បក្ស​ប្រជាជន​ផ្លាស់​ប្ដូរ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ជំនួស​ដោយ​កូន​ មន្ត្រី​ជាន់​ខ្ពស់

បញ្ចូលព័ត៌មានដោយ៖Unknown on Thursday, September 12, 2013 0

 លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ ​បោះ​ឆ្នោត (គ.ជ.ប) បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្លាស់​ប្ដូរ​តំណែង​បេក្ខភាព​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ជាង ៣០​នាក់ ក្នុង​ចំណោម​កៅអី​សភា​ដែល​ឈ្នះ​ឆ្នោត​ចំនួន ៦៨​អាសនៈ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ដែល​ធ្លាប់​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អភិបាល​ ខេត្ត រដ្ឋលេខាធិការ តំណាង​រាស្ត្រ រហូត​ដល់​រដ្ឋមន្ត្រី ត្រូវ​បាន​គណបក្ស​កាន់​អំណាច​សម្រេច​លុប​ចោល​បេក្ខភាព ដោយ​ជំនួស​វិញ​ដោយ​អ្នក​ជំនាន់​ថ្មី​ជា​អតីត​អភិបាល​ខេត្ត ភរិយា​អ្នក​មាន​ឥទ្ធិពល​ក្នុង​បក្ស និង​យុវជន​ជា​កូន​ប្រុស​មន្ត្រី​ជាន់​ខ្ពស់​ជាដើម។

ការ​បោះ​ឆ្នោត​លើក​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀប​ចំ​កែ​ទម្រង់ ដោយ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន ដែល​ត្រូវ​ជាប់​ឆ្នោត​ជា​អ្នក​តំណាង​រាស្ត្រ បាន​ធ្វើ​ជា​អ្នក​តំណាង​រាស្ត្រ​បន្ត​ទៀត​ទេ។ មណ្ឌល​មួយ​ចំនួន​ដែល​បក្ស​កាន់​អំណាច​បាន​កែប្រែ​សមាសភាព​បេក្ខភាព​អ្នក​ តំណាង​រាស្ត្រ​ច្រើន គឺ​មណ្ឌល​បាត់ដំបង មណ្ឌល​កំពង់ចាម មណ្ឌល​កំពង់ស្ពឺ មណ្ឌល​កំពត មណ្ឌល​កណ្ដាល មណ្ឌល​រាជធានី​ភ្នំពេញ និង​មណ្ឌល​ព្រៃវែង។

មណ្ឌល​បាត់ដំបង គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ចំនួន ៥​អាសនៈ។ បេក្ខជន​ដែល​ត្រូវ​ជាប់​ជា​អ្នក​តំណាង​រាស្ត្រ ហើយ​គណបក្ស​ឲ្យ​ជាប់​ជា​អ្នក​តំណាង​រាស្ត្រ​មាន​ចំនួន ៣​នាក់ គឺ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រធាន​រតនាគារ​ជាតិ លោក ងិន ឃន និង​អតីត​អ្នក​តំណាង​រាស្ត្រ អ្នកស្រី លី គឹមលៀង។ អ្នក​ដែល​ឈរ​ឈ្មោះ​លេខ​រៀង​បន្ទាប់ មាន​ដូច​ជា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា ឈរ​ឈ្មោះ​លេខ​រៀង​ទី៣ រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច លោក នឹម ថូត ឈរ​ឈ្មោះ​លេខ​រៀង​ទី៤ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃ លោក លេង វី ឈរ​ឈ្មោះ​លេខ​រៀង​ទី៦ និង​អតីត​អ្នក​តំណាង​រាស្ត្រ អ្នកស្រី ជួញ ស៊ុនឆៃ ឈរ​ឈ្មោះ​លេខ​រៀង​ទី៧។ ប៉ុន្តែ អ្នក​ទាំង ៤​នាក់​នេះ មិន​ត្រូវ​បាន​គណបក្ស​អនុញ្ញាត​ឲ្យ​កាន់​តំណែង​ជា​អ្នក​តំណាង​រាស្ត្រ​ទេ។ គណបក្ស​កាន់​អំណាច​បញ្ចូល​ឈ្មោះ​អ្នក​តំណាង​រាស្ត្រ​ឈរ​ឈ្មោះ​លេខ​រៀង​ទី៨ ដែល​ប៉ិន​ខាង​វាយ​ប្រហារ​បក្ស​ប្រឆាំង​ក្នុង​សភា លោក ឈាង វុន និង​អ្នក​តំណាង​រាស្ត្រ​ទី៤ អ្នកស្រី ឡោក ហ៊ួរ។

មណ្ឌល​ខេត្ត​កំពង់ចាម គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ចំនួន ៨​អាសនៈ។ បេក្ខជន​ដែល​ត្រូវ​ជាប់​ឆ្នោត ហើយ​មិន​មាន​ការ​កែប្រែ​មាន ៤​នាក់ គឺ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង និង​អតីត​អភិបាល​ខេត្ត​កំពង់ចាម និង​ជា​បង​ប្រុស​បង្កើត​របស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន ណេង។ ចំណែក​ឯ​បេក្ខភាព​ដែល​ឈរ​លេខ​រៀង​ជា​បន្ត​បន្ទាប់ ត្រូវ​ជាប់​ឆ្នោត តែ​មិន​បាន​កាន់​តំណែង​ជា​តំណាង​រាស្ត្រ មាន​ដូច​ជា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ឈរ​លេខ​រៀង​ទី៤ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុផារ៉ា ឈរ​ឈ្មោះ​លេខ​រៀង​ទី៥ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក វង សូត ឈរ​ឈ្មោះ​លេខ​រៀង​ទី៦ និង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន ឈរ​លេខ​រៀង​ទី៨។ ទោះ​បី​មន្ត្រី​ធំៗ​ទាំង​៤ មិន​ត្រូវ​បាន​ជ្រើស​រើស​ក្តី បេក្ខជន​លេខ​រៀង​ទី៩ គឺ​លោក ខែក សំអុន និង​បេក្ខជន​លេខ​រៀង​ទី១០ ដែល​ជា​កូន​ប្រុស លោក សាយ ឈុំ គឺ លោក សាយ សំអាល់ ក៏​មិន​ត្រូវ​បាន​ជ្រើស​រើស​ទេ។ គណបក្ស​កាន់​អំណាច​បាន​ជ្រើស​រើស​យក​អតីត​អ្នក​តំណាង​រាស្ត្រ​ចំនួន ៤​នាក់​ជំនួស​វិញ។

មណ្ឌល​កំពង់ស្ពឺ បក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​បាន ៣​អាសនៈ។ គណបក្ស​ប្រជាជន​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​លេខ​រៀង​ទី១ ជា​អនុប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​បេក្ខជន​លេខ​រៀង​ទី២ រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ លោក ឆាយ ថន កាន់​តំណាង​ជា​អ្នក​តំណាង​រាស្ត្រ​ទេ។ ហើយ​អ្នក​ដែល​ជាប់​ឆ្នោត​តាម​លេខ​រៀង​ទី៣ គឺ​អតីត​អភិបាល​ខេត្ត លោក កង ហ៊ាង។ កៅអី​តំណាង​រាស្ត្រ​ពីរ​ទៀត ត្រូវ​បាន​ទៅ​កូន​ប្រុស លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី និង​អតីត​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ លោក ហែម ខន។

ចំណែក​ខេត្ត​កំពត វិញ បក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​កៅអី​សភា​ចំនួន ៣​អាសនៈ។ ប៉ុន្តែ បេក្ខជន​លេខ​រៀង​ទី១ អតីត​អ្នក​តំណាង​រាស្ត្រ លោក នៃ ប៉េណា បេក្ខជន​លេខ​រៀង​ទី​២ ប្រធាន​គយ លោក ប៉ែន ស៊ីម៉ន និង​បេក្ខជន​លេខ​រៀង​ទី៣ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ លោក ចាយ សាំងយុន។ តំណែង​តំណាង​រាស្ត្រ​បាន​ទៅ​លើ​អតីត​អ្នក​តំណាង​រាស្ត្រ លោក សោម ចិន ដែល​ឈរ​លេខ​រៀង​ទី៤។ ប្អូន​ថ្លៃ​លោក ហ៊ុន សែន គឺ លោក នឹម ចន្ទតារា ដែល​ឈរ​លេខ​រៀង​ទី៥ និង​ភរិយា​អភិបាល​ខេត្ត​កំពត លោក ឃួយ ឃុនហួ គឺ​អ្នកស្រី អ៊ុន សុគន្ធា។

មណ្ឌល​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ចំនួន ៥​អាសនៈ។ បេក្ខជន​ដែល​មិន​ផ្លាស់​ប្ដូរ​តំណែង​ពី​អ្នក​តំណាង​រាស្ត្រ រួម​មាន លោក ហ៊ុន សែន ឈរ​លេខ​រៀង​ទី១។ អនុ​ប្រធាន​ទី២ រដ្ឋសភា​ជាតិ អ្នកស្រី ឃួន សុដារី ឈរ​លេខ​រៀង​ទី២ អតីត​អ្នក​តំណាង​រាស្ត្រ លោក ម៉ុម ជីមហ៊ុយ ឈរ​លេខ​រៀង​ទី៣ និង​អតីត​អ្នក​តំណាង​រាស្ត្រ អ្នកស្រី ហូ ណូន ឈរ​លេខ​រៀង​ទី៤។ ចំណែក​ឯ​មន្ត្រី​ជាន់​ខ្ពស់ ៤​នាក់​ផ្សេង​ទៀត ដែល​ឈរ​លេខ​រៀង​ទី៥ ទី៦ ទី៧ និង​ទី៨ មិន​ត្រូវ​បាន​គណបក្ស​ជ្រើស​រើស​ជា​តំណាង​រាស្ត្រ​ទេ។ អ្នក​ទាំង​នោះ​មាន​ដូច​ជា រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល និង​ផ្កាយ​បួន​ប៉ូលិស​ជាតិ គឺ​លោក ឌុល គឿន។ គណបក្ស​កាន់​អំណាច បែរ​ជា​យក​មន្ត្រី​ដែល​ឈរ​លេខ​រៀង​បន្ទាប់​ឲ្យ​ធ្វើ​តំណាង​រាស្ត្រ​ជំនួស​ វិញ។

មណ្ឌល​រាជធានី​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ចំនួន ៥​អាសនៈ។ អ្នក​ដែល​ជាប់​ឆ្នោត​ហើយ ត្រូវ​គណបក្ស​មិន​ឲ្យ​តំណែង​តំណាង​រាស្ត្រ​មាន​ដូច​ជា រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច លោក អ៊ិត សំហេង ឈរ​លេខ​រៀង​ទី៤ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង។ ចំណែក​ឯ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក ប្រាក់ សុខុន ឈរ​លេខ​រៀង​ទី៦ និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ឈរ​លេខ​រៀង​ទី៧ ក៏​មិន​ត្រូវ​ជ្រើស​រើស​ដែរ។ អ្នក​ដែល​ជាប់​ជា​តំណាង​រាស្ត្រ​ជា​បេក្ខជន​ធ្លាប់​ជា​តំណាង​រាស្ត្រ​ អាណត្តិ​មុន​ដែល​ឈរ​លេខ​រៀង​ទី៨ លោក ហ៊ូ ស្រ៊ី បេក្ខជន​ឈរ​លេខ​រៀង​ទី៩ លោក គ្រួច សំអាន និង​បេក្ខនារី​ឈរ​លេខ​រៀង​ទី១០ អ្នកស្រី ឡោក ខេង។

ទាក់ទង​នឹង​ការ​ដោះដូរ​តំណែង​អ្នក​តំណាង​រាស្ត្រ​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន និង​លោក ជាម យៀប សុទ្ធតែ​បាន​អះអាង​ប្រាប់​អ្នក​កាសែត​ថា ជា​កំណែ​ទម្រង់​ដ៏​ស៊ី​ជម្រៅ​របស់​គណបក្ស​កាន់​អំណាច បន្ទាប់​ពី​បក្ស​នេះ​ធ្លាក់​សំឡេង​ឆ្នោត​អស់ ២២​អាសនៈ​រួច​មក។ លោក ជាម យៀប ថែម​ទាំង​បង្ហើប​ប្រាប់​អ្នក​កាសែត​ថា មន្ត្រី​មួយ​ចំនួន​ដែល​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី មិន​អាច​ធ្វើ​ជា​អ្នក​តំណាង​រាស្ត្រ​បាន​ទេ។

អ្នក​តាម​ដាន​បញ្ហា​នយោបាយ​មួយ​ចំនួន​លើក​ឡើង​ថា រដ្ឋមន្ត្រី​ដែល​ជាប់​ជា​អ្នក​តំណាង​រាស្ត្រ ដូច​ជា រដ្ឋមន្ត្រី​ការ​បរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក អ៊ឹម សិទ្ធី ទំនង​ជា​ត្រូវ​បក្ស​កាន់​អំណាច​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​រដ្ឋមន្ត្រី​នៅ​ អាណត្តិ​បន្ទាប់​ទៀត​ទេ។ ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​សម្រេច​រៀប​ចំ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ។

ទោះ​ជា​បែប​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់​ថា ការ​ដោះដូរ​កៅអី​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ករណី​សិក្សា​មួយ​ចំនួន ដូច​ជា ការ​បែង​ចែក​អំណាច​គ្នា​បំណង​ចង់​ដាក់​បេក្ខភាព​កូន​ប្រុស​លោក​ធំ​ចូល​ក្នុង ​សភា និង​បំណង​ចង់​ឲ្យ​ការ​ប្រជុំ​សភា​ដំណើរ​ការ​បាន​ល្អ។ លោក​បន្ត​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ចង់​កែទម្រង់​មែន គណបក្ស​កាន់​អំណាច​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​ឯករាជ្យ​ពី​គ្នា ហើយ​នាយក​រដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី មិន​ចាំបាច់​មាន​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​ឡើយ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ឲ្យ​បាន​ស៊ី​ជម្រៅ នឹង​នាំ​មក​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់​បំផុត។ ឧទាហរណ៍​ដូច​ជា មន្ត្រី​ជាន់​ខ្ពស់​មិន​ត្រូវ​កាន់​តំណែង​ច្រើន​ម្នាក់​ឯង តំណែង​រដ្ឋលេខាធិការ​មិន​ត្រូវ​មាន​ច្រើន​ពេក កាត់​បន្ថយ​ចំនួន​ទីប្រឹក្សា​របស់​មន្ត្រី​ធំៗ និង​លើក​ទឹក​ចិត្ត​មន្ត្រី​មាន​សមត្ថភាព​ជាដើម។

លោក កែម ឡី បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​តំណែង​មន្ត្រី​កាន់​ការ​ស្រុក​ទេស គឺ​ត្រូវ​តែ​ឈរ​លើ​គោលការណ៍​សមត្ថភាព​បំពេញ​ការងារ​ជា​សំខាន់ មិន​អាច​ធ្វើ​ដោយ​ការ​ប្រថុយប្រថាន​បាន​ទេ។

ទន្ទឹម​នឹង​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ថា ការ​រៀប​ចំ​របស់​បក្ស​ប្រជាជន​កម្ពុជា បែប​នេះ ជា​ការ​វិវត្តន៍​មួយ​បន្ទាប់​ពី​ធ្លាក់​សំឡេង​ឆ្នោត​អស់ ២២​អាសនៈ។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​សំខាន់ៗ ដើម្បី​ប្រយោជន៍​ជាតិ ដូច​ជា​វិស័យ​ការទូត សេដ្ឋកិច្ច ជាដើម។ លោក​បញ្ជាក់​ថា ការ​បោស​សម្អាត​បក្ខពួក​និយម និង​ពុក​រលួយ​តាម​ក្រសួង​នីមួយៗ ក៏​ត្រូវ​តែ​ធ្វើ​ជា​ដាច់​ខាត​មិន​អាច​អល់អែក​បាន​ទេ។

ការ​ផ្លាស់​ប្ដូរ​តំណែង​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មុន​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ​បែប​នេះ គឺ​ធ្វើ​ឡើង​ជា​លើក​ទី១ ហើយ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្រុម​សង្គម​ស៊ីវិល​យល់​ថា ការ​បង្កើន​តំណែង​ក្នុង​ជួរ​ស្ថាប័ន​រដ្ឋ ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា នា​ពេល​កន្លង​មក ធ្វើ​ឡើង​ភាគ​ច្រើន​ដើម្បី​ផល​ប្រយោជន៍​នយោបាយ ជា​ជាង​ផល​ប្រយោជន៍​ជាតិ។ មក​ទល់​ពេល​នេះ មិន​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​ច្បាស់​លាស់​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​មាន​ងារ​ជា​ឯកឧត្តម​នោះ​ទេ ហើយ​អ្នក​ទាំងអស់​នោះ​ចាយ​លុយ​ថវិកា​ជាតិ​ប៉ុន្មាន ក៏​មិន​មាន​អ្នក​ដឹង​ដែរ៕

ប្រភពឯកសារដើម៖  វិទ្យុអាស៊ីសេរី

បញ្ជាក់៖​អត្ថបទដែលបានចុះផ្សាយនេះមិនមែនជាការតែងនិពន្ធដោយ  Sampann IT ឡើយ ៕

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 ផ្តល់មតិយោបល់:

សារព័ត៌មាន និង វិទ្យុជាភាសាខ្មែរ



សារព័ត៌មានវត្តភ្នំ
កាសែតមនសិការខ្មែរ
កាសែតនគរវត្ត
កាសែតដើមអំពិល
កាសែតកោះសន្តិភាព
កាសែតរស្មីកម្ពុជា
កាសែតកម្ពុជាថ្មី
កាសែតភ្នំពេញប៉ុស្តិ៍
គេហទំព័រធិកណូឡូជីធូឌេ
កាសែតកំណើតថ្មី (ព័ត៌មានសម្បូរបែប) ( ទាន់ហេតុការណ៍)
កាសែតដើមត្នោត(ថ្មីៗ)
កាសែតវាលឥន្រ្ទីយ៍
គេហទំព័រសម្រស់វៃឆ្លាត
ដំណឹងយប់ម៉ិញ
គេហទំព័រអង្គរធំមេឌា
កាសែតភ្នំពេញថែមស៍
កាសែតស្នាដៃក្មេងវត្ត
កាសែតខ្មែរអង្គរ
កាសែតភ្នំពេញថ្មី
កាសែតអរិយធម៌
កាសែតមាតុភូមិ
កាសែតខ្មែរស្ថាបនា
គេហទំព័រយល់ព្រម
គេហទំព័រម៉ាយលេខា
គេហទំព័រខ្មែរញ៉ូវអហ្គ
គេហទំព័រគង់ប៊ុនអាង
គេហទំព័រលុកឃីងធូឌេ
សារព័ត៌មានព្រៃនគរ
គេហទំព័រអិចហ្វ្រេសញ៉ូវ
បណ្តាញព័ត៌មានអប្សរា
កាសែតនិស្សិតខ្មែរ
កាសែតអំណាចរាស្រ្ត
វិទ្យុអាស៊ីសេរី
វិទ្យុខ្មែរប៉ុស្តិ៍
វិទ្យុសំបុកឃ្មុំ
វិទ្យុសម្លេងសហរដ្ឋអាមេរិក
វិទ្យុសម្លេងប្រជាធិបតេយ្យ
វិទ្យុបារាំងអន្តរជាតិ
វិទ្យុសម្លេងអូស្រ្តាលី
វិទ្យុខ្មែរពិភពលោក
វិទ្យុខ្មែរកម្ពុជាក្រោម
គេហទំព័រខ្មែរណាវ
គេហទំព័រអាយវ័នសង
ព្រះពុទ្ធសាសនាខ្មែរ
គេហទំព័រខ្មែរស្តេហ្សិន
ប្រជុំរឿងព្រេងខ្មែរ
រឿងកំប្លែងខ្លីៗ
ទស្សនាវដ្តីអីខ្មែរ
សាលារៀនចែករំលែក
សុខភាព
គេហទំព័រសុខភាពកម្ពុជា
ព័ត៌មានសុខភាព
ប្រមូលផ្តុំសៀវភៅខ្មែរ
មជ្ឈមណ្ឌលខេមរសិក្សា
ប្រតិទិនខ្មែរ-ចន្ទគតិ
គេហទំព័រគំនិត
ទស្សនាវដ្តីទូរស័ព្ទដៃ
រៀនដើម្បីខ្មែរ
កម្រងឯកសារច្បាប់

គេហទំព័រ ផ្សព្វផ្សាយលក់និងទិញទំនិញដោយសេរី

back to top