង​ចលាចល​សង្គម។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ពេញ​មួយ​ព្រឹក​នេះ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ។ លោកនាយក​រដ្ឋមន្ត្រី​នៅ​បន្ត​បង្ហាញ​កំណែទម្រង់​ដ៏​វែង​អន្លាយ ​លើ​គ្រប់​វិស័យ​ដោយ​ចាត់ទុក​កំណែទម្រង់​ជា​បញ្ហា​ស្លា​ប់រស់។ ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​ប្រដាប់អាវុធ​ក៏ត្រូវ​បានបង្ហាញ​ផងដែរ៕ 


ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ

បញ្ជាក់៖ រាល់អត្ថបទ និង រូបភាពដែលបានចុះផ្សាយទាំងនេះមិនមែនជាកម្មសិទ្ធិរបស់Sampann IT ឡើយ​ការចំលងចែកចាយ ផ្សព្វផ្សាយបន្ត គឺជាការទទួលខុសត្រូវរបស់សាម៉ីជន..​សូមអរគុណ!!


About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top